គណបក្សសង្គ្រោះជាតិ កំពុងដឹកនាំបាតុកម្មតវ៉ានៅទីលានប្រជាធិបតេយ្យ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។ តើច្បាប់បោះឆ្នោតនៅប្រទេសកម្ពុជា អាចរៀបចំការបោះឆ្នោតឡើងវិញដូចគណបក្សសង្គ្រោះជាតិ កំពុងទាមទារនោះបានឬទេ?
ដោយ កែវ និមល
2013-12-19
RFA

ពលរដ្ឋនៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ឈរតម្រង់ជួរដើម្បីចូលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ Photo: RFA
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងឲ្យដឹងនៅថ្ងៃទី១៩ ធ្នូ ថា ច្បាប់បោះឆ្នោតនៅប្រទេសកម្ពុជា មិនមានចែងអំពីនីតិវិធីបោះឆ្នោតឡើងវិញ ក្រោយពេលមានការតវ៉ាចប់សព្វគ្រប់របស់ភាគីចូលរួមបោះឆ្នោតនៅ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ។
លោក ទេព នីថា អគ្គលេខាធិការរបស់ គ.ជ.ប បានថ្លែងថា នៅក្នុងច្បាប់បោះឆ្នោតរបស់កម្ពុជា ការបោះឆ្នោតមានតែ ៣ករណីប៉ុណ្ណោះ។ ទី១ ការបោះឆ្នោតធម្មតារៀងរាល់ ៥ឆ្នាំម្តង។ ទី២ ការបោះឆ្នោតសាថ្មីនៅកន្លែងមានភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត និងទី៣ ការបោះឆ្នោតក្រោយពេលមានការរំលាយសភាតាមច្បាប់រដ្ឋធម្មនុញ្ញកំណត់។
លោក ទេព នីថា៖ «តាមច្បាប់បោះឆ្នោតដែលនៅជាធរមាន ពុំមានករណីបោះឆ្នោតអ៊ីចឹងទេ ពីព្រោះនៅក្នុងច្បាប់បោះឆ្នោតនោះ វាមានរបៀប ៣យ៉ាង បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រហ្នឹង។ រួចដល់ឥឡូវ ករណីទាំងអស់នោះវាអត់មាន ហើយករណីបោះឆ្នោតដោយសាររំលាយសភា វាឲ្យធ្វើ ៦០ថ្ងៃក្រោយសភារំលាយ ហើយគេហៅការបោះឆ្នោតជ្រើសតាំងសភាថ្មីតាមរដ្ឋធម្មនុញ្ញ។ អ៊ីចឹង យើងមើលតាមអា ៣ចំណុចហ្នឹង ទាក់ទងការបោះឆ្នោតហ្នឹង ក្រៅពីហ្នឹង វាអត់មានសមត្ថកិច្ចទាក់ទងការបោះឆ្នោតរបស់ គ.ជ.ប ទេ។ ហើយករណីបោះឆ្នោត២០១៣ កន្លងមកនេះ បើនិយាយទៅ ទាំងការជាក់ស្តែង ទាំងផ្លូវច្បាប់ ចប់សព្វគ្រប់អស់ហើយ។ ហើយការទាមទារអ្វីនោះ គឺថា បើនិយាយតាមផ្លូវច្បាប់ គឺធ្វើមិនបានទេ»។
ប៉ុន្តែ ចំពោះ លោក គល់ បញ្ញា នាយកប្រតិបត្តិរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (COMFREL) វិញ បានមានប្រសាសន៍ថា ការបោះឆ្នោតឡើងវិញ អាចធ្វើទៅបានបើសិនជាមានហេតុផលមួយចំនួន ដូចជា មានវិបត្តិនយោបាយ ឬមានការយល់ព្រមបោះឆ្នោតឡើងវិញពីគណបក្សដែលចូលរួមបោះឆ្នោតជាដើម៖ «តែគ្រាន់តែថា រឿងមិនប្រក្រតីទាក់ទងរឿងបោះឆ្នោតឡើងវិញនោះ វាចប់ហើយ ដោយសារក្រុមប្រឹក្សាធម្មនុញ្ញ គ.ជ.ប អីគេសម្រេចអស់ហើយ។ អានេះហេតុផល ភាពមិនប្រក្រតីវាអត់រួចទេណា។ តែបើថា ហេតុផលនយោបាយសម្ពាធនយោបាយ បញ្ហាបោះឆ្នោតឡើងវិញដែរ គឺថាមានសម្ពាធនយោបាយ រហូតដល់វិបត្តិនយោបាយ មិនអាចដំណើរបានអ៊ីចឹងទៅ អាហ្នឹងធម្មតា។ យើងអ្នកប្រកួត ចង់ឲ្យមានឆន្ទៈនយោបាយ ចង់មានការបោះឆ្នោតត្រឹមត្រូវអ៊ីចឹងទៅ គេអាចរៀបចំបោះឆ្នោតឡើងវិញ។ ប៉ុន្តែ នាយករដ្ឋមន្ត្រីជាមនុស្សសំខាន់ក្នុងការស្នើឲ្យមានការរៀបចំបោះឆ្នោតឡើងវិញ»។
ទាក់ទងការទាមទារបោះឆ្នោតឡើងវិញរបស់គណបក្សសង្គ្រោះជាតិ នេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី១៩ ធ្នូ ថា មានមូលហេតុជាច្រើន ដែលត្រូវតែបោះឆ្នោតឡើងវិញ ហើយបើគណបក្សប្រជាជនកម្ពុជា ជឿថាពិតជាឈ្នះ មានអ្នកគាំទ្រច្រើនមែន មិនគួរខ្លាចរៀបចំបោះឆ្នោតឡើងវិញឡើយ៖ «ហេតុផលទី១ ចង់ឲ្យមានការបោះឆ្នោតឡើងវិញនេះ ដោយសារអង្គការជាតិ និងអន្តរជាតិ ដែលជាអង្គការឯករាជ្យ រកឃើញថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរណាស់ ជុំវិញការបោះឆ្នោតកន្លងមក។ ហើយយើងទាមទារឲ្យមានការស៊ើបអង្កេតឡើងវិញនោះ គណបក្សប្រជាជន គេមិនព្រមធ្វើការស៊ើបអង្កេត ដោយសារគេដឹងថា ធ្វើការស៊ើបអង្កេតទៅ ច្បាស់ជាឃើញភាពមិនប្រក្រតីធ្ងន់ធ្ងរ ហើយគាត់នឹងអាម៉ាសមុខ ហើយគាត់ដឹងថា គាត់ចាញ់ហើយ។ យើងបន្ធូរបន្ថយឲ្យគាត់ខ្លះ អ៊ីចឹងបើគាត់មិនហ៊ានស៊ើបអង្កេតឡើងវិញទេ អ៊ីចឹងបោះឆ្នោតឡើងវិញទៅ បើសិនណាគាត់គិតថា គាត់ប្រាកដជាឈ្នះមែន»។
រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងមាត្រា៧៨ បានចែងថា នីតិកាលរដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនអាណត្តិឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។ ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៦០ថ្ងៃយ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយសភាមក។ ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សសង្គ្រោះជាតិហែក្បួនបាតុកម្មថ្ងៃទី៥នៅពាយព្យភ្នំពេញ
- សមយុទ្ធទ្រង់ទ្រាយធំធ្វើនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
- មន្ត្រីរដ្ឋាភិបាលព្រមានថាបក្សប្រឆាំងមិនអាចធ្វើដូចនៅមជ្ឈិមបូព៌ា
- មូលហេតុព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមចូលរួមបាតុកម្មរបស់បក្សសង្គ្រោះជាតិ
- មូលហេតុព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមចូលរួមបាតុកម្មរបស់បក្សសង្គ្រោះជាតិ
- លោក អ៊ូ វីរៈ ប្រកាន់ជំហរថាសម្ដីលោក សម រង្ស៊ី ជាការរើសអើងជាតិសាសន៍
- គណៈប្រតិភូជាន់ខ្ពស់សភានៃសហភាពមីយ៉ាន់ម៉ានឹងមកទស្សនកិច្ចនៅកម្ពុជា
- បក្សប្រឆាំងគ្រោងដឹកនាំបាតុករកាន់កាប់ទីតាំងមួយចំនួននៅភ្នំពេញ
- បក្សសង្គ្រោះជាតិបង្កើតគណៈកម្មការការពារនិងគាំពារបាតុករ
ច្បាប់ជាយន្តការសំខាន់សំរាប់គ្រប់គ្រងនិងការពារផលប្រយោជន៍សាធារណៈ ហើយរៀបរៀងដោយអ្នកច្បាប់ ។ប្រសិនជាច្បាប់មានភាពចន្លោះប្រហោងនិងមិនបាន ការពារផលប្រយោជន៍សាធារណៈពេញលេញទេ អ្នកច្បាប់គួរតែពិនិត្យនិងបំពេញ បន្ថែមនូវភាពខ្វះខាតទាំងនោះ មិនមែនច្បាប់ងាប់ក្រលានោះទេ
អ្វីៗក៍អាចកែសំរួលបានដែរ អោយតែផ្តល់ផលប្រយោជន៍ដល់សង្គមនិងប្រទេសជាតិ ។
អ្វីដែលជាឧបស័គ្គចំបងនោះគឺ ក្រុមអ្នកច្បាប់ស្ថិតនៅក្រោមនិន្នាការនយោបាយ របស់គណៈបក្សនយោបាយណាមួយនោះ ។
១. គ្មានច្បាប់បោះឆ្នោតឡើងវិញទេ!! មានតែច្បាប់ឯកត្តព័ន្ធ!! ច្បាប់កាប់ព្រៃ៩៩ឆ្នាំ!! ច្បាប់ដីសម្បទានប្លន់ដីរាស្រ្ត៩៩ឆ្នាំ!!
២. និយាយបង្ហើយម្រង់ទៅ គឺមានតែច្បាប់បំរើអោយបក្ខពួកនិងគ្រួសារហ៊ុនសែនប៉ុណ្ណោះ!!! បូករួមទាំងបទបញ្ជានិងអនុសាសន៍ផ្តេសផ្តាសរបស់បុរសខូចខ្លាំងនៅកម្ពុជា ទើបជាច្បាប់ស្រុកខ្មែរ???
៣. អោយតែដល់ក ថ្ងៃណាមួយប្រជារាស្រ្តនិងប្រើច្បាប់ខ្លួនឯងម្តង!!! នៅពេលនោះនឹងមានវាសនាដូចកាដាហ្វីអញ្ចឹង!!
What happen with Millions of fingre print that have sent to UN and to all other embassies?
Now what trick or what solution does Sam Rainsy want to use next?
I believe next solution that Sam Rainsy wants to use is: Go to hang himself.
Sam Rainsy will have heart attacked soon.
Ah dog hun sen ..he dose not know anything …coz ah all dog cpp make spoil …
.!!!!! U know lolo…
អាពួកស្រេចឃ្លាននិងអំណាច់និយាយថាគ្នានច្បាប់បោះឆ្នោតឡើងវិញទេ ចុះច្បាប់បង្កើតនាយករដ្ឋ
មន្រ្តីទៅដល់ពីនាក់ក្នុងប្រទេសតែមួយអានឹងពិភពលោកដែលធ្លាប់មានដែលឬទេគឺមានតែប្រទេស
កម្ពុជាតែមួយគត់ ដូច្នេះច្បាប់បោះឆ្នោតឡើងវីញអាច់ធ្វើទៅរូចពីព្រោះនេះជាទាមទារបស់ប្រជារាស្រ្ត
ទូរទាំងប្រទេស ។
និយាយបានល្អ Mr. Ping Pong, ៣. អោយតែដល់ក ថ្ងៃណាមួយប្រជារាស្រ្តនិងប្រើច្បាប់ខ្លួនឯងម្តង!!! នៅពេលនោះនឹងមានវាសនាដូចកាដាហ្វីអញ្ចឹង!! ចង់អោយថ្ងៃនោះកើតឡើងឆាប់ឆាប់ណាស់
HE IS THE MOST WANTED MAN IN COMBODIA.DO NOT SAY ANY THING YOU ARE THE ONE THAT MAKE CAMBODIA AND CAMBODIAN IN A DEEP DEEP TROBLE.WHEN THE WATER IS CLEAR THEY WILL SEE YOU.YOU WILL BE HANG IF THEY FINOUT THE TRUE. YOU MAKING CAMBODIAN LIVING THRUE ALL OF THIS FOR THREE DECATS.PPLE WILL JUDT WHAT THEY ARE GOING TO DO TO YOU. PEACE CAMBODIA
ឱ អាទេព នីថា,អារលាយ រន្ទះបាញ់ ឡានបុកអើយ!ហ្អែងនិយាយស្អីក៏ច្បាបៗ…តើច្បាប់ណាអោយយួនបោះឆ្នោត?ច្បាប់ណា ដែលតំរូវអោយមាននាយករដ្ឋមន្រ្តី២,ច្បាប់ណាអោយសភាប្រជុំដំបូង៦៨ក្បាល,ច្បាប់ណាដែលជួលដីអោយយួន៩៩ឆ្នាំ?
ទេពនីថាលោកអែងថាគ្មានច្បាប់បោះឆ្នោតឡើងវីញព្រោះអ្វីៗបានធ្វើរួចអស់់ហើយ?អ្វីៗគឺធ្វើទាំង
រហន់ទាំងការផ្សាយលទ្ធផល,ទាំងការប្រកាសជាផ្លូវការសូម្បីតែមានភាពមិនប្រក្រតីរាប់រយចំពូក
ក៏ដោយ,ទាំងការប្រជុំសភាដីម្បើបង្កើតរដ្ឋាភិបាលមិនគ្រប់ទឹកគឺធ្វើអ្វី.ៗអោយបានឆាប់រហ័សបំផុតដីម្បើអោយអ្វីៗកន្លងផុតទៅហើយថាត្រូវតាមច្បាប់ព្រៃរបស់ពួក
គ.ជ.ប ក្បួននេះគេដឹងតាំងពីដំបូងម៉្លេះ។ច្បាប់គឺមនុស្សជាអ្នកបង្កើតហើយក៏អាចកែប្រែបានដែរពេលណាវាមិនសមរម្យមិនត្រឹមត្រូវ។ច្បាប់
ដែលរដ្ឋាភិបាលបង្កើតគឺសំរាប់តែបិតបាំងអំពើស្មោគគ្រោកខ្លួនអែងប៉ុណ្ណោះដូចជាធ្វើកុងត្រាដីអោយយួនរាប់រយឆ្នាំ,កាប់ព្រៃ,គាស់យករ៉ែដេញប្រជាជនចេញទាំងកំម្រោលរិបយកដីទៅអោយក្រុម
ហ៊ុនបរទេស។ល។
ទេពនីថាបើនិយាយពីការលួចបឡំសន្លឹកឆ្នោតលោកអែងដឹងច្បាស់ជាងគេព្រោះជាច្រើនលើក
ណាស់មកហើយដែលលោកអែងបានប្រព្រឹតអំពើដ៏ថោកទាបនេះគឺក្បត់ពីឆន្ទះរាស្ត្រធ្វើអោយ
ប្រទេសជាតិលិចលង់បាត់ដីបាត់កោះបាត់អស់សម្បត្តិធម្មជាតិ។អំពើដែលលោកអែងប្រព្រឹតនេះ
បើមិនមែនជាអំពើក្បត់ជាតិទេតើជាអ្វីទៅវិញ?ប្រជាជនខ្មែរនិងជេរប្រទិចលោកអែងតកូនតចៅ
ជេរដាក់ក្នុងប្រវត្តិសាស្ត្រអោយកូនចៅជំនាន់ក្រោយបានដឹងគ្រប់ៗគ្នា។
this guy (tep nitha) cause alot of pain to cambodian people this guy very bad like his boss.people should go to traw all the shoe to his head spit on him everyday,bad dog