មន្ត្រីរដ្ឋាភិបាលនិងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ព្រមានថា បើសិនជាគណបក្សសង្គ្រោះជាតិ ចង់ធ្វើបាតុកម្មដូចប្រទេសមជ្ឈិមបូព៌ាមួយចំនួននោះ សម្រាប់កម្ពុជា គឺមិនអាចទៅរួចទេ ហើយថា ការធ្វើបាតុកម្មនេះ គ្រាន់តែជាការដុតកម្ដៅនយោបាយតែប៉ុណ្ណោះ។
ដោយ ទីន ហ្សាការីយ៉ា
2013-12-19
RFA

លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងទៅកាន់អ្នកកាសែត នៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៣។ RFA/Tin Zakariya
មន្ត្រីនាំពាក្យរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព័ត៌មានបានព្រមានថា ការទាមទាររបស់គណបក្សសង្រ្គោះជាតិ មិនអាចទៅរួចទេ ពីព្រោះថា គណបក្សប្រជាជនជាប់ឆ្នោតដោយប្រជាពលរដ្ឋបោះឆ្នោតជូនភាគច្រើន។
លោក ខៀវ កាញារីទ្ធ ជាអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាសណ្ឋាគារ អ៊ីនធឺ ខនធីនេនថល (Inter-Continental Hotel) នៅថ្ងៃទី១៩ ធ្នូ ថា គណបក្សប្រឆាំងមិនអាចទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតួនាទីដូចជាប្រទេសនៅប៉ែកមជ្ឈិមបូព៌ាបានទេ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិធ្វើដូច្នេះ ជាការដុតកម្ដៅនយោបាយ ដើម្បីរក្សាការគាំទ្ររបស់ខ្លួនពីប្រជាពលរដ្ឋទៅវិញទេ៖ «សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិហ្នឹង សំខាន់បំផុតរក្សាកម្ដៅកុំឲ្យធ្លាក់ កាលណាធ្លាក់ខ្លាចវាកក ដូច្នេះគាត់ត្រូវរក្សារងើកភ្លើងរហូត ហើយយើងចាំមើលថា គាត់ធ្វើបានកម្រិតណា តែសំខាន់បំផុតគាត់កុំធ្វើអីខុសច្បាប់»។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនេះ នៅបន្ទាប់ពីមេដឹកនាំគណបក្សសង្គ្រោះជាតិ បានបញ្ចេញសារនយោបាយពីរសំខាន់ៗ។ ទី១ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ទី២ បើគណបក្សប្រជាជនកម្ពុជា មិនព្រមបោះឆ្នោតឡើងវិញទេ គឺទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតួនាទីជានាយករដ្ឋមន្រ្តី។
គណបក្សសង្គ្រោះជាតិ បានដឹកនាំធ្វើបាតុកម្មអហិង្សាជាលើកទី៤ ទ្រង់ទ្រាយធំនេះ ដោយគណបក្សនេះចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា លួចសន្លឹកឆ្នោតរបស់ខ្លួន ហើយថា លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ ជាការរៀបចំទុករបស់គណបក្សប្រជាជនកម្ពុជា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ប្រសិនបើការទាមទាររបស់ប្រជាពលរដ្ឋនេះ រដ្ឋាភិបាលមិនព្រមបោះឆ្នោតឡើងវិញទេ គណបក្សសង្គ្រោះជាតិនឹងដឹកនាំបាតុករបិទផ្លូវមួយចំនួន និងមានវិធានការទី៣ទៀតជាដើម៖ «អ្នកចាញ់តវ៉ា អ្នកឈ្នះចុះ ដូចជាលំបាកបន្តិច។ គាត់ថា ការបោះឆ្នោតនោះមានភាពមិនប្រក្រតីធ្ងន់ធ្ងរ តែយើងរក រកវាមិនឃើញ»។
លោក ខៀវ កាញារីទ្ធ បានឆ្លើយតបថា ប្រសិនបើបាតុករគណបក្សសង្គ្រោះជាតិ បិទផ្លូវ ឬឡោមព័ទ្ធស្ថាប័នរដ្ឋនៅពេលខាងមុខនោះ ក្រុមបាតុករទាំងនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់។ ដោយឡែកចំពោះការទាមទារបោះឆ្នោតឡើងវិញនេះ គណបក្សប្រជាជនកម្ពុជា មិនយល់ព្រមនោះទេ ពីព្រោះថា លទ្ធផលបោះឆ្នោតនេះ គឺក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសទទួលស្គាល់រួចហើយ។
ស្ថានភាពនយោបាយនៅពេលនេះ កំពុងស្ថិតនៅក្នុងបរិបទក្ដៅដែលគណបក្សសង្គ្រោះជាតិ កំពុងដឹកនាំធ្វើបាតុកម្មអហិង្សា និងហែក្បួនជារៀងរាល់ថ្ងៃនេះ។ ក៏ប៉ុន្តែប្រសិនបើមានការបិទផ្លូវណាមួយនោះ ស្ថានការណ៍នឹងតែក្ដៅជាងនេះទៀត ដែលក្រុមសិទ្ធិមនុស្សព្រួយបារម្ភអំពីការបង្ក្រាបពីសមត្ថកិច្ច និងប្រើអំពើហិង្សាខុសច្បាប់ជាដើម ដោយផ្អែកលើបទពិសោធន៍បង្ក្រាបកន្លងមក។
ទាក់ទងនឹងបញ្ហានេះ លោក ខៀវ កាញារីទ្ធ អះអាងថា គណបក្សសង្គ្រោះជាតិយកអ្នកគាំទ្ររបស់ខ្លួនមកធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលបាន តែគណបក្សប្រជាជនកម្ពុជា ក៏មានអ្នកគាំទ្រច្រើនក្នុងការធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិវិញដែរ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច ផ្ដល់អនុសាសន៍ថា គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ត្រូវតែធ្វើប្រជាមតិជាមួយប្រជាពលរដ្ឋជាម្ចាស់ឆ្នោតថា តើត្រូវបោះឆ្នោតឡើងវិញ ឬយ៉ាងណា? តែបើគណបក្សទាំងពីរនៅតែយកមានៈខ្លាំងៗនោះគ្មានផលចំណេញអ្វីទេសម្រាប់កម្ពុជា ដែលប្រជាពលរដ្ឋកំពុងតែរងនូវផលលំបាកផ្នែកសេដ្ឋកិច្ចនោះ។
គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា បានជួបចរចាគ្នារកដំណោះស្រាយនយោបាយចំនួនបីដងរួចមកហើយ ក៏ប៉ុន្តែការចរចាបានបរាជ័យ។ ទោះជាយ៉ាងនេះក្ដី នៅក្នុងកិច្ចចរចារវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរកាលពីថ្ងៃទី១៦ កញ្ញា នោះ គឺភាគីទាំងពីរបានព្រមព្រៀងគ្នាចំនួន ៣ចំណុច ទី១ គណបក្សទាំងពីរត្រូវតែគោរព និងអនុវត្តដោយហ្មត់ចត់តាមព្រះរាជសាររបស់ព្រះរាជសាររបស់ព្រះមហាក្សត្រចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដែលអំពាវនាវចំពោះជនរួមជាតិដែលជាក្រុមបាតុករ និងក្រុមសមត្ថកិច្ចឲ្យបញ្ឈប់ការប្រើប្រាស់ហិង្សាតាមរូបភាពណាក៏ដោយ។ ទី២ គណបក្សទាំងពីរព្រមព្រៀងគ្នា និងបង្កើតយន្តការមួយដើម្បីកែទម្រង់ការបោះឆ្នោតពេលខាងមុខ និងទី៣ ភាគីទាំងពីរនឹងបន្តជួបចរចាគ្នាតទៅទៀតតាមគ្រប់កម្រិតដើម្បីដោះស្រាយបញ្ហារបស់ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.ប៖ គ្មានច្បាប់បោះឆ្នោតឡើងវិញតាមការទាមទាររបស់បក្សប្រឆាំង
- បក្សសង្គ្រោះជាតិហែក្បួនបាតុកម្មថ្ងៃទី៥នៅពាយព្យភ្នំពេញ
- សមយុទ្ធទ្រង់ទ្រាយធំធ្វើនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
- មូលហេតុព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមចូលរួមបាតុកម្មរបស់បក្សសង្គ្រោះជាតិ
- មូលហេតុព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមចូលរួមបាតុកម្មរបស់បក្សសង្គ្រោះជាតិ
- លោក អ៊ូ វីរៈ ប្រកាន់ជំហរថាសម្ដីលោក សម រង្ស៊ី ជាការរើសអើងជាតិសាសន៍
- គណៈប្រតិភូជាន់ខ្ពស់សភានៃសហភាពមីយ៉ាន់ម៉ានឹងមកទស្សនកិច្ចនៅកម្ពុជា
- បក្សប្រឆាំងគ្រោងដឹកនាំបាតុករកាន់កាប់ទីតាំងមួយចំនួននៅភ្នំពេញ
- បក្សសង្គ្រោះជាតិបង្កើតគណៈកម្មការការពារនិងគាំពារបាតុករ
Ah Arch, Min Khmesh!
ធ្វើមិនបានទេវើយ ព្រោះអាវីស្គីអញធើស្រីក្មេងក្មេងមិនទាន់ឆ្អែតផង…….ហា៎!ហា៎!អាវីស្គីស្មោះ បើអាតូចមិនឡើងអញប្រើមាត់នឹងអណ្តាតលឹតនឹងក្រេបទឹកស្រីក្មេងអោយផ្អែមមាត់……ហា៎!ហា៎!ហា៎!ហា៎!ហា៎!ហា៎!
វានិយាយលែងដឹងក្បាលកន្ទុយហើយអាប្រមឹកនិងអាល្មោភកាមតណ្ហានេះ នៅអួតថាពលរដ្ឋបានបោះឆ្នោតឲ្យជាប់ភាគច្រើនទៀត! ចុះបើពលរដ្ឋគាំទ្រភាគច្រើនហើយ មេចបានប្រកែកមិនហ៊ានបោះឆ្នោតឡើងវិញដូចការស្នើពីបក្សសង្គ្រោះជាតិ?
១. ខ្ញុំនៅចាំថា មានមនុស្សដ៍ថ្លៃថ្នូរម្នាក់ តែងតែចូលចិត្តចូលច្រៀងខារ៉ាអូខេតាមហាងខារ៉ាអូខេជាច្រើន!! មនុស្សដ៍ថ្លៃថ្នូរម្នាក់នោះ ចូលចិត្តអោយស្រីៗ កំដរច្រៀង ដោះខោស្លីបចេញដោយអោយ ១០ដុល្លារ ទៅ២០ដុល្លារម្នាក់!!
២. ភាគច្រើន នៅពេលចេញពីច្រៀងមនុស្សថ្លៃថ្នូរនោះ បាននាំស្រីចេញពីហាងខារ៉ាអូខេ ពីរទៅបីនាក់ ទៅដេកនៅសណ្ឋាគារ! អ្វីដែរចម្លែកនោះគឺមនុស្សថ្លៃថ្នូរនោះ បានអោយស្រីៗទាំងនោះដោះខាស្លីបចេញ យកមកពាក់នៅក្បាលរបស់ខ្លួន រួចសើចលេងយ៉ាងសប្បាយ!!!
៣. បក្ខពួកហ៊ុន សែនដ៍មហាសែនខូច មានមនុស្សថ្លៃថ្នូរបែបនេះប៉ុន្មាននាក់??
H.E. is too old to think properly!
Ah dog CPP…….. if not afraid …must reelection !!!!!
លោកធំអពា្ចឹងទើបពលរដ្ឋចេះតែជេរ ហើយចោទពលរដ្ឋរិ:គន់។ នៅទីនោះជាឥស្លាម ខ្លះជាភេរវនិយម ចំែណកខ្មែរផ្សេង និយាយមិនត្រូវទេ ខ្មាសជាតិ អន្តរជាតិ។ ឆ្ងល់ម្តេចអ្នកធំខ្មែរខ្ញុំ ចេះពូកែស្រែកមិនត្រូវរឿង ហើយជំនាញនិយាយស អោយទៅជាខ្មៅ ខ្មៅមកជាស តើពួកគាត់ចេញពីបណ្ឌិតសាលាណា ?។ ចុះរឿងអាក្រក់ក្នុងសង្គម មិននិយាយផង អពា្ចឹងបានរឿងអាក្រក់កើតដូចផ្សិត។ ខ្ញុំសួរតើអ្នកដឹកនាំនៅទីនោះ ជាអ្នកដឹកនាំប្រភេទណា ល្អ ខ្លាំង ?
បើគិតថាខ្លូនឯងខ្លាំងឬបក្សរបស់ខ្លូនខ្លាំងធ្វើទៅតាមអ្វិដែលប្រជាជនទាមទាទៅគឺបោះឆ្នោតឡើងវីញទៅឫមួយក៏អួតបានតែមាត់ទេ
តែបើគិតថាខ្លូនឯងថោកឫក៏កំសាកញីត្រូវចុះចេញតាមសំរួលទៅកុំអោយខ្មាស់គេទាន់។
ពួ្កកអាយ៉ងយួនកំព្រួសពេក
កុំធ្វើដូចពួកមជ្ឈឹមបូពា៏តែធ្វើឲ្យបានប្រហែលថៃឬអ៊ុយក្រែនបានហើយ។
អានេះ ស៊ីទាំងម៉ែ ស៊ីទាំងកោត អាខៀវ អាចម៌
លោក ខៀវ មុខកាញារីទ្ធ អើយ!បក្សប្រឆាំងមិនអាចធ្វើដូចនៅមជ្ឈិមបូព៌ាទេគឺអនុវត្តតាមឆន្ទះរាស្រ្ត!
កោតតែខៀវ កាញារីទ្ធ ហ៊ាននិយាយថារាស្ត្រភាគច្រើនបោះឆ្នោតអោយបើដូច្នេះមែនហេតុអ្វីមិនហ៊ាន
បោះឆ្នោតឡើងវិញ?មិនហ៊ានធ្វើដូចថៃកំសាកជាងស្ត្រីភេទទៅទឿតលួចកែលទ្ធិផលបោះឆ្នោត
មិនទាន់រាប់សន្លឹកឆ្នោតរួចផងហ៊ានផ្សាយលទ្ធផលបង្ខុសការពឹតហើយមកអួតក្អេងក្អាង។
ខៀវកាញារីទ្ធលោកអែងជាមេធំមួយក្នុងចំណោមអ្នកផ្សំគំនិតលួចសន្លឹកឆ្នោតមិនមែនតែលើកទី៥នេះទេលើកមុនៗក៏លួចដែរលោកអែងធ្វើអ្វីក៏គេដឹងដែរ។អំពើអបាយមុខលោកអែងប្រពឹតទាំងអស់ដើរផឹកស៊ីលេងស្រីធ្វើបាបស្រីក្មេងៗរាប់មិនអស់។លោកអែងគ្រាន់តែជាអ្នកនាំពាក្យតែមានលុយរាប់លានតើបានពីណាមក?កុំថាបានពីប្រាក់ខែអោយសោះ។
ជាមន្ត្រីខ្មែរស៊ីប្រាក់ខែរាស្ត្រតែធ្វើអ្វីៗគឺក្បត់រាស្ត្រក្បត់ជាតិបំរើប្រយោជន៏បរទេសតើអែងមានមនសិ
ការជាតិខ្លះទេ?ធ្លាប់ជាកូនគយធាក់កង់ដែរធ្លាប់ស្គាល់ភាពក្រីក្រលំបាកដែរតែពេលនេះឈ្លក់វង្វេង
និងបុណ្យសក្ត័លុយកាក់រហូតភ្លេចជាតិអែងតើសមជាមនុស្សទេ?ចុះនរកទៅល្អជាងអាមនុស្ស
ភ្លេចកំណើត
police or soldier should not interfere the politic your job have to protect the country not crack people.people want to cheng the leader because the leader very bad cant lead the country.21century now people not dumb anymore people know the rigth and wrong not twis like hun-sen and his group do .brother and sister be brave dont afraid of bad people figth for justic figth for democracy.cpp the robber go to hell