ដោយ៖ ឡាយ សាមាន និង អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
រាជរដ្ឋាភិបាល លើកឡើងថា គណបក្សសង្គ្រោះជាតិ កំពុងតែធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រក្រតីភាពគ្រប់ផ្នែកនៃជីវភាពសង្គម និងជះឥទ្ធិពលមិនល្អដល់កិត្យានុភាពនិងសេចក្តីថ្លៃថ្នូររបស់ជាតិយើងនៅលើឆាកអន្តរជាតិ តាមរយៈការតវ៉ានិងបាតុកម្មជាបន្តបន្ទាប់។
សេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៩ខែធ្នូ បានលើកឡើងថា បន្ទាប់ពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិកំពុងដំណើរការ បានធានាដល់និរន្តភាពរបស់រដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ។ សេចក្តីថ្លែងការណ៍បន្តថាការតវ៉ាជំទាស់នឹងលទ្ធផលបោះឆ្នោតកំពុងត្រូវបានគណបក្សប្រឆាំងប្រើប្រាស់ជាលេសដើម្បីរារាំងដល់ដំណើរការប្រព្រឹត្តទៅដោយរលូននៃស្ថាប័នប្រជាធិបតេយ្យរបស់រដ្ឋ។
សេចក្តីថ្លែងការណ៍ លើកឡើងទៀតថា ការតវ៉ា ការសម្តែងមតិនានា តាមរយៈបាតុកម្ម ការជួបប្រជុំជាសាធារណៈនិងការដង្ហែក្បួននានានៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនក្នុងរយៈពេលកន្លងមក ជាទូទៅ ប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែចុងក្រោយនេះ ភាពច្រំដែលញឹកញាប់នៃការតវ៉ាក៏ដូចជាប្លែកៗនៃការតវ៉ា ដែលជារឿយៗមិនស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ឆ្លើយតបនឹងការលើកឡើងនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា យល់ថា មហាបាតុកម្មកន្លងមកនេះ ស្តែងពីឆន្ទៈប្រជាពលរដ្ឋ គឺជារឿងស្របច្បាប់ ហើយទង្វើនេះ បង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះ ៖
អ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា មានប្រសាសន៍ថា បាតុកម្មនេះពិតជាប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលកម្ពុជាមែន។ប៉ុន្តែដើមហេតុដែលនាំឲ្យមានបាតុកម្មនេះ ដោយសារតែរដ្ឋាភិបាលមានចំណុចខ្វះខាតច្រើនដែរ ៖
គណបក្សសង្គ្រោះជាតិ ប្រកាសថា បាតុកម្មលើកទី៥នេះ នឹងបន្តធ្វើរយៈពេល៣ខែ រហូតទាល់តែមានការបោះឆ្នោតឡើងវិញ ហើយលោក ហ៊ុន សែន ចុះពីតំណែង។ ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល អំពាវនាវឲ្យអ្នកដឹកនាំបាតុកម្ម អនុវត្តនិងគោរពឲ្យបានត្រឹមត្រូវនូសិទ្ធិសេរីភាព និងករណីយកិច្ចរបស់ពលរដ្ឋខ្មែរ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា៣១។ រាជរដ្ឋាភិបាល ក៏អំពាវនាវឲ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវតួនាទី និងកាតព្វកិច្ចរបស់ខ្លួនក្នុងឋានៈជាមន្ត្រីពង្រឹងច្បាប់ ខិតខំបង្កើនកិច្ចសហការសម្របសម្រួលដើម្បីផ្តល់ការការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ដល់ការធ្វើបាតុកម្ម ដើម្បីបញ្ជ្រៀសដាច់ខាតកុំឲ្យកើតមានអំពើហិង្សា៕
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com
ចេះគិតពីក្តីថ្លៃថ្នូររបស់ប្រទេសជាតិដែរស្មានថាមិនចេះគិតបើសិនខ្លាចខ្មាស់គេ
សូមធ្វើអ្វីទៅតាមការទាមទាររបស់ប្រជាជននោះវាជាការស្រេចទៅហើយ
ពេលនោះហើយប្រទេសជាតិនឹងមានសេក្តីថ្លៃថ្នូរវីញហើយ។
ចង់និយាយថ្លៃថ្នូរអីផងពួកអាឈាមស្កែរអស់នេះសួរថាការធ្វើបាតុកម្មដើម្បីបានយុត្តិធម៌ជាអ្នកធ្វើឲ្យបាត់ភាពថ្លៃថ្នូរ ឬក៍វប្បធម៌លួចបន្លំនិងប្លន់សន្លឹកឆ្នោតរាល់លើករបស់បក្សប្រជាជនធ្វើឲ្យបាត់សេចក្តីថ្លៃថ្នូររបស់ខ្មែរលើឆាកអន្តរ ជាតិ? បើចង់និយាយពីភាពថ្លៃថ្នូរគឺត្រូវតែនិយាយអំពីភាពយុត្តិធម៌នៅក្នុងសង្គម។ បាតុកម្មផ្ទុយទៅវិញទេគឺធ្វើដើម្បី ស្តារមុខមាត់ប្រទេសដើម្បីមានសេចក្តីថ្លៃថ្នូរលើឆាកអន្តរជាតិ។ ប្រសិនបើមានហ៊ុនសែននៅតែដឹកនាំស្រុកខ្មែរកុំ សង្ឃឹមថាធ្វើឲ្យប្រទេសមានមុខមាត់និងសេចក្តីថ្លៃថ្នូរឲ្យសោះ ព្រោះតែអាសែនវាមិនចេះដឹកនាំ ដូចជាមិនចេះរកការ ងារឲ្យពលរដ្ឋខ្លួនដែលធ្វើឲ្យពួកគេដាច់ចិត្តធ្វើចំណាកស្រុកទៅរកកាងារធ្វើនៅស្រុកគេហើយគាធ្វើបាបស្ត្រីខ្មែរ ដូចជា ចាប់រំលោក ជិះជាន់ស្ត្រីខ្មែរ។ល។និង។ល។ធ្វើឲ្យខ្មែរអាប់អោនកិត្តិយសតើនេះជាអ្វី? ហ៊ុនសែនធ្វើឲ្យខ្មែរអាប់អោន ឬក៍នណាធ្វើឲ្យអាប់អោន? ជាបញ្ចប់សូមបងប្អូនបាតុករបក្សសង្គ្រោះជាតិខិតខំមួយកំរិតទៀតដើម្បីបណ្តេញអាសែន ចេញពីអំណាចរាប់ទស្សវត្តន៍នេះឲ្យបាន ហើយអាសែនខ្លួវាផ្ទាល់កំពុងតែភ័យស្លន់ស្លោរហើយពេលនេះ។ ពេលនេះ ព្យុះក្នុងក្អមដែលអាសែនវាធ្លាប់តែនិយាយកំពុងតែបង្ហាញមហិទ្ធិរិតសំដៅទៅរកអាសែនហើយ ហើយព្យុះក្នងក្អម នេះនិងបក់បំបើុងហ៊ុនសែនឲ្យខ្ចាត់ខ្ចាយទៅស្រុកយួននៅពេលដ៍ខ្លីខាងមុខនេះហើយ។
បាតុកម្មនឹងដល់ថ្ងៃអវសាន្តនាពេលឆាប់ៗខាងមុខនេះហើយ ពីព្រោះរដ្ឋាភិបាលមានសិទ្ធិបង្រ្កាបដោយស្របច្បាប់ចំពោះបាតុកម្មអណាធិប្បតេយ្យ ជាបាតុកម្មខុសច្បាប់ រំលោភរដ្ឋធម្មនុញ្ញ មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្រច្បាប់ ដែលកើតចេញពីការបោះឆ្នោត មានន័យស្មើនឹងការធ្វើរដ្ឋប្រហារធម្មនុញ្ញ រដ្ឋាភិបាលមិនទុកអោយបាតុកម្មបង្កអស្ថេរភាព បង្កអសន្តិសុខ និងបំផ្លាញដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ រំខានការធ្វើដំណើរ ការប្រកបរបរ រកសីុ និងប៉ះពាល់កិត្តិយសប្រទេសជាតិតទៅទៀតទេ។ តាមរយៈបាតុកម្មកន្លងមក បង្ហាញអោយឃើញពីចរឹក មាយាទថោកទាប និងល្ងង់ខ្លៅ ដ៏អន់ថយ ប្រាស់ចាកពីខ្លឹមសារប្រជាធិប្បតេយ្យ ពីសំណាក់មេដឹកនាំបក្សប្រឆាំង ធ្វើអោយអាប់អោនដល់ប្រទេសដែលមានប្រជាធិប្បតេយ្យដ៏ទៃទៀត ប្រៀបដូចជាស្រាតខោកណ្តាលផ្សារ ដែលធ្វើអោយប្រទេសបីតាប្រជាធិប្បតេយ្យលើពិភពលោកមានការអាម៉ាស់យ៉ាងខ្លាំង និងអស់សង្ឃឹមទៅលើពួកគេទាំងពីរទាំងស្រុង ហាស ហា ខ្លួនឯង ធ្វើអោយខ្លួនឯងអស់តំលៃទេណា ណា ណា ណា ណាអូន !!!!!!
១. ហាស ហាស! ចង់តែសើចទេ!! មិនដឹងប៉ះពាល់មុខមាត់បក្ខពួកហ៊ុនសែនឬប្រទេសជាតិទេ??
២. បាតុកម្មបានប្រាប់ពិភពលោកថា៖ ហ៊ុនសែនគឺជាបុរសខូចខ្លាំងនៅកម្ពុជា ឬហ៊ុនសែនជាខូចវិទូឬ ជាមនុស្សមហាសែនថោកនៅកម្ពុជា!!
៣. បាតុកម្មបានប្រាប់ប្រជារាស្រ្តលើពិភពលោកថា៖ ហ៊ុនសែនកែច្នៃលទ្ធផលបោះឆ្នោត!!!! ហ៊ុនសែនជានាយករដ្ឋមន្រ្តីទំនើងដែលតែងតាំងដោយសភាបន្លាលួស!!! ហ៊ុនសែនប្លន់ដីរាស្រ្ត!! ហ៊ុនសែនបំផ្លាញធនធានធម្មជាតិ!!! ពីមុនស៊ីរាក់ៗ ឥឡូវចង់ស៊ីជ្រៅៗ ទៀត។
៤. បាតុកម្មបានវៃចំៗ មុខមាត់ខូចវិទូហ៊ុនសែនហើយ!! សូមអ្នកបន្តទៀត!! សមរភូមិប្រយុទ្ធកាន់តែខិតជិតមកដល់ហើយ សូមយើងត្រៀមពលីជីវិតដើម្បីមាតុភូមកម្ពុជារបស់យើង!!
អ្នកឃ្លាំមើល ះ រដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ឫ កើតចេញពីការលួចសន្លឹកឆ្នោត?
រដ្ឋាភិបាលមិនគ្រប់ទឹក សភាឡឺឺកឺ (ដែលគ្មានបក្សប្រឆាំងចូលរួម) និងជួបវិបត្តិធំបំផុត នៅឆ្នាំ ២០១៥ ខាងមុខនេះ ។