ដោយ៖ ស៊ុន ណារិន
ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងក្មួយប្រុសលោក សុខ អាន គឺលោក សុខ ខារ៉ាន់ ធ្វើជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដែលទើបតែផ្តាច់ចេញពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដោយដាក់អតីតរដ្ឋមន្ត្រី លោក ស៊ុយ សែម ធ្វើថ្នាក់ដឹកនាំក្រសួង។
តាមរចនាសម្ព័ន្ធនៃក្រសួងរ៉ែ និងថាមពលនេះ លោក ស៊ុយ សែម បានត្រឡប់មកទទួលតំណែងជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការថ្មីចំនួន៦រូបទៀត ត្រូវបានជ្រើសតាំង។តាមការបោះឆ្នោតជាកញ្ចប់នៅព្រឹកថ្ងៃសុក្រនេះ ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រី សមាជិករដ្ឋសភា ចំនួន៦៧រូប បានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ ផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល ដែលត្រូវកែសម្រួល និងបំពេញបន្ថែម។
សមាសភាពរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល រួមមាន លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ លោក ហូ វិចិត្រ លោក ឌិត ទីណា លោក សុខ ខាវ៉ាន់ លោក ម៉េង សក្កិធារ៉ា លោកស្រី ប៉ែន ឆដា។ ក្នុងចំណោមរដ្ឋលេខាទាំង៦ មានតែម្នាក់ប៉ុណ្ណោះ គឺលោក អ៊ិត ប្រាំង ដែលជាអតីតរដ្ឋលេខាក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដែលក្រោយការបោះឆ្នោត ត្រូវបានដឹកនាំដោយលោក ចម ប្រសិទ្ធ។ ក្រៅពីនោះ រដ្ឋលេខាធិការទាំងអស់ ត្រូវបានតែងតាំងថ្មី។
លោក ខាវ៉ាន់ ជាកូនប្រុសរបស់លោក សុខ ផេង ដែលជាប្អូនប្រុសរបស់ លោក សុខ អាន និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល។ កាលពីខែមករា ឆ្នាំ២០១៣ លោក សុខ ខាវ៉ាន់ ត្រូវបានតែងតាំងឲ្យកាន់តួនាទីជាអគ្គនាយកអាជ្ញាធរប្រេងកាតជាតិកម្ពុជា ជំនួសលោក តែ ដួងតារា។ ពីមុន លោក ខាវ៉ាន់ ធ្វើការជាមួយលោក ឌៀប សិរីវិសិដ្ឋ ជាក្មួយប្រុសម្នាក់ទៀតរបស់លោក សុខ អាន ដែលជាអគ្គនាយករងនៃអាជ្ញាធរប្រេងកាតជាតិកម្ពុជា។ ចំណែក រដ្ឋលេខាធិការក្រសួងថ្មីនេះ លោក ហូ វិចិត្រ ធ្លាប់ជាអនុប្រធានអាជ្ញាធរប្រងកាតជាតិកម្ពុជា។
ក្នុងអាណត្តិនីតិកាលទី៥នេះ រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់តាមក្រសួងមួយៗ ដោយមានការផ្លាស់ប្តូរថ្នាក់ដឹកនាំក្រសួង និងស្ថាប័នអាជ្ញាធរមួយចំនួន។ក្នុងនោះ ក៏មានការកែសម្រួលច្រើនដែរក្នុងស្ថាប័នមួយចំនួន ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក សុខ អាន។
លោក សុខ អាន និងលោក សុខ ខាវ៉ាន់ មិនទាន់អាចសុំការអត្ថាធិប្បាយបាននៅឡើយទេ។
លោក ស៊ុយ សែម មានតំណែងពីរសម្រាប់នីតិកាលទី៥នេះ គឺទីមួយជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តពោធិ៍សាត់ និងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ចំណែករដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមមាន លោក សាត សាមី លោក ភោគ សុវណ្ណរិទ្ធិ លោក ឯក សុនចាន់ លោក ហេង សុខគង់ លោកស្រី ឡាយ ណាវិន លោក គឹម ទូច ។
អតីតនាយកប្រតិបត្តិនៃសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូល ធនធាន លោក ឆាយ សារ៉ាត់ ធ្លាប់មានប្រសាសន៍ថា ការបំបែកក្រសួងនេះ គឺគ្រាន់តែដើម្បីផ្តល់តំណែងដល់មន្ត្រីបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ គឺមិនមានប្រសិទ្ធភាពការងារជាងមុននោះទេ ៖"ខ្ញុំគ្រាន់តែថា តាមការសង្កេតឃើញថា រាជរដ្ឋាភិបាលព្យាយាមបង្កើតក្រសួងថ្មីដើម្បីផ្ដល់អំណាចដល់សមាជិក របស់ខ្លួន ជាពិសេសគណបក្សកាន់អំណាច ដើម្បីធានាថា ខ្លួនបានធ្វើឲ្យសមាជិករបស់ខ្លួនហ្នឹងមានការសប្បាយចិត្ដ" ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ធ្លាប់ប្រាប់VODថា កម្ពុជាមានក្រសួងច្រើន ហើយបើតាមការសង្កេតឃើញរបស់លោកកន្លងមកភាគច្រើន មន្ត្រីមានអំណាចនៅកម្ពុជា គឺបានកាន់មុខងារ ឬក្រសួងពីរបីតែឯង។ លោកបន្តថា បញ្ហានេះហើយដែលនាំឲ្យការគ្រប់គ្រងគ្មានប្រសិទ្ធភាព ធ្វើឲ្យប៉ះពាល់ថវិកាជាតិ ៖ "ជារឿងមួយវា បំផ្លាញថវិកាជាតិផង វាបង្កការរាំងស្ទះផង ព្រោះអីអ្នកផ្សេងក៏អត់មានឱកាសធ្វើការដែរ ដោយសារតែគាត់ដាក់ឈ្មោះគាត់ជាប្រធានអញ្ចឹងណាស់ ហើយគាត់អត់ធ្វើអីសោះ ហើយអ្នកផ្សេងនៅរងអត់មានអីធ្វើ ហើយវាជារឿងមួយវាបំផ្លាញជាតិយើង"។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការបំបែកក្រសួងនេះ គឺជាការផែនការរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីចែកអំណាចគ្នាតែប៉ុណ្ណោះ ។ លោកថា មិនមានអ្វីចម្លែកទេ ដែលមន្ត្រីរដ្ឋាភិបាលមិនខ្វល់នឹងការរិះគន់របស់សង្គមស៊ីវិល ៖ "បើសិនជា មានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ គណបក្សប្រជាជននឹងចាញ់ឆ្នោត និងធ្លាក់ការគាំទ្រ ពីព្រោះគេខ្វល់ខ្វាយទាំងអស់ សហគមន៍អន្ដរជាតិ សង្គមស៊ីវិល គណបក្សប្រឆាំង បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត គេខ្វល់អំពីប្រទេសជាតិគេ ក៏ប៉ុន្ដែគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា គឺអត់ដែលខ្វល់ទេ"៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
មិនមានការសង្ស័យនោះទេថាការបង្កើតក្រសួងថ្មីគឺគ្រាន់តែបង្កើនតំណែងក្រុមគ្រួសារលោហិត របស់ មន្ត្រីកំពូលៗតែប៉ុណ្ណោះមិនបានជួយការងាររដ្ឋឲ្យបានប្រសើរនោះទេ។ ហើយប្រសិនបើកូនៗនិងចៅ អស់លោកចាល់ជើងគ្នាគ្មានការងារធ្វើតើអសលោកបង្កើតក្រសួងថ្មីប៉ុន្មានទៅសម្រាប់ដាក់កូនចៅ របស់អស់លោក? តើប្រទេសកម្ពុជាដែលមានប្រជាជនតែជាង១៤លាននាក់ត្រូវការក្រសួងច្រើនជាង ប្រទេសចិន១០០ដងឬ? ចំជាច្របូកច្របល់និងអំណាចមែនស្រុកខ្មែរតែការងារនៅតែមិនដឹងក្បាល ទីទុយដដែល។
Cambodia is being run by the same folks and their relatives. Suy Sem’s nephew controls Electricity Du Cambodge! Big$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$…….
អញជ្រិញណាស់!!! ពួកអារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការគ្រប់ក្រសួងទាំងអស់!! ពួកអាអស់នេះ គ្មានដឹងខ្យល់អីទេណា បានតែសំយែងរឹកក្រអើតក្រទោមដាក់មន្រី្ត រាជការ តាមក្រសួងនិមួយៗ អញគ្មាសគេណាស់ ពេលទៅប្រជុំអាសានម្តងៗយកអញទៅបកប្រេនិយាយគ្មានដឹងក្បាល កន្ទុយអីទេណា ពេលចេញទៅប្រជុំនៅបរទេស ជួបពួកបរទេសធ្វើទ្រោនៗ ភាសារអង៉គ្លេសមិនចេះស្តាប់ ឯការងារបច្ចេកទេស ទៅអង្គុយស្តាប់គេបង្ហាញដូចដឹកគោអោយ ទៅអង្គុយមើលទូរទស្សន៌អញ្ចឹង!!! យកមុខមាត់ខ្មែរទៅធ្វើអោយថោកពេញពិភពលោក!!! តើអាសែនបានយល់ដឹងដែរទេពីបញ្ហានេះ!!! បរទេសគេសួរពីសត្វគោ វាឆ្លើយប្រាប់គេថាក្របី!!! អញបកប្រែយូរៗទៅចង់ឆ្កួតតាមពួកអានេះដែរ អញខំនិយាយពន្យល់បង្វែរដានគេ បើអញបកប្រែប្រាប់គេតាមពួកអាចំឆ្កួតអស់នេះ គេថាខ្មែរឆ្កួតទាំងអស់ វានាំអោយថោកទាំងអញទៅជាមួយវាទៀត!!! អាសែនអើយល្មមកែប្រែទៅ!!!
កុំទាន់សប្បាយអាពៅ មិនទានបានជាប់ ឆ្នោតផង ចង់ ផ្លន់ កៅអ៊ីមុនរឺយ៉ាងណា??
Ah puch dog cpp ….. still put cpp dog only …..never put humen….
.. រដ្ឋាភិបាល អែកបក្ស ហ៊ុន សែន កែរ ទម្រង់ ស្អី មាន តែ មនុស្ស អត់ ខួរ ខ្លះ គ្មានចេះ ស្អី
សោះ មាន តែ ប៊ិច 2 ដើម ចេះតែ ស៊ីញេ អោយ ទ្រព្យសម្បត្តិធម្មជាតិ ដី ធ្លី ព្រៃឈើ រ៉ែ មាស
ត្បូង ពេជ្រ ទៅជន ជាតិ យួន បរទេស ដោយអំពើ ពុក រលួយ បំផ្លាញ ជាតិ ខ្លួន អែង !
ដើម្បី យកទៅ ធ្វើ មានបាន ផ្ទាល់ ខ្លួន ! ចំ ពោះ ប្រជាពលរដ្ឋខ្មែរ នៅ តែ ក្រ ល្ហេម ល្ហាម !
.ពួក រដ្ឋាភិបាល ហ៊ុន សែន , ទោះ បី អ្នក វីភាគ ខាង បច្ចេកទេស គាត់ ប្រៀបធៀប ថា ប្រជាជន
ខ្មែរ តិច , រដ្ឋមន្ត្រី ច្រើន ក្រសួង ច្រើន ជាង ប្រទេស ចិន ដល់ ទៅ 1០០ ដង នាំ អោយ ខាត បង់
ថវិការ ជាតិ ក្តី (( គ្នា ច្រើន អន្សម ខ្លោច )) ក៏ ឆ្កែ ហ៊ុន សែន មិន ខ្វល់ កែ ប្រែ អោយ ល្អ ដែរ
! ««( ទ្រាំ មិនបាន សូម និយាយ អាក្រក់ ស្តាប់បន្តិច ចុះ »» ) !
Sok An wants to secure the oil refinery which is hoping to get proceed next year. Meantime, there are illegal immigrants in Cambodian names have been putting in place.
That is why Sok An nephew in charge of Mine and Energy Cambodia.
Please investigate Cambodians.
The CPP will be down in NA seats in the next election since its leaders show that Cambodia is currently owned by their famalies or cliques!!!They should allow the other qualified CPP members to have the positiosn rather than choosing the nephews or children of their own clans!!!