CCIM និង​​ក្រសួង​​ព័ត៌​មាន លើក​ទឹកចិត្ត​អ្នកសារព័ត៌មាន​ផ្សព្វផ្សាយ​រឿង​ការប្រែប្រួល​អាកាសធាតុ​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ក្នុង​ពិធី​ប្រគល់​រង្វាន់​ជ័យ​លាភី​ស្នាដៃ​ដល់​អ្នក​សារ​ព័ត៌មាន​​ (រូបថត ជន ស្រីណុច)

​មជ្ឈមណ្ឌល​​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) និង​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​សុក​នេះ លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ឲ្យបាន​ច្រើន ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បានដឹង និង​អាច​រិះរក​វិធី​ទប់ស្កាត់បាន​ទាន់ពេលវេលា​។​

​ការលើកទឹកចិត្ត​នេះ​ធ្វើឡើង ក្នុង​ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ស្នាដៃ​ដល់​អ្នកសារព័ត៌មាន​សរសេរ​បទ​យកការណ៍ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​រៀប​ចំ​​ដោយ​​CCIM នៅ​រាជធានី​ភ្នំពេញ ។

​នាយក​ប្រតិបត្តិ ​CCIM លោក ប៉ា ងួនទៀង មានប្រសាសន៍ថា ការប្រែប្រួល​អាកាសធាតុ គឺជា​បញ្ហា​គ្រោះថ្នាក់​មួយ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ច​ជាតិ​។ លោក​បន្តថា  អ្នកសារព័ត៌មាន ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ផ្តល់​ដំណឹង​ដល់​សាធារណជន ឲ្យដឹង​មុន ដើម្បី​អាច​បន្ស៊ាំ​ខ្លួន​​បាន​។

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ ទទួលស្គាល់ថា ការប្រែប្រួល​អាកាសធាតុ បាន​ធ្វើឲ្យ​ខូចខាត​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ជាច្រើន​កន្លែង ជាក់ស្តែង​ដូច​ឆ្នាំ​២០១៣​នេះ ។ លោក​បន្តថា  ដើម្បី​រួម​គ្នា​ទប់ស្កាត់ ឬ​ការពារ​បញ្ហា​នេះ អ្នកសារព័ត៌មាន​ទាំងអស់ គួរ​ចូលរួម សរសេរ​អត្ត​បទ​ណា​ដែល​ផ្តោត​ទៅលើ​ការប្រែប្រួល​អាកាសធាតុ​ឲ្យបាន​ច្រើន​។​

​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ចេញផ្សាយ​កាលពី​ខែតុលា ឆ្នាំ​២០១៣ បង្ហាញថា មនុស្ស​១៦៨​នាក់ បាន​ស្លាប់ ហើយ​ស្រូវ​​រាប់សែន​ហិកតា បាន​ទទួលរង​ផលប៉ះពាល់ និង​ផ្លូវជាតិ ផ្លូវថ្នល់​តាម​ខេត្ត ផ្លូវលំ​ប្រហែល​ជាង ២៤​ម៉ឺន (២៤១ ៩០០) គីឡូម៉ែត្រ​ត្រូវ​បាន​ខូចខាត គិត​​ជា​ទឹកប្រាក់​ប្រហែល​ជាង ៨០០​លាន​ដុ​លា្ល​រ​អាមេរិក​៕

សរសេរមក​កាន់​កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

One Response to "CCIM និង​​ក្រសួង​​ព័ត៌​មាន លើក​ទឹកចិត្ត​អ្នកសារព័ត៌មាន​ផ្សព្វផ្សាយ​រឿង​ការប្រែប្រួល​អាកាសធាតុ​​"

  1. pingpong says:

    ១. ខ្ញុំនៅចាំថា មានមនុស្សដ៍ថ្លៃថ្នូរម្នាក់ តែងតែចូលចិត្តចូលច្រៀងខារ៉ាអូខេតាមហាងខារ៉ាអូខេជាច្រើន!! មនុស្សដ៍ថ្លៃថ្នូរម្នាក់នោះ ចូលចិត្តអោយស្រីៗ កំដរច្រៀង ដោះខោស្លីបចេញដោយអោយ ១០ដុល្លារ ទៅ២០ដុល្លារម្នាក់!!
    ២. ភាគច្រើន នៅពេលចេញពីច្រៀងមនុស្សថ្លៃថ្នូរនោះ បាននាំស្រីចេញពីហាងខារ៉ាអូខេ ពីរទៅបីនាក់ ទៅដេកនៅសណ្ឋាគារ! អ្វីដែរចម្លែកនោះគឺមនុស្សថ្លៃថ្នូរនោះ បានអោយស្រីៗទាំងនោះដោះខាស្លីបចេញ យកមកពាក់នៅក្បាលរបស់ខ្លួ​ន រួចសើចលេងយ៉ាងសប្បាយ!!!
    ៣. បក្ខពួកហ៊ុន សែនដ៍មហាសែនខូច មានមនុស្សថ្លៃថ្នូរបែបនេះប៉ុន្មាននាក់??