​លោក ខៀវ កាញារីទ្ធ​៖ កិច្ចប្រជុំ​កំពូល បាន​លើក​ពេលតែ​មិន​ទាន់​កំណត់​ថ្ងៃ​​

ដោយ៖​ តាំង វីដា និង ស៊ុន ណារិន​
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល កាលពីកន្លងទៅ/ជន ស្រីណុច

​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា កិច្ចប្រជុំ​កំពូល​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដែល​គ្រោង​យក​ថ្ងៃ​ទី​២ ខែ​មករា ត្រូវបាន​លើក​ពេល តាម​ការស្នើសុំ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ប្រាប់​VOD​យ៉ាងខ្លី​ថា គម្រោង​ជំនួប​កំពូល​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​កំណត់​យក​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៤​ខាងមុខនេះ ត្រូវបាន​លើក​ពេល តាម​សំណើ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​។ លោក​បន្តថា កាលបរិច្ឆេទ​ថ្មី សម្រាប់​ជំនួប​កំពូល ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​នេះ គឺ​មិន​បាន​ស្ថិត​ក្នុង​ការពិចារណា​នៅឡើយ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា រង់ចាំ​ចម្លើយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​៖

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះអាងថា គណបក្ស នៅតែ​រក្សាជំហរ ចង់ឲ្យ​មាន​ការចរចា​ក្រោម​គំនិត​ថ្មី របៀបវារៈ​ឆ្លើយតប​នឹង​ការទាមទារ​របស់​បាតុករ គឺ ការកែទម្រង់​ប្រព័ន្ធបោះឆ្នោត ការទាមទារ​បោះឆ្នោត​ឡើងវិញ និង​ការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​។ លោក​គូសបញ្ជាក់ថា ការដោះស្រាយ​បញ្ហា​នយោបាយ​គឺជា​កត្តា​ចម្បង ដែល​អាច​ឈាន​ដល់​ការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ​៖

​កាលពី​ថ្ងៃ​ចន្ទ លោក ខៀវ កាញារីទ្ធ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា លោកនាយក​រដ្ឋមន្ត្រី បាន​យល់ព្រម​ឲ្យមាន​ការជួ​ប​ជុំ​គ្នា​ហើយ នៅ​ថ្ងៃ​ទី​២ ខែ​មករា​នេះ ប៉ុន្តែ លោក​សម​រង្ស៊ី ស្នើ​ឲ្យមាន​ការលើកពិភាក្សា​ពី​បញ្ហា​ប្រាក់​ឈ្នួលក​ម្មករ ប៉ុន្តែលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមាន​ការជជែ​គ្នា​តែ​បញ្ហា​ការកែទម្រង់គ​ណៈ​កម្មា​ធិកា​រ​នៃ​ការបោះឆ្នោត និង​ការបោះឆ្នោត​។​

​សម្រាប់​អ្នកវិភាគ​នយោបាយ លោក បណ្ឌិត សុខ ទូច យល់ថា នេះ​ជា​ពេល​សមល្មម​ដែល​គណបក្ស​ទាំងពីរ ត្រូវតែ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។ តែ​លោកយល់ថា ការ​លើកយក​បញ្ហា​ប្រាក់​ឈ្នួល​របស់​កម្មករ មក​ពិភាក្សា គឺ​មាន​ផលវិបាក ហើយ​ដំណោះស្រាយ ដែល​សមរម្យ គឺ​ត្រូវ​បញ្ចុះ​តម្លៃ​ទំនិញ​លើ​ទីផ្សារ ក្រោម​ការយក​ពន្ធគយ ក្នុង​កម្រិត​សមរម្យ មិនមែន​ប្រើប្រាស់​យន្តការ​កែទម្រង់​ដាច់ខាត ដែល​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា ជាពិសេស​កម្មករ​រង​ផលប៉ះពាល់​នោះទេ​ ៖

​កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ព្រះមហាក្សត្រ បាន​កោះហៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ជួបចរចា​គ្នា លើកដំបូង បន្ទាប់​ពី​បោះឆ្នោត​ហើយ ក្រោយ​រាជាធិបតីភាព​របស់​ព្រះអង្គ តែ​ជំនួប​នោះ ត្រូវ​បាន​រិះគន់​ថា មិន​មាន​លទ្ធផល​ណា​មួយ ដែល​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ពេញចិត្ត ដោយ​គ្រាន់តែ​ព្រះមហាក្សត្រ បាន​ប្រគល់​លិខិត​កោះ​អញ្ជើញ​ទៅ​គណបក្ស​ទាំង​ពីរ ដើម្បី​ហៅ​តំណាង​រាស្ត្រ​ទាំងអស់ ចូលរួម​ប្រជុំ​សភា​តែប៉ុណ្ណោះ​។​

​ក្រោយមក នៅ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​សម រង្ស៊ី លោក កឹម សុខា បាន​ដឹកនាំ​ប្រតិភូ​បក្ស ជួប​គ្នា​ម្តង​ទៀត នៅ​វិមាន​រដ្ឋ​សភា ដោយ​បាន​ព្រមព្រៀង​លើ​ការ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ស៊ីជម្រៅ និង​ស្ថាប័ន​សំខាន់ៗ​មួយចំនួន​៕

សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

14 Responses to "​លោក ខៀវ កាញារីទ្ធ​៖ កិច្ចប្រជុំ​កំពូល បាន​លើក​ពេលតែ​មិន​ទាន់​កំណត់​ថ្ងៃ​​"

  1. Phoung Tran says:

    Great H.E. now is very old! Most of the 1979 leaders are over 60 years old. They will die soon because of ilness or aging!!!

  2. នាយករដ្ឋមន្រ្តី KGB says:

    សូមប្រាប់ថានេះជាមុខមាត់អ្នកចូលរួមបំផ្លិចបំផ្លាញជាតិចាប់តាំងពីក្រោយថ្ងៃរំដោះអារបប

    បាតដៃប្រឡាក់ឈាមមក។ សាសនានិងវប្បធម៌ត្រូវបានសាបរលាបដោយសារមុខលេងស្រី

    មិនរើសមុខមួយនេះ!
    =================

    មិនបាច់ធ្វើការចរចារស្អី ទៀតទេ! វាល្មមគ្រប់គ្រាន់ដែលប្រជាជនទូទាំងប្រទេសត្រូវតែ
    ក្រោកពួតដៃគ្នាទំលាក់អ្នកដឹកនាំបំផ្លាញប្រទេសជាតិនិងសម្លាប់ប្រជាជនតាមបែបប្រយោល
    និងចំៗនេះចេញតែម្តងទៅ។ សម្បត្តធម្មជាតិដ៏សំបូរបែបដែលមានតាំងពីដូនតាកេរ្តិដំណែល
    ដូនតាបានបន្សល់ទុកឲ្យកូនខ្មែររាប់រយពាន់តំណមកបានត្រូវរលាយដោយសារស្នាដៃលោក
    ហ៊ុនសែន ដូចជាព្រៃឈើដ៏សន្ធឹកសន្ធាប់ពេញទៅដោយឈើល្អប្រណិតៗ។ ហ៊ុនសែនមិនបាន
    ខ្វល់ ពីការហិនហោច បែរជាមានវិធានការឈ្នះៗបំផ្លាញព្រៃឈើឲ្យអស់កុំឲ្យមានអ្នកប្រឆាំងងើប
    ឡើងរត់ជូលព្រៃដូចរបបរាជានិយមនិងខ្មែរក្រហមទៀត។ មិនតែបំផ្លាញធនធានធម្មជាតិប៉ុណ្ណោះ
    ទេថែមទាំងប្រើអំពើរំលោភសិទ្ធិមនុស្សដើម្បីគំរាមប្រជាពលរដ្ឋគ្រប់រូបភាពតាំងពីលើដល់ក្រោម
    និងជនបទ។ បង្កើតក្រុមអណាធិបតេយ្យដូចជាចោរហារយ តាមផ្លូវ តាមជនបទ តាមព្រៃតាម
    ពួនស្ទាក់ការរកស៊ីរបស់ប្រជន។ បង្កើតក្រុមផលិតថ្នាំញៀន រួចហើយដើរគំរាមគេតាមការបន្លំនិង
    ចោតប្រកាន់តាមតែចិត្តនិកឃើញ។ បង្កើតក្រុមតាមចាប់ជំរិតគេ។ ផ្ដល់ឪកាស់ឲ្យអ្នកមានដែល
    ជាឧកញ្ញា ប្រព្រិត្តបទល្មើសតាមអំពើចិត្ត។ បង្កើតក្រុមតុលាការចាប់ជំរិតនិងចោតប្រកាន់
    ចាប់ដាក់គុកជនស្លូតត្រង់តាមតែចិត្តនិកចង់ធ្វើ។ បង្ករឲ្យមានភាពរំលោភដីធ្លីរបស់ប្រជា
    ពលរដ្ឋ។ បង្កើតឲ្យមានអំពើគ្រួសារនិយម បក្សពួកនិយម ពុករលួយជិះជាន់ប្រជាជនស្លូតត្រង់។
    បង្កើតឲ្យមានវប្បធម៌ពាលាហូរចូលស្រុកខ្មែរនិងមិនខ្វល់អំពីការស្រុតនិងបាត់វប្បធម៌របស់ជាតិ
    បង្កើតឲ្យមានការចុះថយជាលំដាប់នូវវិស័យអប់រំ វិស័យសុខមាលភាព វិស័យបរិស្ថាន
    វិស័យទទួលបានពត៌មាន វិស័យការពារជាតិនិងប្រទេសជាតិ វិស័យធនធានរ៉ែ វិស័យសាសនា
    វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម ។ល។ ទាំងអស់នេះហើយដែលលោកគតិបណ្ឌិតដឹកនាំតាំងពី
    ប្រទេសសម្បូរណ័បែបរហូតក្រជំពាក់លុយគេវាល់លានដូល្លា ប្រជាជនពីមានមកក្ររត់ចោល
    ស្រុក និងប្រជាជនជាម្ចាស់ស្រុកបានត្រូវគេដេញ បណ្ដេញចេញនិងចាប់ដាក់គុកតាមចិត្ត។
    តើបងបង្អូនសុខចិត្តទ្រាំវេទនាដល់ណាទៀត??? តើបងប្អូននៅស្ដាប់អាបក្សប្រជាជនជាបក្ស
    ចោរនិងបំផ្លាញជាតិដល់ណាទៀត??? បងប្អូនគ្រប់ទីកន្លែងធ្លាប់ឮនិងដឹងឬបានទទួលការឈើ
    ចាប់មកជាយូរមកហើយតើនៅទ្រាំវេទនាតទៅទៀតឬយ៉ាងណា? ល្បិចមនុស្សពាលមានច្រើន
    ណាស់។ គេបានប្រកាស់ថាឲ្យបងប្អូនដែលជាកងកម្លាំងទាំងអស់ត្រូវតែចុះបង្ក្រាបក្រុមបាតុករ
    ឲ្យបានជាដាច់ខាត! ឬអនុវត្តយ៉ាងម៉ើងម៉ាត់តាមបទបញ្ជារ! ពាក្យនេះស្ដាប់ទៅហាក់ដូចជាពួក
    គេនេះមានសិទ្ធិមានអំណាចខ្លាំងណាស់ ព្រៀបបានបងប្អូនជាខ្ញុំទាសកររបស់ពួកគេ។
    នេះជាភាសាខ្មែរក្រហម ភាសាក្រុមប៉ុលពតដែលវាតែងតែបញ្ជារឲ្យកូនសម្លាប់ម្ដាយឪពុកខ្លួន
    ឯងនិងបងប្អូនសាច់ញាតិរបស់ឯង។ ដូចនេះសូមបងបង្អូនដែលជាកងទព័និងកងកម្លាំងគ្រប់
    ប្រភេទគួរតែធ្វើការពិចារណារឲ្យច្បាស់ថាប្រទេសខ្មែរកុំពុងស្ថិតនៅត្រង់មាត់ខ្លាពីទឹសខាងកើត
    ហើយ។ តើកូនចៅជំនាន់ក្រោយៗរបស់យើងនឹងត្រូវរងការលំបាកប៉ិណ្ណាប្រសិនបើប្រទេសនេះ
    ត្រូវបានស្ថិតនៅក្រោមអាណានិគមគេដូចប្រទេសឡាវសព្វថ្ងៃនេះ? ដូចនេះប្រទេសខ្មែរបាត់
    បង់និងមិនសាបសូន្យគឺវាស្ថិតនៅក្នុងរង្វង់ដៃរបស់បងប្អូនដែលជាកងកម្លាំងទាំងអស់នេះហើយ!
    សូមបងប្អូនពិចារណាថាប្រសិនបើគណៈបក្សសង្គ្រោះជាអ្នកដឹកនាំប្រទេសវិញ ហើយប្រទេស
    មិនមានភាពរីកចំរើននិងបាត់បង់ធនធានធម្មជាតិ សួរថាតើយើងពិបាកនឹងធ្វើការទម្លាក់ចេញពី
    តំណែងឬយ៉ាងណា??? យើងយល់ថាវាងាយណាស់ក្នុងការផ្លាស់ប្តូរភ្លាមៗ។ ព្រោះគណៈបក្សនេះ
    គ្មានអង្គរក្សរញេររញៃនិងការប្រើអំណាច ជាពិសេស សម្រាប់គេអ្នកចេះដឹងគឺគេប្រកដជាមិនចេះ
    ក្រាញនរនាលឡាំប៉ាដណ្ដើមអំណាចដូចកូនក្មេងបៀមដៃនោះទេ ព្រោះគេគិតប្រយោជន៍ជាតិជា
    ធំ។ យើងនិយាយនេះគឺមិនមែនបានន័យថាយើងប្រកាន់គណៈបក្សសង្រ្គោះជាតិនោះទេ អ្វីដែល
    យើងនិយាយគឺយើងចង់ឲ្យមានការផ្លាស់ប្ដូរ បើមិនដូចឆ្នេះទេ ប្រទេសខ្មែរនឹងក្លាយជានគរចំប៉ា
    ហើយបងប្អូន!!! ព្រោះយើងឃើញហានិភ័យនៅចំពោះមុខយើងស្រាប់ហើយ។

  3. Cam Apple says:

    ស្នើសុំជួបចចារ ពេលគេព្រមបែរជាសុំលើកពេលទៅវិញ
    កំរិតអស់លោកមកនិយាយបាតដៃខ្នងដៃអញ្ចឹង

  4. Chourn says:

    ខ្ញុំគិតថាបក្សប្រឆាំងមកដល់ពេលនេះក៍គេប្រយត្ន័ប្រយែងក្នុងការលើកពីប្រធានបទចរចាររបស់គេ ដែលព្រោះគេខ្លាចអ្នកគាំទ្ររបស់គេមានការអាក់អន់ចិត្តហើយឈប់គាំទ្របន្តរទៀត។​ បើតាមខ្ញុំឮគឺ បក្សសង្គ្រោះជាតិនៅតែទាមទាមានការបោះឆ្នោតឡើងវិញនិងការចុះចេញពីអំណាចរបស់នាយក រដ្ឋមន្ត្រី។ ហើយការបោះឆ្នោតសារជាថ្មីគឺមិនអូសបន្លាយយូរនោះទេគឺអា៣ឬ៤ខែខាងមុខតែប៉ុណ្ណោះ។

  5. ហូងដា says:

    លោក ហ៊ុន សែន តែងតែសន្យាខ្យល់លើកកម្ពស់ជីវភាព គ្រូបង្រៀនលុបបំបាត់អំពើពុករលួយ កាន់អំណាចជិត៣០ឆ្នាំ ឃើញតែក្រុមគ្រួសារគាត់ បក្សពួកនិយម ឬ អ្វីៗដើម្បីតែពង្រីងគណបក្ស។ កំណែស៊ីជំរៅ ចតុកោណអស់ប្រសិទ្ធិឥទ្ធិពល។

  6. ស្អប់អយុត្តិធម៏សង្គម says:

    អ្នកនាំពាក្យរដ្ឋាភីបាលនិយាយដូចកូនក្មេង ម្តងថាអីចេះ ម្តងថាអីចោះ របឿបនៃការដឹកនាំប្រទេសតែរបៀបហ្នឹង ប្រទេសនឹងអន្តរាយន៍ឆាប់ៗមិនខានឡើយ

  7. ស្អប់អំពើអយុត្តិធម៏សង្គម says:

    ជនអស់នេះ បង្កើតឱ្យមានអំពើអយុត្តឹធម៌សង្គមច្រើនណាស់ ។ សូមព្រះពុទ្ធជាអម្ចាស់ ប្រទានទោសទៅពពួកអស់នេះទៅ

  8. CPP=CorruPtion Party says:

    Hun sen=CPP=CorruPtion Party……!!

  9. sarika says:

    បើចចាមិនបានផល ចចាធើអី​​?

  10. samneang says:

    Demands of Cambodians who are participating in demonstration should be put on table for both parties for resolutions. RGC and opposition at any circumstances ought to come to term with serving Cambodians rather than exerting power which is perceived as childish behavior. 28 years in power, RGC must now focus on tasks for its maturity.
    Now, it is time for RGC proves to citizens that it has genuine concerns over welfare of own people.
    With political will, resolution to any problems RGC face will be sorted out.

  11. អ្នកធ្វើស្រែ says:

    ការចរចាររបស់លោកសមរង្ស៊ីតែងតែលើកយកចំណុចដែលមិនអាចធ្វើបានទៅនិយាយដើម្បីឆ្លៀត យកឱកាសទះតុសម្ដែងរិទ្ធធ្វើជាលេសរួចហើយបង្កើនភាពវឹកវរដល់សង្គមជាតិតែប៉ុណ្ណោះ។ វាគ្មានបានផលប្រយោជន៍អ្វីដើម្បីសន្តិសុខសណ្ដាប់ធ្នាប់សង្គមទេ។ប្រជាភិថុតិអះអាងសន្យាហួស មាឌម្ដេចមិនដោះស្រាយខ្លួនឯងទៅ???ដាក់បន្ទុកលើអ្នកដទៃធ្វើអ្វី???អស់សង្ឃឹមហើយខ្ញុំ!!! កាលណាទៅទើបចប់រឿង????

  12. khmer deum says:

    No need to negociate any more.Fighting is the first choice.

  13. Pailin army says:

    អ្នកណាជឿលោកសមរង្សី ល្ងើសុទ្ឋ

  14. khmer angkor says:

    hun-sen and sam ransy should talk now for the sake of the country for the sakeof people ,cambodia still the big gapes between poor and rich,all official working for gorvenment all way rich by corruptedway ,ordenry people very poor ,30years now the national roads should have the fence on the middle protech people lifebut where all money gone? evryday gorvenment tell the world cambodia economuy up up but where money gone? maybe gone to veitname or hun sen group who know