ដោយ៖ ញឹម សុខន
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នៅរសៀលថ្ងៃអង្គារនេះ ប្រកាសឲ្យកម្មករតវ៉ានៅតាមរោងចក្រវិញ/ញឹម សុខន
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នៅថ្ងៃរសៀលថ្ងៃអង្គារនេះ ប្រកាសថា កម្មករនឹងធ្វើកូដកម្ម បាតុកម្មនៅតាមរោងចក្រវិញ ចាប់ពីថ្ងៃទី០២ខែមករា ឆ្នាំ២០១៤ ដើម្បីបង្កភាពងាយស្រួលដល់កម្មករ។
លោក រ៉ុង ឈុន ប្រកាសប្រាប់កម្មករដែលតវ៉ានៅមុខក្រសួងការងារថា កម្មករនឹងបញ្ឈប់ការតវ៉ាខាងមុខក្រសួងការងារមួយរយៈ ដោយសារតែកម្មករ ត្រូវធ្វើដំណើរមកឆ្ងាយពេលមកតវ៉ានៅស្ថាប័នពាក់ព័ន្ធ។ លោកបន្តថា នៅថ្ងៃពុធ ទី០១ខែមករា កម្មករ នឹងផ្អាកការតវ៉ាមួយថ្ងៃ ដើម្បីសម្រាកថ្ងៃឆ្លងឆ្នាំ។
កម្មកររោងចក្ររាប់ពាន់នាក់ នៅព្រឹកថ្ងៃអង្គារនេះ បានបិទផ្លូវសហព័ន្ធរុស្ស៊ីខាងមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញឲ្យស្ថាប័នមួយនេះ បន្តពិភាក្សាដំឡើងប្រាក់ឈ្នួលដល់កម្មករ១៦០ដុល្លារ។
កម្មករ បានរំសាយការតវ៉ានៅម៉ោង២និង៣០នាទី។កម្មករ បន្តទាមទារប្រាក់ឈ្នួល១៦០ដុល្លារ បើទោះបីក្រសួងការងារ បានចេញលិខិតឲ្យភាគីពាក់ព័ន្ធគោរពតាមសេចក្តីសម្រេចរបស់គណៈកម្ម ការប្រឹក្សាការងារ ដែលដំឡើងដល់ទៅ៩៥ដុល្លារសម្រាប់ឆ្នាំ២០១៤ ហើយប្រាក់ឈ្នួលនឹងកើនឡើងដល់១៦០ដុល្លារនៅឆ្នាំ២០១៨។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ស្នើឲ្យកម្មករ ចូលធ្វើការវិញនៅថ្ងៃទី០២ខែមករា ឆ្នាំ២០១៤។
ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលកម្មករដល់ទៅ១៦០ដុល្លារភ្លាមៗ គឺមិនអាចអនុវត្តបានឡើយ។
ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បញ្ជាឲ្យដាក់កំហិតទៅលើសហជីពចំនួន៥ និងសមាគមមួយ ដោយចោទថា កំពុងញុះញង់កម្មករឲ្យតវ៉ា។ ទីស្តីការ ក៏បានព្រមានចាត់វិធានការចំពោះជនអនាធិបតេយ្យដែលដើរញុះញង់ គំរាមកំហែង បង្ខំឲ្យកម្មករឈប់ធ្វើការ និងវាយបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រ។
សហជីពទាំង៥ រួមមាន សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ របស់លោក អាត់ ធន់ ទី២ សហ ជីពសេរីកម្មករនៃព្រះរាជា ណាចក្រកម្ពុជារបស់លោក ជា មុន្នី ទី៣ សម្ព័ន្ធសហជីពចលនាកម្មកររបស់លោក ប៉ាវ ស៊ីណា ទី៤ សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជារបស់លោកស្រី ម៉ម ញឹម និងទី៥សហព័ន្ធសហជីពកម្ពុជារបស់លោកស្រី យ៉ាង សុភ័ណ្ឌ។ចំណែកសមាគមមួយ គឺសំដៅទៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលដឹកនាំដោយលោក រ៉ុង ឈុន៕
កែតម្រូវ៖ ឈ្មោះប្រធានសហព័ន្ធសហជីពកម្ពុជា គឺលោកស្រី យ៉ាង សុភ័ណ្ឌ មិនមែនលោកស្រី យ៉ាង សោភ័ណ្ឌទេ
សរសេរមកកាន់ លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com
បើរដ្ឋាភិបាលគ្មានសមត្ថភាពទេ ចុះចេញទៅទុកអោយអ្នកមានសមត្ថភាពដោះស្រាយជំនួស។
ត្រូវដាក់សំពាធឲ្យខ្លាំងទៅលើមេសហជីព ព្រោះពួកនោះហើយជាមេញុះញង់ឲ្យក្រុមកម្មករធ្វើបាតុកម្មខុសច្បាប់
មិនបាច់ខ្លាចធ្វើអី បន្តធ្វើតាមទំនើងចិត្តទៀតមើល៎ បើមិនខ្នោះ! ហេតុអីប្រកាសរំសាយយា៉ងលឿនបែបនេះ ទើបតែនឹងឃើញកម្មករហេវហត់ឬ? បើកំសាកមិនអាចក្លាយជាវរះកម្មកទេ លោក រ៉ុង ឈុនអើយ ប្រឹងបំពានច្បាប់ទៀងទើបសមនឹងឈ្មោះ !!!
តើអាណាមួយអះអាងថាមានសមត្ថភាពនោះ។មើលមើល៍សំរាមគគ្រិចពេញផ្លូវ
បើគ្រាន់បើណាស់ពេលដកថយទៅនាំគ្នាយកសំរាមទៅផង កុំទុកកខ្វក់តាមផ្លូវអ៊ីចឹង
ម្តេចមិនអាណិតកម្មករអនាម័យផង។ក្រែងខ្លួនយល់ពីការលំបាករបស់កម្មករឬ?
អូ ពួកវាប្រហែលជាសត្វស្វាទេដឹង ទើបមិនដឹងខុសត្រូវ ទៅត្រង់ណា ស៊ីបោះៗ
អោយរួចពីមាត់។ល្មមចេះគិតហើយ មិនមែនក្មេងទេ។
If you do not agree with today salary why you apply for work, stay at home, the owner of factory did not force you or beg you come to work. All of you have agreed and happy to get employed. the investors have their plan to do bussines they can not followed your demand but they can give you step by step. I think you wait untill cnrp lead the government then you claime to get 1000$/month
១. បក្ខពួកបុរសខូចខ្លាំំងហ៊ុនសែន ត្រូវប្រយ៍ត្ន!! កុំអនុវត្តកលល្បិច ទឹកស្រកស្រមោចស៊ីត្រី ទឹកឡើងត្រីស៊ីស្រមោច!!! ពួកអ្នកឯងធ្វើអំពើអាក្រក់ស្អីខ្លះ ពួកអ្នកចង់ប្តឹងគេទៅវិញ!!!
២. លោករ៉ុង ឈុនទាមទារប្រាក់ខែដើម្បីអោយកម្មករក្រីក្រអាចរស់ស្រួលបន្តិច អ្នកឯងចង់ប្តឹងគាត់ឬ? ពួកអានរក! ម្តាយពួកឯងប្រដៅឯងថាម៉េច?? ពួកឯងមិនចាំទេឬ?ទឹកដីនេះរបស់ពួកឯងឬ?
៣. យើងសាកល្បងគិតងាយៗអំពីប្រាក់ខែរបស់កម្មករ!! ឧបមាថា៖ កម្មករម្នាក់ដេរអាវ១ថ្ងៃបាន៥អាវ ហើយអាវមួយយកទៅលក់នៅបរទេសចំណេញបាន៥ដុល្លារ ក្រោយពីផាតចំណាយគ្រប់យ៉ាង នោះមានន័យថា ក្នុង១ថ្ងៃ រោងចក្រចំណេញបាន២៥ដុល្លារពីកម្មករម្នាក់ ។ កម្មករម្នាក់អាចរកផលចំណេញដល់រោងចក្រចំនួន២៥ដុល្លារ/១ថ្ងៃx២៦ថ្ងៃ=៦៥០ដុល្លារ/១ខែ ដូច្នេះ បើរោងចក្រចែកអោយកម្មករ១៥០ដុល្លារ នោះរោងចក្រនៅសល់៥០០ដុល្លារទៀត។
៤. ចុះហេតុអ្វីក៍បក្ខពួកហ៊ុនសែនមិនព្រមឯកភាពតម្លើងប្រាក់ខែ១៥០ដុល្លារដល់កម្មករ? ខ្ញុំនៅចាំថា៖ កាលពីសម័យអ៊ុនតាក់ អ៊ុនតាក់ចង់អោយប្រាក់ខែដល់បុគ្គលិកជនជាតិខ្មែរអោយបានច្រើន ប៉ុន្តែរដ្ឋាភិបាលរបស់ខូចវិទូហ៊ុនសែនបានរារាំង ដោយសារ់ខ្លាចប្រាក់ខែខ្ពស់ជាងប្រាក់ខែរបស់មន្រ្តិរាជការ!!!
យើងនាំគ្នាឈប់ធ្វើការក្នុងរោងចក្រដែលមានប្រាក់ខែថោក។យើងនាំគ្នាផ្កាប់ឆ្នាំងបាយខ្លួនឯង ចោលដោយផឹកទឹកដេករង់ចាំធ្វើការក្នុងរោងចក្រសមរង្ស៊ីនិងកឹមសុខាដែលមានប្រាក់ខែខ្យល់ ក្នុងមួយខែ$3.000។ពេលនោះយើងបានស្រួលដោយគ្រាន់តែអង្គុយលាបក្រចក,ផាត់មុខ,សម្អាត ប្រដាប់ប្រដា,ដេកស្ងៀមលើគ្រែក៍បានលុយដែរ!!!សម័យកុះព្យូទ័រស្មោះ!!!
160$ amonth is reasonable for simple people to live in cambodia not in hight lifestyle but just for survive everyday life,all cpp one single party(communish style)they dont care about the life of hard worker people,gorvernment earn alot from factory and the factory owner earn alot too.gorvernment never compromise because all corruped people will loose money.they should have a good heart feeling pity on people who work very hard but earn alittle GOD please help poor people cheng the leader probably good in the future