ក្រសួងមហាផ្ទៃ ព្រមាន​លោក ​រ៉ុង ឈុន លុបឈ្មោះ​សមាគម​គ្រូបង្រៀន​ចេញពី​បញ្ជី​ក្រសួង​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014
http://vodhotnews.com

ក្រសួងមហាផ្ទៃ ព្រមាន​លុបឈ្មោះ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​(CITA) ដោយ​ចោទ​ថា​ប្រធាន សមាគម​នេះ លោក រ៉ុង ឈុន បាន​ចូលរួម​សកម្មភាព​នយោបាយ និង​បាន​ញុះញង់​ប្រជាពលរដ្ឋ។

​លិខិត​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៧​ខែ​ធ្នូ ឆ្នាំ​២០១៣ ផ្ញើជូន​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ឲ្យដឹងថា សមា​​គម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ កាលពី​ឆ្នាំ​២០០១ ក្នុង​គោលបំណង​ជំរុញ​ឲ្យមាន​សាមគ្គី​ភាព​ទូលំ​ទូលាយ​រវាង​សាស្ត្រ​ចារ្យ លោកគ្រូ ទូទាំង​ប្រទេស​កម្ពុជា ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ ភេទ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ និង​​ជំរុញ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស ដោយ​ឆ្លងកាត់​ការអភិវឌ្ឍ ការអប់រំ និង​ការបណ្តុះបណ្តាល​។ ក្រសួង​​បន្តថា ថ្មីៗ​នេះ ប្រធាន​សមាគម លោក រ៉ុង ឈុន បាន​យក​តួនាទី​របស់​ខ្លួន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ និង​បាន​ធ្វើ​សកម្ម​ភាព​ញុះញង់​ដោយ​ខុសច្បាប់​ទៅ​ប្រជាពលរដ្ឋ ខុស​ពី​លក្ខន្តិកៈ​សមាគម​។

លិខិតរបស់ក្រសួងមិនបានបញ្ជាក់ពីសកម្មភាពអ្វី ដែលលោករ៉ុង ឈុន បានញុះញង់ប្រជាពលរដ្ឋទេ។

​ក្រសួង ព្រមាន​ដល់​ប្រធាន​សមាគម​ឲ្យ​អនុវត្ត​សកម្មភាព​ឲ្យបាន​ត្រឹមត្រូ​វ​ស្រប​តាម​លក្ខន្តិកៈ​របស់​ខ្លួន ដែល​បាន​តម្កល់ទុក​នៅ​ក្រសួង​មហា​ផ្ទៃ​។ ក្រសួង​បន្តថា ក្នុងករណី​ប្រធាន​សមាគម នៅតែ​បន្ត​ប្រព្រឹត្ត​ផ្ទុយ​នឹង​លក្ខន្តិកៈ ក៏​ដូច​ជា​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ធរមាន ក្រសួង​នឹង​ចាត់វិធានកា​រលុបឈ្មោះ​សមាគម ចេញ​ពី​បញ្ជី​របស់​ក្រសួងមហាផ្ទៃ​។

​លោក រ៉ុង ឈុន ប្រាប់​VOD​ថា លោក ធ្វើ​សកម្មភាព​កន្លង​មក​មិន​ខុស​ច្បាប់​ទេ ព្រោះ​លោក​គ្រាន់​តែ​ដឹកនាំ​កម្មករ​ទាមទារ​សិទ្ធិ​ធម្មតា​។​

​ថ្មីៗ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាសថា សហភាព​សហជីព​កម្ពុ​ជា​(CCU) របស់លោក រ៉ុង ឈុន មិនមែន​ជា​សហជីព​ស្របច្បាប់ ខណៈ​ប្រធាន​សហជីព​នេះ កំពុង​ប្រមូលផ្តុំ​កម្មករ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ បានសរសេរថា សហជីព​របស់លោក រ៉ុង ឈុន ពុំ​មាន​និតិ​សម្បទា​គ្រប់គ្រាន់ ដើម្បី​បាន​ការទទួលស្គាល់​តាម​ផ្លូវ​ច្បាប់​ពី​ក្រសួង​នោះ​ទេ ដូច្នេះ​សហ ជីព​នេះ​មិន​ស្របច្បាប់​ឡើយ​។ សេចក្តីថ្លែងការណ៍​ដដែល​បន្ថែមថា សហជីព​នេះ​មិនមែន​តំណាង​ឲ្យ​សំឡេង​របស់​កម្មករ​នោះទេ​។ តែ​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សហជីព​របស់លោក បានចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ​២០០៦ តែ​លោក​ទទួលស្គាល់ថា ក្រសួង​ការងារ មិន​បាន​ចុះបញ្ជី​ការ​ឲ្យ​សហជីព ដែល​លោក​ចាត់ទុកថា​ជា​ការរើសអើង​។ លោក​បន្តថា សហជីព​ការងារ​របស់​លោក គឺ​ស្រប​ទៅនឹង​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO) ដែល​មាន​កម្មករ​កំពុង​គាំទ្រ​៕

អត្ថបទទាក់ទង៖

​រ៉ុង ឈុន ច្រាន​ចោល​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​មក​លើ​រូបលោក​

​លោក រ៉ុង ឈុន ដឹកនាំ​កម្មករ​ជាង​១​ម៉ឺន​នាក់​ហែ​ក្បួន​ទៅ​ក្រសួង​ការងារ​នៅ​ព្រឹក​នេះ​

​ក្រសួង​ការងារ ប្រកាស​ជា​ផ្លូវការ​ថា សហជីព​លោក រ៉ុង ឈុន មិន​ស្របច្បាប់​

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

10 Responses to "ក្រសួងមហាផ្ទៃ ព្រមាន​លោក ​រ៉ុង ឈុន លុបឈ្មោះ​សមាគម​គ្រូបង្រៀន​ចេញពី​បញ្ជី​ក្រសួង​​"

  1. សំលេងរាស្រ្ត says:

    របបផ្តាច់ការចាប់ផ្តើមលេចចេញបណ្តើរៗហើយ។អោយតែសមាគមឬសហជីពណាមិនគាំទ្រគណបក្សកាន់អំណាចគឺនឹងចាត់ចូលបញ្ជីខ្មៅរបស់រដ្ឋាភិបាលទាំងអស់។

  2. La Rosa says:

    To do so, it will be against the International Labor Laws. It is an old-fashioned communist style !!!

  3. La Rosa says:

    To do so, it will be against the International Labor Laws. It is an old-fashioned communist style !

  4. La Rosa says:

    Don’t act like YOU are the sole owner of CAMBODIA!!!

  5. 123456 says:

    Anyone who does not support the opposition party, or anyone who does not against the government you are called “Yuan”. I choose to honor my government. I know all leaders are not perfect. In such situation only strong, experienced and matured leaders can keep things stable even many storm hit around.

  6. អ្នកធ្វើស្រែ says:

    ក្នុងនាមអាណាព្យាបាលសិស្សម្នាក់ខ្ញុំសូមបដិសេធទាំងស្រុងនូវគំនិតដ៍ឆ្កួតលីលារបស់អារ៉ុងឈុន។ កន្លងទៅអារ៉ុងឈុននេះតែងតែប្រមូលផ្ដុំគ្នាវាមួយដំបស្វាបំផ្លាញគុណភាពអប់រំដោយមិនបង្រៀន សិស្ស។ខ្ញុំសូមសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាចាត់វិធានការណ៍ឈ្មោះរ៉ុង ឈុននេះតាមផ្លូវច្បាប់កុំឲ្យវានៅធ្វើភ្លៀងផ្គរបំផ្លាញគុណភាពអប់រំក្នុងនាមគ្រូតទៅទៀត។ អារ៉ុងឈុនអាថោកទាបកុំយកឈ្មោះគ្រូទៅប្រើផ្ដាសផ្ដាសវ៉ើយ​ ប្រយ័ត្នអញជាអាណាព្យាបាលសិស្សទ្រាំមិនបាន អញសុខចិត្តជាប់គុកឲ្យតែបានសំពងចំកន្ទីងក្បាលអាអ្ហែង!!កុំមុខក្រាស់ដដែលៗវ៉ើយ!!!

  7. Anonymous says:

    ក្នុងនាមអាណាព្យាបាលសិស្សម្នាក់ខ្ញុំសូមបដិសេធទាំងស្រុងនូវគំនិតដ៍ឆ្កួតលីលារបស់អារ៉ុងឈុន។ កន្លងទៅអារ៉ុងឈុននេះតែងតែប្រមូលផ្ដុំគ្នាវាមួយដំបស្វាបំផ្លាញគុណភាពអប់រំដោយមិនបង្រៀន សិស្ស។ខ្ញុំសូមសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាចាត់វិធានការណ៍ឈ្មោះរ៉ុង ឈុននេះតាមផ្លូវច្បាប់កុំឲ្យវានៅធ្វើភ្លៀងផ្គរបំផ្លាញគុណភាពអប់រំក្នុងនាមគ្រូតទៅទៀត។ អារ៉ុងឈុនអាថោកទាបកុំយកឈ្មោះគ្រូទៅប្រើផ្ដាសផ្ដាសវ៉ើយ​ ប្រយ័ត្នអញជាអាណាព្យាបាលសិស្សទ្រាំមិនបាន អញសុខចិត្តជាប់គុកឲ្យតែបានសំពងចំកន្ទីងក្បាលអាអ្ហែង!!កុំមុខក្រាស់ដដែលៗវ៉ើយ!!!

  8. Chourn says:

    ធ្វើអ្វីមិនឈ្នះលោករ៉ុងឈុនក្រសួងមហាផ្ទៃឥឡូវលេងក្បាច់ម៉ែចែកឲ្យជាមួយលោករ៉ុងឈុនហើយ។ គួឲ្យអស់សំណើចណាស់ដែលអ្នកនយោបាយមិនព្យាយាមដោះស្រាយបែជាចង់បង្កើតនិងបង្កើន ភាពតានតឹងទៅវិញ។ ដល់ដំណាក់កាលនេះទៅហើយបើទោះជាក្រសួងមហាផ្ទៃចង់លុបឈ្មោះ សមាគមន៍លោករ៉ុងឈុនចោលក៍ដោយក៍មិនអាចទប់ស្ថានការណ៍ចលនាបាតុកម្មរបស់កម្មករបាន ដែរ។ បើក្រសួងមហាផ្ទៃនៅតែជំនះនិងរុញសភាពការឲ្យកាន់តែជ្រៅនោះ នោះរដ្ឋាភិបាលប្រាកដ ជាផុងខ្លួនកាន់តែជ្រៅហើយ។

  9. អ្នកធ្វើស្រែ says:

    ក្នុងនាមខ្ញុំជាអាណាព្យាបាលសិស្សម្នា់ក់សូមលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោករដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡាចាត់ការតាមផ្លូវច្បាប់ឈ្មោះរ៉ុងឈុន។កន្លងទៅឈ្មោះរ៉ុងឈុននេះតែងតែ ប្រមូលផ្ដុំគ្នាបំផ្លាញគុណភាពអប់រំដោយមិនបង្រៀនសិស្ស។សូមអារ៉ុងឈុនកុំយកឈ្មោះគ្រូទៅប្រើ ផ្ដេសផ្ដាសឲ្យសោះណា!!!អារ៉ុងឈុនអាថោកទាបអាបំផ្លាំញគុណភាពអប់រំអាបំផ្លាញជាតិ!!!

  10. Anonymous says:

    របបផ្តាច់ការចាប់ផ្តើមលេចចេញបណ្តើរៗហើយ។អោយតែសមាគមឬសហជីពណាមិនគាំទ្រគណបក្សកាន់អំណាចគឺនឹងចាត់ចូលបញ្ជីខ្មៅរបស់រដ្ឋាភិបាលទាំងអស់។