ដោយ៖ ឡាយ សាមាន
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014
http://vodhotnews.com
ប្រធានសាលាឧទ្ធរណ៍ នៅថ្ងៃពុធនេះ ឲ្យដឹងថា ខ្លួនបានលើកពេលបើកសវនាការសម្រាប់រឿងក្តីធ្វើបត្យាប័នមហាសេដ្ឋីជនជាតិរុស្ស៊ី លោក សឺហ្គេ ប៉ូលុនស្គី (Sergei Polonsky) ដែលរងការចោទប្រកាន់ពីបទបង្ករបួសស្នាមទៅលើកម្មករនេសាទ។
កាលពីចុងខែធ្នូ ឆ្នាំ២០១២ លោក សឺហ្គេ ប៉ូលុនស្គី និងមិត្តភ័ក្ត្រពីរនាក់ទៀត ត្រូវបាន អាជ្ញាធរ កម្ពុជាចាប់ខ្លួនដោយរងចោទពីបទប្រើហិង្សាដោយចេតនា និងការឃុំឃាំងមនុស្សខុសច្បាប់លើកម្មករខ្មែរ៦នាក់ ដោយប្រើកាំបិត និងបញ្ជាឲ្យពួកគេលោតចេញពីទូក ក្នុងខេត្តព្រះសីហនុ។ តែក្រោយមក កម្មករខ្មែរទាំង៦នាក់នោះ បានដកពាក្យបណ្តឹងលើករណីនេះ បន្ទាប់ពីបានទទួលសំណងរដ្ឋប្បវេណីចំនួន២ម៉ឺនដុល្លារ។
សាលាឧទ្ធរណ៍ គ្រោងបើកសវនាការលើករណីធ្វើបត្យាប័នលើលោក សឺហ្គេ ប៉ូលុនស្គី តាមសំណើរបស់រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃទី៣១ខែធ្នូ។
ប្រធានសាលាឧទ្ធរណ៍ លោក យូ ប៊ុនឡេង ប្រាប់VOD នៅថ្ងៃពុធនេះថា សាលាឧទ្ធរណ៍ បានលើកពេលរឿងក្តីនេះ ដោយសារប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរកិច្ច។លោកមិនទាន់អាចបញ្ជាក់ពីពេលវេលាកំណត់សម្រាប់សវនាការលើកក្រោយបាននៅឡើយទេ។
លោក ប៉ូលុនស្គី ត្រូវតុលាការរុស្ស៊ីចោទប្រកាន់ថា បានបោះបង់ចោលក្រុមហ៊ុនអចលនទ្រព្យ ដែលកំពុងជាប់បំណុលនៅក្នុងប្រទេសរុស្ស៊ី ហើយបានរត់មកជ្រកកោនលើកោះឯកជនមួយ ក្នុងដែនទឹកកម្ពុជា៕
សរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈlaysamean168@yahoo.com

ចុចអានគំនិតថ្មី!ៗរបស់លោក ប្រធានគណបក្សសង្គ្រោះយួន