ក្រសួង​​មហាផ្ទៃ​ព្រមាន​​លុប​ឈ្មោះ​​សមាគម​​របស់​​លោក រ៉ុង ឈុន ចេញ​​ពី​​បញ្ជី​​

ដោយ៖​ ញឹម សុខន និង​ អ៊ឹង ប៊ុនថន​
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ផ្តល់បទ​សម្ភាសន៍​នៅពេល​ដឹកនាំ​កម្មករ​ធ្វើបាតុ​​កម្ម (រូបថត ញឹម សុខន)

​ក្រសួងមហាផ្ទៃ ព្រមាន​លុប​ឈ្មោះ​​សមាគម​​គ្រូបង្រៀន​កម្ពុជា​​ឯករាជ្យ របស់​​លោក ​រ៉ុង ឈុន ចេញ​​ពី​បញ្ជី ដោយ​​ចោទ​ថា សមាគម​នេះ ធ្វើ​សកម្មភាព​បម្រើ​​នយោបាយ​​ឲ្យ​គណបក្ស​ប្រឆាំង ខុស​​ពី​លក្ខន្តិកៈ របស់​​សមាគម។​

ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក រ៉ុង ឈុន បាន​​ចូលរួម​ដឹកនាំ​កម្មករ​​រាប់​​ម៉ឺន​​នាក់ ធ្វើបាតុកម្ម ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ និង​ប្រកាស​ឲ្យ​គ្រូបង្រៀន​ចេញ​តវ៉ា​ទាម​ទារ​ប្រាក់​ខែ​ ២៥០​ដុល្លារ​​ក្នុង​មួយខែ ដែល​សកម្មភាព​ទាំងនោះ​ ធ្វើឡើង​ស្របពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម​។

លិខិត​​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ ឆ្នាំ​២០១៣ បាន​កត់​សំគាល់ថា ថ្មីៗ​នេះ លោក រ៉ុង ឈុន កំពុង​​យក​តួនាទី​ជា​ប្រធាន​សមាគម ទៅធ្វើ​សកម្ម​ភាព បម្រើ​ឲ្យ​​គណបក្ស​នយោបាយ និង​​បាន​ញុះញង់​​ឲ្យ​មនការ​តវ៉ា​ដោយ​​ខុស​ច្បាប់ ខុស​នឹង​លក្ខន្តិកៈ​របស់​សមាគម ដែល​សន្យា​មិន​ធ្វើ​សកម្ម​ភាព​​បម្រើឲ្យ​គណបក្សនយោបាយ​។

លិខិត​ដែល​យោង​តាម​​ចំណា​​ឯកភាព របស់ លោក ស ខេង បាន​ព្រមាន​ថា បើ​ប្រធាន​សមាគម​រូបនោះ​​មិន​បញ្ឈប់​សកម្មភាព​នេះ​ទេ ក្រសួងមហាផ្ទៃ នឹង​​លុបឈ្មោះ​សមាគម​នេះ​ចេញ​ពី​បញ្ជី​។​

ទោះជា​យ៉ាងណា ​ក្រសួងមហាផ្ទៃ ​មិន​បាន​បញ្ជាក់ថា សកម្ម​ភាព​​ណាមួយ ដែល​លោក​រ៉ុង ឈុន ធ្វើ​​ខុសច្បាប់​នោះទេ ។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ អះ​អាង​ថា អ្វី​ដែល​លោក រ៉ុង ឈុន ធ្វើ​ខុសច្បាប់ នោះ​គឺ​ដោយសារ ប្រធាន​សមាគម​រូបនោះ បាន​ចូល​រួម​​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​​សង្គ្រោះ​ជាតិ ដែល​ខុស នឹង​លក្ខន្តិកៈ​របស់​​សមាគម ដែល​បាន​តម្កល់ទុក​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ឆ្នាំ​២០០១​ ៖

​កន្លង​ទៅ​​ក៏​មាន​សហព័ន្ធ​សហជីព​ជាច្រើន បាន​​ចេញ​មុខ​ឃោស​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅពេល​បោះឆ្នោត ការប្រកាស​គាំទ្រ​គោលនយោបាយ​បក្ស​កាន់អំណាច ការប្រកាស​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម​ជាមួយ​លោក ជុំ ម៉ី ប្រឆាំង​លោក កឹម សុខា ជាដើម​។  ប៉ុន្តែ​នៅពេល​សាកសួរ​ពី​បញ្ហា​នេះ​
​លោក ខៀវ សុភ័គ បកស្រាយ​ថា​ ៖

​ប្រធាន​សមាគម​គ្រួ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន អះអាងថា សកម្មភាព​ដែល សមាគម​លោក​កំពុង​ធ្វើ បច្ចុប្បន្ន កំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​​ប្រាក់ខែ​ដល់​មន្ត្រីរាជការ គ្រូបង្រៀន និង​កម្មករ ឲ្យបាន​រស់នៅ​សមរម្យ ។​លោក​ថា សកម្មភាព​តវ៉ា​នោះ​ធ្វើឡើង​ដោយ​អហិង្សា ដែល​លោក​ចាត់​ទុក​ថា មិន​ខុស​ទៅនឹង​លក្ខន្តិកៈ​របស់​សមាគម​ទេ  និង​មិន​ខុស​ច្បាប់​ឡើយ ៖

​នាយក​ប្រតិបត្តិ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​​មេធាវី សុក សំអឿន ពន្យល់ថា បើ​​លោក​រ៉ុង ឈុន ធ្វើ​សកម្មភាព​បម្រើឲ្យ​តែ​គណបក្ស​នយោ​បាយ​​​ណា​មួ​យ​​នោះ ខុស​​នឹង​​លក្ខន្តិកៈ​របស់​​សមាគម ដែល​អាច​ប្រឈម​​នឹង​ការ​លុបឈ្មោះ​ចេញ​ពី​បញ្ជី ដូច​ការព្រមាន​របស់​ក្រួងមហាផ្ទៃ ប៉ុន្តែ​លោក​ថា បើ​​សមាគម​​នោះ​​ធ្វើ​​សកម្ម​ភាព ដើម្បី​ប្រយោជន៍​​សាធារណៈ មិន​មាន​បញ្ហា​អ្វី​ឡើយ​៕

សរសេរមក​កាន់​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

8 Responses to "ក្រសួង​​មហាផ្ទៃ​ព្រមាន​​លុប​ឈ្មោះ​​សមាគម​​របស់​​លោក រ៉ុង ឈុន ចេញ​​ពី​​បញ្ជី​​"

  1. 7 Makara says:

    Yes, fired him & sue him, prosecutes him ,if found guilty put him in jail
    In EU -USA, they will not let him to do that at all.,

  2. Chourn says:

    ធ្វើអ្វីមិនឈ្នះលោករ៉ុងឈុនក្រសួងមហាផ្ទៃឥឡូវលេងក្បាច់ម៉ែចែកឲ្យជាមួយលោករ៉ុងឈុនហើយ។ គួឲ្យអស់សំណើចណាស់ដែលអ្នកនយោបាយមិនព្យាយាមដោះស្រាយបែជាចង់បង្កើតនិងបង្កើន ភាពតានតឹងទៅវិញ។ ដល់ដំណាក់កាលនេះទៅហើយបើទោះជាក្រសួងមហាផ្ទៃចង់លុបឈ្មោះ សមាគមន៍លោករ៉ុងឈុនចោលក៍ដោយក៍មិនអាចទប់ស្ថានការណ៍ចលនាបាតុកម្មរបស់កម្មករបាន ដែរ។ បើក្រសួងមហាផ្ទៃនៅតែជំនះនិងរុញសភាពការឲ្យកាន់តែជ្រៅនោះ នោះរដ្ឋាភិបាលប្រាកដ ជាផុងខ្លួនកាន់តែជ្រៅហើយ។

  3. ។។ says:

    លុបឲ្យឆាប់ៗទៅចាំបាច់អីទុំទាវច្រើនម៉្លេះ។គ្មាន
    គ្រូឯករាជ្យអីទេ ពួកនេះជាគ្រូសាងគ្រោះឲ្យជាតិទេ។

  4. Anonymuos says:

    It is a shame on the government! If the association acts in favor of CPP, it is not against the law.

  5. khmer deum says:

    He is not an educator.He is a buffalo

  6. អ្នកធ្វើស្រែ says:

    ឯករាជ្យកន្ទីងក្បាលអ្ហែងអីអារ៉ុងឈុន???អញខំតស៊ូទ្រាំទ្រការលំបាកគ្រប់បែបយ៉ាងដើម្បីបញ្ជូន កូនឲ្យទៅរៀនបែរជាអាថោកទាបឯងចង់ធ្វើកូដកម្មមិនបង្រៀនសិស្សអីក៍ថោកទាបម្ល៉េះអ្ហា!!!។ កុំយកឈ្មោះគ្រូទៅប្រឡាក់ប្រឡូសជាមួយសកម្មភាពថោកទាបរបស់អ្ហែងឲ្យសោះណា!!។ជួបគ្នា ក្រោយពេលប្រមូលទុកដាក់ផលស្រូវហើយ!!??!!

  7. បរិមី ព្រ:វិហារ says:

    Whoever against laws regardless CPP or CNRP or !?!? Must face justice. This man must get fair punishment and send him to jail as he unlawfully manages demontration and causes choa to the sector.