សុខ ខេមរា
02 មករា 2014
វីអូអេខ្មែរ

លោក គុច ច័ន្ទលី ជនជាតិខ្មែរអាមេរិកាំង និងជាអ្នកវិភាគនយោបាយឯករាជ្យអំពីកម្ពុជា
វ៉ាស៊ីនតោន — ក្រុមអ្នកវិភាគអបអរសាទរចំពោះការវិលមកកាន់តុចរចាគ្នាឡើងវិញរវាងអ្នកនយោបាយ ដោយនិយាយថា នេះជាការចង់បានរបស់ពលរដ្ឋកម្ពុជានិងសហគមន៍អន្តរជាតិ។
ការចរចានេះកើតឡើងក្រោយពេលដែលមានកំណើនប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សសង្គ្រោះជាតិកើនឡើងដល់រាប់សែននាក់ដែលទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងសុំឲ្យលោកហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតាំងដោយគណបក្សប្រជាជនកម្ពុជា ចុះចេញពីមុខតំណែង។
គណបក្សប្រជែងផ្នែកនយោបាយទាំងពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងគ្នាថា នឹងជួបចរចាគ្នាឡើងវិញដើម្បីដោះ ស្រាយបញ្ហាជាប់គាំងផ្នែកនយោបាយ បន្ទាប់ពីភាគីទាំងពីរមានការខ្វែងគំនិតគ្នាអំពីលក្ខខណ្ឌនានាទៅវិញទៅមក។ ការវិលមកកាន់តុចរចាវិញនេះត្រូវគេចាត់ទុកថា ជារឿងដែលពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិចង់ឃើញក្នុងការទម្លុះទម្លាយភាពទល់ច្រកផ្នែកនយោបាយដែលក្រុមអ្នកវិភាគខ្លះចាត់ទុកថា ការបោះឆ្នោតឡើងវិញជាជម្រើសល្អមួយ។
ក្រុមការងារបច្ចេកទេសនៃគណបក្សទាំងពីរដែលមានតំណាងបីរូបម្ខាងៗបាន ប្រកាសថា នឹងជួបគ្នានៅថ្ងៃទី៣ ខែមករាឆ្នាំ២០១៤ក្នុងវិមានព្រឹទ្ធសភាមុនពេល មេដឹកនាំកំពូលត្រូវជួបគ្នា។ គណបក្សសង្គ្រោះជាតិបានទាមទារជាចុងក្រោយ ឲ្យមានការបោះឆ្នោតឡើងវិញ និងកែទម្រង់ប្រព័ន្ធបោះឆ្នោត និងគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប.)ឲ្យបានឯករាជ្យ អាចទទួលយកបានក្រោយពីការបន្តធ្វើពហិការ មិនទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលថ្មីកើតចេញពីការបោះឆ្នោត ដែលគេចាត់ទុកថា មានការគៃបន្លំដោយមានភាពមិនប្រក្រតីដ៏ធ្ងន់ធ្ងរនោះ។ តែគណបក្សប្រជាជនកម្ពុជាវិញបានអះអាងថា ខ្លួននៅតែលើកយករបៀបវារៈ ដែលបានព្រមព្រៀងគ្នាកាលពីជំនួបដំបូងរវាងមេដឹកនាំកំពូលទាំងពីរកាលពី ថ្ងៃទី១៦ ទី១៧ ខែកញ្ញាកន្លងមក រួមទាំងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។
ក្រុមអ្នកវិភាគមួយចំនួនបានសាទរចំពោះការវិលមកកាន់តុចរចាវិញនេះថា ជា រឿងដែលគេគួរធ្វើ ដើម្បីបញ្ចប់ជម្លោះនយោបាយដែលបង្កបញ្ហាញ៉ាំញីដល់ សង្គម។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតគឺខុមហ្រ្វែល ចង់ឃើញអ្នកនយោបាយផ្លាស់ប្តូររបៀបរបបដោះស្រាយផ្នែកនយោបាយដើម្បី បញ្ជៀសការជាប់គាំង។
«គណបក្សប្រជាជនកម្ពុជាក៏គិតថា ខ្លួនឯងជាអ្នកឈ្នះ គណបក្សសង្គ្រោះជាតិ ក៏គិតថា ឈ្នះ។ តែបញ្ហាត្រង់ថា គាត់អត់មានរូបមន្តនៃការចែកគ្នាអំពីរឿងឈ្នះហ្នឹង ដើម្បីត្រួតពិនិត្យលើកិច្ចការរដ្ឋហ្នឹង។ ម្ល៉ោះហើយរឿងហ្នឹងជាបញ្ហា»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំទៅ មិនបាន ត្រូវរ៉ូវគ្នាអំពីបញ្ហាកែទម្រង់ស្ថានប័នរដ្ឋ និងប្រព័ន្ធផ្ទៀងផ្ទាត់សភា និងរដ្ឋាភិ បាលទេ។ លោកគល់ បញ្ញាបានអះអាងថា ជម្រើសដ៏ល្អពេលនេះគឺការបោះឆ្នោត ឡើងវិញ ទោះជាត្រូវការពេលវេលាបន្តិចដើម្បីរៀបចំឲ្យអាចទទួលយកបានក្តី។
«ខ្ញុំមើលទៅមានតែបញ្ហាហ្នឹងឯង មានតែបញ្ហាប្រកួតគ្នាដោយការបោះឆ្នោត ឡើងវិញទៅ ហើយគ្រាន់តែថា មើលពេលវេលាទៅ។ គ្រាន់តែពេលវេលាឆាប់វា ទៅមិនរួច អាចពេលវេលាយូរ១ឆ្នាំកន្លះទៅ»។
លោកថ្លែងថា ការប្រកួតប្រជែងឡើងវិញជារឿងធម្មតាក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។
លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នក វិភាគម្នាក់ បានអះអាងថា លោកមានការរីករាយមែនទែនដែលអ្នកនយោបាយ វិលមករកការចរចាគ្នាដោយសន្តិវិធី។ លោកថា អ្នកនយោបាយកម្ពុជាត្រូវតែកែ ប្រព័ន្ធបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញដើម្បីធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ត្រឹមត្រូវ បើពុំដូច្នោះទេ បញ្ហានឹងមានការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដូចគ្នា មិនចេះចប់នៅពេលគណបក្សមួយឈ្នះ ហើយគណបក្សមួយទៀតមិនទទួលស្គាល់។
«គណបក្សណាឈ្នះក៏ដោយ ត្រូវតែបោះឆ្នោតឡើងវិញ ហើយការបោះឆ្នោត ឡើងវិញនោះ វាជាការលំបាក នៅពេលដែលយើងគ្មានរដ្ឋាភិបាលអន្តរកាល។ វាខុសពីប្រទេសថៃ ដែលមានរដ្ឋាភិបាលអន្តរកាល។ ប្រសិនបើមានបញ្ហាណា មួយ ទាហានគេមកកាន់អំណាច ហើយគេបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌ អ្នកឈ្នះឡើងមកកាន់អំណាចវិញ។ ហើយកម្ពុជានរណា? អញ្ចឹងបើអ្នកឈ្នះ ហើយមកឈរនៅរដ្ឋាភិបាលបណ្តោះអាសន្ន ហើយអ្នកទី២ជឿទេ ហើយបើ បោះឆ្នោតចុងក្រោយមកនៅតែឈ្លោះគ្នាដដែល។ អញ្ចឹងទេ យើងត្រូវពង្រឹង យន្តការ យើងត្រូវពង្រីកសមត្ថភាពមន្ត្រីរបស់ខ្លួនដើម្បីឈានទៅជោគជ័យ នៅពេលខាងមុខ»។
លោកសុខ ទូចបានអះអាងបន្តថា ឆ្លងតាមរយៈភាពតានតឹងដែលមានកំណើន បាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចុះចេញពីមុខតំណែង ប៉ុន្មានថ្ងៃនេះកម្ពុជាហាក់ដូចជាមានការបែង ចែកសង្គមជាពីរ។
លោកព្រមានថា អ្នកនយោបាយត្រូវមើលអំពីប្រវត្តិសាស្ត្រ ខ្មែរឡើងវិញ អំពីខ្មែរកម្ពុជាក្រោម ខ្មែរកម្ពុជាលើ ឬការបែកបាក់ក្នុងអតីតកាល។ ហើយលោកជឿថា គ្មានអ្វីដោះស្រាយមិនចេញទេ បើសិនជាអ្នកនយោបាយ តម្កល់ផលប្រយោជន៍ជាតិជាធំ។
«បើសិនជាម្នាក់ៗគិតតែពីខ្លាំងរៀងខ្លួន គិតតែបែរខ្នងដាក់គ្នារៀងខ្លួន នោះកម្ពុជា នឹងវិលត្រឡប់ទៅរកទសវត្សរិ៍ទី៧០វិញ»។
លោកថ្លែងយ៉ាងដូច្នេះយោងទៅលើសង្គ្រាមក្នុងប្រទេសកម្ពុជា ដែលបន្តឲ្យមាន របបវាលពិឃាដ្ឋខ្មែរក្រហម។
ចំណែកលោកច័ន្ទលី គុជ អ្នកវិភាគម្នាក់ក្នុងរដ្ឋម៉ារីឡែន ស.រ.អា. បានអះអាងថា អ្វីដែលពលរដ្ឋកម្ពុជាចង់បានគឺអ្នកនយោបាយត្រូវស្តាប់ប្រជាពលរដ្ឋ ហើយនឹង សហគមន៍អន្តរជាតិ ដែលចង់បានសន្តិភាព មិនមែនសង្គ្រាមទេ។
«នៅប្រទេសជឿនលឿនទាំងអស់ដែលគេកំពុងតែក្រឡេកមើលប្រទេសខ្មែរ យើងហ្នឹងគឺថា គេចង់ឲ្យមានការចរចាគ្នា។ នេះហើយជាវិធីមួយដែលប្រទេស មហាអំណាច និងអ.ស.ប.ចង់ឲ្យកើតមានឡើងរវាងគូបដិបក្ខក្នុងប្រទេសខ្មែរ យើង ព្រោះគេពុំចង់ឃើញមានសង្គ្រាមនៅតំបន់អាស៊ីអាគ្នេយ៍ទៀតទេ»។
លោកបានកោតសរសើរដល់ពលរដ្ឋខ្មែរជាច្រើនដែលហ៊ានងើបឈរឡើងដើម្បី ចូលប្រឡូកក្នុងនយោបាយដំបូងក្នុងប្រវិត្តសាស្ត្រ ដើម្បីផលប្រយោជន៍ប្រទេស ជាតិ និងប្រជាធិបតេយ្យ។
មេដឹកនាំគណបក្សទាំងពីរនឹងកំណត់ពេលជួបប្រជុំគ្នា ក្រោយពេលដែលក្រុមបចេ្ចកទេសជួបពិភាក្សាគ្នាបានលទ្ធផលនៅថ្ងៃទី៣ ខែមករាខាងមុខ៕
អត្ថបទព័ត៌មានទាក់ទង
- គណបក្សប្រឆាំងអំពាវនាវឱ្យជួបចរចាថ្នាក់កំពូល
- ពលរដ្ឋកាន់តែច្រើនឡើងទាមទារឱ្យលោកហ៊ុន សែនចុះចេញពីតំណែង
- គណបក្សសង្គ្រោះជាតិផ្អាកបាតុកម្មតាមផ្លួវ តែបន្តនៅទីលានប្រជាធិបតេយ្យ
- ជំនួបកំពូលគណបក្សធំទាំងពីរមិនទាន់កំណត់ថ្ងៃនៅឡើយ
- គណបក្សទំនាស់គ្នាគ្រោងពិភាក្សាលើរបៀបវារៈសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំ
- គណបក្សប្រជាជននិងសង្គ្រោះជាតិនឹងជួបគ្នានៅថ្ងៃសុក្រ



Sok touch niyeap loplop…doch kon kméng…
Cambodians want their proposals for discussion, not just to have them sittng around table. Please stop saying that Cambodians want them to sit around, OK????????.
អបអរចេះតែអបអរហើយ តែមិនដឹងថាពួកគេយកអ្វីទៅប្រជុំហើយមិនដឹងថាគេប្រជុំពីរឿងអ្វី? ព្រោះ ប្រធានបទប្រជុំគឺបង្ហាញថាខុសគ្នា១៩០ដឺក្រេរបាត់ទៅហើយ បក្សប្រជាជនប្រកាន់ជំហរកែទំរង់ប្រពន្ធ័ បោះឆ្នោតតែបក្សសង្គ្រោះជាប្រកាន់ជំហរ កែរទំរង់ការបោះឆ្នោតនិងបោះឆ្នោតសារជាថ្មី និងតម្លើង ប្រាក់ខែរកម្មករ១៦០ដុល្លារ។ ប្រសិនបើបក្សទាំងពីមានប្រធានបទខុសគ្នាហើយនោះប្រាកដជាបាន លទ្ធផលខ្យល់ហើយ។
សង្គ្រោះជាតិគ្មានអ្វីដែលត្រូវចចារជា១ពួកអាយ៉ងយួនក្រៅតែពីការទាមទាឲ្យហ៊ុនសែនចុះចេញហើយបោៈឆ្នោតសារឡើងវិញ យើងដឹងហើយថា គោលនយោបាយរវាងបក្សទាំងពីរវាផ្ទុយគ្នាស្រឡះដូចមេឃនិងដី ដូចទឹកនិងប្រេងគ្មានអ្វីអាចនិយាយត្រូវគ្នាបានឡើយ។
សង្គមកម្ពុជាសពថ្ងែជាសង្គមមិនចេះប្រមាណ
ការបន្តការចរចា គឺមានន័យថា ពីមុនដើរដល់ណា អីលូវបន្តដំណើរទៀត។ឯ១៦០$
Kjmankjnung agenda ពីមុននោះទេ។ចង់លើកអីប្លែកទៀតពិតជាមិនងាយឡើយ។
Please understand that these demands are the effects of Non political WILL of RGC.
Power’s exertion is only serving ego of CHEAP politicians. People demands are to be assessed relative to time frame and current prolems the RGC faces. RGC now has to serve Cambodians and NOT to rob the country. Cambodian people have expressed ENOUGH.
Long Live the Kingdom of Wonder!!!