ព្រះចៅអធិការ​វត្ដ​មួយ ប្រឈម​នឹង​ការដក​មុខតំណែង បន្ទាប់​ពី​ចូលរួម​បាតុកម្ម​

ដោយ៖​ បូ សា​វី និង អ៊ឹង ប៊ុនថន​
ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
http://vodhotnews.com

​ព្រះចៅអធិការ​វត្ដ ក្រចាប់ ស្ថិត​ក្នុង​ក្រុង​ស្ទឹងសែន ខេត្ដ​កំពង់ធំ ត្រូវបាន​មេភូមិ ស្នើ​ឲ្យ​ដក​ព្រះអង្គ​ចេញ​ពីតំណែង បន្ទាប់ពី​ព្រះអង្គ​ឲ្យ​សមាជិកគណ​បក្ស​ជំទាស់​ធ្វើបុណ្យ​នៅ​វត្ដ​នោះ និង​ចូល​រូ​ម​មហា​បាតុកម្មអហិង្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ​។​

​ព្រះចៅអធិការ​វត្ដ ក្រចាប់ ហៅ​វត្ដ​ក្រពុំ​រតន៍ ក្នុង​សង្កាត់​អាចារ្យ​លាក់ ព្រះនាម អាន មុន្នី ប្រាប់​VOD​ថា មេភូមិ​នេះ លោក ខេង ឃាន និង​អនុ​ភូមិ បាន​ដើរ​ប្រមូល​ស្នាម​ដៃ ពី​ពុទ្ធ​បរិ​ស័​ទ​​ចំណុះ​ជើង​វត្ដ​ឲ្យ​ដក​ព្រះអង្គ​ចេញពី​ព្រះចៅអធិការ​វត្ដ បន្ទាប់ពី​ព្រះអង្គ​ឲ្យ​បក្សប្រឆាំង​ធ្វើបុណ្យ​សាមគ្គី​នៅ​វត្ដ​នោះ​។ ព្រះអង្គ​មាន​ថេរៈ​ដីកា បន្ដថា ព្រះអង្គឲ្យ​គណបក្សប្រឆាំង​ធ្វើ​បុណ្យ​នោះ​ព្រះអង្គ​បាន​សុំច្បាប់​ត្រឹមត្រូវ​ពី​អាជ្ញាធរ ហើយ​ការ​ធ្វើ​បុណ្យ​មិន​ប្រកាន់​គណបក្ស​​ឡើយ​។ ព្រះ​អង្គ​បន្ថែមថា ព្រះអង្គ​មាន​ការព្រួយបារម្ភ ព្រោះ​ពលរដ្ឋ​មួយចំនួន​មាន​ការ​រើស​អើ​ស​និន្នាការ​នយោបាយ​ ​៖

​ចំណែក​ពលរដ្ឋ​នៅ​ភូមិ ក្រចាប់ អ្នកស្រី គឹម សូ​សាល មានប្រសាសន៍ថា អ្នកស្រី​គាំទ្រ​ឲ្យ​ព្រះអង្គ​ធ្វើ​ជា​ចៅអធិការ​វត្ដដ​ដែល ព្រោះ​វត្ដ​ក្រចាប់​នេះ មុន​ពេល​ព្រះ​សង្ឈ អាន មុន្នី មក​គង់​ធ្វើជា​ចៅអធិការ​នោះ មិន​មាន​សមិទ្ធិផល​ក្នុង​វត្ដ​ឡើយ​។ ​អ្នកស្រី​បន្ដ​ថា មេ​ភូមិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​យក​ស្នាម​មេដៃ ដើម្បី​ដក​ព្រះអង្គ​ពី​ចៅអធិការ​នោះ ព្រោះ​តែ​ចង់​ឲ្យ​សាច់ញាតិ​ខ្លួន​ធ្វើ​ជា​ចៅអធិការ​វត្ដ​ជំនួស​ ​៖

​ករណីនេះ មេភូមិ ក្រចាប់ លោក ខៀវ ឃាន បកស្រាយ​ថា ការ​ដែល​ចង់​ដក​ចៅអធិការ​វត្ដ​នេះ​ ដោយសារ​ព្រះសង្ឃ​អង្គ​នោះ មិនសូវ​ចេះ​សហការ​ជាមួយ​​អាចារ្យ និង​គណៈកម្មការ​វត្ដ និង​មិន​មាន​ភាពស្មោះត្រង់​ជាមួយ​ពុទ្ធបរិស័ទ​។ ប៉ុន្ដែ​លោក​បដិសេធ ពី​ការរើសអើង​គណបក្សប្រឆាំង​ធ្វើបុណ្យ​នៅ​វត្ដ​នោះ​ ​៖

​ទោះជា​យ៉ាងណា អភិបាលក្រុង​ស្ទឹងសែន លោក ហុក រិន មានប្រសាសន៍ថា លោក​មិន​ដឹង​ព័ត៌មាន​នោះ​ទេ​។

​សមាជិក​ក្រុមប្រឹក្សា មកពី​គណបក្ស​សម រង្ស៊ី លោក សុខ ប៉េង សេង មានប្រសាសន៍ថា​ ព្រះចៅអធិការ​វត្ដ ព្រះនាម អាន មុន្នី ជា​ព្រះសង្ឃ​យ៉ាង​សកម្ម​​ដែល​​ព្រះ​ចូលរួម​ទាមទារ​រក​យុត្ដិធម៌​នៅក្នុង​មហា​បាតុកម្ម ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ​ជា​បន្ដបន្ទាប់​ផងដែរ​។​

 ​កាលពី​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ​ ឆ្នាំ​២០១៣ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បុណ្យ​សាមគ្គី នៅ​វត្ដ​ក្រចាប់ ហៅ​ក្រពុំ​រតន៍ ស្ថិតនៅ​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ដោយ​ដាក់​ឈ្មោះ ប្រធាន លោក សម រង្ស៊ី និង​អនុប្រធាន លោក កឹម សុខា ជា​អ្នក​ផ្ដើម​បុណ្យ ប៉ុន្តែ បន្ទាប់ពី​ធ្វើ​បុណ្យ​រួចរាល់ ព្រះ​ចៅ​អធិការ​​វត្ត ឲ្យ​ដឹង​ថា ពុទ្ធិ​បរិស័ទ​ចំណុះ​ជើង​វត្ដ​មួយ​នេះ រង​ការ​គំរា​ម​កំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន ​ជា​បន្ដ​បន្ទាប់​៕

សូមសរសេរមកកាន់ លោក បូ សា​វី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

8 Responses to "ព្រះចៅអធិការ​វត្ដ​មួយ ប្រឈម​នឹង​ការដក​មុខតំណែង បន្ទាប់​ពី​ចូលរួម​បាតុកម្ម​"

  1. bol says:

    ខ្ញុំកំពុងពិចារណាពីការទៅធ្វើបុណ្យទាននៅវត្តព្រះពុទ្ធសាសនា ថាតើគួរឈប់ទៅវត្ត ចាប់ពីពេលនេះតទៅ ឬយ៉ាងណា ព្រោះតែតាំងពីថ្ងៃបោះឆ្នោតមកដល់ថ្ងៃបាតុកម្មតវ៉ារបស់ក្រុមបឹងកក់ យើងបានឃើញអំពើពាលរបស់ពួកអាត្រង់ោល ដែលតាំងខ្លួនជាសង្ឃនោះ។
    យើងមិនដឹងថា អាត្រង៉ោលនោះជាសង្ឃពិតឬមិនពិត ទេ។ តែទង្វើពាលរបស់អាត្រង៉ោលទាំងនោះ គួរឲ្យស្អប់ខ្ពើមណាស់។
    យើងគិតថា ចង់នៅពេលទៅបុណ្យនៅវត្ត គួរតែសួររកសង្ឃណាដែលមិនបានមកបាតុកម្ម ទើបធ្វើបុណ្យជាមួយ តែដូចជាពិបាក។ ដូចនេះ មានតែកុំទៅធ្វើបុណ្យជាមួយ។

  2. ប្រជាពលរដ្ឋ says:

    ​ុ មេភូមិ ក្រចាប់ ខេត្ត កំពង់ធំ លោក ខេង ឃាន ឬ ខៀវ ឃាន , បើ ពូកែ រក ថវិការ ធ្វើបុណ្យ

    រួចដាក់ឈ្មោះ ខ្លួន អែងទៅ កុំ ច្រណែន និន្ទា គេ !

    >.. ចរឹក មេភូមិ ល្ងង់ គ្មាន សមត្ថភាព ចេះ តែ ច្រណែន គេ និង អែបអប អោបពង !

  3. តាកុយ says:

    អាមេភូមិឆ្កែ!!!!!!!!! ឆាប់ទៅងាប់ទៅ!!!!!!!

  4. samneang says:

    Temple is belong to every Buddhist members, village ‘s chief has no right to control the temple. If village’s chief does not serve villagers, they can elect new chief.
    No one is in power but Cambodian people from now, with reasonable proposal.
    Please eliminate this outright power. CPP can no longer control Cambodians.

  5. Bakan says:

    លោកប្រើពាក្យ​ដូចជាអាក្រក់​ស្តាប់ណាស់ គួររៀនប្រើពាក្យអោយសមរម្យជាងនេះបន្តិចបានទេ

  6. raksasok says:

    អា​bol អាចុយម្រាយ អាទុរយស អាទមិឡ អាអត់ពូជ អាថោកទាប អាបាតផ្សារ អាគ្មានម៉ែឪប្រដៅ អាត្រូវគ្រាប់ អាងាប់តៃហោង អាធ្លាក់នរក អាប្រែត សេចក្តីប្រមាថរបស់អានឹងឃើញទាន់ហន់

  7. ព្រះចៅអធិការ​វត្ដ​មួយ ប្រឈម​នឹង​ការដក​មុខតំណែង បន្ទាប់​ពី​ចូលរួម​បាតុកម្ម​

    សូមដកចុះសង្ឈណាដែលប្រឡូកបាតុកម្ម

  8. Anonymous says:

    PM nearly become crazy man