កម្មករ​រោង​ចក្រ​ប្រមាណ ១០ តវ៉ាបិទកំណាត់​ផ្លូវ​ជាតិ​លេខ​២​

ដោយ៖​ សុទ្ធ គឹមសឿន​
ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
http://vodhotnews.com

កម្មករ​ប្រមាណ ១០០០​នាក់ មក​ពី​១០​​រោង​ចក្រ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បិទ​កំណាត់​ផ្លូវជាតិ​លេខ​២ ដើម្បី​ទាម​ទារ​​ឲ្យ​​ថៅកែ និង​​រដ្ឋាភិបាល​ដំឡើង​​ប្រាក់​​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយខែ​។​

​កម្មការិនី​រោងចក្រ​ផាក​វ៉េ ឈ្មោះ ស្រី​ម៉ៅ បានឲ្យដឹងថា នៅ​ម៉ោង​ប្រមាណ​ជាង ៩​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មករា​នេះ កម្មករ​ប្រមាណ ១០០០​នាក់ មក​ពី​ប្រមាណ​​​១០​រោង​ចក្រ បាន​នាំ​បិទ​កំណាត់​ផ្លូវជាតិ​លេខ​ពីរ ត្រង់​ចំណុច​មុខ​សាកលវិទ្យាល័យ​អាយ​អាយ​ស៊ី ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល​​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយខែ​។​ ​បើ​តាម​កម្មការិនី ស្រី​ម៉ៅ រហូតមកដល់​ម៉ោង ១០​ព្រឹក​នេះ នៅ​មិនទាន់មាន​មន្ត្រី​​ពាក់​ព័ន្ធ ចេញ​មុខ​ទៅ​ដោះស្រាយ​នៅឡើយ​ទេ ហើយ​កម្មករ​នៅ​បន្ត​បិទផ្លូវ​នៅឡើយ​។​

ភាគី​តំណាង​កម្មករ ក្រសួង​ការងារ និង​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ជួបគ្នា​ជា​ញឹកញាប់ ពិភាក្សា​ពី​ការដំឡើង​ប្រាក់​ឈ្នូល ដោយ​តំណាង​កម្មករ​ទាមទារ​ឲ្យ​ឡើងដល់​១៦០​ដុល្លារ តែ​ខាង​តំណាង​រោងចក្រ​យល់ព្រម​ដំឡើង​ឲ្យតែ ៩៥​ដុល្លារ ទើប​នាំឲ្យ​មាន​ការផ្ទុះ​ការតវ៉ា​ឡើង​។ កាល​ពី​​ថ្ងៃ​ដើម​សប្តាហ៍​នេះ រដ្ឋាភិបាល​បាន​ប្រកាស​បន្ថែម​ប្រាក់​ឈ្នួល ៥​ដុល្លារ​ទៀត ដែល​មានន័យថា កម្មករ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​១០០​ដុល្លារ ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤​។ រាជរដ្ឋាភិបាល មាន​យន្តការ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១៥​ដុល្លារ នៅ​ឆ្នាំ​២០១៥ នៅ​ឆ្នាំ​២០១៦ ត្រូវ​ដំឡើង​ចំនួន​១៦​ដុល្លារ ឆ្នាំ​២០១៧ ត្រូវ​ដំឡើង​ចំនួន​១៧​ដុល្លារ និង​ឆ្នាំ​២០១៨ ត្រូវ​ដំឡើង​១៧​ដុល្លារ​៕

សរសេរមក​កាន់​លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles

5 Responses to "កម្មករ​រោង​ចក្រ​ប្រមាណ ១០ តវ៉ាបិទកំណាត់​ផ្លូវ​ជាតិ​លេខ​២​"

  1. La Rosa says:

    Should find the qualified Minister rather than appointed because he was a Communist!!!

  2. bol says:

    ចាំដល់ថៅកែបីទទ្វាររោងចក្រ ចាំទៅធ្វើការជាមួយពួកអាសហជីព និងពួកអាមេបក្សពន្លិចជាតិ CNRP។

  3. តេជោយ៉ត says:

    វ៉ៃងាប់ទៀតក៍រដ្ឋាភិបាលមិនតំទ្បើងអោយដែរដោយហេត្ុថាបើតំទ្បើងអោយកម្មករ160$ស្មើនឹងធ្វើអត្តឃាតខ្លួនឯង ចុះប៉ូលីស ទាហ៊ាន គ្រូបង្រៀន រាជអាវុធហត្តមិនស្ទុះទ្បើងទាមទាដែរ ហ្ចឹងបានលុយមកពីណា???

  4. ប្រទេសកម្ពុជាចាំបាច់ត្រូវតែស្តារឡើងវិញ នូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់អោយបានភាពអាណាធិប្បតេយ្យ ខុសច្បាប់ បង្ករអសន្តិសុខសង្គម ស្តារទំនុកចិត្តដល់អ្នកវិនិយោគទុន អ្នកទេសចរ អ្នករកសីុ ជាពិេសសលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ បំបាត់អោយអស់ពពួកនាំចូលមនោគមន៏វិជ្ជា បែបបារាំងកុម្មុយនីស្តយ៏ ដែលធ្លាប់យកមកអនុវត្តន៏នៅស្រុកខ្មែរដូចមានប្រវត្តិសាស្រ្តជាឧទាហរណ៏ស្រាប់!

  5. dxo says:

    រដ្ឋាភិបាលហាក់ដូចជាមិនមានជំហ៊រអ្វីមួយឲ្យដាច់ណាត់សោះស្ទាក់ស្ទើរៗបើថាបំរុងនឹងដំឡើងឲ្យគេ
    ប៉ុន្មានគឺដាច់ខាតប៉ុណ្ណឹងទៅបើអ្នកណាមិនសុខចិត្តត្រូវមានវិធានការច្បាប់ជាធរមានមកអនុវត្តន៏
    ពេលខ្លះការអនុវត្តន៏ច្បាប់ត្រូវការភាពមឺងម៉ាត់ដាច់ខាតពីព្រោះប្រទេសជាតិទាំងមូលមនុស្សរាប់
    លាននាក់មិនមែនក្រុមគ្រួសារមួយតូចឯណាដែលត្រូវស្ទាបអង្អែលៗនោះ?តើគួរបណ្ដោយឲ្យមនុស្ស
    មួយក្រុមតូចអុកឡុករំខានដល់សន្តិសុខរបស់ប្រទេសជាតិទាំងមូលដែលមានប្រជាជន១៤លាន
    នាក់ដែរឬយ៉ាងណា?ផ្ទុយមកវិញបើរដ្ឋាភិបាលដោះស្រាយមិនកើតទេនាំគ្នាចុះចេញពីដំណែង
    ឲ្យអស់ទៅទុកឲ្យគេឡើងធ្វើម្ដងក្រែងគេមានសម្ថតភាពជាងយើង។រដ្ឋាភិបាលស្អីរាងដូចឡឺៗ
    ដូចត្រូវថ្នាំពុលម៉េចមិនដឹង។