ការផ្ទុះ​​បាតុកម្ម​ឡើង​វិញ​របស់​​កម្មករ នៅថ្ងៃនេះ មាន​ហិង្សា​​ខ្លះ​កើតឡើង​

ដោយ៖​ អ៊ឹង ប៊ុន​ថន​
ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
http://vodhotnews.com

កម្មករ​រោង​ចក្រសួនឧស្សាហកម្មវៀលស៊ុន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​ធ្វើកូដ​កម្ម​​ចេញពីរោង​ចក្រ (រូបថត ញឹម សុខន)

​​កម្មករ​រាប់ម៉ឺន​នាក់ នៃ​​រោងចក្រ​​រាប់រយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ចាប់ផ្តើម​​ផ្ទុះ​ការតវ៉ា​ព្រមៗ​គ្នា​ជា​ថ្មី​ទៀត​ ដើម្បី​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​ដុល្លារ ហើយ​​ការតវ៉ា​ខ្លះ ឈាន​​ដល់​កើត​អំពើហិង្សា​។​

នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឬ​ស្សី​កែវ អ្នកយក​ព័ត៌មាន​VOD លោក តាំង វី​ដា រាយ​ការណ៍​​ថា កម្មករ​រាប់រយ​នាក់ នៃ​រោង​ចក្រ យ៉ាងតិច បាន​ផ្ទុះ​ការតវ៉ា​ដោយ​បិទ​កំណាត់​ផ្លូវ ហើយ​បណ្តាលឲ្យ​មាន​​ហិង្សា​កើតឡើង នៅ​គ្រា​ដែល​រថយន្ត​មួយ​តោន​កន្លះ បាន​ព្យាយាម​បើក​ជ​ន្នះរ​បាំង​​កម្មករ​។ នៅពេលនោះ​កម្មករ​បាន​នាំគ្នា​វាយ​រថយន្ត​នោះ​។​

នៅឯ​ផ្លូវជាតិ​លេខ​៤ ត្រង់​ម្តុំ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុងស្រុក​​អង្គស្នួល ខេត្តកណ្តាល ​អ្នកយកព័ត៌មាន​VOD លោក ញឹម សុខន រាយការណ៍​ថា កម្មករ​ប្រមាណ​​​ជាមួយ​ម៉ឺន​នាក់ ធ្វើការ​​នៅ​ច្រើន​រោងចក្រ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​ចេញ​ពី​​រោងចក្រ ហើយ​ឈរ​ត្រៀបត្រា​នៅ​តាម​ដងផ្លូវ និង​ខ្លះ​ទៀត ឡើង​​ជិះ​​រថយន្ត​មក​រាជធានី​ភ្នំពេញ និង​​ទៅ​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​របស់​ពួក​គេ​វិញ​។

ដោយឡែក កម្មករ​ជាង​១០​រោងចក្រ​ទៀត នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ត្រង់​សង្កាត់​ចាក់អង្រែ​ក្រោម កម្មករ​បាន​ចេញ​បិទផ្លូវ ដោយ​ទាមទារ​ឲ្យ​ប្រាក់​​ឈ្នួល​​ដល់​១៦០​ដុល្លារ​។​

​កម្មករ​​រាប់ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​បាន​ផ្តើម​ការតវ៉ា​តាំងពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០១៣ ប៉ុន្តែ​ពួកគេ​បាន​ផ្អាក​បាតុកម្ម នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​សាកល​៕

សរសេរមក​កាន់​លោក អ៊ឹង ប៊ុន​ថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

4 Responses to "ការផ្ទុះ​​បាតុកម្ម​ឡើង​វិញ​របស់​​កម្មករ នៅថ្ងៃនេះ មាន​ហិង្សា​​ខ្លះ​កើតឡើង​"

  1. Terminator III says:

    They are human Tsunami.

  2. ប្រទេសកម្ពុជាចាំបាច់ត្រូវតែស្តារឡើងវិញ នូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់អោយបានភាពអាណាធិប្បតេយ្យ ខុសច្បាប់ បង្ករអសន្តិសុខសង្គម ស្តារទំនុកចិត្តដល់អ្នកវិនិយោគទុន អ្នកទេសចរ អ្នករកសីុ ជាពិេសសលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ បំបាត់អោយអស់ពពួកនាំចូលមនោគមន៏វិជ្ជា បែបបារាំងកុម្មុយនីស្តយ៏ ដែលធ្លាប់យកមកអនុវត្តន៏នៅស្រុកខ្មែរដូចមានប្រវត្តិសាស្រ្តជាឧទាហរណ៏ស្រាប់!

  3. តេជោយ៉ត says:

    ជាគំនិតប្រសើមែនលោកអ្នកឃ្លាំមើលកំណែទំរង់,… លោកអាចសុំជួបសម្តេចបានពីគំនិតដ៍ប្រពៃរបស់លោក សម្តេចច្បាស់ជាតំលើុងបុណ្យសក្តិជូនលោកហើយ,…