ដោយ៖ តាត ឧត្តម
ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
http://vodhotnews.com
កម្មករដុតកង់ឡាននៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា នៅយប់ថ្ងៃទី០២ខែមករា (រូបថត តាត ឧត្តម)
កម្មករប្រមាណ២០០០នាក់ បានផ្ទុះការតវ៉ាដុតកង់ឡាន និងម៉ូតូ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០២ខែមករានេះ។
លោក តាត ឧត្តម អ្នកយកព័ត៌មានរបស់វីអូឌី ដែលតាមដានព័ត៌មាននេះ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យក្រុមកម្មករ ដុតកង់ឡាន ម៉ូតូ និងកង់ពីរគ្រឿងនោះ ដោយសារពួកគេខឹងសម្បារនឹងកម្លាំងសមត្ថកិច្ចប្រមាណជាង១០០នាក់ ចុះទៅរារាំងពួកគេមិនឲ្យធ្វើកូដកម្មតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ កាលពីល្ងាចថ្ងៃទី០២ខែមករានេះ។
ក្នុងការតវ៉ានោះដែរ កម្មករក៏បានទាញរបងទ្វារសួនឧហ្សាហកម្មកាណាឌីយ៉ា ដាក់រាំងបិទកំណាត់ផ្លូវវ៉េងស្រេងផងដែរ។
កម្មកររាប់ម៉ឺននាក់នៃរោងចក្ររាប់រយ នៅថ្ងៃព្រហស្បតិ៍នេះ ចាប់ផ្តើមផ្ទុះការតវ៉ាព្រមៗគ្នាជាថ្មីទៀត ដើម្បីឲ្យដំឡើងប្រាក់ឈ្នួលគោលដល់១៦០ដុល្លារ ហើយការតវ៉ាខ្លះ បានឈានដល់កើតអំពើហិង្សា និងមានការបិទកំណាត់ផ្លូវជាតិមួយចំនួនផងដែរ ដូចជាផ្លូវលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៤ជា ដើម៕
សរសេរមកកាន់លោក តាត ឧត្តម តាមរយៈ udom_tat@vodhotnews.com
The situation seem to be out of control so far. There is no guarantee that the protest will end any times soon, or unless some kinds of agreement or compromise is coming into the intervention of a conflict.
THIS IS THE ACT OF EVIL HOW Mr HUN SEN GOV THINKING WHEN THE FIRE IS BURNING THIS GOV POORING GASOLIN INTO THE FIRE. DO THEY THINK THEY PUT OFF THE FIRE. FOR GOOD LEADERS WHEN THE FIRE BURNING THEY POOR THE WATERS UNTILL THE FIRE EXTINGUISH.Mr HUN SEN HAVE NO APBILITY TO LEAD THIS NATION . PEACE FOR ALL CAMBODIAN
សមត្ថកិច្ចត្រូវតែធានាឲ្យបាននូវផលប្រយោជន៍របស់សង្គមទាំងមូល មិនមែនមានតែក្រុមកម្មករ ទេ។ សូម្បីតែកម្មករ ក៏ពុំមែនជាបញ្ហាទាំងអស់គ្នា ៦០ នាក់នោះដែរ។ គេត្រូវមើឲ្យឃើញថា ក្នុងចំណោមកម្មករទាំងនោះ មានមួយផ្នែក បានវង្វេងតាមការអូសទាញរបស់ពួកខិលខូច មួយចំនួនស្ថិតក្រោមការគំរាមកំហែង មួយចំនួនពុលទៅនឹងបរិយាកាស តែមួយចំនួនធំ គេមិនបានចូលរួមទេ ព្រោះគេត្រូវការនូវសេចក្តីសុខក្នុងការងារដែលមានស្ថេភាព។ អ្នកដែលត្រូវការសេចក្តីសុខនិងស្ថេរភាពការងារ គេបានរត់ទៅសម្ងំនៅផ្ទះ។
ក្នុងឃ្លីបវីដេអូ សង្គមទាំងមូល និងទូទាំងពភពលោក គេបានឃើញហ្វូងមនុស្សអនាធិបតេយ្យ រួនទាំងពួកគ្រងស្បង់ចីពរជាសង្ឃ បានប្រើអំពីហឹង្សាកម្រោល ដូចក្របីឡើងក វង្វេង មិនដឹងអី បានគម្រាមកំហែងរោងចក្រ និងកម្មករដែលចាប់ផ្តើមធ្វើការកាលពីថ្ងៃទី ២ មករា ២០១៤ បីដូជាចោរព្រៃ។
សួរថា តើសម រង្ស៊ីទទួលខុសត្រូវចំពោះអំពើអនាធិបតេយ្យចោរព្រៃនេះឬទេ ។ សម រង្ស៊ីថា ហ្វូងមនុស្សទាំងនោះពុំមែនជាក្រុមខ្លួនទេ។
ដូចនេះ សូមសមត្ថកិច្ចត្រូវមានវិធានការលើពួកអនាធិបតេយ្យទាំងនោះ ឲ្យបានក្តៅបន្តិច ដើម្បីធានាផលប្រយោជន៍សង្គមទាំងមូល។
ម្យ៉ាងក៏ល្មមដល់ពេលមើលលើពួកអាក្បាលខូច សម រង្ស៊ី កឹម សុខា និងក្រុមសហជីពទាំងប៉ុន្មាន ដោយពិនិត្យពីទោសកំហុសរបស់ពួកនេះ ដាក់បន្ទុក ចោទប្រកាន់ ដើម្បីចាប់ខ្លួនផ្តន្ទាទោស សមនឹងការបំបះបំបោរ ដែលធ្វើឲ្យជាតិទាំងមូលត្រូវមានវិបត្តិ។
យោបល់ល្អសម្រាប់បានសុខទាំងអស់គ្នា នៅពេលនេះ គឺខ្ញុំសុំថា គួរតែ GMAC សម្រេចថា បិទរោងចក្រទៅរកស៊ីនៅប្រទេសដទៃវិញទៅ។
អ្វីដែលមាននៅថ្ងៃនេះ នឹងក្លាយទៅជាវិធីសំរេចមហិច្ឆិតាមួយដ៏មានប្រសិទ្ធិភាព នៅគ្រប់ពេលទាំងអស់ សម្រាប់សង្គមខ្មែរ ចាប់ពីថ្ងៃនេះទៅអនាគតហើយ។
បើសិនជា GMAC សម្រេចថា យល់ព្រម នឹង ១៦០ ដុល្លា នាពេលនេះ ចាំំមើលឆ្នាំក្រោយនេះ ពួកអាក្បាលខូចនេះ វាបំបះបំបោរឲ្យទាមទារ ២៥០ ទៅ ៣០០ ទៀតហើយ។
ចាំមើល!!
160$
Do you can live with 160$ according today hight inflation.
Pls do not comment like people have no brain.
If you can live for 160$ show me how to live?
THX
បងប្អូនទាំងឡាយដែលកំពុងងប់ងល់ជាមួយនឹងការញុះញង់របស់ពួកប្រតិកិរិយា សម រង្ស៊ី កឹម សុខា និងពួកសហជីពប្រតិរិយា ហើយដែលកំពុងតែបញ្ចេញកម្លាំង បញ្ចេញធ្មុងរបស់បងប្អូន គម្រាមកំហែងលើអ្នកដទៃ សូមបងប្អូនភ្ញាក់ខ្លួនឡើង។
បងប្អូនត្រូវដឹងថា សម រង្ស៊ី កឹម សុខា និងពួកអាមេសហជីពទាំងនោះ វាមិនទទួលខុសត្រូវនូវទង្វើពាលឃោឃៅព្រៃផ្សៃរបស់បងប្អូនទៅលើអ្នកដទៃនោះទេ ។ ពួកគេបានដាក់ការទទួលខុលត្រូវឲ្យរាជរដ្ឋាភិបាលហើយ។ បងប្អូនបានក្លាយទៅជាពួកអានាធិបតេយ្យ នៅក្រោមច្បាប់បង្ក្រាបរបស់រដ្ឋាភិបាល ហើយ។ បងប្អូនខុសកាន់តែខ្លាំង ប៉ុណ្ណា ទទួលការបង្ក្រាប ប៉ុណ្ណោះ។
ឈប់ទៅបងប្អូន បើបងប្អូនចង់បាតុកម្ម គឺ៖
ទី ១ / កុំប៉ះពាល់សម្បត្តិទ្រព្យឯកជន និងសាធារណៈ និងកុំបង្ខំ គម្រាមកំហែងកម្មករដទៃ
ទី ២ / កុំបិទផ្លូវគេ ។
ទី ៣ / ប្រយ័ត្នចាញ់កលពួកប្រតិកិរិយា សម រង្ស៊ី ជាមេបក្សពន្លិចជាតិ។