ដោយ៖ ពេជ្រ សុធារី
ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
http://vodhotnews.com
ព្រះសង្ឃ ៥អង្គ ដែលត្រូវបានអាជ្ញាធរឃាត់ព្រះកាយ នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាមួយរវាងកងកម្លាំងទ័ពឆត្រយោង៩១១ និងកម្មករនៅមុខរោងចក្រយ៉ាកជីននោះ ត្រូវបានដោះលែងវិញ នៅជាង១១កន្លះយប់ថ្ងៃទី០២ខែមករានេះ។
លោក សុធារ៉ា មន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានឲ្យដឹងថា ក្រុមគ្រូពេទ្យចំនួនបីនាក់នៅអង្គការលីកាដូ និងមន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ត្រូវបានអនុញ្ញាតឲ្យយកចូលទៅកាន់បញ្ជាការដ្ឋានកងពលតូចទ័ពឆត្រយោងលេខ ៩១១ ដើម្បីព្យាបាលមនុស្ស១០នាក់ដែលត្រូវបានឃាត់ខ្លួន និងរងរបួស ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មកររាប់ពាន់នាក់ និងកម្លាំងទ័ពឆត្រយោង៩១១នៅព្រឹកមិញនេះ។ លោក សុធារ៉ា បន្តថា ដោយឡែកព្រះសង្ឃ ៥អង្គ ដែលរងការឃាត់ព្រះកាយដែលនោះ ត្រូវបានអាជ្ញាធរដោះលែងវិញហើយ នៅយប់ថ្ងៃទី០២ខែមករានេះ។
វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយពីអាជ្ញាធររាជធានីភ្នំពេញ ជុំវិញការដោះលែងព្រះសង្ឃចំនួន ៥អង្គនេះនៅឡើយទេ។
នៅម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ នេះ មានការប៉ះទង្គិចគ្នាមួយរវាងក្រុមកម្មករ មន្ត្រីសហជីព និងព្រះសង្ឃ ជាមួយកម្លាំងទ័ពឆត្រយោង៩១១ នៅមុខរោងចក្រយ៉ាកជីន ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្ស១៥នាក់ ត្រូវបានឃាត់ខ្លួន និងមនុស្សជាច្រើននាក់ទៀតរងរបួស។ ហេតុការណ៍ប៉ះទង្គិចគ្នានេះ បានកើតឡើងដោយសារ កម្មកររាប់ពាន់នាក់នៅតំបន់សេដកិច្ចពិសេសភ្នំពេញដែលនៅក្បែរនោះ តវ៉ាទាមទារឲ្យដោះលែងតំណាងរបស់ខ្លួន ៣នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួននៅព្រឹកនេះ ហើយឈានដល់ការប៉ះពាក្យសម្តី និងគប់ដបទឹកសុទ្ធដាក់គ្នា រហូតដល់ផ្ទុះហិង្សា។ មន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើលព្រឹត្តិការណ៍នេះ ឲ្យដឹងថា អ្នកដែលត្រូវបានចាប់ខ្លួននោះ រួមមាន ព្រះសង្ឃ តំណាងសហជីពកម្មករ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ប្រជាសហគមន៍បឹងកក់ លោក ពុទ្ធិស័ក្កិ ជាដើម៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
Why the monks came to protest????
ចុមម៉េចបានដោះលែងលឿនម្លេះលឺអា។។វាអួតក្ដែងៗស្មានតែវាមិនព្រមលែងវាយកទៅញាត់គុកដឹងអីវាលែងទាំងយប់បែបវាខ្លាចឆេះបន្ទាយទាំងយប់ខានមានកន្លែងជ្រកហើយមើលទៅពីព្រោះលឺសូរថាបាតុករត្រៀមដបសាំងដើម្បីគប់ក្បាលវា៕ពួកអាពូកែជាមួយតែអ្នកគ្មានកាំភ្លើងក្នុងដៃ។អាព្រួសវួសៗៗៗៗៗៗៗៗៗៗៗ
Dear La Rosa,
Why the monks came to protest? because of Samdech Sarg TE VONG and the another high ranking monks were a CPP member!!!
សមត្ថកិច្ចត្រូវតែធានាឲ្យបាននូវផលប្រយោជន៍របស់សង្គមទាំងមូល មិនមែនមានតែក្រុមកម្មករ ទេ។ សូម្បីតែកម្មករ ក៏ពុំមែនជាបញ្ហាទាំងអស់គ្នា ៦០ នាក់នោះដែរ។ គេត្រូវមើឲ្យឃើញថា ក្នុងចំណោមកម្មករទាំងនោះ មានមួយផ្នែក បានវង្វេងតាមការអូសទាញរបស់ពួកខិលខូច មួយចំនួនស្ថិតក្រោមការគំរាមកំហែង មួយចំនួនពុលទៅនឹងបរិយាកាស តែមួយចំនួនធំ គេមិនបានចូលរួមទេ ព្រោះគេត្រូវការនូវសេចក្តីសុខក្នុងការងារដែលមានស្ថេភាព។ អ្នកដែលត្រូវការសេចក្តីសុខនិងស្ថេរភាពការងារ គេបានរត់ទៅសម្ងំនៅផ្ទះ។
ក្នុងឃ្លីបវីដេអូ សង្គមទាំងមូល និងទូទាំងពភពលោក គេបានឃើញហ្វូងមនុស្សអនាធិបតេយ្យ រួនទាំងពួកគ្រងស្បង់ចីពរជាសង្ឃ បានប្រើអំពីហឹង្សាកម្រោល ដូចក្របីឡើងក វង្វេង មិនដឹងអី បានគម្រាមកំហែងរោងចក្រ និងកម្មករដែលចាប់ផ្តើមធ្វើការកាលពីថ្ងៃទី ២ មករា ២០១៤ បីដូជាចោរព្រៃ។
សួរថា តើសម រង្ស៊ីទទួលខុសត្រូវចំពោះអំពើអនាធិបតេយ្យចោរព្រៃនេះឬទេ ។ សម រង្ស៊ីថា ហ្វូងមនុស្សទាំងនោះពុំមែនជាក្រុមខ្លួនទេ។
ដូចនេះ សូមសមត្ថកិច្ចត្រូវមានវិធានការលើពួកអនាធិបតេយ្យទាំងនោះ ឲ្យបានក្តៅបន្តិច ដើម្បីធានាផលប្រយោជន៍សង្គមទាំងមូល។
ម្យ៉ាងក៏ល្មមដល់ពេលមើលលើពួកអាក្បាលខូច សម រង្ស៊ី កឹម សុខា និងក្រុមសហជីពទាំងប៉ុន្មាន ដោយពិនិត្យពីទោសកំហុសរបស់ពួកនេះ ដាក់បន្ទុក ចោទប្រកាន់ ដើម្បីចាប់ខ្លួនផ្តន្ទាទោស សមនឹងការបំបះបំបោរ ដែលធ្វើឲ្យជាតិទាំងមូលត្រូវមានវិបត្តិ។
យោបល់ល្អសម្រាប់បានសុខទាំងអស់គ្នា នៅពេលនេះ គឺខ្ញុំសុំថា គួរតែ GMAC សម្រេចថា បិទរោងចក្រទៅរកស៊ីនៅប្រទេសដទៃវិញទៅ។
អ្វីដែលមាននៅថ្ងៃនេះ នឹងក្លាយទៅជាវិធីសំរេចមហិច្ឆិតាមួយដ៏មានប្រសិទ្ធិភាព នៅគ្រប់ពេលទាំងអស់ សម្រាប់សង្គមខ្មែរ ចាប់ពីថ្ងៃនេះទៅអនាគតហើយ។
បើសិនជា GMAC សម្រេចថា យល់ព្រម នឹង ១៦០ ដុល្លា នាពេលនេះ ចាំំមើលឆ្នាំក្រោយនេះ ពួកអាក្បាលខូចនេះ វាបំបះបំបោរឲ្យទាមទារ ២៥០ ទៅ ៣០០ ទៀតហើយ។
ចាំមើល!!
បងប្អូនទាំងឡាយដែលកំពុងងប់ងល់ជាមួយនឹងការញុះញង់របស់ពួកប្រតិកិរិយា សម រង្ស៊ី កឹម សុខា និងពួកសហជីពប្រតិរិយា ហើយដែលកំពុងតែបញ្ចេញកម្លាំង បញ្ចេញធ្មុងរបស់បងប្អូន គម្រាមកំហែងលើអ្នកដទៃ សូមបងប្អូនភ្ញាក់ខ្លួនឡើង។
បងប្អូនត្រូវដឹងថា សម រង្ស៊ី កឹម សុខា និងពួកអាមេសហជីពទាំងនោះ វាមិនទទួលខុសត្រូវនូវទង្វើពាលឃោឃៅព្រៃផ្សៃរបស់បងប្អូនទៅលើអ្នកដទៃនោះទេ ។ ពួកគេបានដាក់ការទទួលខុលត្រូវឲ្យរាជរដ្ឋាភិបាលហើយ។ បងប្អូនបានក្លាយទៅជាពួកអានាធិបតេយ្យ នៅក្រោមច្បាប់បង្ក្រាបរបស់រដ្ឋាភិបាល ហើយ។ បងប្អូនខុសកាន់តែខ្លាំង ប៉ុណ្ណា ទទួលការបង្ក្រាប ប៉ុណ្ណោះ។
ឈប់ទៅបងប្អូន បើបងប្អូនចង់បាតុកម្ម គឺ៖
ទី ១ / កុំប៉ះពាល់សម្បត្តិទ្រព្យឯកជន និងសាធារណៈ និងកុំបង្ខំ គម្រាមកំហែងកម្មករដទៃ
ទី ២ / កុំបិទផ្លូវគេ ។
ទី ៣ / ប្រយ័ត្នចាញ់កលពួកប្រតិកិរិយា សម រង្ស៊ី ជាមេបក្សពន្លិចជាតិ។