ដោយ៖ ឡាយ សាមាន និង អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com
កម្មកររាប់ម៉ឺននាក់នៃរោងចក្ររាប់រយ នៅថ្ងៃសុក្រនេះ នៅតែបន្តការតវ៉ាកាន់តែច្រើនឡើង ដើម្បីទាមទារឲ្យដំឡើងប្រាក់ឈ្នួលគោលដល់១៦០ដុល្លារ បន្ទាប់ពីមានការវាយបង្ក្រាប ដោយកងទ័ព ទៅក្រុមអ្នតវ៉ានោះ។
កម្មកររោងចក្រផលិសស្បែកជើង កញ្ញ គុន្ធា ឲ្យដឹងថា នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កម្មករប្រមាណ៦០០០នាក់ បានធ្វើកូដកម្មនៅមុខរោងចក្រ ជី ហួយ ដើម្បីទាមទារប្រាក់ខែគោល១៦០ដុល្លារ។ កញ្ញ បន្តថា ខណៈពេលធ្វើកូដកម្មនេះ មានសមត្ថកិច្ចប្រមាណ ២០០នាក់នៅទីនោះ ប៉ុន្តែមិនទាន់មានការផ្ទុះហិង្សានៅឡើយទេ ៖
នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់សង្កាត់ចាក់អង្រែក្រោមវីញ កម្មករោងចក្រ MV កញ្ញា ស្រី ម៉ៅ អាយុ ៣១ឆ្នាំ ប្រាប់ VOD ថា នៅម៉ោង៧ព្រឹកនេះ កម្មករបានប្រមាណ ៤០០នាក់បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀត ដោយទាមទារប្រាក់ឈ្នួលដល់១៦០ដុល្លារ និងទាមទារឲ្យតុលាការដោះលែងកម្មករដែលចាប់ខ្លួនការពីម្សិលមិញ ៖
រីឯនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្មកររោងចក្រ កញ្ញ អា នួន ថ្លែងថា កម្មកររាប់ពាន់នាក់នៃរោកចក្រចំនួន៤ ចេញមកតវ៉ាជាថ្មី ដើម្បីទាមទារប្រាក់ខែគោល ១៦០ ដុល្លារ។ កញ្ញ យល់ ប្រាក់ខែសព្វថ្ងៃមិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាព ដោយសារទំនិញឡើងថ្លៃខ្ពស់ ៖
កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ នេះមានការប៉ះទង្គិចគ្នាមួយរវាងក្រុមកម្មករ មន្ត្រីសហជីព និងព្រះសង្ឃជាមួយកម្លាំងទ័ពឆត្រយោង៩១១ នៅមុខរោងចក្រយ៉ាកជីនក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្ស១៥នាក់ត្រូវបានឃាត់ខ្លួន និងមនុស្សជាច្រើននាក់ទៀតរងរបួស៕
សូមសរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com
: ឯកឧត្តម ជា ចំរើនពហុ សុខ សុខនាំមុខអោយបង់ពន្ធប្រាក់ខែគ្រូបង្រៀន។ CPPអរគុណលោកខ្លាំងណាស់ ដែលនាំរឿងអោយគ្រូជាច្រើន ផ្សេងទៀងក្តៅក្រហាយជួយទំលាក់ប្រជាប្រិយភាពមេ នរណាៗ ក៏ដឹង សាលាលោកគ្មានគុណភាពលក់សញ្ញប័ត្រអោយមន្ត្រីរាជការ ……………………..អាជ័យធ្លាក់ទឹកហហីអើៗៗៗៗៗៗៗៗៗៗ!!!!!!!!!!!!!!!
បងប្អូនកម្មករតស៊ូទាមទារបែបអហឹង្សា ដើម្បីក្រពះនិងជីវភាពសមរម្យ បែរជារង់នូវការវាយដំបង្រ្កាបយ៉ាងឃោរឃៅដោយកងទ័ពឆ័ត្រយោង ឆ័ត្រដែក ៩១១ក្រោមស្នាដៃបាតដៃទី៣ សំដាច់ដេកស៊ីជោរហ៊ុន សែន លាចេញធាតុដើមសាហាវឃោរឃៅ តើនេះឬការកែទម្រង់ស៊ីជំរៅ ស៊ីផ្តាច់ផ្តិល និងកាត់បន្ថយភាព ក្រីក្រកំដរមហាសេដ្ឋីមន្រ្តីរាជការធំៗៗទ្រនំខ្ពស់នោះ??????
យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..
ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"