លោក ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​តាម​ហ្វេ​សប៊ុក​លើ​ការធ្វើ​បាតុកម្ម​​

ដោយ៖​ អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

​លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក ដោយ​ប្រតិកម្ម​ទៅលើ​ការធ្វើ​បាតុកម្ម​របស់​ក​ម្មករ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កន្លងមកនេះ​។​

​ហ្វេ​សប៊ុក​ដែល​មានឈ្មោះ Samdech Hun Sen, Cambodian Prime Minister បាន​ Post កាលពី​ថ្ងៃ​ទី​៣០ ​ខែ​ធ្នូ​ ឆ្នាំ​២០១៣​ ថា ​“ បក្សប្រឆាំង​កំពុង​ធ្វើអោយ​ប្រជាពលរដ្ឋ​បាត់បង់​ការងារ​​​មេបក្ស​ប្រឆាំង និង​ក្រុម​និយម​ជ្រុល​កុបកម្ម​កំពុងតែ​ធ្វើអោយ​ប្រជា​ពលរដ្ឋ​ខ្មែរ​អត់​ការងារ​ធ្វើ​ហើយ នៅពេលនេះ​។​ មាន​កម្មករ​ជាង​ ៦០០,០០០​នាក់​ដែល​អាស្រ័យ​លើ​ការងារ​រោងចក្រ​ប្រចាំ​ង​ថ្ងៃ​។​ បក្សប្រឆាំង​បាន​ចាប់​យក​កម្មករ​ជា​ចំណាប់ខ្មាំង​ ដើម្បី​ផល​ប្រយោជន៍​នយោបាយរ​បស់​ខ្លួន ដោយ​មិន​គិត​ពី​ជីវភាព​ដែល​កម្មករ​ទាំង​អស់កំ​ពុង​ប្រឈមមុខ​។ដំណោះស្រាយ​សន្តិភាព​មាន​ផលប្រយោជន៍​ទាំងសងខាង ដែល​ក្រសួង​រដ្ឋាភិបាល​កំពុង​រក​ដំណោះស្រាយ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ពាក់ព័ន្ឋ​នានា​គឺ​ត្រូវបាន​បក្ស​ប្រឆាំង​បំផ្លាញ​។ តើ​បក្សប្រឆាំង​ចង់​បំផ្លាញ​សេចក្តីសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដល់​ណា​ទៀត​?”

​ប៉ុន្តែ​នៅ​ពីក្រោម​សំណេរ​នេះ អ្នកលេង​ហ្វេ​សប៊ុក ភាគច្រើន មិន​គាំទ្រ​នឹង​ការលើកឡើង​របស់​លោក ហ៊ុន សែន​ ទេ​។​

​Profile ឈ្មោះ Phnom Banonn Battambang បានសរសេរថា “​សូម​សម្តេច​ស្តាប់​រាស្ត្រ​ផង​!!! តើ​ការ ទាមទារ​របស់​កម្មក​រ​ចង់បាន​ប្រាក់ខែ​$160 ក្នុង​មួយ​ខែ សម​ហេតុផល​ដែរឬទេ​?
​ខ្ញុំ​គ្រាន់ តែ​លើក​យក​ឧទាហរណ៍​ជាក់ស្តែង​មួយ​មក​ពិចារណា​! រោងចក្រ (​ក​) ជា​រោងចក្រ​ខ្នាត​តូច​មួយ ហើយ អាច​រក​ចំណេញ​បាន ១​លាន ដុល្លារ​ក្នុង​មួយឆ្នាំ​។ រោងចក្រ​នេះ​ត្រូវ​ចំណាយ ៣៥ ភាគរយ​ទៅ​លើ​ប្រាក់ខែ​កម្មករ និង​១៥ ភាករយ​ទៀត​ទៅលើ​ពន្ធដា​ទៅលើ ថ្លែ​ជួល​រោងចក្រ និង​សេវា​ផ្សេងៗ​មួយចំនួនទៀត​។ ដូច្នេះ​រោងចក្រ​នៅសល់​ប្រាក់​ចំណេញ ៥០%​ទៀត ពោល​គឺ​សល់ ៥០​ម៉ឹន​ដុល្លារ សម្រាប់​ធ្វើ​មាន​ធ្វើបាន ឬ​សម្រាប់​ផ្ញើរ​ទៅ​បងប្អូ​នេគ នៅ​ឯ​ស្រុក​ចិន “​។​

​ចំណែក Profile ឈ្មោះ Si Tha សរសេរថា “​សម្តេច​ថា​បក្សប្រឆាំង​ធ្វើ​កម្មករ​អោយ​អត់​ការងារ​ធ្វើ ចុះ​ប្រជាជន​រាប់រយ​នាក់​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ព្រោះតែ​អ្នកណា​បើ​សម្តេច​ត្រូវ​ឡើង​ប្រាក់ខែ​ឲ្យគេ​ដដែល​ម៉េច​ចាំបាច់​អី​ដល់​ប្រាំ​ឆ្នាំង ហើយ​ដល់​ពេល​ហ្នឹង​រោងចក្រ​គង់​បិតទ្វារ​ដដែល​”!

​រីឯ Profile ឈ្មោះ​ David de Simon “​ក្រុម​លោក​នាយករដ្ឋមន្ត្រី​កំពុង​សាចទឹក​ដាក់​គេ​ដាក់​ឯង​រឿង បាតុកម្ម​របស់​កម្មក​រ​គួរឲ្យ​អស់សំណើច​ដែល​គាត់​កំពុង​តាំងខ្លួន​ជា​នាយករដ្ធមន្ត្រី​ស្រប​ច្បាប់​ដូច្នេះ​ត្រូវ​ទទួលខុសត្រូវ​ព្រោះថា​យើង​ជា​អ​ណា​ព្យាបាល​គេ​មិន​ត្រូវ​នូវ​ស្ងៀម​ទេ​ត្រូវតែ​ដោះស្រាយ​ឲ្យ​កម្មករ​ខ្មែរ បើ​លោក​ធ្វើ​មិន​កើត​ត្រូវ​ដើរ​ចេញ​ទុកឲ្យ​គេ​ធ្វើ​។​ក្នុងនាម​ជា​មេដឹកនាំ​គេ​បែ​ជា​មិន​រក​វិធី​ដោះស្រាយ​បែរជា​ដាក់​កំហុស​ទៅ​គេ​វិញ​សម​ទេ​”​។​

​នៅ​មាន​ប្រតិកម្ម​រាប់រ​យ​ទៀត​ដែល​អ្នកលេង​ហ្វេ​ស​ប៊ុកមិន​គាំទ្រ​នឹង​ការលើក​របស់​ហេ្វស​ប៊ុក លោក ហ៊ុន សែន​។ ទោះជា​យ៉ាងណា មិនទាន់​មាន​មន្ត្រី​ណា​ម្នាក់​បញ្ជាក់​ថា ហ្វេ​សប៊ុក​នោះ​ជា​របស់​លោក ហ៊ុន សែន ​ឡើយ​៕

សូមសរសេរមកកាន់​ លោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

16 Responses to "លោក ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​តាម​ហ្វេ​សប៊ុក​លើ​ការធ្វើ​បាតុកម្ម​​"

  1. pingpong says:

    ១. ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ តាមទីផ្សារ ហាងកាហ្វេ តាមចិញ្ចើមផ្លូវ បានចោទហ៊ុនសែនថា ជាឧក្រិដ្ឋជនប្រល័យពូជសាសន៍។
    ២. ប្រជាពលរដ្ឋខ្មែរសូមស្រែកដង្ហើយហៅ អង្គការសហប្រជាជាតិនិងតុលាការក្រុងឡាអេ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មេត្តាមកជួយសង្រ្គោះប្រជាពលរដ្ឋកម្ពុជា ពីកណ្តាប់ដៃបនប្រល័យពូជសាសន៍ហ៊ុនសែន!!!
    ៣. ហ៊ុនសែនជាឧក្រិដ្ឋជនប្រល័យពូជសាសន៍ ដែលត្រូវតែយកមកកាត់ទោស!!!

  2. Anonymous says:

    Great reactions to Hun Sen!! You must realize how bad your leadership is!!

  3. ប្រជាពលរដ្ឋ says:

    。 មនុស្ស ហ៊ុន សែន ខាង សេដ្ឋកិច្ច គាត់ មិនចេះ ទេ ! បើខាង គំរាម កំហែង ផង ប្រើល្បីច

    បោកប្រាស់ផង ពុក រលួយ ផង ក្តោប អំណាច ផង សូម្បី តែ សមាជិក បក្សប្រជាជន គាត់ចង់

    ឡើង ធ្វើ ជានាយក មន្ត្រី ម្តង ដើម្បី កសាង ប្រទេស ជាតិ ម្តង ! ក៏ ហ៊ុន សែន មិនព្រមដែរ

    ហើយ ថែមទាំង គំរាម គេទៀត ( អាង យួន នៅ ពី ក្រោយ ខ្នង កាង ! ) ។៕

  4. CPP=CorruPtion Party says:

    Ahh dog hun sen ….I will not allow u to live any more in my country…. …ahh Dog…..

  5. យ៉ាងម៉េច យ៉ាងម៉ាកុំខំប្រឹងលេបថ្នាំឆ្គួត និង ថ្នាំឈឺក្បាលច្រើនទៀតធ្វើអី អា អាចម៏ជោរអើយ ។

    ពីព្រោះវានឹងធ្វើអោយ អា អាចម៏ជោរអញ ក្លាយជាមនុស្សឆ្គួតមែន ហើយ បញ្ជាគេអោយសម្លាប់កម្មករទាំងហ្វូងៗ ដោយគ្មានញញើតដែ ដោយភាពឡប់សតិរបស់ខ្លួនអែងនោះទៀត ។

  6. តារាកម្ពុជា says:

    រដ្ឋាភិបាលរបស់សម្តេច ហ៊ុន សែន បានពិចារណា និងធ្វើការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងមួយ ចំនួនធំ ហើយហេតុអ្វីបានជាយើងមិនទុកឱកាសឲ្យរដ្ឋាភិបាលនេះ បានបញ្ចេញនូវស្មារដៃរបស់ ខ្លួនទុកជាប្រវត្តិសាស្ត្រ ដែលបណ្តាមេដឹកនាំនៅលើពិភពលោកកំពុងតែសម្លឹងមើល ។

    កំហុសមិនមែនឋិននៅតែលើលោកហ៊ុន សែនតែម្នាក់ទេ ទះដៃម្ខាងវាមិនលឺទេ បើយើងឆ្លុះកញ្ចក់ នោះវានៅតែឃើញរូបយើងនៅក្នុងនោះ សូមពិចារណាជាមួយធម៌របស់ពុទ្ធផង

    យើងខ្ញុំជាទាហាន ដែលគាំទ្ររដ្ឋាភិបាល ប៉ុន្តែក៏មានកំរិតនៃផលប៉ះពាល់ដែរ ប៉ុន្តែយើងខ្ញុំនៅតែ បោះឆ្នោតជូនគណបក្សប្រជាជន ពីព្រោះខ្ញុំគិតថារដ្ឋាភិបាលតេជោសែន ពិតជាមានកំណែទម្រង់ ណាមួយដែលសមស្រប ហើយមានទំនុកចិត្ត មិនដូចលោកសមរង្សី ដែលមិនដែលមានប្រវត្តិល្អ ឬជានិមិត្តរូបល្អណាមួយដែលសម្រាប់គោរពនោះទេ ។

    សូមចងចាំថាថ្នាក់ដឹកនាំណាក៏មានកំហុស តែកំហុសនោះអាចត្រូវបានកែតម្រូវឬទេ? តើយើងមិន បានប្រពឹត្តិកំហុសអ្វីបន្តិចសោះឬយ៉ាងណា?

    សូមប្រជាពលរដ្ឋមេត្តារក្សាសេចក្តីថ្លៃថ្នូរ ទាំងក្នុងការនិយាយស្តី និងអកប្បកិរិយាផង ព្រោះខ្មែរ ជាជាតិសាសន៍ដ៏មានសីលធម៌ក្នុងការរស់នៅខ្ពស់ បើយើងមិនឲ្យតម្លៃខ្លួនឯងទេ នោះក៏គ្មានអ្នក ណាមើលឃើញយើងដែរ ។

    ថ្នាក់ដឹកនាំមួយ តែងតែគិតពីរាស្ត្រ តែកំហុសបន្តិចបន្តួចរាស្ត្រតែងទំលាក់លើថ្នាក់ដឹកនាំជានិច្ច ។
    រដ្ឋាភិបាលបច្ចុប្បន្ន មានលំនឹងអាស្រ័យលើរាស្ត្រគាំទ្រ តែបើរាស្ត្រចែកជាបក្ស ជាពួកហើយ វានឹងក្លាយទៅជាសមរភូមិពាក្យសម្តី រហូតក្លាយជាហឹង្សាដែលមិនអាចពន្លតបាន ។

    សូមបងប្អូនមេត្តាគិតពិចារណាឡើងវិញ ការខូចខាតកំពុងរងចាំអ្នកទៅបំផ្លាញហើយ បន្ទាប់មក វានឹងបានទទួលនូវអ្វីខ្លះសម្រាប់អ្នកបំផ្លាញ ចុះបើទ្រព្យនោះ ជីវិតនោះជារបស់ក្រុមគ្រួសារអ្នក តើអ្នកមានការឈឺចាប់បែបណា ។

    សូមអរគុណ សូមពិចារណាដោយគតិ និងភាពអហឹង្សា ដើម្បីភាពរីកចំរើនទាំងអស់គា្ន ៕

  7. ប្រជាពលរដ្ឋ says:

    。。 នយោបាយ លោក ហ៊ុន សែន នៅ ក្រោម ឃ្លៀក យួន `« វៀតណាម » ! ទាល់ តែគាត់

    ហ៊ាន ពលី ដូច តា ខ្មោច ហូ ជីមិញ ទើបគាត់មាន ឈ្មោះ ជា អ្នក ស្នេហាជាតិ ពិត ប្រាកដ !

    ( ធ្វើ ខុសត្រូវ កែ ខ្លួន ! ទើបជា មនុស្ស ល្អ ! ) ៕

  8. Anonymous says:

    Sallary 160 a month is very cheap Hun sen better consider about it .if you really care about khmer people .if for you how can you spent .

  9. Anonymous says:

    $160 a month is very cheap .hun sen better consider about it ,if you really care about people ,if for you how do you spent $160 a month.

  10. ហូងដា says:

    លោក ហ៊ុន សែន តែងតែសន្យាខ្យល់លើកកម្ពស់ជីវភាព គ្រូបង្រៀនលុបបំបាត់អំពើពុករលួយ កាន់អំណាចជិត៣០ឆ្នាំ ឃើញតែក្រុមគ្រួសារគាត់ បក្សពួកនិយម ឬ អ្វីៗដើម្បីតែពង្រីងគណបក្ស។ កំណែស៊ីជំរៅ ចតុកោណអស់ប្រសិទ្ធិឥទ្ធិពល។

  11. BaBaBoo says:

    សម្តេចបានព្រមានថាប្រយ័ត្នបាតដៃទី៣ គឺឃើញបាតដៃទី៣មែន (ទាហាន) ។ ការចោទបក្សសង្រ្គោះជាតិ គ្រាន់តែជាល្បិចដោះសារ សម្តេចចាស់ហើយចុះពីអំណាច ទៅទាន់សភាពការណ៌នៅកែបាន ។

  12. 7 makara says:

    NO choice for u Sen . U don’t know ? . Khmer people stay in calm for long time . Don’t expect khmer stay calm u think that khmer happy and u got support from them . don’t try to hide your fault . it is 2014 now not in 1979 ….how about u if u live with $80 or $100 .

  13. Som Rien Sey says:

    Hun Sen is really, completely right.
    ​លោកហ៊ុនសែន​បាននិយាយ​ត្រូវណាស់
    តើ​បក្សប្រឆាំង​ចង់​បំផ្លាញ​សេចក្តីសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដល់​ណា​ទៀត​?”
    ​តើមានមនុស្សប៉ុន្មាន​នាក់បានស្លាប់រួចទៅហើយ ដោយសារតែការញុះញង់​​របស់គណបក្សប្រឆាំង ?

  14. Som Rien Sey says:

    Som Rien Sey
    Your comment is awaiting moderation.

    January 3, 2014 at 10:33 pm

    Hun Sen is really, completely right.
    ​លោកហ៊ុនសែន​បាននិយាយ​ត្រូវណាស់
    តើ​បក្សប្រឆាំង​ចង់​បំផ្លាញ​សេចក្តីសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដល់​ណា​ទៀត​?”
    ​តើមានមនុស្សប៉ុន្មាន​នាក់បានស្លាប់រួចទៅហើយ ដោយសារតែការញុះញង់​​របស់គណបក្សប្រឆាំង ?

  15. knife says:

    Must Think Samdech , People live with poorest situation and if you try to elimate the corruption I think our country will be better.

  16. Chourn says:

    ស្តាប់ទៅពិរោះណាស់ថាខ្លាចកម្មករអត់ការងារធ្វើ ហើយតើការបញ្ជារឲ្យបាញ់សំលាប់កម្មករនិងការ អាណិតខ្លាចកម្មករអត់ការងារធ្វើតើមានន័យយ៉ាងម៉េចដែរ?