ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com
កម្មករមួយចំនួនត្រូវបានចាប់ខ្លួនបន្ទាប់ពីផ្ទុះហិង្សាជាមួយសមត្ថកិច្ចនៅតាមបណ្តោយផ្លូវវេងសេ្រង (រូបថតដោយ តាម ឧត្តម)
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសចំពោះការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច ទៅលើសហជីព និងកម្មករ ដែលតវ៉ាទាមទារប្រាក់ឈ្នួលអប្បរមាក្នុងកម្រិតសមរម្យ ១៦០ដុល្លារ នៅមុខរោងចក្រយ៉ាកជីន និងសួនឧស្សាហកម្មកាណាឌីយ៉ា រយៈពេល២ថ្ងៃជាប់គ្នានេះ។
ការថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានប្រើហិង្សាបង្ក្រាបកម្មករនៅក្នុងខណ្ឌ២ផ្សេងគ្នា នៅរាជធានីភ្នំពេញ ចំនួន២ថ្ងៃជាប់គ្នា ក្នុងនោះ រួមមាន កម្លាំងទ័ពឆត្រយោង៩១១ បានវាយបង្ក្រាបកម្មករនៅមុខរោងចក្រយ៉ាក់ជីន ក្នុងខណ្ឌពោធិសែនជ័យ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ និងកងកម្លាំងសមត្ថកិច្ចបាបប្រើអាវុធបាញ់បង្ក្រាបកម្មករនៅរោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ា តាមដងផ្លូវវ៉េងស្រេង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញនៅថ្ងៃស្រុកនេះ។
សេចក្តីថ្លែងការណ៍របស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា សហជីពថ្កោលទោសយ៉ាងដាច់អហង្កាចំពោះចំណាត់ការបង្ក្រាបរបស់កងកម្លាំងប្រដាប់អាវុធ ទៅលើថ្នាក់ដឹកនាំសហជីព និងកម្មករស្លូតត្រង់គ្មានអាវុធនៅក្នុងដៃ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់នេះ។ សេចក្តីថ្លែងការណ៍ដដែល បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់អំពើហិង្សាដែលធ្វើឲ្យប្រជារាស្ត្រខ្មែរហូរឈាមតទៅទៀត។
សេចក្តីថ្លែងការណ៍របស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បន្តថា អាជ្ញាធរត្រូវទទួលខុសត្រូវទាំងស្រុង លើការប្រើហិង្សាបង្ក្រាបទៅលើកម្មករនេះ៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
កម្ពុជា មិនទាន់មានប្រជាធិបតេយ្យត្រឹមត្រូវទេ។ ហ៊ុន សែន គាប់ សង្គត់ ប្រជាពិថុត និងយ៉ងប្រទេសដទៃ យកបបូរមាត់គាត់ជាច្បាប់ របបលួចប្លន់។ អង្គរក្ស ប៉ូលីស ទាហាន ត្រូវតែនៅអព្យាក្រិត្យ ការពារ សុវត្ថិភាព សុខសន្តិភាព ព្រំដែន រដ្ឋធម្មនុញ្ញ និងព្រះមហាក្ស។
ឯកឧត្តម ជា ចំរើនពហុ សុខ សុខនាំមុខអោយបង់ពន្ធប្រាក់ខែគ្រូបង្រៀន។ CPPអរគុណលោកខ្លាំងណាស់ ដែលនាំរឿងអោយគ្រូជាច្រើន ផ្សេងទៀងក្តៅក្រហាយជួយទំលាក់ប្រជាប្រិយភាព ហ៊ុន សែន នរណាៗ ក៏ដឹង សាលាលោកគ្មានគុណភាពលក់សញ្ញប័ត្រអោយមន្ត្រីរាជការ ……………………..អាជ័យធ្លាក់ទឹកហហីអើៗៗៗៗៗៗៗៗៗៗ!!!!!!!!!!!!!!!
Je regrette ces pertes humaines. Mais, connaissez-vous ce proverbe ?
“On est excusé d’avoir des torts envers celui qui en a eu le premier”.
Explication :
Les gens de bon sens condamnent le premier qui a créé la violence !
Ces gens honnêtes ne condamnent pas celui qui a réagi violemment.
ខា ស៊ី អើយសូម អោយប្រាស័យ ដើម្បីប្រទេសរូបរួម សាមគ្គី មិនមែនបើ្រលទ្ធិបារាំងកុម្មុយនិស្តនៅកម្ពុជា ទេ ។ លោក ឈុន កុំឆ្កឹះឆ្កៀល ហួសហេតុពេកប្រាក់ខែគ្រូ សាស្ត្រាចារ្យ ឡើងសន្សឹមៗ។ សូមសម្តេចប្រកាសកុំយកពន្ធលើប្រាក់ខែគ្រូបង្រៀនអី សូមគ្រូ យោគយល់ដល់រាជរដ្ឋាភិបាលផង
ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"
ឱ!ជីវិតអ្នកក្រថោកជាង$១៦០ដុល្លារ…
ឱ!ជីវិតអ្នកក្រថោកជាង$១៦០ដុល្លារ…
ឱ!ជីវិតអ្នកក្រថោកជាង$១៦០ដុល្លារ…