គណបក្ស​​សង្គ្រោះ​​ជាតិ រៀប​ចំ​​ពិធី​​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​កម្មករ រយៈពេល​បី​យប់​បី​ថ្ងៃ​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ធ្វើពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ក្ខន្ធ​កម្មករនៅ​ទីលានប្រ​ជា​ធិបតេយ្យ (រូបថតពី​ហ្វេសប៊ុក​)

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ធ្វើពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ក្ខន្ធ​កម្មករនៅ​ទីលានប្រ​ជា​ធិបតេយ្យ (រូបថតពី​ហ្វេសប៊ុក​)

​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​​ជូន​វិញ្ញាណក្ខន្ធ​កម្មករ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ការបាញ់​បង្ក្រាប​របស់​កង​កម្លាំង​​ប្រដាប់អាវុធ រយៈពេល​បី​យប់​បី​ថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​០៣​ខែ​មករា​នេះ។

នៅ​ម៉ោង​៤:៣០​នាទី​រសៀល​ថ្ងៃ​សុក្រ​នេះ លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន​​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​ក្រុមបាតុករ​ជា​ច្រើន​​ពាន់​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ ឈរ​ស្មឹង​ស្មា​ត និង​ធ្វើ​ពិធី​បង្សុកូល​ឧទ្ធិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​កម្មករ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​បង្ក្រាប​​របស់​កងកម្លាំង​ប្រដាប់អាវុធ ផ្លូវ​វ៉េងស្រេង កាលពី​ព្រឹក​មិញ​នេះ​។

បើតាម​សេចក្តីជូនដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នេះ នឹង​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​កម្មករ រយៈពេល​បី​ថ្ងៃ​បី​យប់ នៅ​​ទីលាន​ប្រជាធិបតេយ្យ ចាប់ពី​វេលា​ម៉ោង ៤:៣០​នាទី​រសៀល ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៤​នេះ​តទៅ ដើម្បី​ជា​ការជួយ​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​នៃ​សព​​កម្មករ​។​

នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៤​នេះ មាន​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា រវាង​កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់ ជាមួយនឹង​ហ្វូង​កម្មករ​រាប់ពាន់នាក់ មកពី​បណ្តា​រោងចក្រ​នានា​ក្នុង​រាជធានី​ភ្នំពេញ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ បណ្តាលឲ្យ​កម្មករ​ស្លាប់ និង​របួស​ជាច្រើន​នាក់​។ ក្នុង​នោះ​កម្មករ ១១​នាក់ ត្រូវបាន​ចាប់​បញ្ជូន​ខ្លួន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​៕

សរសេរ​មកកាន់​កញ្ញា ពេជ្រ សុធា​រី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles

2 Responses to "គណបក្ស​​សង្គ្រោះ​​ជាតិ រៀប​ចំ​​ពិធី​​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​កម្មករ រយៈពេល​បី​យប់​បី​ថ្ងៃ​"

  1. អ្នកធ្វើស្រែ says:

    លោកសមរង្ស៊ីនិងលោកកឹមសុខាមានមុខរបរច្រើនយ៉ាងនេះតើយកលុយទៅចាយឯណាអស់ហ្ន!! ទី១បោកប្រាសធ្វើបាតុកម្មសល់ដុល្លារមួយចំនួនធំ។ទី២ញុះញង់កម្មករឲ្យធ្វើកុប្បកម្មតាមបែបរុញ ស៊ីក្លូបញ្ចូលឡានលុះដល់ពេលមានស្លាប់និងរបួសកាន់ធូបយកទៅចូលបុណ្យតើចំណេញអីទៅ?? ទី៣ត្រៀមបើកយុទ្ធនាការបះបោរទ្រង់ទ្រាយធំហើយឈានទៅធ្វើរដ្ឋប្រហារដូចថ្ងៃ១៨មិនា១៩៧០ តើចំណេញអីទៅ???។ចុះអ្នកគាំទ្រគាត់ចំណេញអីដែរ???គ្មានអ្វីក្រៅពីស្ងួតឆ្នាំងបាយហិនហោច ខ្លោចផ្សាទេថែមទាំងបង្កើនការថ្នាំងថ្នាក់ចិត្តពីអ្នកដទៃកាន់តែច្រើនឡើងៗតែប៉ុណ្ណោះ។ ឈប់ចាញ់បោកគាត់ទៅលទ្ធផលឃើញច្បាស់នឹងភ្នែកហើយទីបំផុតបានត្រឹមកាន់ធូបយកទៅចូល កុសលបុណ្យដែលនរណាក៍អាចធ្វើបានដូចតែគ្នាហ្នឹង!!សូមចូលរួមរំលែកមរណទុក្ខផង!!ដោយក្ដី រាប់អានដ៍ស្មោះស្ម័គ្រអំពីខ្ញុំ!!!

  2. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត