កម្មករ​រោងចក្រ​នៅ​កំពង់ចាម​ជិត​៣​ពាន់​នាក់​បន្ត​តវ៉ា​ទារ​ប្រាក់​ខែ​១៦០​ដុល្លារ

កម្មករ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co Ltd) ប្រមាណ​ជិត ៣​ពាន់​នាក់ នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ មិន​ព្រម​ចូល​ធ្វើ​ការ ដើម្បី​ទាមទារ​ប្រាក់​ខែ​គោល​របស់​ពួក​គាត់​ឱ្យ​បាន ១៦០​ដុល្លារ។ នៅ​ក្នុង​ការ​តវ៉ា​នោះ មាន​ការ​បង្ខំ​ពី​សំណាក់​សមត្ថកិច្ច ដើម្បី​ឱ្យ​ពួក​គាត់​ចូល​ធ្វើ​ការ តែ​កម្មករ​មិន​ព្រម។

ដោយ សូត សុខប្រាថ្នា
2014-01-03
RFA

កម្មករ​តវ៉ា​នៅ​កំពង់ចាម ៦១០
កម្មករ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co Ltd) ប្រមាណ​ជិត ៣​ពាន់​នាក់ បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នា​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Saut Sokprathna

មិន​តែ​ប៉ុណ្ណោះ មាន​កម្មករ​ប្រមាណ​ជា ៥០​នាក់ ដែល​បាន​ចូល​ក្នុង​រោងចក្រ ត្រូវ​បាន​តំណាង​ខាង​រោងចក្រ​បង្ខំ​ឱ្យ​ពួក​គាត់​ផ្ដិត​មេដៃ ដើម្បី​ព្រម​ទទួល​យក​ប្រាក់​ខែ​គោល ១០០​ដុល្លារ ដែល​ខាង​ក្រសួង​បាន​កំណត់​កាល​ពី​ពេល​ថ្មីៗ​នោះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក ចន ធាង បាន​ឱ្យ​ដឹង​ថា ក្រុម​កម្មករ​បាន​ទៅ​ជួប​ជុំ​នៅ​មុខ​រោងចក្រ ហើយ​ត្រូវ​ខាង​សមត្ថកិច្ច​ប៉ូលិស​បង្ខំ​ឱ្យ​ចូល​ធ្វើ​ការ ប៉ុន្តែ​កម្មករ​មិន​ព្រម​ចូល។ លោក​បន្ត​ថា គម្រោង​ពួក​គាត់​ដែល​ជួប​ជុំ​ហ្នឹង គិត​ថា​មាន​ការ​ហែ​ក្បួន ប៉ុន្តែ​ដោយ​ឃើញ​សមត្ថកិច្ច​ជាច្រើន​នាក់​ប្រដាប់​ដោយ​ខែល និង​ដំបង មិន​តែ​ប៉ុណ្ណោះ​ក៏​ឃើញ​មាន​ទាហាន​ដែល​ប្រដាប់​ដោយ​កាំភ្លើង ជិះ​រថយន្ត​ចូល​បន្ទាយ ទើប​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច ក៏​សម្រេច​ចិត្ត​រំសាយ​ក្រុម​កម្មករ​នៅ​ម៉ោង​ប្រមាណ​ជា ១០​ព្រឹក។

លោក ចន ធាង៖ «ដោយសារ​មើល​ទៅ​ដូច​មាន​ភាព​តឹងតែង​ពេក។ តឹងតែង​យ៉ាង​ម៉េច​បាទ? ដោយសារ​តែ​ការ​មើល​ទៅ ប្រសិន​បើ​យើង​ធ្វើ​អី​មួយ​ដង្ហែ​អី​មួយ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ​ហើយ។ ពីព្រោះ​អាជ្ញាធរ​គាត់​យក​មក​ហាក់​ដូច​ជា​មាន​ការ​គំរាម​កំហែង​ដល់​កម្មករ​កម្មការិនី។ គម្រោង​បម្រុង​ថា​បិទ​ផ្លូវ ឬ​ដង្ហែ ឬ​យ៉ាង​ម៉េច​បាទ? បាទ​គម្រោង​ព្រឹក​មិញ​ខ្ញុំ​រៀប​ចំ​ថា​នឹង​ដង្ហែ​ដែរ តែ​ដោយសារ​មាន​ការ​ទប់ស្កាត់​ច្រើន​ពេក​ខ្ញុំ​អាច​ផ្អាក»

លោក ចន ធាង បញ្ជាក់​ទៀត​ថា នឹង​មាន​ការ​ជួប​ជុំ​គ្នា​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៦ មករា ខាង​មុខ​បន្ត​ទៀត រហូត​ដល់​ការ​ទាមទារ​របស់​ពួក​គាត់​ចំពោះ​រឿង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​បាន​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "កម្មករ​រោងចក្រ​នៅ​កំពង់ចាម​ជិត​៣​ពាន់​នាក់​បន្ត​តវ៉ា​ទារ​ប្រាក់​ខែ​១៦០​ដុល្លារ"

  1. pingpong says:

    ១. ក្រសួងការពារជាតិប្តេជ្ញា ការពារលទ្ធផលបោះឆ្នោតកែច្នៃ!! និងការពាររដ្ឋាភិបាលបន្លាលួស!!
    ២. កងទ័ពគឺជាកុលបុត្រដ៍ឆ្នើមរបស់ពលរដ្ឋ!!! គួរអោយចង់ក្អួត!! កាងការពាររោងចក្រដែលជាផលប្រយោជន៍របស់ខ្លួនថា!!!
    ៣. កងទ៍ពមកបង្រ្កាបបាតុកម្មរបស់កម្មករទាមទារប្រាក់ខែដោយសន្តិវិធី ដោយបាញ់នឹងគ្រាប់កាំភ្លើង!! ម្តាយអើយ កងទ៍ពគឺជាកុលបុត្រដ៍ឆ្នើមរបស់ប្រជាពលរដ្ឋ? ពួកនេះវាសម្លាប់រាស្រ្តហើយ វាលាបពណ៌អោយខ្លួនឯងជាំទេវតាទៀត!! ពួកអាពាល!!

  2. កុនខ្មែរ says:

    ក្រសួងការពារជាតិប្តេជ្ញា ការពារអំណាចដែលបក្សពួកខ្លូនបានប្លន់ពីរាស្រ្តអោយខានតែបាន​(ពតិជាចោរមែន​)។

  3. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត

  4. 18 Mars says:

    អ្នកឃ្លាំមើលកំណែទំរង់សីុជម្រៅអាណត្តិទី៥
    January 4, 2014 at 9:15 am
    ………………………………………………………………………………………………………………………………..

    អ្នកឯងដឹងច្បាស់ណាស់ថាហេតុអ្វីបានជាមានបញ្ហានេះកើតឡើង…តែអ្នកឯងកុហកខ្លួនឯង(ពេលកុហក អ្នកគិតថាគេមិនដឹង តែខ្លួនឯងជាអ្នកដឹង) ពេលសូត្រមេលេខគួររៀងថាខ្លួនឯងខ្លះកុំចាំថាតាមតែគេ ប្រាប់គ្រប់ពេលនោះ េះានឹងមានថ្ងៃណាមួយដេកមិនលក់ដោយសារវិប្បដិសារី

    បំណងល្អរបស់ទីក្រុងគុជ