អ្នកវិភាគនយោបាយឯករាជ្យមួយចំនួននៅកម្ពុជា បានផ្ញើលិខិតថ្វាយព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះអង្គឲ្យជួយកោះហៅតំណាងគណបក្សជាប់ឆ្នោតទាំងពីរជួបចរចាគ្នា ដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។
ដោយ វិទ្យុអាស៊ីសេរី
2014-01-03

ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ក្នុងឱកាសយាងចូលរួមជារាជាធិបតីក្នុងពិធីបើកកិច្ចប្រជុំសភានីតិកាលទី៥ ដំបូង កាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣។ RFA/Keo Nimol
លិខិតចុះថ្ងៃទី៣ មករា របស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត កែម ឡី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម ផ្ញើថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ភ្លាមៗនៅថ្ងៃដដែលនេះ បានគោរពយាងព្រះមហាក្សត្រព្រះមេត្តាអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជួបចរចាគ្នាដ៏ឆាប់ខាងមុខ ក្រោមព្រះរាជធិបតីព្រះមហាក្សត្រ។
លោកបណ្ឌិតទាំងបីបានបញ្ជាក់នៅក្នុងលិខិតនោះថា អំពើហិង្សារវាងកម្មករ និងសមត្ថកិច្ច ដែលធ្វើឲ្យជនស៊ីវិល កម្មករស្លាប់ និងរបួសជាច្រើននាក់នេះ កើតមានភ្លាមៗដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនអាចដោះស្រាយបញ្ហានយោបាយបានតាមរយៈការចរចា។ នៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នេះ ប្រទេសជាតិពិតត្រូវការព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ ដែលមិនអាចខ្វះបាន ដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីគង់ជាអាជ្ញាកណ្ដាល និងគង់ជានិមិត្តរូបឯកភាពជាតិ ក្នុងការដោះស្រាយវិបត្តិនយោបាយដ៏ជ្រាលជ្រៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សប្រឆាំងនិមន្តព្រះសង្ឃសូត្រមន្តជូនអ្នកស្លាប់ពេលសមត្ថកិច្ចបង្ក្រាប
- បក្សសង្គ្រោះជាតិប្រកាសលុបចោលជំនួបចរចាជាមួយបក្សប្រជាជនកម្ពុជា
- បក្សសង្គ្រោះជាតិនៅតែបន្តធ្វើបាតុកម្មនាទីលានប្រជាធិបតេយ្យ
- រដ្ឋសភាគ្រោងធ្វើរបាយការណ៍ពីអវត្តមានបេក្ខជនបក្សប្រឆាំងថ្វាយព្រះមហាក្សត្រ
- ក្រុមការងារបក្សសង្គ្រោះជាតិនិងបក្សប្រជាជនជួបគ្នានៅថ្ងៃ៣ មករា
- មេដឹកនាំបក្សសង្គ្រោះជាតិនឹងធ្វើពិធីឆ្លងឆ្នាំនៅទីលានប្រជាធិបតេយ្យ
- លោក សម រង្ស៊ី ថាគ្មានគម្រោងជួបចរចាជាមួយលោក ហ៊ុន សែន
- បក្សប្រឆាំងបញ្ជាក់ជំហរធ្វើបាតុកម្មរហូតវិបត្តិនយោបាយត្រូវបានដោះស្រាយ
- លោក ម៉ម សូណង់ដូ ផ្អាកធ្វើបាតុកម្ម
អត់ប្រយោជន៍
កុំរំខានព្រះអង្គរពីព្រោះព្រះកំពុងតែមានសេចក្តីសុខរបស់ព្រះហើយ។
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត
All people above are not human .. hatf an animal ..
លោកបណ្ឌិតនិយាយត្រូវ ។ ប្រទេសត្រូវតែជានិតិរដ្ឋ មិនមែនអនាធិបតេយ្យទេ!!!
Fisrt they steal a voice of people and finally rob a voice of people .. they can hide their fault for a moment but they can’t hide from their mind , people and history .. True is always true…
This is a deeply reformed-polycy ? A ngob above ? u reform by killing human like animal ? u know ? what a human ? khmer people stay calm even they angry for a long time . u don’t expect ur boss’s leadership got victory ..From now ur boss got loss forever ..
គាត់គិតថាប្រជាជនខ្មែជាសំរាមមែន បានជាចង់សំលាប់ស្រាច់តែចិត្ត
ទ្រុង់នៅទីណា ទ្រង់នៅក្នុងទ្រុង មាស !
ខ្ញុំគាំទ្របញ្ញាវន្ត័ទាំងបីខាងលើបានសរសេរលិខិតទៅព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ពីភាពតាន តឹងរបស់អ្នកនយោបាយនៅស្រុកខ្មែរ ប៉ុន្តែរការធ្វើរបស់លោកទាំងបីអ្នកខាងលើនេះមិនបានសម្រេច នោះទេ។ ហេតុអ្វី? ព្រោះលោកទាំងបីមិនបានវិភាគឲ្យបានហ្មត់ចត់ថាតើនណាជាអ្នកមានឥទ្ធិពលនៅ ស្រុកខ្មែរពិតប្រាកដនោះ គឺព្រះមហាក្សត្រ? ហ៊ុនសែន? សមរង្សី?……….សូមជំរាបលោកទាំងបីថាការ ចូលអន្តរាគមន៍ធ្វើជាអជ្ញារកណ្តាលនៃភាគីទាំនាស់គឺទាល់តែអ្នកនោះឯងជាអ្នកមានឥទ្ធិពលដូចជា ស្តេចថៃអញ្ចឹងគឺស្តេចគេកាន់ទ័ពជាកំលាំងការពារជាតិ ហើយចុះស្តេចខ្មែរវិញមានអំពាចនិងឥទ្ធិពល ស្អីទេសព្វថ្ងៃហ្នឹង? ហើយកំលាំងទ័ពនណាជាអ្នកកាន់ពិតប្រាកដនៅស្រុកខ្មែរ? ដូច្នេះបើអាជ្ញារ កណ្តាលគ្មានអំណាចនិងឥទ្ធិពលតើទៅមានសមត្ថភាពកោះហៅគូរភាគីទំនាស់មកបានទេ? លោកអ្នក ទាំបីខាងលើជួយប្រទេសជាតិមិនចំបញ្ហារ ដឹងទេថានៅពេលដែលអ្នកនយោបាយមាន ទំនាស់និងគ្នាតើអាចអង្គុយដោះស្រាយដោយគ្នាឯងបានទេ បើគ្មានអ្នកក្រៅជួយទេនោះ។