សកម្មជនការពារសិទ្ធិដីធ្លី ព្រះសង្ឃ និងកម្មករ ប្រមាណ ២០០នាក់ នាំគ្នាតវ៉ានៅខាងមុខស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ស្នើសុំអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការបង្ក្រាបដោយហិង្សាទៅក្រុមកម្មករ និងដោះលែងសកម្មជនការពារសិទ្ធិកម្មករ និងបាតុករដែលត្រូវចាប់ខ្លួន នៅរសៀលថ្ងៃសុក្រ ទី៣ ខែមករា។
ដោយ អ៊ុក សាវបូរី
2014-01-03
RFA

សកម្មជនការពារសិទ្ធិដីធ្លី ព្រះសង្ឃ និងកម្មករ នាំគ្នាតវ៉ានៅខាងមុខស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ស្នើសុំអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការបង្ក្រាបដោយហិង្សាទៅក្រុមកម្មករ និងដោះលែងសកម្មជនការពារសិទ្ធិកម្មករ និងបាតុករដែលត្រូវចាប់ខ្លួន នៅរសៀលថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Uon Chhin
ក្រុមអ្នកតវ៉ាទាំងនោះ គឺជាក្រុមដែលបានបិទផ្លូវតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃដដែលនេះ។ ការតវ៉ានៅខាងមុខស្ថានទូតនេះ បន្ទាប់ពីតុលាការសម្រេចឃុំខ្លួន លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករមួយចំនួនទៀត បណ្ដោះអាសន្ន។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្តីបារម្ភរបស់ពលរដ្ឋចំពោះសកម្មភាពហិង្សាពីកងកម្លាំងប្រដាប់អាវុធ
- កម្មកររោងចក្រនៅកំពង់ចាមជិត៣ពាន់នាក់បន្តតវ៉ាទារប្រាក់ខែ១៦០ដុល្លារ
- ជំនួបរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលករណីប្រើហិង្សាបង្ក្រាបបាតុករមិនមានលទ្ធផល
- លោក វន់ ពៅ និងមនុស្ស៩នាក់ទៀតត្រូវតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន
- បក្សប្រឆាំងនិមន្តព្រះសង្ឃសូត្រមន្តជូនអ្នកស្លាប់ពេលសមត្ថកិច្ចបង្ក្រាប
- មនុស្សស្លាប់៤នាក់និងរបួស៣៧នាក់ពេលប៉ះទង្គិចនៅបណ្ដោយផ្លូវវ៉េងស្រេង
- បុគ្គលិកសង្គមស៊ីវិល៣នាក់ត្រូវសមត្ថកិច្ចព្រះវិហារដោះលែង
- ការបង្រ្កាបហិង្សាទៅលើកម្មកររោងចក្រសួនកាណាឌីយ៉ា
- សង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនមេដឹកនាំសហជីពនិងព្រះសង្ឃជាការរំលោភសិទ្ធិ
អាមេរិកថ្កោលទោសទៅលើសមត្ថកិច្ច ហើយទាំងអស់គ្នាក្នុងក្រុមអ្នកមាននិន្នាការរំលំរដ្ឋាភិបាលក៏នាំគ្នានិយាយយ៉ាងកំសត់ កាលពីម្សិលមិញ ថាក្រុមបាតុកររបស់ខ្លួនកំពុងរាំច្រៀងយ៉ាងសប្បាយ តែត្រូវសមត្ថកិច្ចទៅបង្ក្រាប បណ្តាលឲ្យមានហេតុការណ៍របួស និងស្លាប់។
យើងសួរថា តើទាំងគ្នានេះបានប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវឬទេ? ឬក៏ដូចពួកមេបក្សពន្លិចជាតិ CNRP និងពួកមេសហជីពប្រតិកិរិយា ដូចជា អាត់ធន់ ជាដើម វាថាពួកដែលដើរអុកឡុក ពួកដែលដើរបំផ្លាញទ្រព្យសម្បត្តិគេ មិនមែនជាពួកវាទេ គឺរដ្ឋាភិបាលត្រូវទទួលខុសត្រូវ? ពួកនេះ ជាពួកបង្កប់!! តែនៅពេលអាជ្ញាធរបង្ក្រាប ស្រាប់តែពួកអស់ប្រតិកិរិយានេះចេញមុខការពារ ទៅវិញ។
យើងឃើញថា ប្រជាជនកម្ពុជារាប់លាននាក់ ត្រូវបានពួកមនុស្សពាលប៉ុន្មានក្បាលនេះ ចាប់ជាចំណាប់ខ្មាំង តាមរយៈការបិទផ្លូវ ការរំខានការរកស៊ីប្រចាំថ្ងៃ តើជាអ្វី? នេះជាសិទ្ធិរបស់ពួកពាលនេះឬទេ សូមឲ្យរដ្ឋាភិបាលអាមេរិកបកស្រាយ។
ហេតុដូចម្តេច បានជាយើងទៅបិទផ្លូវឲ្យប៉ះពាល់ជីវភាពប្រជាជន? សួរថា រដ្ឋាភិបាលអាមេរិក ត្រូវធ្វើដូចម្តេច នៅពេលដែលមានមនុស្សពាលដើរបំផ្លិចបំផ្លាញផលប្រយោជន៍ និងទ្រព្យសម្បត្តិអ្នកដទៃ ដូចគេបានឃើញក្នុងវីដេអូ។ អាមេរិកកុំភូតភរគេឲ្យសោះ។ ក្នុងវីដែអូ បានបង្ហាញពីសកម្មភាពបង្ក្រាបយ៉ាងកម្រោលរបស់ FBI ទៅលើមនុស្សជាពលរដ្ឋរបស់អាមេរិក ផ្អើលទីក្រុង។
តើពួកសហជីពប្រតិកិរិយា ពួកមេបក្សពន្លិចជាតិ រួមទាំងអាមេរិក ត្រូវទទួលខុសត្រូវយ៉ាងណា ចំពោះម្ចាស់ផ្ទះពេទ្យឯកជន « ឯករាជ្យ » និងម្ចាស់ផ្ទះដទៃទៀត ដែលរងការបំផ្លិចបំផ្លិាញយ៉ាងកម្រោល ឃោរឃៅពីសំណាក់ក្រុមអ្នកមានសិទ្ធិទាំងនោះ? តើអ្នកនោះបានរងភាពរន្ធត់ តក់ស្លុត លួសព្រលឹងយ៉ាងណា នៅពេលដែលអ្នកទាំងត្រូវក្រុមមនុស្សពាលវាយកំទេចទ្រព្យសម្បត្តិ របស់ខ្លួន ទាំងមិនដឹងថាខ្លួន មានរឿងអ្វីសោះ។
នេះជាសិទ្ធិរបស់ក្រុមបាតុកររបស់សហជីពប្រតិកិរិយា ទាំងនោះ និងបក្សពន្លិចជាតិ ដែលដឹកនាំ ដោយ សម រង្ស៊ី និង កឹម សុខា ឬអ្វី? និងនេះជាទ្រឹស្តីសិទ្ធិមនុស្សរបស់អាមេរិក ឬ?
សូមមើលវិដេអូ និងគិតខ្លួនឯងផង ថា តើបំពង់ទីប ដុំថ្ម និងចំពាមកៅស៊ូ សាំងដែលបានត្រៀមទុកហើយស្រេច នោះ បើក្នុងច្បាប់តុលាកា គេអាចបន្ទុកក្នុងទោសកំរិតណា ? ហើយនៅពេលដែលក្រុមមនុស្សពាលមានចំនួនច្រើនដូចនេះ សមត្ថកិច្ច ត្រូវធ្វើដូចម្តេច?
តាំមពិត ពួកមេបក្សពន្លិចជាតិ វាចង់ឲ្យមានបញ្ហាដូចនេះ ដើម្បីជាលេសរបស់វា។
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត