ដោយ៖ ឡាយ សាមាន
ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
http://vodhotnews.com
សម្ព័ន្ធសហជីពកម្មករ សមាគមចំនួន១៤ និងបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតនៃអង្គការសង្គមស៊ីវិលនៅកម្ពុជា នៅថ្ងៃសុក្រម្សិលមិញ ថ្កោលទោសចំពោះសកម្មភាពដ៏ឃោឃៅរបស់កងកម្លាំងសមត្ថកិច្ចទៅលើអ្នកតវ៉ាដោយសន្តិវិធី រហូតមានការបាញ់ប្រហារកម្មករ ដែលបណ្តាលឲ្យស្លាប់ និងរងរបួសជាច្រើននាក់។
សេចក្តីថ្លែងការណ៍រួមរបស់សម្ព័ន្ធសហជីពកម្មករ សមាគមទាំង១៤ សោកស្តាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍បង្ក្រាបយ៉ាងឃោឃៅរបស់កម្លាំងសមត្ថកិច្ច និងកងពលតូចឆ័ត្រយោង ៩១១ រហូតមានការចាប់ខ្លួនធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃទៅលើកម្មករ ព្រះសង្ឃ និងថ្នាក់ដឹកនាំសមាគម គឺលោក វន់ ពៅ និងលោក ថេង សាវឿន និងការបាញ់ឲ្យមានរបួស និងស្លាប់ជាបន្តបន្ទាប់នៅថ្ងៃសុក្រ។
ចំណែក សេចក្តីថ្លែងការណ៍ដាច់ដោយទ្បែករបស់បន្ទប់ស្ថានការណ៍នៃអង្គការ សមាគមស៊ីវិល ស្នើសុំឲ្យសហគមន៍អន្តរជាតិ និងអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមឃ្លាំមើលព្រឹត្តិការណ៍ហិង្សានេះ និងអន្តរាគមឲ្យទាន់ពេលវេលា ដើម្បីបញ្ឃប់ករណីរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនេះ។
បន្ទប់ស្ថានការណ៍ អំពាវនាវដល់រាជរដ្ឋាភិបាលដោះលែងលោក វន់ ពៅ និង លោក ថេង សាវឿន និងកម្មករទាំងអស់នៅថ្ងៃសុក្រម្សិលមិញ ហើយបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពបង្ក្រាប យ៉ាងឃោរឃៅដែលកំពុងកើតមានឡើង។ បន្ទប់ស្ថានការណ៍បោះឆ្នោត ស្នើឲ្យមានការដោះស្រាយជាបន្ទាន់ ដោយសន្តិវិធី ដើម្បីជៀសវាងនូវបញ្ហាកាន់តែធ្ងន់ធ្ងរឡើង និងឲ្យនាំខ្លួនជនដែលបាញ់កម្មករស្លាប់ ជនដែលធ្វើទារុណកម្មដល់អ្នករងគ្រោះដែលបានចាប់ខ្លួន និងជនដែលជាអ្នកបញ្ជានៅពីក្រោយយកទៅផ្តន្ទាទោសតាមច្បាប់ និងសងសំណងដល់ជនរងគ្រោះឲ្យបានសមរម្យ៕
សូមសរសេរមកកាន់ លោក ទ្បាយ សាមាន តាមរយៈ laysamean168@yahoo.com
សម្ព័ន្ធសហជីពកម្មករ និងសង្គមស៊ីវិលគួរតែថ្កោលទោសចំពោះបាតុករ ដែលបានប្រើហិង្សាលើប៉ូលីសមុន
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត
。 ចេះ តែចោទ កម្មករ គ្នា ទៅ រួច ! (« និះ ឬ វប្បធម៏ សមត្ថកិច្ច ខ្មែរ សព្វថ្ងៃ ប្រើ កាំ ភ្លើង បាញ់
សម្លាប់ គេ រួច ចោទ គេ ទៀត ! ») តើ មាន សមត្ថកិច្ច ណា ដែល មាន របួស ធ្ងន់ និង ស្លាប់
នោះ ? !
。。 សមត្ថកិច្ច ម្នាក់ ៗ កំពុង តែ សប្បាយ បានទទួល រង្វាន់ ! ខ្មែរ សម្លាប់ ខ្មែរ !
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតេយ្យដែលជាសំបុកលាក់បំពួនជនសង្គមងងឹត ជនអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១១.៥០នាទីនេះ!!!