អ្នក​ដឹក​ភ្ញៀវ​ជិត​១​ពាន់​នាក់​នៅ​សៀមរាប​ខកចិត្ដ​នឺង​អាជ្ញាធរ​អប្សរា ​បំភ្លឺ​ករណី​រថយន្ដ​អគ្គិសនី​

ដោយ៖​ បូ សា​វី និងពៅ មេត្ដា​
ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
http://vodhotnews.com

(រូបភាពដោយ បូ សាវី)

​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី ដឹក​ភ្ញៀវទេសចរណ៍ ជិត​១​ពាន់​នាក់ សំដែង​ការ​ខកចិត្ដ ចំពោះ​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ដ ដែល​ហៅ​ពួកគេ​ទៅ​ស្តាប់​ការបំភ្លឺ បន្ទាប់​ពី​ធ្វើបាតុកម្ម​លុប​បំ​បាត់​រ​ថយ​ន្ដ​អគ្គីសនី​ នៅ​តំបន់​អង្គរ ដោយសារ​អាជ្ញាធរ មិន​បញ្ជាក់​ជំហរ​ជាក់លាក់ ដែល​ពួកគាត់​នៅ​សង្ស័យថា រថយន្ដ​នោះ អាច​ប៉ះពាល់​ដល់​ការប្រកប​របរ​របស់​ពួកគាត់​។​

​ករណីនេះ កើតឡើង នៅ​គ្រា​ដែល​ពួកគេ​ចូល​ស្ដាប់ ការបកស្រាយ​ពី​អាជ្ញាធរ នៅក្នុង​វេទិកា​មួយ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ដ នៅ​ក្នុង​សាល​មហោស្រប​មួយ ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាលពី​ថ្ងៃ​សុក្រ​ទី​៣ ​ខែ​មករា ឆ្នាំ​២០១៤​នេះ​។​

​ក្រុម​អ្នក​ដឹក​ភ្ញៀវ​បានលើកឡើង បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ពួកគេ ដល់​អាជ្ញាធរ ដោយ​បារម្ភ​ខ្លាច​បាត់​មុខរបរ​អ្នក​ដឹក​ភ្ញៀវ​ទេសចរណ៍ ខណៈ​ដែល​ឃើញ​ឡាន​អគ្គិសនី​ដាក់​តាំង​នៅ​ក្បែរ​សាលា​ខេត្ដ​សៀមរាប ដែល​ពួកគេ​យល់ថា អាជ្ញាធរ​បាន​ផ្ដល់​អាជ្ញា​ប័ន​ដល់​ក្រុមហ៊ុន​បរទេស​នោះ ប្រើ​រថយន្ដ​អគ្គិសនី​ដឹក​ភ្ញៀវ នៅ​តំបន់​អង្គរ ធ្វើឲ្យ​ប៉ះពាល់​មុខរប​ររបស់​ពួកគេ​។ ពួក​គាត់​បន្ដ​ថា មុខរប​រដឹក​ភ្ញៀវទេសចរណ៍​នេះ រក​បាន​តិចតួច​សម្រាប់​​ផ្គត់ផ្គង់ គ្រួសារ និង​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ស្រប​ពេល​តំលៃ​ទំនិញ​គ្រប់​ប្រភេទ​មាន​ការ​ឡើងថ្លៃ​។ ជា​មួយគ្នា​នោះ​ដែរ​ ពួកគាត់​ទាមទារ​លុបបំបាត់​រថ​យន្ដ​អាគុយ របស់​ក្រុមហ៊ុន​៧​មករា និង​និង​អំពាវនាវ ឲ្យ​ជា​ជ្ញា​ធរ លុបបំបាត់​អាជ្ញា​ប័ន​រថយន្ដ​អាគុយ​នេះ ទាំងស្រុង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​។

​ករណីនេះ អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណា​រិទ្ធិ ហាក់​បកស្រាយ​នៅ​មាន​មន្ទិលសង្ស័យ ដោយ​លោក​លើកឡើង​ថា រថយន្ដ​ដែល​ដាក់តាំង នៅ​ក្បែរ​សាលា​ខេត្ដ​សៀមរាប​នោះ ជា​របស់​ក្រុមហ៊ុន​ប្រទេស​បារាំង ឈ្មោះ​បូ​ឡូ​រ៉េ ដែល​បង្ហាញ​ពី​ផលិតផល​របស់​គេ ដើម្បី​ទាក់ទាញ​អតិថិជន រយៈពេល​៦​ខែ​។ លោក​ថា នៅពេល​ខាងមុខ មិន​អាច​កំណត់​បាន ថា​មិន​មាន​រថយន្ដ​អគ្គិសនី ដឹក​ភ្ញៀវ​ទេសចរណ៍ ឬ​អត់​ទេ គឺ​ចាំ​ពិនិត្យ​ស្ថានភាព​ជាកស្ដែង​ ​៖

​ទោះជា​យ៉ាងណា បន្ទាប់​ពី​អាជ្ញា​របើ​កឲ្យសាកសួរ និង​បំភ្លឺ​ជូន​អ្នក​បើក​ម៉ូតូ​កង់​បី ប្រហែល​មួយ​ម៉ោង ពួកគេ បាន​ក្រោក​ដើរចេញ​ពី​វេទិកា​ដែល​ពួកគេ​គិតថា អាជ្ញាធរ​មិន​អាច​ដោះ​ស្រាយ​ជួន​ពួកគាត់​បាន ហើយ​ព្រមាន​ថា និង​ធ្វើ​បាតុកម្ម​រហូត​លុប​អាជ្ញា​ប័ន​របស់​ក្រុមហ៊ុន​នោះ​ជា​ស្ថាពរ​ទាំង​ពេលបច្ចុប្បន្ន​និង​អនាគត​។

​ករណីនេះ ប្រធា​នសាខា​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ផឹង សាម៉េត មាន​ប្រសា​ស​ន៍​ថា ការបកស្រាយ​ពី​អាជ្ញាធរ​មិន​មាន​ឯកសារ​បង្ហាញ​ឲ្យ​ពួក​គាត់​​ច្បាស់លាស់​ឡើយ​។ លោក​ថា បើសិន​មាន​រថយន្ដ​អាគុយ​បង្ហាញ​នៅ​តំបន់​អង្គរ​នោះ ពួកគេ​នឹង​ធ្វើ​ការប្រឆាំង​មិនឲ្យ​មាន​ឡើយ​។​

​គួរបញ្ជាក់​ថា រថយន្ដ​ប្រើ​អគ្គិសនី ដែល​បាន​ដាក់​តាំង​នៅ​ក្បែរ​សាលា​ខេត្ដ​សៀមរាប ក្នុង​អតីត​តំបន់​អង្ករ​ឃ្យុ​ង​យូ ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​ដកចេញ​ហើយ បន្ទាប់ពី​ក្រុម​អ្នកបើក​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវទេសចរណ៍ ហែ​ក្បួន​ធ្វើ​បាតុកម្ម​ទាមទារ​លុយ​បំបាត់ កាល​ដើម​ខែ​មករា​នេះ​៕

សូមសរសើរមកកាន់ លោក បូ សា​វី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

4 Responses to "អ្នក​ដឹក​ភ្ញៀវ​ជិត​១​ពាន់​នាក់​នៅ​សៀមរាប​ខកចិត្ដ​នឺង​អាជ្ញាធរ​អប្សរា ​បំភ្លឺ​ករណី​រថយន្ដ​អគ្គិសនី​"

  1. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតរយ្យដែលជាសំបុកអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១១.៥០នាទីនេះ!!!

  2. pingpong says:

    ១. តើការបាត់បង់ទីលានប្រជាធិបតេយ្យ គឺជាការបរាជ័យរបស់ប្រជាបាតុករឬ? ចម្លើយ៖ គឺមិនមែនទេ! ទោះពួកហ៊ុនសែនមិនមកទីលានប្រជាធិបតេយ្យ ក៍ប្រជាបាតុករនឹងចាកចេញពីនោះដែរ!! ដូច្នេះ សូមអំពាវនាវដល់ប្រជាបាតុករទាំងអស់អញ្ជើញទៅផ្ទះសំរាកសើចលេងសប្បាយជាមួយគ្រួសារសិន!! នេះជាសញ្ញាបានបង្ហាញថា៖ ភាពជោគជ័យផ្តាច់ព្រ័ត្តលើឧក្រិដ្ឋជនហ៊ុនសែន ជិតមកដល់ហើយ!!
    ២. តាមពីតទៅ អស់លោកលោកស្រីជាប្រជាបាតុករបានទទួលជោគជ័យលើសពីការរំពឹងទុក ទី១៖អោយសាធារណៈមតិជាតិនិងអន្តរជាត់យល់ដឹងអំពីភាពអាក្រក់នៃពួកឧក្រិដ្ឋជនហ៊ុនសែនកាន់តែច្បាស់ រួមមាន ការបន្លំលទ្ធផលបោះឆ្នោត ការបំផ្លាញធនធានធម្មជាតិ ប្លន់ដីរាស្រ្ត និងការកាប់សម្លាប់ប្រជារាស្រ្តខ្លួនឯងជាបន្តបន្ទាប់ ជាដើម!! ទី២៖ អស់លោក លោកស្រីបានពង្រីកសមរភូមិប្រយុទ្ធ និងពង្រឹងស្មារតីប្រយុទ្ធដល់ប្រជាបាតុកររួចទៅហើយ គ្រាន់តែមិនទាន់ប្រើប្រាស់អោយអស់លទ្ធភាពប៉ុណ្ណោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ការបំរើការប្រយុទ្ធនៅពេលខាងមុខ!! ទីបី៖ យើងបានរុញច្រានពួកឧក្រិដ្ឋជនហ៊ុនសែនដែលបានប្រល័យពូជសាសន៍ជាតិឯងតាំងពី១៩៧៩ កន្លងមករហូតដល់បច្ចុប្បន្ន ឡើងដល់អន្តរជាតិ រួមមាន អង្កការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការក្រុងឡាអេ!! ដែលសកម្មភាពនេះ អ្នកជំនាន់មុនមិនដែលធ្លាប់ធ្វើនោះទេ!!
    ៣. តើការងារនិងសកម្មភាពបន្តបន្ទាប់ទៅមុខទៀត ក្នុងការប្រឆាំងនឹងបនឧក្រិដ្ឋកម្មហ៊ុនសែនប្រល័យពូជសាសន៍ជាតិឯង យ៉ាងណា??? ទី១. ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិ ត្រូវតែប្តឹងបនឧក្រិដ្ឋជនហ៊ុនសែន ទៅតុលាការអន្តរជាតិ ព្រមទាំងធ្វើរបាយការណ៍លំអិតទៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តសុខនៃអង្គការសហប្រជាជាតិ ដើម្បីព្យួរកៅអីកម្ពុជានៅអង្កការនេះ។ ទី២៖ ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវអំពាវនាវអោយបនឧក្រិដ្ឋជនហ៊ុនសែនដោះលែងអ្នកទោសនយោបាយនិងប្រជាបាតុករ។ ទន្ទឹមនេះ មេដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវបង្កើនការផ្សព្វផ្សាយមនោគមន៍វិជ្ជាលទ្ធិប្រជាធិតបតេយ្យ និងបទឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជនហ៊ុនសែន។ ទី៣៖ ប្រជាបាតុករត្រូវធ្វើការតវ៉ាតាមករណីនីមួយៗ ទីតាំងផ្សេងគ្នា តាមការរងគ្រោះរបស់ខ្លួន។ ទី៤៖ យើងត្រូវរួមរួមគ្នាឡើងវិញ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងរង្វង់១០ថ្ងៃទៀត ដើម្បីទុកពេលសំរាកផងដែរ។
    ៤. សូមប្រជាបាតុករទាំងអស់ត្រូវចងចាំអោយមុតមាំថា៖ គោលដៅជ័យជំនះចុងក្រោយរបស់យើងគឺផ្ទះឧក្រិដ្ឋជនហ៊ុនសែននៅតាខ្មៅ ដែលយើងត្រូវដណ្តើមអោយបាននៅនាទីចុងក្រោយ ចំណែកទីលានប្រជាធិតតេយ្យនិងទីកន្លែងបាតុកម្មដ៍ទៃទៀត មិនមែនជាទីតាំងសំខាន់ដែលយើងចាំបាច់លះបង់ជីវិតការពារនោះទេ!!

  3. dxo says:

    ការរកស៊ីគួរតែមានតម្លាភាពស្មើរភាពគ្នារវាងម៉ូតូនិងឡានយកល្អចំណតម៉ូតូនិងចំណតឡានគឺដាក់
    ទន្ទឹមគ្នាទៅបើភ្ញៀវទេសចរមកដល់គាត់ចង់ជិះឡានឬក៏ម៉ូតូគឺស្រេចលើគាត់ជ្រើសរើសហើយជិះ
    ទៅដល់ដៅតែមួយដូចគ្នាធ្វើអីចឹ្ចងទើបលែងមានទំនាស់គ្នា។