កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញ និងក្រុមសន្តិសុខរបស់សាលាខណ្ឌដូនពេញ បានប្រើអំពើហិង្សាបណ្ដេញបាតុករគណបក្សសង្គ្រោះជាតិ ជាច្រើនរយនាក់ចេញពីទីលានប្រជាធិបតេយ្យនៅវេលាថ្ងៃត្រង់ថ្ងៃទី៤ ខែមករា។ បន្ទាប់ពីបណ្ដេញបាតុករ ក្រុមសន្តិសុខរបស់សាលាខណ្ឌដូនពេញ បានរុះរើរោងស្នាក់ និងប្រមូលសម្ភារៈដែលនៅសេសសល់ចេញពីទីលានប្រជាធិបតេយ្យថែមទៀត។
វិទ្យុអាស៊ីសេរី
2014-01-04

រោងស្នាក់នៅរបស់បាតុករគណបក្សសង្គ្រោះជាតិ ត្រូវបានរុះរើចេញពីទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤។ RFA/Vann Vichar
កងកម្លាំងស្លៀកពាក់ស៊ីវិល ដែលស្ថិតក្រោមបញ្ជារបស់រាជរដ្ឋាភិបាលប្រដាប់ដោយដំបងគ្រប់ដៃ និងចងក្រណាត់ក្រហមនៅដៃខាងឆ្វេង បានដេញវាយបំបែកក្រុមបាតុករបក្សប្រឆាំង ចេញពីទីលានប្រជាធិបតេយ្យចាប់តាំងពីម៉ោង ១១ព្រឹកថ្ងៃទី៤ ខែមករា។ កងទ័ពពិសេសរបស់កងរាជអាវុធហត្ថ និងក្រុមប៉ូលិសបង្ក្រាបបាតុកម្ម បានបិទផ្លូវចូលទីលានប្រជាធិបតេយ្យ មិនឲ្យមនុស្សចូលឡើយ។
រយៈពេលជាង ២ម៉ោង ទីលានប្រជាធិបតេយ្យត្រូវបានបោសសម្អាតទាំងស្រុង ហើយសម្ភារៈនៅក្នុងទីលាន ត្រូវវាយកម្ទេចរុះរើប្រមូលដាក់លើឡាន ដឹកចេញទៅរក្សាទុកនៅសាលាក្រុង។
ក្រុមបាតុករបានបន្តប្រមូលផ្តុំគ្នាជាថ្មីនៅម្តុំវត្តភ្នំ។ ប៉ុន្តែ ក្រុមសន្តិសុខប្រដាប់ដោយដំបងដែក បានចេញទៅដេញវាយបន្តទៀត ដើម្បីបំបែកការជួបជុំទាំងនោះ។ ក្នុងនោះ កម្លាំងប្រដាប់អាវុធបានវាយអ្នកសារព័ត៌មានរបស់ទូរទស្សន៍បាយ័នម្នាក់ឲ្យរបួស វាយសំដៅអ្នកយកព័ត៌មានកាសែតនគរវត្ត និងវាយក្បាលអ្នកថតរូបសារព័ត៌មានបរទេស។ ការចុះបង្ក្រាបលើកនេះ ស្ថិតក្រោមបញ្ជារបស់ស្នងការស្តីទីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ម៉ក់ ជីតូ និងអភិបាលរងរាជធានី លោក ឃួង ស្រេង។
ក្រុមអាជ្ញាធរបញ្ជាក់ថា ការបង្ក្រាបបំបែកសម្បុកបាតុករ គឺធ្វើឡើងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ ដែលចេញលិខិតព្រមានមិនឲ្យ លោក សម រង្ស៉ី ដឹកនាំបាតុកម្ម។ អាជ្ញាធរប្រាប់ថា ការធ្វើបាតុកម្មនាំមកនូវអស្ថិរភាពសង្គម និងនាំមកនូវអំពើហិង្សា។
ឆ្លើយតបនឹងការបង្ក្រាបនេះ គណបក្សប្រឆាំងបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឲ្យបាតុករស្ងប់ស្ងាត់មួយរយៈ ហើយគណបក្សសង្គ្រោះជាតិ នឹងមានយុទ្ធវិធីថ្មីក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីសម្រេចគោលដៅបក្សទៅថ្ងៃមុខ។
មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា បក្សប្រឆាំងសូមថ្កោលទោសចំពោះអំពើហិង្សាដែលសមត្ថកិច្ចបណ្ដេញបាតុករចេញពីទីលានប្រជាធិបតេយ្យ។ លោកបន្តថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងតាមដានស្ថានការណ៍ទូទៅ ដើម្បីរៀបចំយុទ្ធសាស្ត្រតបតជាមួយគណបក្សកាន់អំណាច ប៉ុន្តែបក្សសង្គ្រោះជាតិ ប្រកាន់ធម៌អហិង្សា។
លោក យឹម សុវណ្ណ បានថ្លែងអំពាវនាវឲ្យភាគីអន្តរជាតិ ពិនិត្យមើលទង្វើរបស់សមត្ថកិច្ចរដ្ឋាភិបាល កំពុងរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ទាក់ទងនឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ថ្លែងថា គណបក្សទាំងពីរត្រូវតែអង្គុយតុចរចាមួយ ដើម្បីរំងាប់ស្ថានការណ៍តានតឹង ក្នុងគោលដៅរក្សាប្រយោជន៍ជាតិជាចម្បង។ លោកបញ្ជាក់ថា ហេតុការណ៍បង្ក្រាបបាតុករនេះ ជាដំណើរដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការបង្ក្រាបបាតុករគណបក្សសង្គ្រោះជាតិ ធ្វើឡើងដំណាលគ្នានឹងលិខិតរបស់សាលាក្រុងភ្នំពេញ ដែលបានផ្ញើឲ្យបក្សប្រឆាំង ស្ដីពីការហាមឃាត់ធ្វើបាតុកម្ម។ លិខិតហាមឃាត់របស់សាលារាជធានី ទៅដល់ស្នាក់ការបក្សប្រឆាំងនៅម៉ោង ១០កន្លះ ហើយក្រុមអាជ្ញាធរក៏បណ្ដេញបាតុករចេញនៅម៉ោងដំណាលគ្នាដែរ។
គណបក្សប្រឆាំងបានធ្វើបាតុកម្មអស់រយៈពេល ២០ថ្ងៃកន្លងទៅ ដោយគោលដៅចម្បង គឺទាមទារឲ្យ លោក ហ៊ុន សែន ចុះចេញពីតំណែង។ ការបង្ក្រាបបាតុករបក្សប្រឆាំង ធ្វើឡើងមួយថ្ងៃបន្ទាប់ពីអាជ្ញាធរបានបាញ់កម្មករនៅផ្លូវវ៉េងស្រេង ឲ្យស្លាប់ ៥នាក់ និងរងរបួសជាង ៣០នាក់ និងរយៈពេលជាងមួយអាទិត្យ បន្ទាប់ពី លោក ហ៊ុន សែន ត្រឡប់មកពីបំពេញទស្សនកិច្ចនៅវៀតណាម។
មតិពលរដ្ឋចំពោះការបង្ក្រាបរបស់អាជ្ញាធរទៅលើបាតុករនៅទីលានប្រជាធិបតេយ្យ
ទាក់ទងនឹងការបង្ក្រាបរបស់អាជ្ញាធររដ្ឋាភិបាលទៅលើក្រុមបាតុករ នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៤ មករា ប្រជាពលរដ្ឋមួយចំនួនបានបញ្ចេញមតិស្រដៀងៗថា រដ្ឋាភិបាលមិនគួរប្រើអំពើហិង្សាលើពលរដ្ឋទេ។
សូមស្ដាប់សំឡេងពលរដ្ឋទាំងនេះ៖
មន្ត្រីនគរបាលជាតិប្រាប់ពីមូលហេតុអាជ្ញាធរបណ្ដេញបាតុករ
មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់ពីមូលហេតុដែលកងកម្លាំងអាជ្ញាធររដ្ឋាភិបាល បានចេញបណ្ដេញក្រុមបាតុករគណបក្សសង្គ្រោះជាតិ ចេញពីទីលានប្រជាធិបតេយ្យនោះថា ដោយសារធ្វើបាតុកម្មខុសច្បាប់ ហើយបង្កភាពវឹកវរក្នុងសង្គម។
សូមស្ដាប់បទសម្ភាសន៍រវាងលោក ទីន ហ្សាការីយ៉ា ជាមួយលោក គៀត ច័ន្ទថារិទ្ធ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។















អត្ថបទដែលទាក់ទង
- តុលាការក្រុងសម្រេចឃុំមនុស្ស១៣នាក់ដែលចាប់នៅផ្លូវវ៉េងស្រេងបណ្ដោះអាសន្ន
- តុលាការក្រុងកោះហៅមេដឹកនាំបក្សប្រឆាំងចូលបំភ្លឺនៅសប្ដាហ៍ក្រោយ
- គណបក្សសង្គ្រោះជាតិអំពាវនាវឲ្យបាតុកររក្សាភាពស្ងប់ស្ងាត់មួយរយៈ
- មន្ត្រីរដ្ឋាភិបាលបញ្ជាក់ពីការបោសសម្អាតទីលានប្រជាធិបតេយ្យ
- ឡានទ័ពប្រដាប់ដោយកាំភ្លើងយន្តចល័តនៅតំបន់ផ្លូវវ៉េងស្រេង
- សង្គមស៊ីវិលអំពាវនាវឲ្យបោះឆ្នោតឡើងវិញដើម្បីដោះស្រាយវិបត្តិនយោបាយ
- មូលហេតុនៃការផ្ទុះហិង្សារវាងសមត្ថកិច្ចនិងកម្មករនៅបណ្ដោយផ្លូវវ៉េងស្រេង
- អ្នកនាំពាក្យក្រសួងមហាផ្ទៃចោទបក្សសង្គ្រោះជាតិញុះញង់ឲ្យកម្មករធ្វើបាតុកម្ម
- ក្រសួងការពារជាតិប្រកាសគាំទ្រលោក ហ៊ុន សែន ដឹកនាំរដ្ឋាភិបាល
១. តើការបាត់បង់ទីលានប្រជាធិបតេយ្យ គឺជាការបរាជ័យរបស់ប្រជាបាតុករឬ? ចម្លើយ៖ គឺមិនមែនទេ! ទោះពួកហ៊ុនសែនមិនមកទីលានប្រជាធិបតេយ្យ ក៍ប្រជាបាតុករនឹងចាកចេញពីនោះដែរ!! ដូច្នេះ សូមអំពាវនាវដល់ប្រជាបាតុករទាំងអស់អញ្ជើញទៅផ្ទះសំរាកសើចលេងសប្បាយជាមួយគ្រួសារសិន!! នេះជាសញ្ញាបានបង្ហាញថា៖ ភាពជោគជ័យផ្តាច់ព្រ័ត្តលើឧក្រិដ្ឋជនហ៊ុនសែន ជិតមកដល់ហើយ!!
២. តាមពីតទៅ អស់លោកលោកស្រីជាប្រជាបាតុករបានទទួលជោគជ័យលើសពីការរំពឹងទុក ទី១៖អោយសាធារណៈមតិជាតិនិងអន្តរជាត់យល់ដឹងអំពីភាពអាក្រក់នៃពួកឧក្រិដ្ឋជនហ៊ុនសែនកាន់តែច្បាស់ រួមមាន ការបន្លំលទ្ធផលបោះឆ្នោត ការបំផ្លាញធនធានធម្មជាតិ ប្លន់ដីរាស្រ្ត និងការកាប់សម្លាប់ប្រជារាស្រ្តខ្លួនឯងជាបន្តបន្ទាប់ ជាដើម!! ទី២៖ អស់លោក លោកស្រីបានពង្រីកសមរភូមិប្រយុទ្ធ និងពង្រឹងស្មារតីប្រយុទ្ធដល់ប្រជាបាតុកររួចទៅហើយ គ្រាន់តែមិនទាន់ប្រើប្រាស់អោយអស់លទ្ធភាពប៉ុណ្ណោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ការបំរើការប្រយុទ្ធនៅពេលខាងមុខ!! ទីបី៖ យើងបានរុញច្រានពួកឧក្រិដ្ឋជនហ៊ុនសែនដែលបានប្រល័យពូជសាសន៍ជាតិឯងតាំងពី១៩៧៩ កន្លងមករហូតដល់បច្ចុប្បន្ន ឡើងដល់អន្តរជាតិ រួមមាន អង្កការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការក្រុងឡាអេ!! ដែលសកម្មភាពនេះ អ្នកជំនាន់មុនមិនដែលធ្លាប់ធ្វើនោះទេ!!
៣. តើការងារនិងសកម្មភាពបន្តបន្ទាប់ទៅមុខទៀត ក្នុងការប្រឆាំងនឹងបនឧក្រិដ្ឋកម្មហ៊ុនសែនប្រល័យពូជសាសន៍ជាតិឯង យ៉ាងណា??? ទី១. ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិ ត្រូវតែប្តឹងបនឧក្រិដ្ឋជនហ៊ុនសែន ទៅតុលាការអន្តរជាតិ ព្រមទាំងធ្វើរបាយការណ៍លំអិតទៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តសុខនៃអង្គការសហប្រជាជាតិ ដើម្បីព្យួរកៅអីកម្ពុជានៅអង្កការនេះ។ ទី២៖ ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវអំពាវនាវអោយបនឧក្រិដ្ឋជនហ៊ុនសែនដោះលែងអ្នកទោសនយោបាយនិងប្រជាបាតុករ។ ទន្ទឹមនេះ មេដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវបង្កើនការផ្សព្វផ្សាយមនោគមន៍វិជ្ជាលទ្ធិប្រជាធិតបតេយ្យ និងបទឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជនហ៊ុនសែន។ ទី៣៖ ប្រជាបាតុករត្រូវធ្វើការតវ៉ាតាមករណីនីមួយៗ ទីតាំងផ្សេងគ្នា តាមការរងគ្រោះរបស់ខ្លួន។ ទី៤៖ យើងត្រូវរួមរួមគ្នាឡើងវិញ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងរង្វង់១០ថ្ងៃទៀត ដើម្បីទុកពេលសំរាកផងដែរ។
៤. សូមប្រជាបាតុករទាំងអស់ត្រូវចងចាំអោយមុតមាំថា៖ គោលដៅជ័យជំនះចុងក្រោយរបស់យើងគឺផ្ទះឧក្រិដ្ឋជនហ៊ុនសែននៅតាខ្មៅ ដែលយើងត្រូវដណ្តើមអោយបាននៅនាទីចុងក្រោយ ចំណែកទីលានប្រជាធិតតេយ្យនិងទីកន្លែងបាតុកម្មដ៍ទៃទៀត មិនមែនជាទីតាំងសំខាន់ដែលយើងចាំបាច់លះបង់ជីវិតការពារនោះទេ!!
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតេយ្យដែលជាសំបុកលាក់បំពួនជនសង្គមងងឹត ជនអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១២ គ់តនេះ!!! ចំណែកមេបំពុលបរិយាកាសទាំង២ក្បាល កំពុងរត់ចូលជ្រកស្ថានទូតអាមេរិច
……….Bastard!
ចុចអានប្រកាសអាសន្ន ដល់ជនជាតិខ្មែរ ភ្លើងសង្រ្គាមចេះហើយ!!!
ចុចអានទុក្ខរបស់ប្រជាជាតិខ្មែរ គឺជាទុក្ខរបស់ព្រះសង្ឃ
ចុចអានរណសិរ្សរំដោះជាតិខ្មែរ ថ្កោលទោសជនផ្តាច់ការ ហ៊ុន សែន និងបក្សពួក!!
អ្នកឃ្លាំមើលកំណែទំរង់សីុជម្រៅអាណត្តិទី៥
January 4, 2014 at 2:42 pm
……………………………………………………………………………………………………………….
ពូកែនិយាយបានល្អគួរសម…..ចាំយើងជួយណែនាំឲ្យទៅធើការជាមួយផែស៊ីផាន ខាងប្រតិកម្មរហ័ស ដូចផ្លេកបន្ទោរ….គឺមានលុយមានយុត្តិធម៌…
ពេលនេះលទ្ធផល៤សូន្យ…ពេល៥សូន្យគឺវេនអ្នកឯងហើយណា៎….មានស្រីស្នហ៍អីលាប៉ាដើៗទៅ..ហា៎
ពួកអាចងដៃដោយកំណាត់ពណ៌ក្រហមគឺពួកអាស៊ីឈ្នួល ពួកនេះគេជួលមកពីក្រុមមនុស្សដែលគ្មានការ ពិចារណា ឬតាមពាក្យខ្មែរក្រហមថាពួកចាំប្រមូលជ័យភ័ណ្ឌ………..ដោយសារលោកហ៊ុនសែនចូលចិត្តមើលរឿងភាគចិនដូច្នេះសកម្មភាពស្រុកខ្មែរអាចស្រដៀងឬដូចក្នុងរឿងភាគចិន…………
Hot news , CCP are going to change to Cambodia Communist Party soon ….
Maybe on 7 makara…
វាត្រូវតែអញ្ចឹង។ ឲ្យតែអ្នកស្រឡាញ់សន្តិភាព ស្រឡាញ់ប្រជាធិបតេយ្យពិតប្រាកដ អ្នកណាក៏គាំទ្រ វិធានាការរបស់សាលារាជធានីដែរ។
សូមរាជរដ្ឋាភិបាលបន្ត ធានាសេចក្តីសុខ និងធានាធ្វើឲ្យជីវភាពប្រជាពលរដ្ឋ បានវិលទៅរកប្រក្រតីភាព វិញបានឆាប់ៗ។
ដាច់ខាត ត្រូវទប់ស្កាត់ទង្វើទាំងឡាយដែលនាំទៅដល់ភាពអនាធិបតេយ្យ។
សូមសួរ អាមេបក្សពន្លិចជាតិ ពីរនាក់ផង ថា តើគ្លីនិក ឯករាជ្យ និង ផ្ទះប្រជាពលរដ្ឋ ដែលខ្ទេចខ្ទី និងការខូចខាតរបស់ប្រជាពលរដ្ឋក្នុងតំបន់រងអំពើអនាធិបតេយ្យ អ្នកណាត្រូវសងគេ។ តើគ្នារងទឹកភ្នែកយ៉ាងណា។ សូម្បីតែតូបលក់ឥវ៉ានរបស់អ្នកលក់ដូរបាយទឹកតាមផ្សារក៏វិនាសដែរ។
សូមឲ្យពួកមេសហជីពប្រតិកិរិយា ទាំងប្រាំ មានដូចជា អាអាត់ ធន់ នោះ ឬក៏ សម រង្ស៊ី កឹមសុខា ផ្ទាល់ ត្រូវចេញសងគេវិញ។ គួរតែមេធាវីរាជរដ្ឋាភិបាល រៀបចំប្តឹងដាក់បន្ទុកពួកមេខូចប៉ុន្មាននាក់នេះ ដើម្បីនាំខ្លួនចូលតុលាកា ពីការបំបះបំបោរ នាំឲ្យមានអសន្តិសុខ ក្នងប្រទេស
if talk about security, stablity and law and order, first of all they must care about the social justice, workers cryign for high pay, which no one come out to sovle it immediately and fairly. worker is worker not anarchists! who are anarichists? they cry to eat full , to fill up their stomach not to be rich! some polices civil servants and soldiers have their children working as workers. whther their parents can come out quell their children! the government must learn about the root of the problem and recognize the problem and sovle it fairly and transparently! the government can not ignore the problem and jumpe out to crack dwon which is not the popular actions! the general public can not accept this action taken by the government without responsiblity! Hun Sen is killing his image, credit and honor as the mature politican, and the history is recording and his bad history and the time will spell out in the future, set in mind of the people. the time is so short for is political carree! If he theink that he come to power by blood and step down by blood., the time will spell out!
ប្រតិបត្តិការផ្លេកបន្ទោរ ប៉ា សុជាតិវង្ស ដែលចំណាយពេលត្រឹមតែ១៥នាទីគត់ សមត្ថកិច្ចអាចចូលទៅបោសសំអាត និងគ្រប់គ្រងតំបន់អបគមន៏(លានប្រជាធិប្បតេយ្យ) គឺជាជោគជ័យធំណាស់សំរាប់ប្រទេសកម្ពុជា ជោគជ័យទាំងសមត្ថកិច្ច ជោគជ័យទាំងរាជរដ្ឋាភិបាល ជោគជ័យទាំងបាតុករ ជាពិសេសគឺជោគជ័យសំរាប់ពលរដ្ឋកម្ពុជាទាំងមូល ដែលថាជោគជ័យនោះ គឺស្ថិតនៅត្រង់ថា មិនបានបង្ហូរឈាមគ្នា សូម្បី១តំណក់ ទាំងខាងសមត្ថកិច្ច និងទាំងខាងបាតុករ ធ្វើអោយយើងមានអារម្មណ៏ធូរទ្រូងយ៉ាងខ្លាំង ហើយក៏សូមសរសើរដល់់មេដឹកនាំបក្សប្រឆាំងទាំង២នាក់ ដែលបានបញ្ចៀសនូវការប្រឈមដ៏តានតឹងដែលមិនអាចស្មានដល់ ចាត់ទុកថាលោកទាំង២ មានគំនិតឈ្លាសវៃ មិនចង់អោយបាតុកររងគ្រោះដោយបង្ហូរឈាម រងរបួស ឬបាត់បង់អាយុជីវិត ដោយការចង់បានអំណាចអំណាចរបស់ខ្លួនឡើយ យើងសូមអបអរសាទរ!!!ប៉ុន្តែលោកទាំង២ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ អំពីរការញោះញង់កម្មករ ការបិទផ្លូវសាធារណៈ ការអុកឡុកស្ថាបន័រដ្ឋ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន ការខាតបង់សេដ្ឋកិច្ចជាតិ ការធ្វើអោយកម្មករបាត់បង់ការងារ ដោយសារម្ចាស់រោងចក្របិទទ្វាររោងចក្រ ការបង្ករភាពវុឹកវរ និងចលាចលក្នុងសង្គម ។ល។
ដែលមិនអាចបោសសំអាតបាននោះគឺអ្នកដែលមានការឈឺចាប់…..កុំថាឡើយប៉ា..ទោះជាម៉ាក់សុជាតិវង្សក៏មិនអាចបោសសំអាតបានដែរ…….សភាពនេះគេមិនហៅថាឈ្នះទេ….ប្រៀបដូចប្រពន្ធដែល បានខ្លួនតែមិនបានចិត្ត…..។ អ្វីដែលត្រូវព្រួយគឺកម្ពុជានឹងជួបវិបត្តិសេដ្ឋក្នុងពេលខាងមុខ………..
: ដើម្បីគុណភាពអប់រំ គ្រូបង្រៀន និងសាស្រ្តាចារ្យ ត្រូវលើកទឹកចិត្ត ហើយមិនត្រូវបង់់ពន្ធលើប្រាក់ខែទេ។ ហើយក៏មិនទាន់ដល់ពេលបង់ពន្ធលើដី ផ្ទះសំបែងដែរ។ CNRP អាវធ្វើបានប្រជារាស្ត្រនៅទីប្រជុំជនគាំទ្រពេញទំហ៊ឹង ជាពិសេសក្រុងភ្នំពេញ។
សូមអបអរសាទរ ជាមួយការស្តារមកវិញ នូវសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ស្ថេរភាព ការធ្វើដំណើរគ្មានការកកស្ទះ ចរាចរណ៏ គ្មានការបិទផ្លូវ គ្មានការគំរាមទាលុយពីបក្សប្រឆាំង អាជីវកររកសីុគ្មានការភិតភ័យ កម្មករចូលបំរើការងារវិញដោយគ្មានការគំរាមកំហែងពីសហជីព និងក្រុមអាណាធិប្បតេយ្យ គ្មានការបំភិតបំភ័យ សូមអរគុណរាជរដ្ឋាភិបាល!!!!!!!!!!
Cambodia is owned by our January 7 LEADERS! Without them, Cambodians in the Pol Pot time, would all chetroy. Thanks to SD HS for NOT using MIG21, BM21, and T55 tanks, just only simple rifles with real bullets!!!