ព្រះអនុជ​ទទូច​ព្រះមហាក្សត្រ​យាង​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នយោបាយ

សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជា​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៤ ពី​ប្រទេស​ម៉ាឡេស៊ី បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះករុណា សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ទទូច​ព្រះអង្គ​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ឲ្យ​មាន​ការ​ចរចា​នយោបាយ​នៅ​កម្ពុជា។

ដោយ យាង សុជាមេត្តា
2014-01-10
RFA

នរោត្ដម អរុណ​រស្មី ៦១០
ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី។ Photo: RFA

នៅ​ក្នុង​លិខិត​ថ្វាយ​ព្រះមហាក្សត្រ សម្ដេច​រាជបុត្រី បាន​ទួល​ថ្វាយ​ថា នៅ​ក្នុង​កាលៈទេសៈ​នៃ​អាយុ​ជីវិត​ជាតិ​នេះ មាន​តែ​ព្រះ​បរម​រាជ​តម្រិះ​របស់​ព្រះមហាក្សត្រ ជា​ទី​សក្ការៈ​នៃ​ប្រជានុរាស្ត្រ​កូន​ចៅ​ទាំងអស់​គ្នា​ទេ ទើប​អាច​ធ្វើ​ឲ្យ​មាន​ការ​សម្របសម្រួល ឬ​ការ​ចរចា​នយោបាយ​មួយ​សម្រាប់​រក្សា​បាន​នូវ​ស្ថិរភាព និង​សន្តិភាព​ជាតិ ដែល​ជា​កត្តា​ចម្បង​នៃ​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ​ខ្មែរ។

ការ​ទទូច​សុំ​ព្រះរាជ​អន្តរាគមន៍​ព្រះមហាក្សត្រ​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​ជួប​ប្រទះ​នូវ​វិបត្តិ​សង្គម និង​នយោបាយ ដែល​គណបក្ស​ឈ្នះ​ឆ្នោត​អាសនៈ​សភា​ទាំង​ពីរ​មិន​អាច​ដោះស្រាយ​បាន​តាម​រយៈ​ការ​ចរចា។

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​វិភាគ​សង្គម និង​នយោបាយ​ឯករាជ្យ រួម​មាន​លោក​បណ្ឌិត ឡៅ ម៉ុងហៃ លោក​បណ្ឌិត សុខ ទូច និង​លោក​បណ្ឌិត កែម ឡី ព្រម​ទាំង​ក្រុម​អង្គការ សង្គម​ស៊ីវិល មក​ពី ១៣​ស្ថាប័ន ក៏​បាន​គោរព​យាង​ព្រះមហាក្សត្រ ព្រះ​មេត្តា​អញ្ជើញ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ចរចា​គ្នា​ក្រោម​ព្រះ​រាជាធិបតី​ភាព​នៃ​ព្រះអង្គ​ផ្ទាល់ ក្នុង​ពេល​វេលា​ដ៏​ឆាប់​បំផុត។

ក្រុម​អ្នក​វិភាគ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ លើក​ឡើង​ថា ចំពោះ​មុខ​ព្រឹត្តិការណ៍​ដ៏​សែន​រន្ធត់​នេះ ប្រទេស​ជាតិ​ពិត​ជា​ត្រូវ​ការ​ចាំបាច់ និង​ជា​បន្ទាន់​នូវ​ព្រះរាជ​អន្តរាគមន៍ ដែល​មិន​អាច​ខ្វះ​បាន​របស់​ព្រះមហាក្សត្រ ក្នុង​ការ​ផ្សះផ្សា និង​ឯកភាព​ជាតិ ដូច​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

12 Responses to "ព្រះអនុជ​ទទូច​ព្រះមហាក្សត្រ​យាង​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នយោបាយ"

  1. Anonymous says:

    តើរាជាណាចក្រទី២ផ្តល់ផលប្រយោជន៏អ្វីខ្លះដល់សង្គមនិងប្រទេសជាតិ??
    តើការបោះឆ្នោតកន្លងដែលគណបក្សរាជានិយមគ្មានសំលេងគ្រាំទ្រទាល់តែសោះមានន័យថារាស្ត្រ
    លែងត្រូវការរបបរាជាធិបតេយ្យ??

  2. david Jame says:

    ស្តេចគ្មានអំណាច រាស្រ្តលែងអោយតំលៃ ព្រោះអ្នកនយោបាយមិនអោយតំំលែស្តេច។ ការងារស្តេចក្នុងសង្គមបានធ្លាក់ក្នុងដៃអ្នកនយោបាយ និងកាកបាតក្រហម! ស្តេចអត់ការធ្វើ រាស្ត្រគ្មានជំនឿ។ ប្រទេសវឹកវរ ស្តេចមិនហ៊ានចេញមុខជួយរាស្ត្រខ្លួនឯងបាន។
    សែនអាល័យ! សែនស្រណ្ណោះ! សម្តេចតា ព្រះបីតាជាតិ!!!! តើឯណាទៅសាមគ្គីជាកំលាំងនោះ បើបក្សកាន់អំណាចធ្វើព្យុះ ធ្វើភ្លៀងតាមទំនើងចិត្ត។ មិនខ្លាចស្តេច មិនខ្លាចច្បាប់ មិនខ្លាចតុលាការ មិនអោយតំលៃរាស្រ្ត!!!

    What is the l’union cest la force?
    សាមគ្គីប្រែមកថា ខ្មែរខ្លាំង ខ្មែររឹងមាំ ខ្មែររុងរឿង និងមិនបែកបាក់។

    មិនគួររស់ក្នុងសង្គមនៃហ្វូងចចក!

  3. leng says:

    the king is standing with CCP, so no matter become a referee or not , CNRP never agree with his decision. the referrer should be a fair person like UN…… that could be fair for everyone.

  4. ង្វៀង ធីទ័រ says:

    ខ្ញុំគិតថាមានស្តេចដូចអត់ស្តេចឥចឹង?ព្រោះស្តេចសព្វថ្ងៃ សំរាប់តៃប្រថាប់ត្រាអោយហុ៊ន សែនតែបុណ្ណឹង ក្រៅពីណឹង រស់នៅសំរាប់តែបាយ៣ពេលបុណ្ណោះ អត់មានធ្វើអីជាប្រយោជន៍ធំដំសំរាប់ប្រទេសជាតិផង…!
    ស្តេចសព្វថ្ងៃ ជាស្តេចអាយ ស្តេចល្ខោន ស្តេចតេឡេកម្មង់… ហុ៊នសែនអោយឈរៗ អោយអង្គុយៗ…!

  5. Judge says:

    Couldn’t that be little TOO late to rescue HUN SEN and the clan. It’s a classic mediator to secure own luxury life. Where was the so called Princess when the COUP of National Constitution committed by CPP and NEC?.
    living with principle of morality and justice that later generation should adhere to, if wish to be leader of any nation. Animal kingdom, its leader does DO that.

  6. eclipse says:

    អំណាចគ្រប់គ្រងកងទ័ព និងយួនកំពុងនៅពីក្រោយឈ្មោះ ហ៊ុន សែន។ លោក សម រង្ស៊ី កំពុង

    មានសមត្ថភាព។ កាលពី ការបោះឆ្នោតក្នុងអាណត្តិមុនៗ បក្សប្រឆាំងខំប្រឹងតាមដានខាងបក្ស

    កាន់អំណាច អំពីការចែកប្រាក់ដើម្បីធ្វើប្រជាភិថុតិ។ ប៉ុន្តែក្នុងពេលឥឡូវនេះ បក្សកាន់អំណាច

    ក្លាយទៅជាអ្នកខំប្រឹងតាមដានខាងបក្សប្រឆាំង អំពីការចែកប្រាក់ ទៅវិញ។ លោក សម រង្ស៊ី មាន

    ការគាំទ្រដ៏ច្រើនមកពីខាង បស្ចិមប្រទេស។ យើងក្រឡេកមកមើល ព្រះអង្គព្រះមហាក្សត្រយើង

    វិញ តើព្រះអង្គមានសមត្ថភាពអ្វី ដែលជួយទ្រទ្រង់នៅពីក្រោយព្រះអង្គ ? អត់ឃើញមាន។ បើព្រះ

    អង្គយាងមកអន្តរាគមន៏ផ្សះផ្សានយោបាយហើយ តែពួកគេនៅតែមិនព្រម ស្តាប់ ដដែលនោះ

    តើប្រសិទ្ធិភាពក្នុងនាមជាព្រះមហាក្សត្រខ្មែរ នឹងកាន់តែអន់ថយ ដូចម្តេចដែរ ? ។ សូមកុំសង្ឃឹម

    ឱ្យសោះ អំពីការលើកយក រដ្ឋធម្មនុញ្ញ រាជក្រិត្យ និងច្បាប់ មកធ្វើជាគ្រឺះបង្អែកដ៏ខ្លាំងរបស់ព្រះ

    មហាក្សត្រខ្មែរ។ បើលោក អ្នកមិនជឿ សូមសាកល្បងយាងព្រះអង្គមកចុះ !។ ព្រះអង្គនឹងអស់

    ឥទ្ធិពលនៅក្នុងពេលនេះ។ ជាអនុសាសន៏នៃមតិសេរី យើងទាំងអស់គ្នាត្រូវតែខំស្វែងរកមនុស្ស

    ម្នាក់ ជាអ្នកស្នងកាន់កាប់មរតក មាស របស់ប្រទេសខ្មែរ ទុកដាក់នៅក្នុងធនាគារបរទេស ដែល

    សព្វថ្ងៃនេះ គាត់កំពុងមានជីវិតរស់ នៅក្នុងទឹកដីខ្មែរយើង។ ត្រូវទុកគាត់ធ្វើជាខ្នងបង្អែកដ៏រឹងមាំ

    របស់ព្រះអង្គព្រះមហាក្សត្រខ្មែរយើង។ គាត់ជាបុគ្គលម្នាក់គង់តែដល់វេលាថ្ងៃល្អ  នេះបើតាម

    ការរំពឹងទុកជាយូរមកហើយ របស់បណ្តាអ្នកដឹកនាំ នៅឯប្លុកមហាអំណាចបស្ចិមប្រទេស។

  7. Terminator III says:

    The useless King is incapable of working as a mediator in national reconciliation when it comes to the political deadlock and social unrest, since he is always obey the strict order under the influence of a dictator. He is not a real Khmer King, but the symbolized King of the ruling party, the CPP. This King should be deported back to China where his father, the former deceased King spent his entire life over there until his final breath.

  8. ព្រលឹងជាតិខ្មែរមហានគរ says:

    ពូជស្តេចត្រសក់ផ្អែម(១៤០០ដល់១៦០០)
    ត្រសក់ជ្រក់(១៦០០ដល់១៨០០)
    ត្រសក់ផ្អូម(១៩០០ដល់២០០០)
    ឥឡូវកាត់បានពូជត្រសក់ស្វាហើយ!!!
    Baby king ចេះតែតាក់ទីងណយៗៗៗៗ

  9. Banh Bev says:

    Don’t offend my lovely KING! He is very gentle full with wisdom!

  10. Chourn says:

    ខ្ញុំគិតថាគ្មានផ្លូវទាល់តែសោះព្រោះព្រះអង្គមិនសូវមានអំណាចនិងឥទ្ធិពលលើបក្សទាំងពីរដូចសម្តេច តានោះទេ។ បើគ្មានប្រទេសក្រៅហើយមានអំណាចមកសម្របសំរួលនោះទេកុំសង្ឃឹមថាខ្មែរអាច និយាយស្តាប់ខ្មែរគ្នាឯងបានឲ្យសោះ។​

  11. CHEA says:

    there will be no kingdom of Cambodia if there is no country of Cambodia . this is my understanding the king or queen is the main pole for any nation. it up to royal families to make a new reconsideration about this. I do not want to say that much about these. but why???????????????????