ដោយ៖ តាំង វីដា
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com
អ្នករាយការណ៍ពិសេសអង្គសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ទី១៧ ខែមករា ឆ្នាំ២០១៤។ អំឡុងទស្សនកិច្ចលើកនេះ លោកស៊ូប៊ែឌី បានជួបនូវតួអង្គសំខាន់ៗក្នុងកម្ពុជា រួមមាន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល-រដ្ឋសភា ថ្នាក់ដឹកនាំបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ដោយបានពិភាក្សាបញ្ហាជាច្រើន រួមនឹងបានផ្តល់អនុសាសន៍កែលម្អផងដែរ ។ VOD បានជួបធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយ លោក ស៊ូប៊ែឌី ដោយបានសាកសួរសំណួរមួយចំនួនពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្ស បញ្ហានយោបាយ និងការរំពឹងទុករបស់លោកសម្រាប់ទស្សនកិច្ចលើកក្រោយ។
VOD៖ ចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១៣នេះ តើលោកយល់ថា មានលក្ខណៈយ៉ាងដូចម្តេច?
ស៊ូប៊ែឌី៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺប្រសើរ បើគិតចាប់ពីក្រោយការបោះឆ្នោត ខែកញ្ញា ដល់ខែធ្នូ បាតុកម្មអហិង្សា កើតមានជាបន្តបន្ទាប់ ប្រទេសមានសន្តិភាព និងវិន័យ។ ខ្ញុំសប្បាយចិត្ត ដែលលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានដំណើរការយ៉ាងល្អ តែអ្វីដែលសោកស្តាយនោះ គឺការបង្ក្រាបដោយហិង្សា កើតឡើងកាលពីថ្ងៃទី០២ ទី០៣ និងទី០៤ ខែមករា ដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្ត។ ហេតុអ្វីបានជាមានការប្រើហិង្សា ដោយកម្លាំងសមត្ថកិច្ច ទៅលើបាតុករ។ ខ្ញុំបានលើកបញ្ហាទាំងនេះ ពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី និងបានជជែកគ្នាយ៉ាងស្និទ្ធស្នាល អស់ពេលជាង ៣ម៉ោងកន្លះ។ ខ្ញុំសង្ឃឹមថា ទង្វើបង្ក្រាបបែបនោះ នឹងមិនកើតមានឡើងជាថ្មី នៅថ្ងៃខាងមុខ ហើយខ្ញុំ ក៏លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ បន្តអនុវត្តសិទ្ធិរបស់ខ្លួនសន្តិវិធី។
VOD៖ ពាក់ព័ន្ធនឹងអនុសាសន៍ដែលលោក បានដាក់ជូនរដ្ឋាភិបាលកន្លងមក តើសង្កេតឃើញថា ចំណុចអ្វីខ្លះ ដែលត្រូវបានយកទៅអនុវត្ត ហើយចំណុចអ្វីខ្លះទៀត ដែលលោក នឹងជំរុញបន្ថែម?
ស៊ូប៊ែឌី៖ ខ្ញុំសប្បាយចិត្តណាស់ ដែលបានពិភាក្សាផ្ទាល់ជាមួយលោក នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលពីបញ្ហាប្រឈមបច្ចុប្បន្ននេះ។ ពួកគាត់ បានស្តាប់ និងយល់ស្របតាមអ្វីដែលខ្ញុំបានជំរុញ ដូច្នេះ ខ្ញុំសង្ឃឹមថា កំណែទម្រង់ដែលលោកនាយករដ្ឋមន្ត្រី បានសន្យាជាមួយខ្ញុំ សហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងអនុសាសន៍ គឺនឹងត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធិ នៅឆ្នាំ២០១៤ ២០១៥ និងឆ្នាំខាងមុខ។កំណែទម្រង់ដែលបានលើកឡើងនោះគឺ ប្រព័ន្ធតុលាការ កំណែទម្រង់សភា និងប្រព័ន្ធបោះឆ្នោត រួមនឹងបញ្ហាដីធ្លី ការផ្តល់កម្មសិទ្ធិលើដីធ្លី កង្វះខាតទទួលខុសត្រូវ និងអវត្តមាននៃដំណោះស្រាយចំពោះបញ្ហាសិទ្ធិមនុស្ស។
VOD៖ តើអ្វីជាគោលដៅសំខាន់នៃបេសកកម្មរបស់លោក លើកនេះ?
ស៊ូប៊ែឌី៖ គោលដៅសំខាន់នៃបេសកកម្មរបស់ខ្ញុំលើកនេះ គឺដើម្បីពិភាក្សាពីដំណើរការ និងការរំពឹងទុកចំពោះ ការបង្កើតគណៈកម្មការជាតិឯករាជ្យស្តីពីសិទ្ធិមនុស្សពិតប្រាកដមួយ។ គណៈកម្មការនេះ អាចជួយឲ្យអ្នកដែលមានក្តីបារម្ភពីបញ្ហាសិទ្ធិមនុស្ស អ្នករងការបំពាន អាចស្វែងរកដំណោះស្រាយ និងយន្តការការពារសមស្រប។ សម្រាប់កម្ពុជាបច្ចុប្បន្ននេះ ខ្ញុំឃើញថា មិនមានស្ថាប័នបែបនេះឡើយ ដែលបណ្តាលឲ្យអ្នកមានបញ្ហាភាគច្រើន ប្រមូលផ្តុំតាមដងផ្លូវ ធ្វើកូដកម្ម បាតុកម្ម ទាមទារសិទ្ធិ និងសេរីភាព។ ខ្ញុំគិតថា ការបង្កើតគណៈកម្មការនេះ អាចជួយឲ្យជនរងគ្រោះទាំងអស់ អាចស្វែងរកយន្តការដោះស្រាយដ៏ទុកចិត្ត ដូចបណ្តាប្រទេសដទៃទៀត ហើយដំណើរការគណៈកម្មការនេះ គប្បីមានសង្គមស៊ីវិល ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាដើមចូលរួម ដើម្បីផ្តល់ជំនឿទុកចិត្តដល់អ្នកដែលមកស្វែងរកដំណោះស្រាយ។ ខ្ញុំយល់ថា គណៈកម្មការនេះ ត្រូវបង្កើតឡើងបន្ទាប់ពីការផ្តល់ទំនុកចិត្ត ដោយភាគីពាក់ព័ន្ធ រួមមានមន្ត្រីបក្សកាន់អំណាច បក្សប្រឆាំង មន្ត្រីអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្សជាដើម។
VOD៖ តើលោកមានសុទិដ្ឋិនិយមកម្រិតណាចំពោះកំណែទម្រង់ទាំងនោះ?
ស៊ូប៊ែឌី៖ សម្រាប់លើកនេះ ក្រោយពីជំនួបជាមួយលោកនាយករដ្ឋមន្ត្រី បើសង្កេតតាមភាសា និងការទំនាក់ទំនង យើងអាចកំណត់បានពីការយកចិត្តទុកដាក់របស់គាត់។ ខ្ញុំប្រាកដថា គាត់ មានឆន្ទៈក្នុងការធ្វើកំណែទម្រង់ ព្រោះនេះជាផ្លូវតែមួយគត់ ដើម្បីបន្តការដឹកនាំប្រកបដោយទំនួលខុសត្រូវ និងការបង្រួបបង្រួមជាតិ ក្នុងនាមជាអ្នកកាប់កាន់អំណាច ដែលត្រូវតែធ្វើ។ ហើយជាមូលហេតុ ដែលខ្ញុំមានជំនឿចិត្តខ្ពស់សម្រាប់ទស្សនកិច្ចលើកនេះ ជាជាងលើកមុនៗ។
VOD៖ តើលោក នឹងពិចារណាយ៉ាងណា ប្រសិនបើគណបក្សទាំងពីរ ស្នើលោក ឬអង្គការសហប្រជាជាតិជាភាគីមួយ ជួយដោះស្រាយបញ្ហានយោបាយ?
ស៊ូប៊ែឌី៖ ខ្ញុំ បានចំណាយពេលផ្ទាល់ខ្លួនជាច្រើន ខណៈខ្ញុំមានអាយុជាង ៥០ឆ្នាំមកហើយ ខ្ញុំបាន ព្យាយាមធ្វើអ្វីដែលល្អសម្រាប់ប្រទេសកម្ពុជា ដូច្នេះ ប្រសិនបើមានសំណើពីគណបក្សទាំងពីរ សុំជាជំនួយក្នុងការដោះស្រាយបញ្ហានយោបាយ។ យើងនឹងធ្វើការពិចារណាដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន អ្វីដែលយើងអាចជួយ និងអ្វីដែលពួកគេចង់ឲ្យយើងជួយ។ តែចុងក្រោយគឺ អាស្រ័យលើការសម្រចចិត្តគណបក្សទាំងពីរ ដោយផ្អែកលើផលប្រយោជន៍រួម។ ជាមួយ ប្រសិនបើគណបក្សទាំងពីរ ពិតជាចង់ឲ្យខ្ញុំជួយ ខ្ញុំនឹងពិចារណាសំណើនោះភ្លាមៗដោយយកចិត្តទុកដាក់។ខ្ញុំធ្លាប់បានដឹងថា កន្លងមក មានការចរចារវាងថ្នាក់ដឹកនាំកំពូលគណបក្សជាប់ឆ្នោតទាំងពីរ និង ក្រុមការងាររបស់បក្ស។ ខ្ញុំគិត ពួកគាត់សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ហើយពួកគាត់សុទ្ធតែចង់ធ្វើឲ្យកម្ពុជារីកចម្រើន។ ដូចនេះ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ពួកគាត់ នឹងយល់ច្បាស់ ហើយស្វែងរកមធ្យោបាយតាមការបង្រួបបង្រួមជាតិ។ ហើយនេះក៏ជាមូលហេតុដែលលើកនេះ ខ្ញុំ ទទួលសារសំណើពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងពីលោក សម រង្ស៊ី មកលោកហ៊ុន សែនវិញ។ ពួកគាត់ សុទ្ធតែមានជំហរផ្ទាល់ខ្លួន ហើយក៏យល់ច្បាស់ពីយល់ពីជំហរម្ខាងៗ តែបញ្ហាគឺការស្វែងរក ចំណុចរួម ដើម្បីឈានដល់ការព្រមព្រៀងគ្នា។ កត្តានេះខ្ញុំសង្ឃឹមថា តួអង្គសំខាន់ៗនៅកម្ពុជា ជួយផ្តល់ជាជំនួយដោះស្រាយបញ្ហានេះ។
VOD៖ តើលោកបានពិភាក្សាពីបញ្ហាប្រាក់ឈ្នួលរបស់កម្មករយ៉ាងដូចម្តេចខ្លះ?
ស៊ូប៊ែឌី៖ បាទខ្ញុំបានពិភាក្សាយ៉ាងយូរជាមួយលោកនាយករដ្ឋមន្ត្រីអំពីបញ្ហានោះ អំឡុងពេលដែលខ្ញុំជួបជាមួយគាត់។ ខ្ញុំបាននិយាយទៅកាន់លោកនាយករដ្ឋមន្ត្រីថា ខ្ញុំដឹងពីថ្លៃចំណាយសម្រាប់ការរស់នៅនៅក្នុងប្រទេសនេះ។ ខ្ញុំធ្លាប់បានទៅខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ បាត់ដំបង ខ្ញុំដឹងពីការថ្លៃចំណាយសម្រាប់រស់នៅ ប្រាក់ខែទាប និងខ្ពស់ នៅតំបន់ទាំងនោះ។ ដូច្នេះប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែ ខ្ញុំឮថា វាជាការទាមទារមិនសមហេតុផល ដែលប្រទេសនេះមិនអាចផ្ដល់ជូនតាមការទាមទារបានទេ។ វាគួរតែមានសមភាពទៅនឹងនិរន្តភាពនៃការបែងចែក ក្នុងចំណោមប្រជាពលរដ្ឋក្នុងប្រទេស។ វាមានចន្លោះនៅក្នុងនោះ ហើយចន្លោះនោះមានទំហំធំរវាងអ្នកមាន និងអ្នកក្រ។ ដូច្នេះ យើងត្រូវតែពង្រួញចន្លោះនោះឲ្យតូចរវាងអ្នកមាន និងអ្នកក្រ។ តើវាត្រូវធ្វើយ៉ាងម៉េច? ដើម្បីឲ្យមាននិរន្តភាពនេះ ប្រទេសនេះត្រូវមានក្រុមការងារ បង្កើតជាយន្តការ ដើម្បីបែងចែកឲ្យបានស្មើគ្នា ព្រោះកម្មករបានប្រឹងប្រែងធ្វើការ ដើម្បីឲ្យការនាំចេញសម្លៀកបំពាក់របស់ប្រទេស។ នេះហើយដែលត្រូវបែងចែកប្រាក់ឈ្នួលឲ្យបានសមរម្យ ប្រាក់ឈ្នួលមូលដ្ឋាន។ នេះហើយជាអ្វីដែលខ្ញុំបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហើយខ្ញុំសង្ឃឹមថា នឹងមានការរីកចម្រើនក្នុងសំណើរនេះ។ ខ្ញុំក៏បានស្នើសុំឲ្យបង្កើតយន្តការ ដោះស្រាយបញ្ហាប្រាក់ឈ្នួលមូលដ្ឋានរបស់ជាតិ។ ប្រសិនបើវិទ្យាស្ថានដែលមានស្រាប់នេះមិនផលប្រយោជន៍ទេ វិទ្យាស្ថានថ្មីគួរតែត្រូវបង្កើតឡើង ហើយវាគួរតែយកទៅធ្វើការសិក្សា និងវិភាគទិន្នន័យសេដ្ឋកិច្ច និងធ្វើការស្រាវជ្រាវ ដោយផ្អែកលើមូលដ្ឋាននៃប្រាក់ឈ្នួលនោះ ដែលមានតម្លៃទៅលើផ្នែកផ្សេងៗ។
VOD៖ ពលរដ្ឋ និងយុវជនកម្ពុជាមួយចំនួន មិនសប្បាយចិត្តនឹងរូបលោក តើលោកយល់យ៉ាងម៉េចដែរ?
ស៊ូប៊ែឌី៖ ខ្ញុំគិតថា យុវជននាពេលបច្ចុប្បន្ននេះ ពួកគេគួរតែសប្បាយ រីករាយ ចំពោះខ្ញុំនូវអ្វីដែលខ្ញុំបានធ្វើចំពោះប្រទេសនេះ។ទោះបីជាពួកគេមិនសប្បាយចិត្ត ពួកគេនឹងទទួលស្គាល់នូវសារសំខាន់នៃអ្វីដែលខ្ញុំធ្វើនាពេលនេះ នៅពេលឆាប់ៗខាងមុខ។ នេះជាអ្វីដែលពួកគេវាយប្រហារខ្ញុំ ទោះបីជានិស្សិតនៅសាកលវិទ្យាល័យមេគង្គកម្ពុជា នៅពេលដែលពួកគេធ្វើបាតុកម្មប្រឆាំងនឹងខ្ញុំ(កាលពីដំណើរទស្សនកិច្ចលើកមុន) តែអ្នកថ្ងៃអនាគត ពួកគេនឹងដឹង។ មានយុទ្ធនាការនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដែលគាំទ្ររខ្ញុំ។ យុវជនជាច្រើននៅក្នុងប្រទេសនេះ ចង់ឃើញពួកគេមានអនាគតភ្លឺចញ្ចែងដោយខ្លួនគេ។បើខ្ញុំព្យាយាមជួយពួកគេឲ្យមានអនាគតភ្លឺស្វាង ខ្ញុំមិនដឹងថាហេតុអីបានជាពួកគេមិនសប្បាយចិត្តនឹងខ្ញុំទេ។ជាចាំបាច់ ខ្ញុំត្រូវត្រឡប់មកវិញសម្រាប់បេសកកម្មលើកក្រោយរបស់ខ្ញុំ ដើម្បីវាស់វែងការរីកចម្រើនដែលខ្ញុំបានធ្វើ ថាតើប្រទេសនេះវិវត្តទៅមុខយ៉ាងណា។
VOD៖ជាចុងក្រោយ តើលោកចង់ឲ្យស្ថានភាពនយោបាយប្រទេសកម្ពុជា មានការប្រែប្រួលបែបណា?
ស៊ូប៊ែឌី៖ ខ្ញុំចង់ឲ្យប្រទេសកម្ពុជា វិលត្រលប់ទៅរកស្ថិរភាពវិញឲ្យបានឆាប់រហ័ស បើមិនដូច្នោះ គឺនឹងមានបាតុកម្ម អំពើហិង្សា ការបង្ក្រាបដោយហិង្សាលើជនគ្មានកំហុស ទ្រព្យសម្បត្តិរងការខូចខាត លទ្ធិប្រជាធិបតេយ្យថយក្រោយ ហេតុនេះ ហើយថ្នាក់ដឹកនាំគណបក្ស ត្រូវតែវិលមករកតុចរចា រកដំណោះស្រាយ ដើម្បីបញ្ចៀសបញ្ហាទាំងនេះ ហើយបើត្រូវការខ្ញុំ គឺខ្ញុំអាចជួយជានិច្ច៕
បទសម្ភាសន៍នេះ ត្រូវបានប្រែសម្រួលដោយ លោក តាំង វីដា និងលោក ណុល ដារ៉ា
សរសេរមកកាន់លោក តាំង វីដា តាមរយៈvida@vodhotnews.com

សម្តេចតែងតែមានប្រសាសន៍ថា សម្តេចជានាយករដ្ឋមន្ត្រីកម្ពុជាស្របច្បាប់។ សម្តេចតែងតែមានប្រសាសន៏ថា លោកសុរិយា ស៊ូប៊ែឌី ជាអ្នកនាំពាក្យអោយបក្សប្រឆាំង និងមិនចង់ជួបទេ។
តែពេលនេះអ្វីៗហាក់ប្រែប្រួល១៨០ដឺក្រ សម្តេចជួបជាមួយលោកសុរិយា ស៊ូប៊ែឌី និងសម្តេចសូមអោយ លោកសុរិយា ស៊ូប៊ែឌី ជួយជំរុញឬ និយាយជាមួយបក្សប្រឆាំង អោយចូលសភា មិនតែប៉ុនណ្ណោះ សម្តេចថែមទាំងបញ្ជាក់អំពីចំនុចល្អ របស់បក្សប្រឆាំង ក្នុងការចូលសភា អោយលោកស៊ូប៊ែឌីស្តាប់។ គិតទៅសម្តេចពិតជាគិតគូរ អំពីប្រទេសជាតិ ខ្លាំងណាស់ ជាងជនណាៗទាំងអស់។
ប៉ុន្តែសម្តេចហាក់ភ្លេច បញ្ជាក់អំពីផល អវិជ្ជមានអោយលោកស៊ូប៊ែឌីស្តាប់ផងដែរ ប្រសិនបើ បក្សប្រឆាំងចូលសភា ឧទាហរណ៏ ដូចជាការចូលសភារបស់បក្សប្រឆាំង គឺមានន័យថាទទួលស្គាល់លទ្ធផលឆ្នោតជាដើម។ល។
សុភាសិតខ្មែរចំពោះក្រុមជនមានលុយនិងអំណាច តែងពោលថា “អោយតែបានខ្លួនប្រាណ មួយយប់ ទោះអស់ប៉ុន្មានក៏ហ៊ានដែរ”។ ឬ ភាសាសាមញ្ញនិយាយថា “អោយតែបាន សុីស៊្សីនមួយយប់ នោះនារីនោះ(បក្សប្រឆាំង) នឹងអស់តំលៃជានារី វ័យក្រមុំព្រហ្មចារី ឬថានឹងគ្មានន័យទៀតទេក្នុងសង្គមខែ្មរ”។
តើសម្តេចកំពុងតែព្យាយាមសុីស៊្សីនរបស់បក្សប្រឆាំង អោយបានមែនទេ? តាមផ្លូវច្បាប់ ? តាមរយះ អសប? យុទ្ធសាស្រ្តឆ្លងភ្នំហើយរុះស្ពាន។
ប្រទេសក្រីក្រនៅអាស៊ី(ខ្មែរ)អ្នកក្រមានចំនួនច្រើន៩០ទៅ៩៥%។បើអ្នកកាន់អំណាចឆ្លាតយកអំ
ណាចយកលុយទៅជួយអ្នកក្រទាំងនឹងនោះគឺសន្លឹកឆ្នោតយកទៅណាអស់។តែមិនអីចឹងទៅជា
ឃុបឃិតជា១អាអ្នកមាននិងពួកអាបំបង់បាយអែបអប១ដំបស្វាធ្វើបាបអ្នកក្រ។ដល់ចឹងប្រហែល
គ្មានផ្លូវសង្ឃឹមបានកៅអីដូចមីកាប៉ិចដែរហើយ។ភស្តុ័តាងជាក់ស្តែងនៅជិតយើងនឹងបក្សភឿថៃ
(ជួយអ្នកក្រ)ចង់បោះ១០០ដងទៀតក៏នៅតែឈ្នះដែរ។ប្រយត្ន័លុយរលំសង្កត់លើងាប់ដូចល្បងរណ
រិទ្ធ??
Dear Mr. Subedi,
Many thanks for your great work, Cambodian people very appreciate it.
Youn does not mean bad in Cambodian language; to all Cambodians who are in the right mind Youn mean Vietnamese and it’s nothing more than that. In contrast, Youn in Vietnam are calling us, Cambodian, “Thang Meing” which is insulting in Vietnamese language, please make a note to that.
Cambodian does not discriminate against all Vietnamese; Cambodian only against bad Vietnamese who plot on Cambodia by aggression, swallowing, expansionism taking over the whole Cambodia, genocide, eliminating our raise of origin etc….
The bad Vietnamese took Champa, Kampucheakroam which is part of our land, and Lao. Nowadays it keeps on encroach border of our remained country; sending illegal Youn immigrants every day. Presently, Hun Sen government is under Vietnamese colony typically in a modern day.
Due to the above issues, Cambodians are too worried; they talk to each other about it and want to do self-defend. When the people of Cambodian raise their concern to these issues, they are being accused of being racism toward Vietnamese. This is extremely unfair to my beloved Cambodian; in fact the word “racism” used to describe Cambodian people who are the true victims of Youn aggressors are the dirty political tactic by Youn and its puppet; such word being used to cover up and scare Cambodian not to stand up and liberate their country from aggressor.
When one country being aggressed, encroached border, invaded by large number of illegal immigrants and colonized, and for the near future will becoming a minority on their own land by a bigger and stronger next door nation, the people of the victimized country just worry about it, talk about it, and want to protect themself accused of racism, that is a really unfair.
In general Cambodian can be friend to good Vietnamese; we can love, live and work together no problem
If Vietnamese gives up its old fashion idea, by not continue to aggress Cambodia, stop forcing us to join Indo China Federation lead by Viet , respect Cambodia sovereignty and independent state, stop illegal immigrants, Cambodia will consider Vietnamese as best friend of all in the world.
Before time is not time. After time is too late.
មែនហើយនេះជារឿងចម្លែកមែនស្រួលមិនស្រួលអង្គការសហប្រជាជាតិនិងសហគមន៍អឺរ៉ុបត្រូវ បានហ៊ុនសែនបោកមួយក្តារទៀតសល់តែក្តិដខោរ ហើយធ្វើឲ្យស្ថាបន័អង្គការសហប្រជាជាតិមាន ភាពអាម៉ាស់ដោយសារតែហ៊ុនសែនលេងមួយក្បាច់។ ដល់ពេលនោះបើអង្គការសហប្រជាជាតិ អាម៉ាស់មែនកុំបន្ទោសបក្សប្រឆាំងនៅកម្ពុជាព្រោះបក្សប្រឆាំងរួមទាំងសារព័ត៌មានធ្លាប់បកស្រាយ ពីអំណាចដ៍កាចសាហាវរបស់ហ៊ុនសែនរួចមកហើយ។
I believe that if you Mr Subedi want to see Cambodia back to normal , you should round up these people: Sam Rainsy, Kim Sokha ,Rong Chhun put them in the monkey’s cages and ship them to the zoo! Also we can make profit by selling tickets $ 1 admission fee for anyone wants to see these three monkeys.