​លោក​ ណុប ​បា​យ៉ា​រិ​ទ្ឋ បកស្រាយរឿងចោទប្រកាន់​ពីបទ​គំរាមកំហែង​ និង​បរិហារកេរ្តិ៍​​

ដោយ៖​ សុទ្ធ​ គឹម​សឿន​
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក ណុប បាយ៉ារិទ្ធ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស

លោក ណុប បាយ៉ារិទ្ធ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស

តារា​ចម្រៀង​ល្បី​ឈ្មោះ​លោក ​ណុប ​បា​យ៉ា​រិ​ទ្ឋ ត្រូ​វ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ ថ្ងៃទី​១៦​ ខែ​មករា ​ឆ្នាំ​២០​១៤ម្សិលមិញ ​ធ្វើ​ការចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​គំរាមកំហែង ​និង​បរិហារកេរ្តិ៍ ​ដែល​មាន​មេធា​វី​ជា​ដើមបណ្តឹង​ឈ្មោះ ​ចេង​ រស្មី​សេរី​វង្ស​។​

​នៅ​ថ្ងៃ​សុក្រ​នេះ​លោក ណុប បា​យ៉ា​រិ​ទ្ឋ បាន​ប្រាប់​VOD​នូវ​រឿង​រ៉ាវ​ទាំងនោះ​ថា​លោក​ ចេង ​រស្មី​សេរី​ បានជួលសំអាងការ​របស់លោក​ក្នុងតម្លៃ​២២២០​ដុល្លារ ​ដោយ​ក​ក់លុយ​មុន​ចំនូ​ន​៥០០​ដុល្លារ​ក្នុងនោះ​លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​និយាយ​ថា​នឹង​ទៅ​ច្រៀង​ក្នុង​ពិធី​មង្គលការ​នោះ​ ចំនួន​៣​បទ ​បើ​លោក​មានពេលទំនេរ​។​ ប៉ុន្តែ លោក​ ណុប​ បា​យ៉ា​រិ​ទ្ឋ ​មិន​បាន​ទៅ​ច្រៀង​តាម​ការសន្យា​ទេ​ ព្រោះ​នៅ​ថ្ងៃទី​១ ខែ​ធ្នូ ដែល​ជា​ថ្ងៃ​មង្គលការ​នោះ​លោក​ជាប់រវល់​ទៅ​ច្រៀង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។ ​លោក​មេធាវី​ថា​លោក​ ណុប​ បា​យ៉ា​រិ​ទ្ឋ ​មិន​បាន​​​មក​ច្រៀង​ធ្វើឲ្យ​មាន​ភាព​មិន​រលូនក្នុង​កម្មវិធី​។​ ក្រោយមក​ម្ចាស់​ដើមការ​បាន​កាត់លុយ​ចំនួន​៥០០​ដុល្លារ ពី​ប្រាក់​ដែល​នៅសល់​។ ​លុះ​​ពេល​កាត់លុយ​បែបនេះ​ទើប​ធ្វើឲ្យ​លោក​ណុប​បា​យ៉ា​រិ​ទ្ឋ​សរសេរ​ពាក្យពេចន៍​មិន​សមរម្យ ​ដាក់​លើ​គេហទំព័រ​ហ្វេ​សប៊ុក​។​

​លោក​ណុប​បា​យ៉ា​រិ​ទ្ឋបាន​បញ្ជាក់ថា​លោក​បាន​សរសេ​រចឹង​មែន តែ​លោក​មិន​បាន​ដាក់​ឈ្មោះ​ និង​រូបថត​នោះទេ ​ដោយ​សរសេរថា​ «​ធ្វើ​ជា​មេធាវី​ចេះ​ច្បាប់ អង្គុយ​លើ​ច្បាប់ ជំពាក់​លុយ​គេ​ហើយ​មិន​សង»​។ លោក​បន្តថា​ ពាក្យបណ្តឹង​មិន​ត្រឹមត្រូវ​ឡើយ​ព្រោះថា​ការបរិហារកេរ្តិ៍​ទាល់តែ​បញ្ចេញ​ឈ្មោះ ​និង​រូបថត​ប៉ុន្តែ​នៅក្នុង​សារ​ហ្វេ​សប៊ុក​របស់​លោក​មិនបានដា​ក់​ឈ្មោះ​និង​រូបថត​នរណា​ម្នាក់​ឡើយ​។​

នៅក្នុង​ពាក្យបណ្ដឹង​របស់​លោក​មេ​ធា​វី​ទាមទារ​ឲ្យ​លោក​ ណុប ​បា​យ៉ា​រិទ្ធ សង​ជា​សំណង​ចំនួន​២០០០ដុល្លារនៃ​ការខាតបង់​ក្នុង​ពី​ធី​មង្គលការ​ និង​មាន​សល់​ម្ហូប​មួយចំនួន​។​

​នៅពេលដែល​VOD​សួរ​លោក​ ណុប បា​យ៉ា​រិទ្ធ អំពី​នីតិវិធី​ដំណើរការ​របស់​តុលាការ​បន្តទៅទៀត លោក​ឆ្លើយថា លោក​មិន​បានដឹង​ទេ​ ព្រោះ​​លោក​បាន​ប្រគល់​ការងារ​ដោះស្រាយ​រឿង​ក្ដី​នេះ​ឲ្យ​មេធាវី​របស់​លោក​ហើយ​។​

លោក​ ណុប​ បា​យ៉ា​រិ​ទ្ឋ និ​ង​ម្ដាយ​របស់​លោក​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កោះហៅ​ទៅ​សាកសួរ​កាល​ថ្ងៃទី​១៦​​ធ្នូ​ឆ្នាំ​២០១៣​។​

​សរសេរ​មកកាន់​លោក​ សុទ្ធ​ គឹម​សឿន​ តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles

5 Responses to "​លោក​ ណុប ​បា​យ៉ា​រិ​ទ្ឋ បកស្រាយរឿងចោទប្រកាន់​ពីបទ​គំរាមកំហែង​ និង​បរិហារកេរ្តិ៍​​"

  1. Anonymous says:

    ធ្វើល្អបានល្អ ធ្វើអាក្រក់នឹងទទួលបាននូវផលអាក្រក់……….ចង់អោយពលរដ្ឋស្រឡាញ់ត្រូវចេះធ្វើល្អដល់ពលរដ្ឋខ្លួននឹងមិនប្រព្រឹត្តលោភលន់់
    មុខតំណែងនឹងអំណាច ….. អ្វីពុទាំងអស់សុទ្ធតែមិនទៀង ដូច្នេះចូរ
    ធ្វើនូវសេចក្ដីល្អគឺត្រូវប្រឆាំងនឹងអំពើអាក្រក់នៅក្នុងខ្លួនឯង បើឈ្នះសេចក្តីអាក្រក់ក្នុងខ្លួនឯងហើយ ទើបក្លាយខ្លួនជាមនុស្សល្អបាន។

  2. I,Khmer says:

    You look so fucking gay man! I look more handsome then you and work hard than you and I only get $ 95 a month…….I need $160 ……..give it to me mother fucker!!? Cause I want to live and see how all your corrupted fuck CPP die???

  3. True Word says:

    ហេតុអ្វីបានជាទទួលពាក្យរបស់គេហើយធ្ចើបែបនេះទៅវិញ រកស៊ីមិន មិនមែនក្មែងលេងស៊ីកៅស៊ួនោះទេ កម្មវិធីច្រៀងទាំងអស់សុទ្ធតែមានការរៀបចំទុកមុន កុំប្រាប់ថាលោកមិនដឹងមុនអោយសោះថា​លោកទៅចៀង នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក
    … សំអាងការជួលដល់ទៅ ២២២០$ ទៅហើយ តើថ្ងៃក្រោយអ្នកណាទៅរកស៊ីជាមួយលោកទៀត?

  4. អ្នកធ្វើស្រែ says:

    មោទនភាពនឹងកិត្តិយសក្នុងហ្វូងស្ទាវពេក​ ឈានទៅបង្អួតចរិតទំនើងប្រឡែងលេងជាមួយភ្លើងដូចសត្វ មមាច។

  5. អ្នកធ្វើស្រែ says:

    មោទនភាពនឹងកិត្តិយសក្នុងហ្វូងស្ទាវពេក​ ឈានទៅបង្អួតចរិតទំនើងប្រឡែងលេងជាមួយភ្លើងដូចសត្វ មមាច។គ្មានអ្នកចម្រៀងធុននេះ ក៍អាចរៀបចំពិធីកិត្តិយសបានដែរ!!