ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com
ក្រសួងព័ត៌មាន កោះអញ្ជើញលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ជួបពិភាក្សាពីការដំឡើងកម្លាំងផ្សាយបន្តទៅតាមខេត្ត (Relay) និងហ្វ្រេកង់វិទ្យុសម្រាប់បង្កើតទូរទស្សន៍ នៅថ្ងៃសុក្រ ទី១៧ខែមករានេះ ប៉ុន្តែត្រូវបានលោក ម៉ម សូណង់ដូ សុំលើកពេលណាត់ជួប។
អ្នកស្រី ហួន ផានណារី ជំនួយការផ្ទាល់លោក ម៉ម សូណង់ដូ មានប្រសាសន៍ប្រាប់ វីអូឌី នៅរសៀលថ្ងៃសុក្រនេះថា កាលពីថ្ងៃម្សិលមិញ អ្នកស្រីបានទទួលលិខិតរបស់មន្ត្រីក្រសួងព័ត៌មាន ដែលសុំជួបលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ នៅថ្ងៃទី១៧ ខែមករា ទាក់ទងនឹងការស្នើសុំកម្លាំងផ្សាយបន្តទៅតាមខេត្ត និងហ្វ្រេកង់បង្កើតទូរទស្សន៍សម្រាប់ស្ថានីយ៍វិទ្យុសំបុកឃ្មុំ។ អ្នកស្រីបន្តថា ពេលនេះ លោក ម៉ម សូណង់ដូ កំពុងស្ថិតនៅក្រៅប្រទេស មិនអាចទៅជួបតាមការស្នើសុំនោះទេ។ អ្នកស្រីថា ជាការឆ្លើយតប លោក ម៉ម សូណង់ដូ ស្នើសុំលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកពេលណាត់ជួប ទៅថ្ងៃទី២៤ ខែមករាវិញ ខណៈដែលលោកនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៣ ខែមករា។
កាលពីថ្ងៃទី១៤ ខែមករា កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានផ្ញើលិខិតជូនប្រធានស្តីទីវិទ្យុសំបុកឃ្មុំ លោកស្រី ឌិន ផាណា ឲ្យដឹងថា ក្រសួងមិនអាចផ្តល់ហ្វ្រេកង់វិទ្យុ និងហ្រេ្វកង់ទូរទស្សន៍ ទៅតាមសំណើរបស់លោកស្រីបានទេ ព្រោះតែហ្វ្រេកង់ពុំមាននៅសល់។ ការបដិសេធផ្តល់ប្រេកង់ឲ្យប្រធានវិទ្យុសំបុកឃ្មុំ FM ១០៥ MHz លោក ម៉ម សូណង់ដូ ជាការឆ្លើយតបនឹងការសុំដំទ្បើងកម្លាំងផ្សាយវិទ្យុបន្ត ទៅតាមបណ្តាខេត្តនានា និងសុំហ្វ្រេកង់សម្រាប់បង្កើតទូរទស្សន៍។ ហើយកាលពីចុងឆ្នាំ២០១៣ កន្លងទៅនេះ នាយកវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ក៏បានប្រកាសធ្វើបាតុកម្ម ដោយទាមទារឲ្យក្រសួងព័ត៌មានផ្តល់ជូនហ្វ្រេកង់ សម្រាប់បង្កើតជាទូរទស្សន៍នេះដែរ៕
អត្ថបទទាក់ទង៖
–រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បាតុកម្មរបស់លោក ម៉ម សូណង់ដូ ជាយុទ្ធសាស្ត្រកុំឲ្យក្រសួងទារលុយ
សូមសរសេរមកកាន់ កញ្ញា កាន់ វិច្ឆិកា តាមរយៈ vechika@gmail.com
ក្រសួងមួយនេះមិនគួរធ្វើថោកទាបទេ!!! បក្សប្រជាជនមានទូរទស្សច្រើនមិនបានផ្សាយការពិតទេ។ ចូលចិត្តលាក់លាមខ្លាំងណាស។ ហេតុអ្វីខ្លាចទីភ្លឺ បើខ្លួនថារាស្រ្តស្រឡាញ់ខ្លួននោះ!
សុំកុំធ្វើថោក បើកសិទ្ធិអោយគេទៅ។
ប្រទេសមួយនេះមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បក្សប្រជាជនទេ។
លោកបានដឹងរាស្រ្តស្ទើទាំងអស់បានដឹងក្រយៅរបស់អស់លោកទេ។
សុំកុំបន្តធ្វើថោកទាប បើកអោយគេប្រគួតប្រជែងដោយសេរី លើមូលដ្ឋានច្បាប់ស្មើភាពគ្នា!!
អស់លោកបានដឹងថា ពលរដ្ឋភាគច្រើនមិនបោះឆ្នោតអោយអស់លោកដោយសារអ្វី គឺ ដោយសារការលាក់លាម ការលាក់បាំង ការមិនដោះស្រាយបញ្ហា!! អស់លោកយកលេសនេះ លេសនោះ។ នេះហើយដែលថា ថោកទាប!