ជីវិត​ជោគជ័យ​របស់​អតីត​ឧប​កា​រី​រង​​អាមេរិក​មាន​ដើម​កំណើត​​ខ្មែរ​

Friday, 17 January 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

140117_22a

លោក ស៊ីវ ស៊ីចាន់ និង​ស្នាដៃ​សៀវភៅ​ឆ្អឹង​មាស​របស់លោក​​​។ រូបថត Charlotte Pert

ភ្នំពេញ : បន្ទាប់​មាន​សំណាង​បន្សាត់​ខ្លួន​ឆ្លងទ្វីប​ទៅ​ដល់​ប្រទេស​សន្តិភាព​នាយសមុទ្រ និង​ក្លាយ​ជា​ឥស្សរជន​ខ្មែរ​ឆ្នើម​ទី​១​ទទួល​បាន​តំណែង​ជា​ឧបការីរង ប្រធានាធិបតី ចច ប៊ូស គ្រា​ដែល​ក្រុម​គ្រួសារ​ត្រកូល​នេះ​ដឹកនាំ​ប្រទេស​មហាអំណាច​នោះ លោក ស៊ីវ ស៊ីចាន់ ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​សៀវភៅ​ឆ្អឹងមាស កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​បាន​ស្ម័គ្រ​ចែករំលែក​បទពិសោធ​ជីវិត​ដែល​នាំឲ្យ​លោក​ទទួល​ជោគជ័យ​ដល់​សិស្សនិស្សិត​ខណៈ​លោក​ក៏​មាន​នាទី​ជា ទីប្រឹក្សា​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​នោះ​។

លោក​កើត​នៅ ប្រទេស​កម្ពុជា និង​បាន​រត់​គេច​ពី​វាល​ពិឃាត​ខ្មែរ​ក្រហម​នៅ​អំឡុង​ឆ្នាំ​១៩៧៦​ទៅ​ដល់ ទឹកដី​ញូវអ៊ីងគ្លែន សហរដ្ឋអាមេរិក​ជាមួយ​នឹង​កន្សែង​បង់ក​របស់​ម្តាយ​លោក បាវ​អង្ករ​ទទេ​មួយ និង​លុយ​តែ​២​ដុល្លារ​ប៉ុណ្ណោះ​។ តែ​ដោយសារ​ការ​ប្រឹងប្រែង តាម​បណ្តាំ​ម្តាយ​របស់​លោក​ថា កុំ​ឲ្យ​អស់​សង្ឃឹម​ក្នុង​ជីវិត ទោះ​ស្ថិត​ក្នុង​ទេសៈកាលៈ​ណា​ក៏ដោយ​ទើប​លោក​ឈាន​ដល់​ថ្ងៃ​នេះ​។

លោក ស៊ីវ ស៊ីចាន់ បាន​រៀបរាប់​ថា៖ «លោក​រស់នៅ​អាមេរិក​ហែល​ឆ្លង​ពី​ជីវិត​អ្នក​រត់តុ អ្នក​រត់តាក់ស៊ី និង​រៀន​បណ្តើរ​ទទួល​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​បរទេស​ពី សាកលវិទ្យាល័យ​កូឡុំបៀរ រហូត​ដល់​ទទួល​បាន​ការងារ​ធ្វើ​ល្អ​នៅ​ប្រទេស​នោះ​»​។

ឥស្សរជន​ខ្មែរ ឆ្នើម​ទី​១ រូប​នេះ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ធ្វើការ​ជា​ឧបការីរង​ប្រធានាធិបតី ចច ប៊ូស និង​ជា​ឧបការី​នៅ​ក្រសួង​ការបរទេស​អាមេរិក​ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩៣​»។

ក្នុង​រដ្ឋបាល​អតីត​ប្រធានាធិបតី ខាង​លើ លោក​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ សហប្រជាជាតិ ដែល​នេះ​ជា​តួនាទី​ខ្ពស់​បំផុត​មួយ​ដែល​លោក​ទទួល​បាន​ចាប់ពី ឆ្នាំ​២០០១​ដល់​២០០៦។ ក្នុង​វិស័យ​ឯកជន​មាន​តួនាទី​ក្នុង​ផ្នែក​ផ្តល់​សេវា​សង្គម ការ​ផ្លាស់ប្តូរ​ការ​អប់រំ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ធនាគារ​វិនិយោគ​។ លោក​ផ្តល់​ការ​ពិគ្រោះ​យោបល់​អំពី​យុទ្ធសាស្រ្ត​សកល និង​ថ្លែង​សុន្ទរកថា​លើក​ទឹកចិត្ត នៅ​ទូទាំង សហរដ្ឋអាមេរិក និង​ពិភពលោក រួមមាន​បទ​បង្ហាញ​នៅ​បណ្ណាល័យ​អតីតប្រធានាធិបតី​ក្នុង​សាកលវិទ្យាល័យ កូឡុំបៀរ សាកលវិទ្យាល័យ​ហាវើដ បណ្ឌិត្យ​សភា​កងទ័ព​ជើងអាកាស សហរដ្ឋអាមេរិក បណ្ណាល័យ អាមេរិក ឯទីក្រុង​ប៉ារីស និង​សាកលវិទ្យាល័យ​តិចសាស់​ផង​ដែរ។

ឯកអគ្គរដ្ឋទូត ស៊ីវ ស៊ីចាន់ បាន​ទទួល​រង្វាន់ និង​ប័ណ្ណ​កិត្តិយស ជាច្រើន​សម្រាប់​ការ​ផ្តល់​សេវា​សាធារណៈ​ដ៏​ឆ្នើម រង្វាន់​មេបញ្ជាការ​កងទ័ព​អាមេរិក និង​ប័ណ្ណ​កិត្តិយស​បណ្ឌិត្យ សភា​សិល្បៈ វប្បធម៌ និង​ប្រវត្តិសាស្រ្ត ផង​ដែរ។ បើ​ទោះ​ជា​ការងារ​ទាំងនោះ​មាន​ភាព​មមាញឹក​យ៉ាង​ណា​ក៏ដោយ ក៏​លោក ស៊ីវ ស៊ីចាន់ នៅ​មិន​បំភ្លេច​ឡើង​នូវ​រឿងរ៉ាវ​ជីវិត​ដែល​លោក​ហែល​ឆ្លងកាត់​គ្រាប់​ពី​របប ខ្មែរក្រហែម លុះ​រំដោះ​ខ្លួន​ផុត​ពី​ឋាននរក​មួយ​នេះ រហូត​បាន​ទៅ​ដល់​ប្រទេស​អាមេរិក​នោះ ហើយ​លោក​ក៏​បាន​ចងក្រង​ខ្សែជីវិត​ឲ្យ​ប្រសូត​ចេញ​ជា​សៀវភៅ​មួយ​ដែល​មាន​ចំណង ជើង​ថា «ឆ្អឹង​មាស​» ដែល​ត្រូវ​បាន​លក់​ដាច់​បំផុត​លើ​ឆាក​អន្តរជាតិ។

លោក ស៊ីវ ស៊ីចាន់ ក៏​ទើប​តែ​សម្ពោធ​ស្នាដៃ​បោះពុម្ព​សៀវភៅ​ទី​៣​ចំនួន​៤៣​ទំព័រ​មាន​ចំណងជើង ថា Golden Tower បន្ទាប់ពី​ស្នាដៃ​កម្រង​កំណាព្យ​សម្ដី មាស (Golden Words) និង​សៀវភៅ​ឆ្អឹងមាស​នេះ។

លោក​បាន​សម្ដែង​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា៖ «ខ្ញុំ​មិន​ចង់​សម្លឹង​មើល​កម្ពុជា​ជា​វាលពិឃាត​ទេ ខ្ញុំ​ចង់​ប្រមើលមើល​ប្រទេស​នេះ​ថា​ជា​ទឹកដី​នៃ​វប្បធម៌»។

រយៈពេល ២​ម៉ោង​ដែល ស៊ីវ ស៊ីចាន់ ធ្វើ​បទ​បង្ហាញ​ដល់​សិស្សនិស្សិត​នៅ​សកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ ត្រូវ​បាន​លោក​អះអាង​ថា គ្រាន់តែ​ជា​ការ​សង្ខេប​ខ្លីៗ​ទេ បើ​បរិយាយ​ឲ្យ​អស់​វិញ មួយ​សប្តាហ៍​មិន​អស់​ផង​។

នៅ​មុន​ដំណើរ​ជីវិត លោក​នេះ​លោក​ក៏​បាន​សង្ខេប​ន័យ​មក​វិញ​ដែរ​ថា៖ «អ្វី​ដែល​ខ្ញុំ​យក​មក​ធ្វើ​បទបង្ហាញ​ជាមួយ​ខ្សែជីវិត​របស់​ខ្ញុំ​នេះ ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា កុំ​ឲ្យ​អស់​សង្ឃឹម នៅក្នុង​ជីវិត​បើ​ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។ នេះ​ជា​ពាក្យ​ដែល​ខ្ញុំ​ចងចាំ​ពី​បណ្តាំ​ម្តាយ ហើយ​បាន​នាំឲ្យ​ខ្ញុំ​ជោគជ័យ និង​មាន​ថ្ងៃ​នេះ​»។

ដោយឡែក លោក ពុយ គា ដែល​ជា​ទីប្រឹក្សា​សាកលវិទ្យាល័យ​អាមេរិកាំង ភ្នំពេញ បាន​អះអាង​ថា សាលា​បាន​អញ្ជើញ​តែ​សាស្ត្រាចារ្យ​ល្បីៗ​ជិត​២០០​នាក់ នៅ​អាមេរិក​ដើម្បី​មក​ជួយ​បង្រៀន​លើ​៣​ជំនាញ​រួមមាន ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច វិទ្យាសាស្ត្រ នយោបាយ និង​ការទូត​៕


What Next?

Recent Articles

21 Responses to "ជីវិត​ជោគជ័យ​របស់​អតីត​ឧប​កា​រី​រង​​អាមេរិក​មាន​ដើម​កំណើត​​ខ្មែរ​"

  1. Banh Bev says:

    គាត់ចេះច្រីនមែន តែនៅចាញ់សម្ដេចតេជោរបស់យីង ព្រោះគាត់បានតែធ្វើជាអ្នកជំនួយការគេតែ៤ឆ្នាំ! ចំណែកសម្ដេច តេជោវិញជានាយករដ្ធមន្រ្ដីកម្ពុជាដ៏យូរលង់!

  2. ភេទឹកកក says:

    ដល់ពេលធ្វើនាយករដ្ឋមន្រ្តីយូរលង់​(រយះពេល ២៨ឆ្នាំកន្លងមក) រួមទាំងខ្មែរ និងបរទេស ក៏ឲ្យហាសនាមថា (បុរសខ្លាំងកម្ពុជា)​ មួយទៀត

  3. Kay says:

    Hun sen is the youn ‘s slave no need compare With him

  4. Anonymous says:

    សំដាច់អំពាវនាវពលរដ្ឋធ្វើបាតុកម្មប្រឆាំងគ្នាគឺមិនល្អក្នុងការដោះស្រាយ បើយកល្អគួរធ្វើការបោះឆ្នោតសាជាថ្មីទៅ នឹងធ្វើអោយពលរដ្ឋសប្បាយចឹត្ត
    គ្រប់គ្នាទូទាំងប្រទេសផង……..មនុស្សយើងកើតមកខ្លួនទទេ ពេលងាប់ទៅវិញក៏ខ្លួនទទេដែរ។
    តើអ្វីទៅដែលធ្វើអោយពលរដ្ឋសប្បាយចឹត្តនៅពេលរស់នៅ?…”គឺសាងអំពើល្អ ជាអ្នកដឹកនាំល្អ”.

  5. bol says:

    តាមយើងសង្កេតមើល ឃើញថា មនុស្សខ្មែរជាច្រើន តែងតែសប្បាយត្រេកត្រអាលជាមួយនឹងអ្វីមួយទាក់ទងនឹងផលប្រយោជន៍ជាមួយអាមេរិក។ ក្នុងនោះ មានដូចជា ការបានទៅរស់នៅអាមេរិក ឬអ្វីៗជាច្រើនទៅទៀត ដែលថាឲ្យតែឮថាអាមេរិក។ គេត្រេកត្រអាលណាស់ ដោយចាត់ទុកថាអាមេរិក ដូចជាឋានទេវតាអញ្ចឹង ។ មែនទែនទៅ សូម្បីជាពួកមនុស្សឥតការងារធ្វើ ជាក្រុមរស់តែនឹងល្បែងនៅអាមេរិក ពេលមកដល់ស្រុកខ្មែរ ក៏ថ្លៃថ្នូរដែរ។ ភាគច្រើនណាស់ដែលខ្មែរតែងនិយាយថា « បំណាច់នឹងថា ខ្ញុំគេ ឲ្យតែបានខ្ញុំអាមេរិក» ។
    ដូចជាលោក ស៊ីវចាន់នេះ វាពុំមានអ្វីអស្ចារ្យដែលយើងគួរយកមកពិចារណាឡើយ។
    យើងពិចារណាពីអ្នកដែលមានទស្សនៈ ហើយនិយាយថាលោក ស៊ីវ ចាន់ មានអម្បូរជាខ្មែរ តែគាត់បានទទួលតំណែងខ្ពស់មួយពីរដ្ឋាភិបាលអាមេរិក ប្រចាំនៅ UN គេគិតថា ជាមោទនភាពមួយសម្រាប់ខ្មែរ ព្រោះតែមានខ្មែរម្នាក់បានធំធាត់ និងទទួលបានបុណ្យសក្តិពីរដ្ឋាភិបាលអាមេរិក គឺប្រសើរណាស់។ គួរឲ្យស្តាយណាស់ ចំពោះការគិតបែបនេះ។
    ត្រង់នេះ យើងត្រូវចែកជាទិដ្ឋភាព ២ គឺ ទី ១/ សមត្ថភាព, តែទី២/ គឺ សួរថា តើលោកស៊ីវចាន់ បានគិតថាខ្លួនជាអ្នកណា ជាខ្មែរដើម្បីខ្មែរ ឬដើម្បីអាមេរិក។ ពិតណាស់ លោកគឺជាពលរដ្ឋម្នាក់របស់អាមេរិក ធ្វើអ្វីក៏ដើម្បីតែអាមេរិក និងដើម្បីទទួលបានជីវិតពីរដ្ឋាភិបាលអាមេរិកតែប៉ុណ្ណោះ។ គាត់ជាខ្មែរ តែគាត់លែងជាកម្ពុជា ទៀតហើយ សុំកុំភ្លេច!
    រឿងពិត គឺត្រូវគិតយ៉ាងនេះ។ ព្រោះ នេះវាគ្រាន់តែជារឿងមនុស្សម្នាក់ដែលកើតមកលើទឹកដីណា ឬទោះរត់ពីណាទៅ ហើយអ្នកណាចិញ្ចឹម គឺត្រូវខំបម្រើអ្នកនោះ និងរកប្រយោជន៍ដើម្បីខ្លួនពីកន្លែងនោះ តែប៉ុណ្ណោះ។
    ត្រូវដឹងថា មិនខ្វះទេ អ្នកប្រាជ្ញដែលកំពុងបម្រើការងារឲ្យស្ថាប័ន ឬក្រុមហ៊ុនវិទ្យាសាស្ត្រធំ ឬក្រុមហ៊ុនផលិតគ្រឿងសព្វាវុធក្នុងពិភពលោក ពិសេសគឺនៅអាមេរិក សុទ្ធសឹងជាអ្នកមានដើមកំណើតពីជនជាតិឥណ្ឌា ហ្វីលីពីន…. ជាដើម ដែលបានកើត បានរស់រាន បានធំធាត់នៅមាតុភូមិខ្លួន ឬនៅអាមេរិក តែបានទៅលក់ខ្លួនជាបម្រើផលប្រយោជន៍អាមេរិក ឬអាល្លឺម៉ង់នោះ។ ហើយរឿងនេះ បើសិនជាជនជាតិដើម ប្រទេសផ្តល់កំណើតត្រូវអួតអាងនិងមានអំនួតដោយសារមនុស្សអស់ទាំងនោះវិញ នោះប្រជាជនឥណ្ឌា អាល្លឺម៉ង់ ហ្វីលីពីន មិនដឹងថា គេត្រូវនាំគ្នាអួតយ៉ាងណា និងសប្បាយយ៉ាងណា ជាមួយនឹងមនុស្សលក់ខ្លួនទាំងនោះ។ ផ្ទុយទៅវិញ ពួកនោះត្រូវបានគេជេរដៀលថា ជា «ពួកលក់ក្បាល» ទៅវិញទេ។
    ឃើញទេ លោកអូបាម៉ាជានរណា ? លោកអូបាម៉ា ជាជនជាតិស្បែកខ្មៅមួយនាក់ដែលបានក្លាយទៅជាប្រធានាធិបតីអាមេរិក។ សួរថា តើប្រជាជននៃប្រទេសកំណើតរបស់គាត់គឺកេនយ៉ា ទទួលបានអ្វីពីគាត់ គេមានមោទនភាពជាមួយឬទេ? ? ហើយសួរថា ប្រធានាធិបតីប្រទេសកេនយ៉ា មានបានសំដែងការសប្បាយដោយនិយាយសរសើរថា ល្អណាស់ ព្រោះបានលោកអូបាម៉ាដែលមានជាឈាមជនជាតិកេនយ៉ាឡើងកាន់អំណាចអាមេរិក ឬទេ?

    និយាយយ៉ាងនេះ យើងមិនមែនច្រណែននឹងលោក ស៊ីវចាន់ទេ។ តែយើងគួរទុកឲ្យលោកស៊ីវចាន់បានបំពេញត្រឹមតែនាទីជាពលរដ្ឋល្អម្នាក់របស់អាមេរិក បានហើយ ដោយកុំយកគាត់មកឡូកឡំជាមួយជាតិខ្មែរ ឬប្រៀបធៀបជាមួយខ្មែរដែលកំពុងបំរើនិងកសាងប្រទេសខ្មែរ ធ្វើអ្វី។ លោកស៊ីវចាន់មានឈាមជាខ្មែរមែន តែលោកពុំមែនជាប្រជាពលរដ្ឋកម្ពុជាឡើយ លោកធ្វើអ្វី ក៏ពុំមានផ្តល់ប្រយោជន៍ឲ្យកម្ពុជានោះទេ សូម្បីបន្តិច ។

    យើងគួរតែទទួលស្គាល់ខ្មែរដែលកំពុងរស់នៅស្រុកខ្មែរ ហើយខំនាំប្រយោជន៍ឲ្យខ្មែរវិញ ទោះបីជាគាត់បើកបានត្រឹមកូនសិប្បកម្មតូចមួយ មានកម្មករត្រឹម២ នាក់ ឬ៥នាក់ក៏ដោយ ក៏គាត់បានធ្វើឲ្យសង្គមខ្មែរ មានចរន្តសេដ្ឋកិច្ច មានជីវភាពធូរធារដែរ។ នេះយើងមិនទាន់គិតដល់ តេជោ សែន និងថ្នាក់ដឹកនាំបក្សប្រជាជន ដែលបានធ្វើឲ្យខ្មែរបានរួចផុតពីសេចក្តីស្លាប់ និងបានកសាងប្រទេស រហូតដល់សព្វថ្ងៃ នេះផង។
    យើងមិនគួរលើកយកលោកស៊ីវចាន់មកប្រៀបធៀបជាមួយ តេជោសែន ទេ។ តែមានអ្នកខ្លះ ដែលគិតអញ្ចឹង គឺមើលឃើញអញ្ចឹង គេគិតមើលងាយមើលថោក អ្នកដែលកំពុងបម្រើជាតិ។

    ដូចនេះ កុំមើលឃើញឆ្ងាយពេក! ឬយើងចង់ឲ្យដូចលោក ស៊ីវចាន់ ដែលបានអាមេរិកលើកបន្តុបនោះ វាមិនពិបាកទេ។ នាំគ្នាទៅនៅអាមេរិកទៅ ហើយនាំគ្នាខិតខំទៅ ក្រែងបានក្លាយជាប្រធានាធិបតីអាមេរិក។ ប៉ុន្តែ យើងមិនថាអ្វីពីមនុស្សខ្លះដែលរបូតចេញពីខ្ញុំគេនៅអាមេរិក ឬបារាំងហើយមកកម្ពុជា នោះទេ សូម្បីតែមនុស្សខ្លះដែលមានកំណើតពី១៩៧៩ កំពុងរស់នៅបានស៊ី បានចុក បានធំធាត់មានទ្រព្យសម្បត្តិនៅស្រុកខ្មែរសោះ ក៏ខំដាក់ខ្លួនជាអាយ៉ងអាមេរិកដែរ ។

    ក្នុងនាមជាខ្មែរ និងជាពលរដ្ឋកម្ពុជាម្នាក់ ដែលបានរស់ធំធាត់ មានកូន មានចៅ រស់នៅបានសុខ នៅកម្ពុជាដោយសាររដ្ឋាភិបាលគណបក្សប្រជាជនតាំងពីឆ្នាំ ១៩៧៩ មក គឺគង់នឹងមានឱកាសដូចៗគ្នា ក្នុងការធ្វើឲ្យខ្លួនក្លាយជាមនុស្សមានតម្លៃរបស់មាតុភូមិ ទោះជាកម្មករ កសិករ អ្នកជំនួញ អ្នករាជការ ឬជាអ្នកដឹកនាំប្រទេស នៅពេលនេះ ឬទៅអនាគត។
    ក្នុងនាមជាមនុស្សមានមនសិកា សតិសម្បជញ្ញៈ ឧត្តមគតិជាតិ ដែលកំពុងរស់នៅក្នុងប្រទេសខ្លួន លើមាតុភូមិខ្លួន ទោះក្រ ឬមាន មានបុណ្យសក្តិធំឬតូច ឲ្យតែធ្វើអ្វីក្នុងស្មារតីជាតិ មិនបំផ្លាញជាតិ គឺមានតម្លៃទាំងអស់។
    ផ្ទុយទៅវិញ លោកស៊ីវចាន់គ្មានតម្លៃអ្វីសម្រាប់មាតុភូមិ កម្ពុជាទេ និងគ្មានតម្លៃសម្រាប់អ្វីសម្រាប់ខ្មែរ ដែរ។ គាត់មានតម្លៃ ត្រឹមតែថា គាត់កើតជាមនុស្សបានប្រឹងពុះពាររាល់ការលំបាក វេទនា ហើយសម្រេចបានគោលដៅនៃបំណងប្រាថ្នារបស់គាត់តែប៉ុណ្ណោះ។
    បើចង់បានត្រឹមតែប៉ុណ្ណេះ គឺមិនខ្វះទេ មនុស្សជាច្រើននៅកម្ពុជា ដែលបានរើខ្លួនចេញពីភាពអន្ធការអត់សង្ឃឹម មកជាមនុស្សប្រកបដោយកិត្តិយសក្នុងសង្គម មិនត្រឹមតែប៉ុណ្ណោះ គេបានរួមចំណែកជួយសង្គមទៅទៀត។
    សុំកុំភ្លេចថា អ្វីដែលលោកស៊ីវចាន់ទទួលបាន គឺជានយោបាយវិទ្ធង្សនាមនោគមន៍វិជ្ជារបស់អាមេរិក ណា៎។ អាមេរិកគេធ្វើអញ្ចឹង គឺដើម្បីបង្ហាញពីរូបភាពមួយថា គេជាប្រទេសគោរពសិទ្ធិមនុស្ស មិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ គឺគេតែងតែលើកបន្តុបគ្រប់ជាតិសាសន៍ ហើយបង្ហាញទៅជនជាតិគ្រប់ៗប្រទេសកំណើត ឲ្យត្រេកត្រអាលជាមួយការឃើញជនជាតិខ្លួនបានទទួលមុខមាត់ពីអាមេរិក។ តែជាមួយនោះ គេចាត់មនុស្សនោះមកធ្វើចារកម្មនៅប្រទេសដើម ដូចជាមន្ត្រីទាហានជើងទឹកកំណើតដើមខ្មែរ ២ នាក់ ដែលក្រោយមក ត្រូវជាប់គុកក្រោមការចោទប្រកាន់ថា បានឃុបឃិតលក់ពត៌មានឲ្យរដ្ឋាភិបាលកម្ពុជា។
    សូមលោក ស៊ីវចាន់ កុំមកស្រុកខ្មែរណា៎ ប្រយ័ត្នថ្ងៃណាមួយលោកត្រូវជាប់គុក ១០ ទៅ ២០ ឆ្នាំដូចទាហានMarine ដើមកំណើតខ្មែរ ២ នាក់ នេះ។
    ខ្ញុំសូមផ្តាំតែប៉ុណ្ណឹង បានហើយ!

  6. ចេតបុត្រ says:

    តើមានអីអស្ចារ្យទៅប៉ុណ្ណឹងនោះ។នៅស្រុកខ្មែរកុមារកំព្រារស់នៅក្នុងសម័យអត់ឃ្លានក្រោយថ្ងៃរំដោះ ៧មករា​បានរៀនសូត្រក្លាយជាអ្នកដឹកនាំក្នងស្ថាប័នសំខាន់ៗ រហូតដល់ពេលសព្វនេះទៀតផង។អ្នកទាំងនោះកំពុងរួមកម្លាំងការពារ និង អភិវឌ្ឍប្រទេសលេចបានជារូបរាងដូចបច្ចុប្បន្ន មិនគិតនាំគ្នា
    កោតសរសើរ បែរជាលើកជើងអ្នកដែលរស់ខាងក្រៅមិនដឹងសុខទុក្ខយើងទៅវិញ។ពួកគេនោះ បើលំបាកដូចយើងពីមុននោះ មិនដឹងក្លាយជាស្អីទៅហើយទេ។មួយវិញទៀតពួកដែលកំពុង តិះដៀលគេអីលូវនេះ ត្រូវដឹងថាពេលនោះខ្លួនវាមិនបានធ្វើអ្វីសំរាប់ខ្មែរយើងទេ។នៅពេលនេះធ្វើ
    ឯងមកដើរជេរប្រមាថអ្នកក្នុងស្រុកដូចសត្វធាតុ។តើគ្រាន់បើប៉ុណ្ណាទៅ។

  7. bol says:

    ចេតបុត្រ
    January 20, 2014 at 4:54 pm

    តើមានអីអស្ចារ្យទៅប៉ុណ្ណឹងនោះ។នៅស្រុកខ្មែរកុមារកំព្រារស់នៅក្នុងសម័យអត់ឃ្លានក្រោយថ្ងៃរំដោះ ៧មករា​បានរៀនសូត្រក្លាយជាអ្នកដឹកនាំក្នងស្ថាប័នសំខាន់ៗ រហូតដល់ពេលសព្វនេះទៀតផង។អ្នកទាំងនោះកំពុងរួមកម្លាំងការពារ និង អភិវឌ្ឍប្រទេសលេចបានជារូបរាងដូចបច្ចុប្បន្ន មិនគិតនាំគ្នា
    កោតសរសើរ បែរជាលើកជើងអ្នកដែលរស់ខាងក្រៅមិនដឹងសុខទុក្ខយើងទៅវិញ។ពួកគេនោះ បើលំបាកដូចយើងពីមុននោះ មិនដឹងក្លាយជាស្អីទៅហើយទេ។មួយវិញទៀតពួកដែលកំពុង តិះដៀលគេអីលូវនេះ ត្រូវដឹងថាពេលនោះខ្លួនវាមិនបានធ្វើអ្វីសំរាប់ខ្មែរយើងទេ។នៅពេលនេះធ្វើ
    ឯងមកដើរជេរប្រមាថអ្នកក្នុងស្រុកដូចសត្វធាតុ។តើគ្រាន់បើប៉ុណ្ណាទៅ។
    __________________
    ពិតជាត្រឹមត្រូវណាស់។

  8. I,Khmer says:

    People in Cambodia usually leave their pinky nail long so they can pick their nose( very offen), picking teeth, scratching dick, and itching ear. CPP workers( clans) are always carries a pen in their shirt pocket to indicated that they are computer illiterate (they only know how to write). They never watch CNN,BBC, Asian Channel…….they only watch Chinese movie, dumb comedy,and water bottle donation to the poors( mother fucker….give them some pork or beef instead , cause they used to drink well water already…they need real good tast food to eat before they die …not bottle water?!!) in Cambodia everywhere you go you see they corrupted….whatever you want it done you MUST bribe,!!!
    So all your monkey don’t even think or compare corrupetedKhmer with American people ……….

  9. Banh Bev says:

    មានត្រឹមសញ្ញាបត្រ អនុបណ្ឌឹតខាង ទំនាក់ទំនងអន្ដរជាតិ ពីសកលវិទ្យាល័យ ខុឡុមបៀ សហរដ្ធអាមេរិក វាមិនខ្លាំងទេ! សម្ដេចតេជោមានសញ្ញាបត្របណ្ឌឹតជាង ១០ មកពីសាកលវិទ្យាល័យនានាក្នុងពិភពលោក!!!

  10. Anonymous says:

    សញ្ញាប័ត្រខាងបញ្ជានឹងសម្លាប់មែនទេ អាឆ្គួត Banh Bev?

  11. reach says:

    សញ្ញាបត្រ័សម្តេចបានជា សញ្ញាបត្របណ្ឌិតកិត្តយស គេបង្កើតសញ្ញាបត្រនេះឡើងសម្រាប់អោយអ្នកមិនដែលចូលសាលា មិនដែលចូលរៀនដូចជាសម្តេចជាដើម,,,,,,……….

  12. bol says:

    តេជោ សក្តិសមជាបណ្ឌិត ព្រោះ តេជោបានធ្វើឲ្យប្រទេសកម្ពុជា ប្រជារាស្ត្រកម្ពុជា និងអ្វីៗគ្រប់បែបយ៉ាងលើទឹកដីកម្ពុជា បានរស់ឡើងវិញ បានធំធាត់ និងមានសន្តិភាពដូចថ្ងៃនេះ។
    តេជោសែន ទទួលសញ្ញាប័ត្រអ្វីក៏សក្តិសមមដែរ។ តែបើមិនទទួលសញ្ញាប័ត្របាន នោះទេ ក៏តេជោសែននៅតែជាអ្នកមានគុណចំពោះជាតិ មាតុភូមិដែរ។
    សុំកុំយកត្រឹមឈ្មោះ ស៊ីវចាន់ ដែលជាមនុស្សដើរស៊ីឈ្នួលគេ យកបាយស៊ី មកប្រដូចនឹងតេជោសែន និងក្រុមមេដឹកនាំគណបក្សប្រជាជន ឲ្យសោះ។
    បើយើងថាមិនខុសទេ លោក ស៊ីវ ចាន់នេះ គង់មានវាសនាមិនខុសពី ទាហានជើងទឹកកំណើតខ្មែរ២ នាក់នោះ នៅថ្ងៃណាមួយមិនខាន ។

  13. Banh Bav says:

    bol ‘s statement is right!

  14. Banh Bav says:

    កុំបានប្រពន្ធយោងទេ! ខ្សែលោក ចច ប៊ុស នៅតិចសាស ជនជាតិអាគាំងស្បែកស!

  15. leak says:

    តើ​លោក​ ហ៊ុន​ សែន​ ជា​បុរស​ខ្លាំង​មែន​ ឬ​ទេ​?​

    ដោយ ជុន​ ច័ន្ទ​បុត្រ​
    2014-01-14
    RFA

    ស្តាប់ ឬ ទាញយកសំឡេង
    ស្តាប់សំឡេង ថតសំឡេង
    ១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ RFA

    ១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ RFA

    កិត្តិនាម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ មិន​មែន​ត្រូវ​បាន​គេ​ស្គាល់​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ឈ្មោះ​របស់​លោក​ល្បី​សុះសាយ​ពេញ​ពិភពលោក​។​ អ្នក​ខ្លះ​ហៅ​លោក​ថា​ជា​បុរស​ខ្លាំង​ ប្រហែល​ជា​គេ​សំដៅ​ទៅ​ការ​បង្រ្កាប​មិន​រើស​មុខ​របស់​លោក​។​ អ្នក​ខ្លះ​ទៀត​ហៅ​លោក​ថា​ ជា​មេដឹក​នាំ​ផ្តាច់​ការ​ ប្រហែល​ជា​គេ​សំដៅ​ទៅ​លើ​សមត្ថភាព​វាយ​បំបែក​ និង​រំលាយ​គូ​ប្រកួត​ មិន​ទុក​អោយ​មាន​ពីរ​របស់​លោក​។

    នៅ​ឯ​កម្ពុជា​ ជា​ផ្លូវ​ការ​ គេ​មិន​ហៅ​លោក​ថា​ជា​បុរស​ខ្លាំង​ទេ​។ លោក​មាន​ងារ​ដែល​ព្រះ​មហាក្សត្រ​ទ្រង់​សព្វ​ព្រះ​ទ័យ​ប្រទាន​ ថា​ជា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​។ ប៉ុន្តែ​ទុកជា​ព្រះ​មហាក្សត្រ​មិន​ប្រទាន​ងារ​បុរស​ខ្លាំង​ក៏​ដោយ​ចុះ​ លោក​ជា​បុរស​ខ្លាំង​សំរាប់​មនុស្ស​មួយ​ចំនួន​ធំ​រួច​ទៅ​ហើយ​។ បើ​លោក​មិន​ខ្លាំង​ មិន​មែន​លោក​ចាញ់​ឆ្នោត ​ហើយ​អាច​ឡើង​ធ្វើ​នាយក​រដ្ឋ​មន្រ្តី​បាន​ទេ​។ នេះ​បើ​និយាយ​អំពី​ការ​បោះ​ឆ្នោត​ ​កាល​ពី​សម័យ​អ៊ុនតាក់​ ឆ្នាំ​១៩៩៣​។

    មិន​មែន​តែ​លោក​ ហ៊ុន​ សែន​ ខ្លួន​ឯង​ទេ​ដែល​ខ្លាំង​ សាច់​សារ​លោហិត​របស់​លោក ​ទោះ​សាច់​ជិត​ឬ​ឆ្ងាយ​ ក៏​ទទួល​ចំហាយ​ខ្លាំង​នេះ​ដែរ​។ ក្មួយ​បង្កើត​របស់​លោក​ ជា​ឧទាហរណ៍​ស្រាប់ ​ខ្លាំង​រហូត​ដល់​ទៅ​ហ៊ាន​គាស់​ភ្នំ​យក​ទៅ​ធ្វើ​របង​ផ្ទះ​ផង​… គ្មាន​នរណា​ហ៊ាន​ក្អក​ដាក់​ទេ​ ទោះ​បី​ជា​គេ​នាំ​គ្នា​យក​ដៃ​រឺត​ទ្រូង​ ដក​ដង្ហើម​ធំ​ ពេល​ដែល​គេ​ធ្វើ​ដំណើរ​កាត់​ផ្ទះ​នោះ​ ដែល​ស្ថិត​នៅ​ពី​ក្រោយ​សណ្ឋាគារ​ អាំង​ទែរ​កុង​ទី​ណង់​តាល់​ នៅ​ភ្នំពេញ​​នោះ​​ក៏​ដោយ​។

    បើ​តាម​សៀវភៅ​ប្រវត្តិ​របស់​លោក​ ដែល​និពន្ធ​ដោយ​ជនជាតិ​ឥណ្ឌា​ពីរ​នាក់​ប្តី​ប្រពន្ធ​ក្រោម​ចំណង​ជើង​ថា​ “បុរស​ខ្លាំង​កម្ពុជា​ ពី​ក្មេង​វត្ត​ទៅ​ជា​នាយក​រដ្ឋមន្ត្រី​” លោក​ ហ៊ុន​ សែន​ មាន​កំណើត​កើត​ជា​នៅ​ពាម​កោះស្នា​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ជា​ខេត្ត​មួយ​ដែល​លោក​ទើប​នឹង​ហែក​ជា​ពីរ​នេះ​ឯង​។​ លោក​កើត​នៅ​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​១៩៥២​ ហើយ​បាន​ចូលរួម​ជា​មួយ​ចលនា​តស៊ូ​នៅ​ក្នុង​ព្រៃ​ ពេល​ដែល​លោក​មាន​អាយុ​១៨​ឆ្នាំ។ នោះ​គឺ​ជា​ក្រុម​តស៊ូ​ប្រឆាំង​នឹង​របប​សាធារណរដ្ឋ​ របស់​លោក​សេនា​ប្រមុខ​ លន់​ នល់​ ដែល​សម្តេច​​ព្រះ​នរោត្តម​សីហនុ​ទ្រង់​សព្វ​ព្រះ​ទ័យ​ហៅ​ថា​ ក្រុម​ខ្មែរ​ក្រហម​។ លោក​រៀប​អាពាហ៍​ពិពាហ៍​ នៅ​ក្នុង​ឆ្នាំ​១៩៧៥​ ជា​មួយ​សម​មិត្ត​នារី​ពេទ្យ​ខ្មែរ​ក្រហម​ម្នាក់​ គឺ​លោក​ស្រី​ ប៊ុន រានី​ ហ៊ុន​ សែន​។​ កាល​ណោះ​ លោក​ក៏​ជា​ទាហាន​ខ្មែរ​ក្រហម​មួយ​រូប​ដែរ​។​

    ក្នុង​រយៈ​ពេល​កាន់​អំណាច​២៨​ឆ្នាំ​កន្លង​ទៅ​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បាន​ដើរ​ជា​តួ​ឯក​សំខាន់​ម្នាក់​ ក្នុង​ការ​ធ្វើ​អោយ​ការ​ផ្លាស់​ប្តូរ​ឈុត​ឆាក​នយោបាយ​នៅ​កម្ពុជា​ គឺ​តាំង​ពី​សម័យ​សង្រ្គាម​ត្រជាក់​ ដែល​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ប្រទាញ​ប្រទង់​រវាង​មនោគមន​វិជ្ជា​នយោបាយ​នៃ​ប្លុក​កុំម្មុយនីស្ត​ និង​ប្លុក​សេរី​ រហូត​ដល់​សម័យ​ដែល​កម្ពុជា​ ត្រូវ​ឈាន​ចូល​ដល់​របប​សេរី​ ប្រជាធិបតេយ្យ​ពហុបក្ស​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​ មួយ​ផ្នែក​កើត​ចេញ​ពី​ឥទ្ធិពល​នៃ​ចរន្ត​នយោ​បាយ​អន្តរជាតិ​ និង​មួយ​ផ្នែក​ទៀត​កើត​ចេញ​ពី​ មហិច្ឆិតា​រក្សា​អំណាច​គ្រប់​គ្រង​កម្ពុជា​របស់​លោក​ ហ៊ុន​ សែន​ តែ​ម្តង​។​

    ស្នា​ដៃ​លេច​ធ្លោ​មួយ​ចំនួន​ ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ និង​អ្នក​គាំទ្រ​លោក​តែង​លើក​យក​មក​និយាយ​ជា​ញឹកញយ​ គឺ​ការ​ដែល​លោក​ចូល​រួម​ក្នុង​ការ​ធ្វើ​អោយ​មាន​កិច្ច​ចរចារ​ រវាង​ភាគី​ជំលោះ​ខ្មែរ​ទាំង​បួន​ក្រុម​ ដែល​ឈាន​ទៅ​ដល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ និង​ការ​បញ្ចប់​របប​ខ្មែរ​ក្រហម​ជា​ដើម​។ ក៏​ប៉ុន្តែ​បើ​ពិនិត្យ​អោយ​ដិត​ដល់​ ការ​ចរចារ​រវាង​ភាគី​ជម្លោះ​ទាំង​បួន​ក្រុម​នា​ពេល​នោះ​ មួយ​ផ្នែក​ធំ​កើត​ឡើង​ពី​ការ​ដួល​រលំ​នៃ​របប​កុំម្មុយនីស្ត​ ដែល​នាំ​អោយ​មាន​ការ​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់​ រវាង​ប្លុក​កុំម្មុយនីស្ត​ដឹក​នាំ​ដោយ​សហភាព​សូវៀត​ និង​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​ និង​ប្លុក​សេរី​ ដឹក​នាំ​ដោយ​សហរដ្ឋអាមេរិក​ និង​ប្រទេស​លោក​ខាង​លិច​ឯណោះ​ទៅ​វិញ​ទេ​។ ដោយ​ពេល​នោះ​ សហភាព​សូវៀត​ ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ អតីត​ប្រធានាធិបតី​សហភាព​សូវៀត​ លោក​ មី​ខា​អ៊ីល​ ហ្គោរ​បា​ឆេវ​ (Michail Gorbachev) បាន​ងាក​ទៅ​ចាប់​ដៃ​ជា​មួយ​លោក​សេរី​ ហើយ​ដូរ​ប្រព័ន្ធ​គ្រប់​គ្រង​បែប​កុំម្មុយនីស្ត​ផ្តាច់​ការ​ អោយ​ទៅ​ជា​បែប​សេរី​ពហុ​បក្ស​ តាម​លោក​ខាង​លិច​វិញ​។ ស្ថិត​ក្នុង​របត់​ចរន្ត​នយោ​បាយ​ថ្មី​នេះ​ សហភាព​សូវៀត​ ក៏​គ្មាន​ហេតុ​ផល​អ្វី​ នឹង​បន្ត​ផ្តល់​ជំនួយ​ថវិកា​ និង​គ្រឿង​សព្វាវុធ​របស់​ខ្លួន​ ដល់​កងទ័ព​វៀតណាម​ ក្នុង​បេសកកម្ម​ជួយ​ប្រទេស​កម្ពុជា​ «ជា​បង​ប្អូន​» ក្នុង​ត្រកូល​កុំម្មុយ​នីស្ត​នឹង​គ្នា​នោះ​ទៀត​ដែរ​។ របប​សាធារណរដ្ឋ​ប្រជាមានិតុ​កម្ពុជា​ ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ នា​ពេល​នោះ​ ដែល​ប្រឈម​មុខ​នឹង​ការ​ដាក់​គំនាប​សេដ្ឋកិច្ច​ពី​លោក​ខាង​លិច​ស្រាប់​ ហើយ​ត្រូវ​ទទួល​រង​នូវការ​បោះ​បង់​ចោល​ពី​ប្រទេស​រៀម​ច្បង​ប្លុក​កុំម្មុយនីស្ត​ទៀត​ ក៏​ចាប់​ផ្តើម​ស្រវេ​ស្រវា​ដោះ​អាវ​ចាស់​ផ្លាស់​រក​អាវ​ថ្មី​ លៃ​លក​រក​យន្តការ​បន្ទាន់​មួយ​ ដើម្បី​ទ្រទ្រង់​វត្ត​មាន​របស់​ខ្លួន​ និង​ដើម្បី​កាន់​កាប់​កម្ពុជា​ជា​បន្ត​ទៅ​ទៀត​។

    រំលឹក​រឿង​នេះ​ មិន​មែន​មាន​ន័យ​ថា​ លោក​ ហ៊ុន​ សែន​ គ្មាន​យុទ្ធសាស្ត្រ​នយោបាយ​ខ្លួន​ឯង​នោះ​ទេ​។ ល្បែង​នយោបាយ​ដ៏​ចំបង​មួយ​ ដែល​គេ​ឯង​ទទួល​ស្គាល់​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​លេង​បាន​ខ្លាំង​ ហើយ​លេង​មិន​សូវ​ចាញ់​នោះ​ គឺ​ល្បែង​បំបែក​គូ​ប្រកួត​ ដោយ​អូស​ទាញ​សមាជិក​ដែល​ជា​ជន​ឱកាស​និយមខ្លះ​នៃ​ក្រុម​ម្ខាង​ទៀត​អោយ​មក​នៅ​ខាង​លោក​ តាម​រយៈ​ការ​ផ្តល់​លាភ​សក្ការៈ​ជាលុយ​កាក់​ ឬ​ជា​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​។ ការ​បញ្ចប់​របប​ខ្មែរ​ក្រហម​ជា​ស្ថាពរ​នៅ​ឆ្នាំ​១៩៩៦​ និង​ការ​បំផ្លាញ​​គណបក្ស​ហ៊ុន​ស៊ីន​ប៉ិច​ ជា​ឧទាហរណ៍​ដ៏​ងាយ​មើល​មួយ​ ចំពោះ​ល្បែង​នយោបាយ​ទិញ​បំបែក​របស់​លោក​ ហ៊ុន​ សែន​។ លោក​នាយក​រដ្ឋ​មន្ត្រី​បំបែក​ក្រុម​ខ្មែរ​ក្រហម​ តាម​រយៈ​ការ​ផ្តល់​ការ​​លើក​លែង​ទោស​ជា​រង្វាន់​ដល់​មេ​ខ្មែរ​ក្រហម​អៀង សារី​ និង​មេ​ខ្មែរ​ក្រហម​គ្រាក់​ៗ​មួយ​ចំនួន​ទៀត​។ លោក​បំបែក​ហ៊្វុន​ស៊ីន​ប៉ិច​ នៃ​តំណាក់​កាល​ដំបូង​ តាម​រយៈ​ការ​ផ្តល់​តំណែង​នាយក​រដ្ឋ​មន្ត្រី​ទី​មួយ​ដល់​លោក​ អ៊ឹង​ ហួត​។ តាម​ពិត​​​លោក​នាយក​រដ្ឋ​មន្រ្តី​លេង​ល្បែង​ ដែល​លោក​ខ្លាំង​នេះ​ មិន​តែ​ជា​មួយ​អ្នក​នយោបាយ​ទេ​ សូម្បី​តែ​ជា​មួយ​​ក្រុម​សកម្ម​ជន​តវ៉ា​សិទ្ធិ​ដី​ធ្លី​ ក៏​លោក​អនុវត្ត​ល្បែង​ ដែល​លោក​ខ្លាំង​ក្នុង​ការ​លេង​នេះ​ដែរ​។ សកម្ម​ជន​ដី​ធ្លី​បឹង​កក់ ​ដែល​ធ្លាប់​តែ​រួម​សាមគ្គី​គ្នា​យ៉ាង​ស្អិត​រមួត​ ទី​បំផុត​ត្រូវ​គេ​បំបែក​ជា​ពីរ​ក្រុម​ តាម​​ល្បែង​ទិញ​ហើយ​បំបែក​នេះ​។

    បន្ថែម​លើ​នេះ​ ប្រសិន​បើ​លោក​អនុវត្ត​ល្បែង​ទិញ​បំបែក​នេះ​តែ​មួយ​មុខ​ មិន​បាន​ជោគជ័យ​ជា​ទី​គាប់​ចិត្ត​លោក​ទេ លោក​បញ្ចូល​បន្ថែម​វិធី​មួយ​ទៀត​ ដែល​លោក​ធ្លាប់​លេង​បាន​ខ្លាំង​គួរ​សម​ដែរ​ នោះ​គឺ​វិធី​កំទេច​អ្វី​ដែល​លោក​គិត​ថា​ ជា​ការ​គំរាម​កំហែង​ដល់​ការ​កាន់​អំណាច​របស់​លោក​ចោល​ តែ​ម្តង​។ កាល​ពី​នៅ​ចុង​សប្ដាហ៍​កន្លង​នេះ​ សារ​ព័ត៌មាន​ ឌឹ​វ៉ល​ស្រ្ទីត​ ហ្សួរ​ណាល់​ (The​ Wall​ Street​ Journal​) របស់​សហរដ្ឋ​អា​មេរិក​ បាន​ដក​ស្រង់​ការ​វិភាគ​របស់​អ្នក​វិទ្យា​សាស្ត្រ​នយោបាយ​នៃ​វិជ្ជាស្ថាន​ការពារ​ជាតិ​អូស្ត្រាលី ​លោក ខាល​ ថាយយរ៍​ (Carl Thayer) ថា​ការ​បាញ់​​សម្លាប់​បង្ក្រាប​បាតុករ​ជា​កម្មករ​រោង​ចក្រ​នា​ពេល​ថ្មីៗ​នេះ ​គឺជា​ការ​ព្យាយាម​បំបែក​ចំណង​ទាក់ទង​រវាង​បាតុករ​ដែល​ជា​កម្មករ​​ ពី​បាតុករ​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​។ លោក​បញ្ជាក់​ថា​​លោក​ ហ៊ុន​ សែន​ អាច​នឹង​រំងាប់​កំហឹង​របស់​កម្មករ​ហើយ​អូសទាញ​ពួកគេ​អោយ​មក​ខាង​លោក​វិញ ​តាម​ការ​ដំឡើង​ប្រាក់ខែ​គោល​ដែល​ពួកគេ​ទាមទារ​។ បន្ទាប់​មក​លោក​អាច​ចាប់​ពួក​គេ​អោយ​ជល់​នឹង​ក្រុម​បាតុករ​របស់​គណបក្ស​ប្រឆាំង​វិញ​។ ជា​ទូទៅ​ លោក​តែង​តែ​លេង​ល្បែង​ ទិញ​បំបែក​នេះ​បាន​ជោគជ័យ​ស្ទើរ​តែ​រាល់​លើក​ ហើយ​បើ​លោក​ជា​អ្នក​ឈ្នះ​ អ្នក​ដែល​ចូល​លេង​ល្បែង​នេះ​ជា​មួយ​លោក​ មាន​ន័យ​ថា​ក្រុម​លក់​ខ្លួន​អោយ​លោក​នាយក​រដ្ឋ​មន្ត្រី គឺ​ជា​អ្នក​ចាញ់​…​ ថ្វី​ត្បិត​តែ​ពី​ដំបូង​មើល​ទៅ​ហាក់​ដូច​ជា​ឈ្នះ​ក៏​ដោយ​។ មាន​អ្នក​ចូល​លេង​ល្បែង​ទិញ​ខ្លួន​លក់​ខ្លួន​ជា​មួយ​លោក​ ហ៊ុន​ សែន​ តិច​នាក់​ណាស់​ ដែល​មិន​រលាយ​បាត់​មុខ​ពី​ឆាក​នយោបាយ​។ ប្រសិន​បើ​នៅ​មាន​មុខ​ក្នុង​ឆាក​នយោបាយ​ ក៏​គេ​កំរ​ឃើញ​ពួក​គាត់​បាន​តំណែង​អ្វី​ធំ​ដុំ​ ឬ​តំណែង​ដែល​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន​ សែន​ ឬ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​ណាស់​។ អ្នក​ដែល​លក់​ខ្លួន​អោយ​លោក​ ហ៊ុន​ សែន​ ភាគ​ច្រើន​ទទួល​តំណែង​ធំ​បំផុត​ ត្រឹម​មាន​មុខងារ​ជា​សត្វ​សេក​ ត្រូវ​លោក​​ប្រើ​អោយ​ស្រែក​ជេរ​រក​រឿង​អ្នក​កាសែត​ ជេរ​អតីត​មនុស្ស​នៅ​ក្រុម​ជា​មួយ​គ្នា ឬ​ទុក​អោយ​ស្រែក​ការពារ​សម្តេច​តេជោ​ប្រកប​ដោយ​គតិ​បណ្ឌិត​ដ៏​ខ្ពង់​ខ្ពស់​តែ​ប៉ុណ្ណោះ​។

    ថ្វី​ត្បិត​តែ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ជា​ជន​ខ្លាំង​ជាប់​លេខ​មួយ​ក្នុង​ការ​បំបែក​ និង​រំលាយ​គូ​ប្រកួត​ និង​ពង្រឹង​អំណាច​ខ្លួន​ក៏​ដោយ​ លោក​ទទួល​បាន​ពិន្ទុ​ទាប​ណាស់​ ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ ការ​ផ្តល់​យុត្តិធម៌​សង្គម​ ការ​បំបាត់​អំពើ​ពុក​រលួយ​ និង​ការ​ការពារ​សម្បត្តិ​ធម្មជាតិ​។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​នានា​របស់​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរ​ជាតិ​។

    ដូច​នេះ​ តើ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ជា​បុរស​ខ្លាំង​មែន​ ឬ​មិន​មែន​?​ បើ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ អ្នក​ដឹក​នាំ​ ដែល​ខ្លាំង​យក​អំពើ​ហិង្សា​ មក​ដោះ​ស្រាយ​បញ្ហា​ មិន​មែន​ជា​មេដឹក​នាំ​ប្រកប​ដោយ​គុណធម៌​ទាំង​ដប់​ ឬ​ហៅ​ថា​ទស​ពិធ​រាជ​ធម៌​នោះ​ទេ​។ អ្នក​ដឹកនាំ​ដែល​មាន​គុណធម៌​ទាំង​ដប់​នោះ​រួម​មាន​ ការ​ដឹក​នាំ​ប្រកប​ដោយ​ទាន​ មាន​ទឹក​ចិត្ត​ពោរពេញ​ដោយ​ក្តី​អាណិត​អាសូរ​ ស្គាល់​សុខ​​និង​ទុក្ខ​ ជួយ​សង្រ្គោះ​ប្រជារាស្រ្ត​ដូច​កូន​បង្កើត​របស់​ខ្លួន​។ ដឹក​នាំ​ដោយ​មាន​សីលធម៌​ល្អ ​ចេះ​គោរព​ច្បាប់​ប្រទេស​ គឺ​រដ្ឋ​ធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ ចេះ​បរិច្ចាគ​ប្រកប​ដោយ​ក្តី​លះបង់​ខ្ពស់​ លះបង់​ប្រយោជន៍​ខ្លួន​ គិត​ដល់​ប្រយោជន៍​រាស្រ្ត​ និង​ជាតិ​ជា​ធំ​ និង​ដឹក​នាំ​ដោយ​មិន​ឆាប់​ខឹង​ក្រោធ​ ឆេវឆាវ​ខុស​ទំនង ​គ្មាន​ហេតុ​ផល​​ជា​ដើម។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​ការ​អះអាង​របស់​មនុស្ស​ដែល​រិះគន់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ គ្មាន​សំចៃ​មាត់​ គឺ​លោក​ ប្រ៊ែដ​ អាដាម​ (Brad Adam) ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) លោក​នៅ​តែ​ចាត់​ទុក​ថា​ លោក​ ហ៊ុន​ សែន​ ជា​បុរស​ខ្លាំង​ ដោយ​ លោក​ប្រដូច​លោក​ ហ៊ុន​ សែន​ ទៅ​នឹង​ជន​ផ្តាច់​ការ​មួយ​ចំនួន​ មាន​ បេន​ អាលី​ (Ben Ali)​ មូ​បា​រ៉ាក់​ (Mubarak) និង​ហ្គាដាហ្វី​ (Qaddafi) ជា​ដើម​។ ពួក​មេ​ដឹក​នាំ​ នៃ​ពិភព​អារ៉ាប់​ទាំង​នេះ​សុទ្ធតែ​ជា​មេ​ដឹក​នាំ​ផ្តាច់​ការ​ យក​ការ​គំរាម​គំហែង​ និង​អំពើ​ហិង្សា​ជា​មធ្យោបាយ​ ហើយ​ទើប​នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​អំណាច​ នា​ពេល​ថ្មី​ៗ​នេះ​៕

  16. I,Khmer says:

    Your degree = SHIT
    CPP = TOILET
    You = ASSHOLE

  17. ^-^ says:

    ស៊ីភីភី មានន័យថា:” ស៊ី=កុម្មុនីស្ត , ភី=ប្រជាជន, ភី=គណៈបក្ស” “Communist Prople Party”.

  18. ក្បាច់សាមកុក says:

    អា​ bol ទស្សនរបស់ឯងជាជនផ្តាច់ការ មិនចង់អោយអាណាល្អជាង ៧ មករាឯងទេ ។ និយាយអីចឺងដឹងទេថាមនុស្សណាខ្លះលក់ក្បាលអោយយួន ឯងនិយាយនេះត្រូវច្រើនណាស់ គីអាខ្វាក់ ព្រោះអោយតា​ យួន ៩៩ ឆ្នាំក៏បាន កោះត្រល់អោយគេហើយអង្គុយ និង និយាយការពាងអោយគេ ៥ ម៉ោង ២០ នាទី ទៀត ។ ចុះ អាថៃវិញ វាចាញ់ខ្មែរអំពីប្រាសាទព្រះវិហារ ដល់តុលាកាអន្តរជាតិ តាំងពិជិដូន ជិតាវា វានៅតែទាមទា ចុះ ហ៊ុន សែន វាអោយកោះត្រល់ទយួន ហើយការពាអោយយួន ៥ ម៉ោង ២០ នាទី ទៀត អត់អោយអាណាសួរមួយម៉ាត់ណា ជាស្អីទៅ កុំភ្លើពេក អា bol ។

  19. ក្បាច់សាមកុក says:

    គេល្អអោយល្អទៅ ជាពិសេសខ្មែរ កុំអោយដូចអាខ្វាក់បានហើយ ឫ ចង់អោយអញសសើរតែអាខ្វាក់មួយ ។ ប្រាប់ ឯងទៅ អា bol អញជាមនុស្សចុងក្រោយគេហើយដែលជេរអាខ្វាក់ ដល់ពេលដែលស្អប់ ជេរ ១០​ដង មួយថ្ងៃ អា។​ កាលមុនអញគិតថាប្រទេសមានសង្គ្រាមមានគំនិណថាទុក អោយមានការកែប្រែ និង យល់ថា ហ៊ុន សែន ក៏ជាវិរជនដែរ តែរងចាំ ១៥ ឆ្នាំចាំមើល អត់កើតការអី ។ ចុងក្រោយ អញមាន គំនិនមួយគឺថា ជនជាតិ និង ប្រជាជនខ្មែរទាំងអស់ មានកតព្វកិច្ចបូជាដើម្បីជាតិ មាតុភូមិ និង គ្មានកតព្វកិច្ចក្នុងការបំផ្លាញជាតិ នោះទេ ។ កុំនឹកគុណដល់ ហ៊ុន សែន និង ៧ មករា ពេក ។ ៧ មករា មានលក្ខណវិជ្ជមាន និង អវិជ្ជមាន ច្រើនណាស់ដែរ ។ ប្រាប់ទៅ អញក៏ជាកូនចៅអ្នករំដោះ ៧ មករា​ដែរ តែ ឧពុក អញស្លាប់ហើយព្រោះ ៧មករា ។ កុំដឺងគុន ហ៊ុន សែន និង ៧ មករា​ ហើយបំផ្លាញជាតិ …. បើមិនចេះគិតមានតែ មិនមែនខ្មែរ …យួន ??

  20. Banh Bev says:

    លោក ស៊ីវ ស៊ីចាន់​ មិនបានរំដោះខ្មែរពី ព៉ុល ពត ហើយជួយខ្មែរ អែណាំ??????