ដោយ៖ ជន ស្រីណុច
ថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2014
http://vodhotnews.com
រូបថតពី Google
ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់សាធារណៈជន ក៏ដូចជាតំណាងក្រុមហ៊ុន និងអ្នកចេញទំនិញទាំងអស់ ឲ្យទាក់ទងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្នុងករណីមានការយឺតយ៉ាវទាក់ទងនឹងការចេញវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ឲ្យដឹងថា ប្រសិនបើអ្នកនាំចេញទំនិញគ្រប់ប្រភេទទាំងអស់ មានការយឺតយ៉ាវចំពោះការចេញវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមនៃទំនិញ សូមទាក់ទងដោយផ្ទាល់ ទៅកាន់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះរួមមាន អគ្គនាយក លោក សុខ សុភ័ក្រ អគ្គនាយករង លោក ស៊ាង ថៃ, លោក ស៊ុត តារ៉ា, លោក អ៊ុក ទី, និងលោក សួន តារិទ្ធ។
សេចក្ដីជូនដំណឹងបញ្ជាក់ថា ក្នុងករណីទំនាក់ទំនងឈ្មោះខាងលើហើយ នៅតែពុំមានប្រសិទ្ធភាពទៀត អាចទាក់ទងទៅ លោក ស៊ុយ សាន នាយកខុទ្ទកាល័យផ្ទាល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
យន្តការ ដាក់សំណាញ់ យកលុយកំពុងតែប្រព្រឹត្តទៅបណ្តើរៗហើយ។ កម្ពុជា ព្រះរាជា ណាចក្រនៃបញ្ហានិងចំណោទ (Kingdom of Questions) ។
រដ្ឋាភិបាលសព្វថ្ងៃ ធ្វើ អីៗ បង្កើតតែបញ្ហា ស្មុកស្មាញ !
នេះជាល្បិចសំរាប់រកលុយជូនមេតែបុ៉ណ្ណោះ…វាគ្មានតម្លាភាព គណបេយ្យភាព និងប្រកួតដោយស្មោះត្រង់អីទេ…បើមនុស្សដដែល ចោរដដែលនោះ…!!!
Kingdom of problem, and fully crazy politicians from CPP.