ដោយ៖ ណុល ដារ៉ា
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
លោក សម រង្ស៊ី (ឆ្វេង) ប្រធានគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន (រូបភាពដោយ តាត ឧត្ដម)
មកដល់ពេលនេះ ការជាប់គាំងនយោបាយខ្មែរបានអូសបន្លាយអស់រយៈពេល៦ខែមកហើយ។ ក្នុងកំលុងពេលជាប់គាំងនយោបាយនេះ គណបក្សឈ្នះឆ្នោតទាំងពីរបានព្យាយាមដោះស្រាយវិវាទតាមរយៈតុចរចាជាច្រើនលើកច្រើនសា។
របៀបវារៈនៃការចរចារវាងគណបក្សទាំងពីរ មិនត្រូវបានផ្សព្វផ្សាយឲ្យអ្នកតាមដានសភាពការណ៍នយោបាយបានដឹងឮទេ ទោះបីជាមានការទាមទារពីគណបក្សសង្គ្រោះជាតិ ឲ្យផ្សាយបន្តផ្ទាល់ពីការចរចានោះ តាមកញ្ចក់ទូរទស្សន៍ជាតិក្ដី។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច យល់ថា ឧបសគ្គនៃការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានប្រាំចំណុច ទី១ អ្នកនយោបាយបែរខ្នងដាក់គ្នាមិនព្រមរកដំណោះស្រាយ ទី២ គណបក្សទាំងពីរប្រកាន់ផ្លូវផ្សេងគ្នា មិនមានចំណុចរួម គឺមួយប្រកាន់ឆ្វេង មួយប្រកាន់ស្ដាំ ទី៣ អ្នកនយោបាយមិនយកឆន្ទៈនយោបាយមកដោះស្រាយ បែរជាដោះស្រាយតាមប្រព័ន្ធតុលាការ ជាហេតុធ្វើឲ្យស្ថានការតឹងតែងដូចពេលបច្ចុប្បន្ន ទី៤ គណបក្សទាំងពីរបង្ហាញសាច់ដុំដាក់គ្នារៀងៗខ្លួន ម្ខាងអាងកម្លាំងប្រជាជន ឯម្ខាងអាងកម្លាំងប្រដាប់អាវុធ ដែលជាឧបករណ៍របស់រដ្ឋ និងចំណុចទី៥ ដោយសារគណបក្សសង្គ្រោះជាតិមានការគាំទ្រពីអន្តរជាតិ ដាក់សម្ពាធហិរញ្ញវត្ថុទៅលើគណបក្សប្រជាជនកម្ពុជា ឯគណបក្សប្រជាជនកម្ពុជាថាខ្លួនមានលុយសម្រាប់ដេកស៊ី និងសម្រាប់បើកប្រាក់ខែ។ លោកបន្ថែមថា ការបកស្រាយរដ្ឋធម្មនុញ្ញ ក៏ជាឧបសគ្គមួយផងដែរ «បាទចំណុចមួយទៀត គឺគេអាងទៅលើរដ្ឋធម្មនុញ្ញ ម្នាក់ៗសុទ្ធតែបកស្រាយរដ្ឋធម្មនុញ្ញយកត្រូវរៀងខ្លួន អាហ្នឹងហើយដែលជារនាំងចងនៃប្រព័ន្ធចរចាមិនឲ្យខិតជិតគ្នា»។
អ្នកវិភាគរូបនេះក៏សង្កត់ធ្ងន់ផងដែរថា របៀបវារៈនៃការចរចា និងការមិនទុកចិត្តគ្នា ក៏ជាឧបសគ្គផងដែរ។ លោកថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិឲ្យផ្ទៀងផ្ទាត់សន្លឹកឆ្នោត និងការបោះឆ្នោតឡើងវិញ ឬបោះឆ្នោតមុនអាណត្តិ គឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជាមិនអាចទទួលយកបាន។
អ្នកវិភាគបញ្ហាសង្គមលោក កែម ឡី យល់ថា ឧបសគ្គនៃការចរចារវាងគណបក្សនយោបាយទាំងពីរមានប្រាំពីរចំណុច ទី១ ស្រុកខ្មែរគ្មានយន្តការដោះស្រាយនយោបាយពិតប្រាកដ ទី២ អាកប្បកិរិយាអ្នកនយោបាយ ប្រកាន់តឹងរៀងៗខ្លួន គិតផលប្រយោជន៍បក្ស ជាងផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ទី៣ គឺអាក្បកិរិយាបុគ្គល ដែលយកជម្លោះនយោបាយធ្វើជាជម្លោះបុគ្គល ស្អប់គ្នាទៅវិញទៅមក មិនចង់ជួបមុខគ្នា ទី៤ ដោយសារយន្តការនៃការដោះស្រាយនយោបាយធ្វើរបៀបជាកម្មុយនីស្ត មិនធ្វើតាមរបៀបសេរី ប្រជាធិបតេយ្យ ទី៥ គឺការដោះស្រាយដោយគ្មានតម្លាភាព មិនផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងគ្មានអ្នកសម្របសម្រួល ទី៦ គឺគណបក្សទាំងពីរមិនបានកំណត់សួចនាករធំៗសំខាន់ៗសម្រាប់ជាតិ ធ្វើឲ្យការជជែកគ្នាមិនយកគំនិតទៅជជែក បែរជាយកអារម្មណ៍ទៅជជែកទៅវិញ។
លោកកែម ឡី បញ្ជាក់ថា ភាពមិនប្រក្រតីនៃការបោះឆ្នោតក៏ជាឧបសគ្គមួយផងដែរ «ចំណុចទី៧ យើងឃើញថា ការបោះឆ្នោតយើងមិនមានតម្លាភាព មានភាពស្មុគស្មាញច្រើននីតិវិធីអីហ្នឹង ធ្វើឲ្យគណបក្សកាន់អំណាចហ្នឹង មិនហ៊ាននឹងលាត្រដាងការពិត មិនហ៊ានបញ្ចេញនូវព័ត៌មាន ដែលជាព័ត៌មានពិតប្រាកដសម្រាប់សាធារណជន។ អាហ្នឹងដែលជាបរិយាកាស និងឧបសគ្គសំខាន់»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និយាយដោយទទូចថា បើគណបក្សប្រជាជនកម្ពុជាពិតជាមានអ្នកគាំទ្រច្រើន ហើយឈ្នះការបោះឆ្នោតដោយសុចរិតមែន មិនគួរច្រានចោលរបៀបវារៈរបស់គណបក្សសង្គ្រោះជាតិ ឲ្យផ្ទៀងផ្ទាត់លទ្ធផលឆ្នោត កែទម្រង់ប្រព័ន្ធបោះឆ្នោត និងធ្វើការបោះឆ្នោតឡើងវិញនោះទេ។
ថ្លែងនៅក្នុងវេទិកាជួបជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅស្រុកឈូក ខេត្តកំពត កាលពីថ្ងៃ១៩ ខែមករា លោកកឹម សុខា មានប្រសាសន៍ថា គណបកសង្គ្រោះជាតិនឹងចូលប្រជុំសភា បើមានសាក្សីដឹងឮពីការសន្យាធ្វើកំណែទម្រង់របស់គណបក្សប្រជាជនកម្ពុជា «យើងថា ឥឡូវយើងចូលសភា យើងមិនអត់ចូលទេ ពីព្រោះប្រជារាស្ត្របោះឆ្នោតឲ្យយើងហើយ មិនមែនថាយើងបដិសេធមិនចូលទេសភា ប៉ុន្តែមុននឹងចូល យើងត្រូវនិយាយគ្នាឲ្យច្បាស់ មានសាក្សីជាអន្តរជាតិ មានព្រះមហាក្សត្រជាអធិបតីដឹងឮទាំងអស់គ្នាថា កែអីខ្លះសិន ធ្វើអីខ្លះសិន។ បើព្រមព្រៀងគ្នាហើយ បានយើងចូលទៅធ្វើ»។
ក្នុងវេទិកាសម្ពោធជាផ្លូវការ ភូមិកុមារ អេស អូ អេស នៅខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកបានបដិសេធសំណើសុំធ្វើអាជ្ញាកណ្ដាល របស់លោក សុរិយា ស៊ូប៊ែឌី ចំនួនពីរដង ដោយសំអាងថា កម្ពុជាមានភាពចាស់ទុំខាងនយោបាយ ហើយអាចដោះស្រាយដោយខ្លួនឯងបាន។ លោកបញ្ជាក់ថា នៅពេលដែលការចរចារវាងគណបក្សទាំងពីរកាន់តែខិតជិតរកគ្នា នឹងថ្វាយព្រះរាជតួនាទីជូនព្រះមហាក្សត្រ «ឥឡូវព្រះមហាក្សត្រនឹងត្រូវដើរព្រះរាជតួនាទីនៅពេលណា ដែលមានការព្រមព្រៀងថ្វាយព្រះមហា-ក្សត្រ។ បើគម្លាតធំពេក កុំអាលអី»។
តាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី និងសភាពការណ៍នយោបាយជាក់ស្ដែង ដែលគណបក្សទាំងពីរនៅសម្ញែងកម្លាំងដាក់គ្នាមិនព្រមចូលតុចរចាឡើយ បញ្ជាក់ថា លទ្ធភាពដែលអាចត្រូវរូវគ្នារវាងគណបក្សឈ្នះឆ្នោតទាំងពីរនៅមានគម្លាតធំធេងនៅឡើយ។ ក្រុមអ្នកវិភាគមើលឃើញថា ក្នុងស្ថានភាពដ៏តានតឹងដូចនេះ ចាំបាច់ឲ្យមានការអន្តរាគមន៍ពីឥស្សរជនណាមួយ ដែលអាចសម្រុះសម្រួល ហើយអាចបញ្ចប់ការជាប់គាំងនយោបាយនេះបាន៕
សូមសរសេរមកកាន់ លោក ណុល ដារ៉ា តាមរយៈ daranol@yahoo.com
រឿងវានៅត្រង់ថា CPP ជាចោរក្លាចស្រមោលខ្លួនឯង !
ស្តេចធ្វើជាអាជ្ញាកណ្តាលបានថិតលើលោកហ៊ិនសែនជាអ្នកបញ្ជាមិនថិត
នៅលើការសំរេចរបស់ស្តេចអង្គរនេះទេ។
នរណាមានទ័ព និង អាវុធគ្រប់ប្រភេទ អ្នកហ្នឹងជាម្ចាស់!!!ហាសហាសហាហា!!!
ក្រុមអ្នកវិភាគមើលឃើញថា ក្នុងស្ថានភាពដ៏តានតឹងដូចនេះ ចាំបាច់ឲ្យមានការអន្តរាគមន៍ពី
ឥស្សរជនណាមួយ ដែលអាចសម្រុះសម្រួល ហើយអាចបញ្ចប់ការជាប់គាំងនយោបាយនេះបាន៕
______________________________________
លោកបណ្ឌិត សុខ ទូច និងលោក កែម ឡី សូមមេត្តាជួយវិភាគឲ្យចំអំពីវិបត្តិគម្លាត នៃការជាប់គាំង
នយោបាយក្នុងប្រទេសកម្ពុជាដែលខ្ញុំយល់ឃើញថា ម្ខាងអាងកម្លាំងសេដ្ឋកិច្ច ( មិនមែនរៃអង្គាស)
ឯម្ខាងទៀតអាងកម្លាំងប្រដាប់អាវុធ។ ខ្ញុំយល់ស្របទាំងអស់ទៅតាមការវិភាគ របស់លោកទាំង២៕
Anything can be explored with political WILL from both sides, working towards resolution of COMMON grounds. There will be plenty of stipulations regarding approaches to resolutions.
CNRP is committed working towards CHANGE in ruling due to fear of land losses and undemocratic management of ruling CPP.
The CPP still continues gripping on POWER for which needed to be contained, under the principles of democracy.
It is indeed, principles and mechanism of democracy are relevant and applicable, to establish for COMMON grounds.
It is not questionable that Cambodians are demanding for their RIGHTS respected and their actions are supported by many organizations , NGOS (DEMOCRATIC ELEMENTS) and International organizations including the UN.
It is ignorant to express that the people and organizations are on the wrong side of DEMOCRACY.
Constitution is a formal agreement of RGC, , countries of Peace Agreement 1991.
It should be fully applicable to all Cambodians and ruling, including the HM the King.
Respect obligations to tasks under CONSTITUTION is the right path to Peace.
God bless Cambodia and her people.
Sitting on the blame, it is not a solution.
ម្នាក់ៗចង់បានប្រៀបខាងនយោបាយរាងៗខ្លួនតែយើងសង្កេតឃើញថាគណបក្សសង្រ្គោះជាតិ
គាត់ចង់បានប្រៀប២មួយគឺស្មើរតែបើបានឈ្នះគឺកាន់តែល្អ។តែខាងគណបក្សប្រជាជនវិញ
គឺគាត់ទាមទារយកតែប្រៀបឈ្នះប៉ុណ្ណោះឯស្មើរគ្នាគាត់មិនចង់បានទេព្រោះគាត់គិតថាគាត់
ពិតជាត្រូវលះបង់ធំពេកទៅឲ្យបក្សសង្រ្គោះជាតិ។អីច្ចឹងហើយទើបការចរចារកន្លងមកត្រូវជាប់
គាំងមកពីបក្សប្រជាជនមិនហ៊ានលះបង់និងដាក់ខ្លួនឲ្យមកនៅស្មើគា្នជាមួយបក្សសង្រ្គោះជាតិ។
ការដែលបក្សប្រជាជនលើកខ្លួនឯងខ្ពស់យ៉ាងនេះហើយទើបបណ្ដាលឲ្យបក្សសង្រ្គោះជាតិត្រូវខំ
ប្រឹងធ្វើយ៉ាងណាដើម្បីឲ្យតំលៃខ្លួនឯងឡើងបានខ្ពស់ថែមទៀតតាមរយះធ្វើបាតុកម្មធំៗនិង
សម្បូរបែបគឺបាននយ័ថាឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានផ្សេងៗដើម្បីយកប្រៀបនយោបាយ
ងាយស្រួលធ្វើការចរចារជាមួយបក្សប្រជាជនឡើងវិញ។ឥឡូវនេះម្ខាងៗកំពុងនៅមានជំរើស
ច្រើនរាងៗខ្លួនអីច្ចឹងពួកគេមិនទាន់ចង់ចរចារគា្នទេចាំមើលគេលេងអស់ក្បាច់សិនមើល។
សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត
Pouvoir pouvoir et encore pouvoir. Qui aura raison de qui?
ម្នាក់ៗៗៗៗសុទ្ឋតែចង់ដេកកណ្តាលហាសហាសហាសហាសហាសហាសហាសហាសអស្ចារ្យណាស់
មិនថានាពេលនេះឬពេលណាមួយក្នុងថ្ងៃអនាគត ចាំបាច់ត្រូវតែរួមតុចរចារគ្នាមិនខាន
វាគ្មានច្រកណាដែលល្អប្រសើរនិងបានការជាងនេះទៀតឡើយ ចឹងហើយម៉េចមិនប្រញាប់
រួមតុចរចារឲ្យបានឆាប់ទៅ!! ហាមាត់មានតែប្រជាជន មានតែជាតិមាតុភូមិ មានតែសុខដុមរមនា
តែទង្វើសព្វថ្ងៃខុសស្លាស់ ។ ឯការប្រើប្រាស់កងកម្លាំងចូលបង្ក្រាបក្រុមបាតុករនោះគ្មានបានការទេ
មានតែការបាត់បង់ជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ គួរបក្សទាំងពីរផ្លាស់ប្ដូរ
គំនិតរៀងៗខ្លួនដើម្បីផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនផងចុះ។