ផូ មុនី​ពៅ ទៅ​សម្រេច​គម្រោង​៣​នៅ​ហុងកុង​

ដោយ៖​ ​វង្ស សុ​ម៉ា​លីន​
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com

អ្នកនាង ផូ មុនីពៅ និងស្វាមី ក្នុងពិធីរៀបអាពាហ៍ពិពាហ៍កាលពីដើមឆ្នាំ២០១១ (រូបថត សុម៉ាលីន)

​អតីត​ពិធី​ការិនី​ល្បី​ឈ្មោះ​ប្រចាំ​នៅ​ទូរទស្សន៍ CTN អ្នកនាង​ផូ មុនី​ពៅ ត្រូវ​គេ​អះអាង​ថា មិនទាន់​ត្រលប់​ពី​ហុងកុង​ឡើយ បន្ទាប់​ពី​អ្នកនាង និង​ស្វាមី ទៅ​កាន់​ទីនោះ ប្រមាណ​ជា​៣​អាទិត្យ​មកហើយ មកទល់ពេលនេះ​។ ប្រភព​ពី​សាច់ញាតិ​របស់​អ្នកនាង​ប្រាប់ថា មាន​គម្រោង​ធំ​៣ ដែល​អតីត​តារា​ស្រី​រូប​នេះ ត្រូវ​បន្ត​ស្នាក់​នៅ​ទីក្រុង​ហុងកុង មិន​ទាន់​កំណត់​ថ្ងៃ​វិល​វិញ​។

​ក្មួយប្រុស​របស់​អ្នកនាង​ផូ មុនី​ពៅ បាន​ប្រាប់​ភ្នាក់ងារ VOD កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមករា ​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ថា អ្នកនាង ផូ មុនី​ពៅ បាន​ចាកចេញ​ទៅ​កាន់​ទីក្រុង​ហុងកុង កាលពីដើម​ខែមករា ហើយ​ទៅ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ប៉ុណ្ណោះ​។ ហេតុផល​ដែល​ធ្វើឲ្យ​អ្ន​ក​នាង​ចាកចេញ​ទៅ​កាន់​កោះ​នោះ  គឺ​ដើម្បី​ទៅ​សម្រេច​គម្រោង​ធំ​៣ ដែល​គម្រោង​ទាំង​នោះ សុទ្ធតែ​ហេតុផល​ដែល ផូ មុនី​ពៅ និង​ស្វាមី ត្រូវការ​។ គម្រោង​ទី​១ របស់​តារា​ស្រី​រូប​នេះ គឺ​ដើម្បី​ឲ្យ​លោក​អេ​រិក​ជា​ស្វាមី បំពេញ​ការងារ​ការទូត ទី​២​ទៅ​ដើរ​កម្សាន្ត​ឆ្លង​ខួបអាពាហ៍ពិពាហ៍ និង​ទី​៣ គឺ​ដើម្បី​ទៅ​ឆែក​សុខភាព​។ អ្នកនាំពាក្យ​ដែលជា​អ្នក​លើក​ទូរស័ព្ទ​ដដែល​ប្រាប់ថា ស្វាមី​របស់​ផូ មុនី​ពៅ គឺជា​មន្ត្រី​ជាន់ខ្ពស់​ធំ​ម្នាក់​ប្រចាំ​នៅក្នុង​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ដែល​ជារឿយៗ​រមែង​ត្រូវ​មេ​កើយ​ចាត់​ឲ្យទៅ​បំពេញភារៈក្នុង​តំបន់ ឬ​ក្នុង​ប្រទេស ដែល​មាន​ស្ថានទូត​បារាំង​តាំង​នៅ​មិន​ដែល​ខាន​។ គាប់​ជួន​ជា​គម្រោង​នោះ ត្រូវចំ​អំឡុងពេល​នៃ​ខួប​៣​ឆ្នាំ អាពាហ៍ពិពាហ៍​ផង ទើប​ដំណើរ​ចេញ​ទៅ​ក្នុង​ទីក្រុង​ហុងកុង​លើក​នេះ ស្ថិត​ក្នុង​គម្រោង​លំហែកាយ​ក្នុង​រូបភាព​ចាក់គ្រឹះ​នូវ​ភាព​ផ្អែមល្ហែម​ផង​។ ពាក់ព័ន្ធ​នឹង​គម្រោង​ទី​៣ អ្នកឆ្លើយ​ទូរស័ព្ទ​ជំនួស​ប្រាប់ថា គឺ​អ្នកនាង​ទៅ​ក្នុង​បំណង​ឆ្ពោះ​ទៅ​ឆែក​សុខភាព​។ ក្មួយប្រុស​របស់​អ្នក​នាង​មិន​ប្រាប់ថា អ្វី​ជា​បញ្ហា​សុខភាព ដែលផូ មុនី​ពៅ ត្រូវ​ពិនិត្យ​នោះទេ ខណៈ​ដែល​ប្រភព​ក្រៅផ្លូវការ​សង្ស័យថា អ្នកនាង និង​ស្វាមី អាច​នឹង​ប្រឹក្សា​រឿងរៀបការ​ច្រើន​ឆ្នាំ ហើយ​មិន​ទាន់​មាន​កូន​នោះ​ច្រើន​ជាង​។

ក្នុងជំនួប​កាលពី​ចុងឆ្នាំ​២០១៣ ផូ មុនី​ពៅ ធ្លាប់​ប្រាប់ថា អ្នកនាង និង​ស្វាមី មិន​ដែល​ពន្យារកំណើត​នោះទេ ប៉ុន្តែ​មក​ពី​គ្មាន​ដំណឹង​ល្អ ទើប​នៅ​តែ​គ្មាន​កូនចៅ​ទុក​ជា​ចំណងដៃ​ដូចគ្នា​។ មកទល់​ពេល​នោះ ទាំង​ឪពុក​ម្ដាយបង្កើត និង​ឪពុក​ម្ដាយក្មេក​របស់​អ្នកនាង ទទូច​ចង់បាន​កូន​មិន​តិច​ឡើយ នៅពេល​ដែល​ឃើញ​អ្នកនាង​រៀបការ​ដល់​ទៅ​៣​ឆ្នាំ​ហើយ នៅតែ​គ្មាន​ដំណឹង​ល្អ​បែបនេះ​។ ក្មួយប្រុស​អ្នកនាង​ព្រលយ​ថា ម្ដាយមីង​របស់​ខ្លួន​អាច​ប្រឹក្សា​រឿង​ករណី​មិនទាន់​មាន​កូន​នេះ​ដូច​ការអះអាង ដោយសារ​តែ​អ្នកនាង និង​ស្វាមី មានបំណង​ចង់​បីកូន​តាំងពី​រៀបការ​ហើយ​ភ្លាមៗ​ម្ល៉េះ​។ យ៉ាងណាមិញ អ្នក​នាង​ក៏​អាច​ឆែក​សុខភាព ក្នុង​រូបភាព​ធម្មតា ក្នុង​គម្រោង​គ្រាន់តែ​បង្កា​ផលប៉ះពាល់​ផ្នែក​សុខភាព ដែល​នឹង​កើតមាន​គ្រប់​រូប​កាយ​របស់​មនុស្ស​នោះ​តែប៉ុណ្ណោះ​។

​ផូ មុនី​ពៅ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក អេ​រិក មន្ត្រី​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ក្នុង​ឆ្នាំ​២០១១​។ ថ្ងៃ​រៀបការ​របស់​នាង ត្រូវ​គេ​ឃើញ​វត្តមាន​អគ្គរដ្ឋទូត​ប្រចាំ​នៅ​ស្ថានទូត​បារាំង​មក​ចូលរួម​ផង​ដែរ​។ ក្រោយ​មង្គល អ្នកនាង និង​ស្វាមី បាន​ចូល​ក្រាប​បង្គំ​គាល់ សម្ដេច​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកប​ដោយ​កិត្តិយស​បំផុត រហូត​ធ្វើ​ឲ្យ​តារា​ក្នុង​ពិភព​សិល្បៈ​លាន់មាត់​សរសើរ​ពី​ភ័ព្វ​សំណាង និង​កិត្តិយស​របស់​អ្នកនាង​។ ផូ មុនី​ពៅ​មិន​ត្រឹមតែ​ជា​មន្ត្រី​ទូត​សំបូរ​ទ្រព្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ក៏​ជា​បុរស​សង្ហារ​វ័យក្មេង និង​មាន​រូប​សង្ហារ​មិន​ចាញ់​តារា​សម្ដែង​ផងដែរ អ៊ីចឹង​ហើយ ទើប​ម្នាក់ៗ​ដែល​ដឹង​ពី​សុភមង្គល​រវាង​អ្នកនាង និង​ស្វាមី ចង់​ឃើញ​ថា​បើ​អ្នក​ទាំង​ពីរ​មាន​កូន​តើ​នឹង​មាន​មុខមាត់​ស្អាតបាត​កម្រិតណា​? ផូ មុនី​ពៅ ធ្លាប់​ប្រាប់ថា សម្រាប់​រូប​នោះ គឺ​ទោះជា​កូន មុខមាត់​កាត់​ទៅខាង​ណា ក៏​សប្បាយចិត្ត​នោះដែរ ដោយសារ​តែ​អ្នកនាង​យល់​ថា​រវាង​ខ្លួន និង​ស្វាមី សុទ្ធតែ​មាន​ចំណុច​ពិសេស​នៃ​រូបសម្បត្តិ​មិន​ចាញ់​គ្នា​។ ក្រុមអ្នកតាមដាន​ព្រលយ​ថា បើ​អតីត​តារា​ស្រី​រូប​ត្រលប់​មកវិញ មាន​ដំណឹង​ល្អ នោះ​មានន័យថា​គម្រោង​ឆែក​សុខភាព​របស់​អ្នកនាង​ពិតជា​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​ហើយ ខណៈ​ដែល​ការងារ​សិល្បៈ​របស់​អ្នកនាង​ក៏​ត្រូវ​គេ​ឃើញ​ស្ទើរតែ​បោះបង់ចោល ចាប់តាំងពី​ថ្ងៃ​រៀបការ​៕ 

អ្នកនាង ផូ មុនីពៅ ក្នុងពិធីមង្គលការនាពេលកន្លងមក (រូបភាពដោយ វង្ស សុម៉ាលីន)

សូមសរសេរមកលោក ​វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles

2 Responses to "ផូ មុនី​ពៅ ទៅ​សម្រេច​គម្រោង​៣​នៅ​ហុងកុង​"

  1. Anonymous says:

    Yes, don’t forget his Long & Big Dick, Mi Neang!

  2. khmer yeaydaen says:

    ហេតុអ្វីបានជាដាក់អក្សរខ្មែរនៅពីក្រុមអក្សរបរទេសអញ្ចឹង