ថ្ងៃ ព្រហស្បតិ៍ 23 មករា 2014
ដោយ លី ម៉េងហួរ
RFI
បន្ទាប់ពីកិច្ចប្រជុំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣មករារួចមក អាជ្ញាធរសាលារាជធានីភ្នំពេញ បានសម្រេច មិនអនុញ្ញាតឲ្យអង្គការសមាគមចំនួន ៩ ជួបជុំ ធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី២៦មករា នៅទីលានប្រជាធិបតេយ្យឡើយ។ មូលហេតុ មកពីអាជ្ញាធររាជធានីភ្នំពេញ សំអាងលើបទបញ្ជាដែលក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ហាមឃាត់ មិនឲ្យមានការជួបជុំប្រមូលផ្តុំធ្វើបាតុកម្ម ដោយសារតែសភាពការណ៍តានតឹង និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ប៉ុន្តែអង្គការសមាគមទាំង ៩ ដែលមានសហជីពកម្មករ និងសមាគមរបស់លោកវនពៅផង ប្រកាសរក្សាជំហរ និងជួបជុំគ្នា ធ្វើបាតុកម្មដូចការគ្រោងទុក នៅព្រឹកថ្ងៃអាទិត្យ ទៅទីលានប្រជាធិបតេយ្យ។
តាមរយៈកិច្ចប្រជុំរយៈពេល ២ ម៉ោង រវាងអាជ្ញាធរសាលារាជធានីភ្នំពេញ និងតំណាងសមាគមអង្គការចំនួន ៩ នៅព្រឹកថ្ងៃទី២៣មករានេះ គឺអាជ្ញាធរ បានសម្រេចថា មិនអនុញ្ញាតឲ្យអង្គការសមាគមទាំង ៩នោះ ជួបជុំ ធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃអាទិត្យ ទី២៦មករាឡើយ។
មូលហេតុ ដែលអាជ្ញាធរសម្រេច មិនឲ្យមានបាតុកម្ម ត្រូវបានលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ គូសបញ្ជាក់យ៉ាងដូច្នេះថា កន្លងមក យើងបានអនុញ្ញាតឲ្យមានបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បង្កបញ្ហាក្នុងសង្គម រហូតដល់មានមនុស្សស្លាប់ និងរបួសមួយចំនួន។ ដូច្នេះបានជាសាលាក្រុង បានជូនដំណឹងដល់សាធារណៈ និងអង្គការសង្គមស៊ីវិលមួយចំនួន ឲ្យផ្អាកការជួបជុំ នៅទីតាំងណាមួយ ដោយរង់ចាំសភាពការណ៍ឲ្យវិលមកសភាពធម្មតាឡើងវិញ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា “ចំពោះការស្នើសុំឲ្យមានការលើកលែងទោសដល់ជនអាណាធិបតេយ្យ ដែលបង្កឲ្យមានអំពើហិង្សា ប៉ុន្មាននាក់នោះ មិនមែនជា សមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ យើងទេ។ ដូច្នេះយើងស្នើឲ្យសហព័ន្ធសហជីពទាំង៩របស់គាត់នឹង បង្វែរពីការតវ៉ា មកធ្វើការដោះស្រាយតាមផ្លូវច្បាប់វិញ”។
កាលពីថ្ងៃទី២០មករា អង្គការសមាគមចំនួន ៩ បានសរសេរលិខិតរួមគ្នា ដាក់ទៅសាលារាជធានីភ្នំពេញ ដើម្បីជូនដំណឹងអំពីគម្រោងបាតុកម្មរបស់ពួកគេ។ លិខិតលើកឡើងថា បាតុកម្មនោះ គ្រោងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដើម្បីទាមទារ ឲ្យដោះលែងសកម្មជន ២៣ នាក់ ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនក្នុងពន្ធនាគារ និងទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យកម្មករចំនួន ១៦០ ដុល្លារក្នុងមួយខែ។
យ៉ាងណាក៏ដោយ បន្ទាប់ពីកិច្ចប្រជុំ លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានបញ្ជាក់ថា សហជីពសមាគម និងអង្គការទាំង ៩ នៅតែរក្សាគម្រោងជួបជុំមនុស្ស ១ម៉ឺននាក់ ដើម្បីធ្វើបាតុកម្ម នៅព្រឹកថ្ងៃអាទិត្យ ទី២៦មករា នៅទីលានប្រជាធិបតេយ្យដដែល។
លោក ស ម៉ូរ៉ា បានលើកឡើងថា “យើងនៅតែរក្សាជំហរក្នុងការជួបជុំដដែល ហើយយើងសង្ឃឹមថា ក្រសួងមហាផ្ទៃ តាមរយៈការស្នើរបស់សាលារាជធានីភ្នំពេញ នឹងអនុញ្ញាតឲ្យយើងជួបជុំ។ តែបើសិនជា មិនអនុញ្ញាតឲ្យយើងជួបជុំ បានន័យថា សិទ្ធិរបស់យើង ក្នុងការជួបជុំ សិទ្ធិរបស់យើងដែលមានក្នុងរដ្ឋធម្មនុញ្ញ គឺត្រូវបានរំលោភ ហើយអាជ្ញាធររដ្ឋ គឺអសមត្ថភាពក្នុងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ”។
ជាការកត់សម្គាល់ កាលពីថ្ងៃអាទិត្យ ទី១៩មករា ក្រុមសមាគមរបស់លោកវនពៅ បានជួបជុំ បួងសួងនៅមុខព្រះអង្គដង្កើ មុខព្រះបរមរាជវាំង។ ប៉ុន្តែត្រូវបានអាជ្ញាធរសមត្ថកិច្ច រារាំង បំបែក និងចាប់ខ្លួនតំណាងម្នាក់។ អាជ្ញាធរសំអាងថា ការជួបជុំនោះ មិនបានជូនដំណឹង និងសុំច្បាប់ពីអាជ្ញាធរ។ ចុះពេលនេះ នៅពេលសមាគមអង្គការទាំង ៩ បានជូនដំណឹង និងសុំច្បាប់ ជួបជុំ ធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ បែរជាអាជ្ញាធរ បដិសេធ និងមិនអនុញ្ញាតឲ្យជួបជុំដោយសន្តិវិធីទៅវិញ?



ភ្នំពេញចង្អៀតណាស់ ។ សូមអញ្ជើញនាំគ្នាមកធ្វើបាតុកម្ម,កុប្បកម្មនិងការបះបោរនៅវាលស្រែខ្ញុំវិញល្អជាង «វាលស្រីស្រណោះ» មានFreeបំពាក់ជូនខ្នោះដៃ អាល័យស្នេហ៍ម្នាក់មួយៗ ដោយឥតគិតថ្លៃ!!សូមអញ្ជើញ!សូមអញ្ជើញ!
thank u to keep the city safe + organizes
i’m so grateful to security forces to keep lawless peoples under control …
Thank you , for selling Olympic stadium and kept all the money to your fucking self!!! Mother fucker…….Paid me $160 a month so i can live, you Khmer nation traitor fuck former Khmer Rouge!!!
I want to eat your hippatitis C liver so much …..like I used too eat in 1974………when some of your fuck Khmer Rouge tried to blown PeamSetha bridge on route 5 to Oudong…..I cut all your five khmer rouge heads and displayed there on the bridge……you liver was cook with lemon grass and chilly …..its jump from the pan when it cooked…….its deliciouse , check it in the Internet mother fucker. It’s could be your fucking friend or maybe your idiot khmer rouge father…….sorry ….but, it’s tast so good with rice wine…….ha….ha….ha
Fuck-off – I,Khmer.. U wanger..