ដោយ៖ ឡាយ សាមាន
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR នៅថ្ងៃសុក្រនេះ បានពន្យារពេលសម្រាប់ការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ ដែលមានចំណងជើងថា តើនរណាសម្លាប់ ជា វិជ្ជា ដោយសារមានការហាមប្រាមពីមន្ត្រីរដ្ឋាភិបាល។
ការពន្យារពេលនេះ ធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ព្រមានថា ប្រសិនបើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅរឹងទទឹងចាក់បញ្ចាំងខ្សែភាពយន្តឯកសារនេះ ពួកគេនឹងប្រឈមការរនិរទេសភ្លាមៗសម្រាប់ជនបរទេស ហើយប្រជាជនខ្មែរវិញប្រឈមនឹងការជាប់ពន្ធាគារ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អូ វីរៈ ប្រាប់ VOD ថា លោក ផ្អាកការចាក់បញ្ចាំងខ្សែភាពយន្តនេះ ជាបណ្តោះអាសន្នសិន ដោយមានការព្រមានពីមន្ត្រីរដ្ឋាភិបាល និងខ្លាចប៉ះពាល់ដល់សុវត្ថិភាពរបស់បុគ្គលិករបស់ខ្លួន ខណៈលោកកំពុងស្ថិតនៅបរទេស។ លោកបន្តថា ការហាមចាក់បញ្ចាំងខ្សែភាពយន្តនេះ គឺជាការកំហិតមួយនៃការបិទសេរីភាពក្នុងការបញ្ចេញមតិ។
តាមរយៈកាសែតខេមបូឌា ដេលី ឲ្យដឹងថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បញ្ជាក់ថា ខ្សែភាពយន្តឯកសារនេះ ត្រូវបានហាមចាក់បញ្ចាំងតាំងពីឆ្នាំ២០០៧។ លោកថាបន្តថា រដ្ឋាភិបាលព្រួយបារម្ភចំពោះភាពយន្តឯកសារ ដែលគេអាចបើកមើលយ៉ាងទូលំទូលាយនៅក្នុងគេហទំព័រ យូធូប នឹងមានឥទ្ធិពលលើទស្សនៈរបស់ សាធារណៈជន។
VOD មិនទាន់អាចសុំការអត្ថាធិបាយពីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាននៅឡើយទេ។
ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុក នី ចរិយា យល់ថា ការហាមឃាត់នេះឆ្លុះបញ្ចាំងពីការបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ លោក ថា ការហាមឃាត់ចាក់បញ្ចាំងខ្សែភាពយន្តបាន លុះណាតែខ្សែភាពយន្តកែឆ្នៃ ឬជារឿងប្រឌិត ដែលបណ្តាលឲ្យមានអសន្តិសុខសង្គម ឬមានសង្គ្រាម។
ខ្សែភាពយន្តឯកសារ តើនរណាសម្លាប់ជា វិជ្ជា មួយនេះ ធ្លាប់បានទទួលពានរង្វាន់ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងជនបរទេស។
អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់មុខបាញ់ចំនួនបីគ្រាប់ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលដែលលោកកំពុងឤនកាសែត នៅមុខតូបលក់កាសែតមួយ ជាប់នឹងរបងវត្តលង្ការ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤។
បន្ទាប់ពីបាញ់សម្លាប់លោក ជា វិជ្ជា សមត្ថកិច្ចបានចាប់កាត់ទោសមនុស្សពីរនាក់ គឺលោក សុខ សំអឿន និងលោក ប៊ន សំណាង ដាក់គុកអស់រយៈពេលជិត១០ឆ្នាំ តាមអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ។ ប៉ុន្តែក្រោយមកតុលាការកំពូលបានលើកលែងការចោទប្រកាន់អ្នកទាំងពីរនាក់នោះជាស្ថាពរវិញ ដោយសាររកមិនឃើញមានពិរុទ្ធភាព៕
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
គ្រាន់តែចាក់បញ្ចាំងខ្សែភាពយន្តសោះក៏មិនអោយគេចាក់បញ្ចាំងដែល
ធ្វើដូច្នេះដូចជាខ្លាចជ្រុលពេកហើយលោកកុម្មយនិសហើយកុំផ្តាច់ការពេក
ប្រយត្ន័ប្រជាជនទ្រាំមមិនបានទៅ។
ហេតុអ្វីបានជា ខ្លាចម្ឡេះ? តើបានធ្វើរឿងខុស?
គោដំបៅខ្នង ក្អែកហើររំលងរំសាចកន្ទុយ។ មនុស្សដែលមានខ្លួនគឹខ្លាចអញ្ជឹងហើយ។
ហេតុម្តេចបានជារដ្ឋាភិបាលហាមប្រាម ។ រដ្ឋាភិបាលមានអ្វីពាក់ព័ន្ធនឹងឃាតកម្មនោះមែនទេ?
បើចឹង រដ្ឋាភិបាលមិនចាំបាច់ស្រាវជ្រាវរកឃាតករទេ គឺរដ្ឋាភិបាលនេះឯង ។
គោដំបៅខ្នងក្អែកហើររំលង។ម្តេចបានហាមចាក់បញ្ចាំង??ចឹងមានតែរដ្ផាភិបាលជាប់ពាក់ពន្ធ័????
បើដូច្នេះមែនគេមិនដឹងហៅរដ្ផាភិបាលស្តីទេ???
អាផៃ ស៊ីផាន ជាអ្នកការពារ ឃាតករហើយ , បានជាហាមឃាត់មិនអោយមជ្ឃមណ្ឌលសិទ្ធមនុស្ស
កម្ពុជា បញ្ចាំងខ្សែភាពយន្ត តើនរណាសម្លាប់ លោក ជា វិជ្ជា !
Phai Siphann, if fucking Yi Sithea again ……I’m gonna tell her husband!!?
អាផៃស៊ីផានវាច្បាស់ជាវាស់ដៃដើរហើយពេលនេះ។ បងប្អូនទាំងអស់បើឃើញអាចោរក្បត់ជាតិ
មួយនេះទៅដល់ទីណាសូមជួយនាំផ្លូវវាទៅកានឋាននរកផង!
កុំខឹងនឹងផៃសុីផោម ព្រោះគាត់ធ្វើតាមតែជនពិការ១នោះអែង។ភ្នែកដែលនៅសល់កំពុងឡើងឈាមខ្លាំង
បន្តិចទៀតក៏នឹងផ្ទុះខ្វាក់ម្ខាងទៀតមិនខាន។