IRI៖ ចំនួន​ពលរដ្ឋ​ថា​កម្ពុជា​ដើរ​លើ​ផ្លូវ​ត្រូវ​បាន​ធ្លាក់​ចុះ

វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ហៅ​ថា អាយ.អ.អាយ (IRI) របស់​សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា ទស្សនៈ​ពលរដ្ឋ​ថា​រដ្ឋាភិបាល​កម្ពុជា ដើរ​លើ​ផ្លូវ​ត្រូវ​នោះ បាន​ធ្លាក់​ចុះ និង​គាំទ្រ​យ៉ាង​មុតមាំ អោយ​មាន​កំណែ​ទម្រង់​ប្រជាធិបតេយ្យ។

ដោយ សុ ជីវី
2014-01-24
RFA

របាយការណ៍ IRI ៦១០
២៤-មករា-២០១៤៖ ក្រាហ្វិក​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ អាយ.អ.អាយ (IRI) បង្ហាញ​ពី​ទស្សនៈ​ពលរដ្ឋ​កម្ពុជា ថា​តើ​កម្ពុជា ដើរ​លើ​ផ្លូវ​ត្រូវ​ឬ​ខុស។ IRI Report


របាយការណ៍​ស្ដីពី​ការ​ស្ទង់​មតិ​ពលរដ្ឋ ដែល​មាន​កម្រាស់ ៤៦​ទំព័រ ចេញ​ផ្សាយ​សម្រាប់​ខែ​តុលា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ គឺ​បន្ទាប់​ពី​បាន​សាកសួរ​ពលរដ្ឋ​ពេញ​វ័យ​ចំនួន ២​ពាន់​នាក់ នៅ​ទូទាំង​ប្រទេស។ អាយ.អ.អាយ បង្ហាញ​ថា មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​សុទិដ្ឋិនិយម​ចំពោះ​ការ​ដឹក​នាំ​ប្រទេស​ក្នុង​ពេល​បច្ចុប្បន្ន។ ខណៈ​ដែល ៥៥% នៃ​អ្នក​ឆ្លើយ​សំណួរ​នៅ​តែ​គិត​ថា ការ​ដឹក​នាំ​ប្រទេស​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ ប៉ុន្តែ ចំនួន​នេះ​បង្ហាញ​ថា ធ្លាក់​ចុះ ២៤% បើ​ប្រៀបធៀប​នឹង​មួយ​ឆ្នាំ​កន្លង​ទៅ ដែល​កាល​ណោះ​អ្នក​ឆ្លើយ​សំណួរ​មាន​ចំនួន ៧៩% ថា ការ​ដឹក​នាំ​ប្រទេស​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ។

ការ​ស្ទង់​មតិ​ក៏​បាន​បង្ហាញ​ដែរ​ថា ក្នុង​ចំណោម​កត្តា​សំខាន់​ជា​ច្រើន​ក្នុង​ការ​សម្រេច​ចិត្ត​បោះ​ឆ្នោត​អោយ​គណបក្ស​នយោបាយ​មួយ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ អ្នក​បោះ​ឆ្នោត​បាន​បង្ហាញ​ហេតុផល​ថា ពួក​គេ​ត្រូវ​ការ​ផ្លាស់​ប្ដូរ។

ចំពោះ​ពលរដ្ឋ​ដែល​គិត​ថា ប្រទេស​របស់​គេ​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ខុស បាន​សំអាង​ហេតុផល​អំពើ​ពុក​រលួយ បក្ខពួក​និយម និង​ការ​បំផ្លាញ​បរិស្ថាន។ ចំពោះ​អ្នក​យល់​ថា កម្ពុជា កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ត្រូវ គឺ​សំអាង​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ​ថ្នល់ សាលា​រៀន មន្ទីរពេទ្យ និង​វត្ត​វ៉ា​ជា​ដើម។

ការ​ស្ទង់​មតិ​ដដែល​ក៏​បង្ហាញ​ដែរ​ថា ពលរដ្ឋ​ចំនួន ៨៣% នៃ​អ្នក​ឆ្លើយ​សំណួរ​បាន​គាំទ្រ​អោយ​កែ​ទម្រង់​ប្រជាធិបតេយ្យ រួម​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ភូមិ មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ និង​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។

ស្រប​គ្នា​នេះ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ការ​អប់រំ ការ​ប្រឆាំង​បទ​ល្មើស និង​គ្រឿងញៀន និង​ការ​ការពារ​របប​រាជា​និយម។ អ្នក​ឆ្លើយ​សំណួរ​ទុក​ចិត្ត​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​នឹង​បញ្ហា​សេរីភាព សិទ្ធិ​កម្មករ និង​តម្លៃ​ម្ហូប​អាហារ។ និយាយ​អំពី​ការ​ការពារ​សិទ្ធិ​បញ្ចេញ​មតិ ៤៩% នៃ​អ្នក​ឆ្លើយ​សំណួរ គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល ៣៥% គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "IRI៖ ចំនួន​ពលរដ្ឋ​ថា​កម្ពុជា​ដើរ​លើ​ផ្លូវ​ត្រូវ​បាន​ធ្លាក់​ចុះ"

  1. Terminator III says:

    This survey is showing that the dictatorial government is slipping down in the wrong direction. The decline is worry some for their leadership, and will continue to encounter with greater barrier and challenge for a long run. What is going up is always coming down ! it is the law of nature…

  2. crazyman says:

    Obama favorable rate raked 68% after the first election. Now he is under 50% approval rate as of the end of 12/2013. The rate is up and down based on people’s mood swing. When things calm down, so the approval of government is changed as well.

  3. ង្វៀង ធីទ័រ says:

    នេះលទ្ធផលIRI ស្ទង់ទេ បើយោបល់ខ្ញុំវិញ ខ្ញុំថាខុស១០០%តាំងពីប្រជុំសភាដំបូងនិងក្រោយប្រកាសលទ្ធផលឆ្នោតម្ល៉េះ…ព្រោះ :
    1-លួចនិងប្លន់ឆ្នោតគេហ្នឹង វាខុសរួចទៅហើយ
    2-បើកសភាដំបូង វាខុសមួយទៀតហើយ គឺធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ណ…យើងក្រលេកមើលទៅ ប្រទេសសេរី ពិសេស USA , EU …គេមានទាន់ទទួលស្គាល់ឋណា?លើកលែងតែប្រទេសកុម្មុយនីស្ត និងសេរីខ្លះដែលបំផ្លាញសេដ្ឋកិច្ចខ្មែរហ្នឹង វានៅគាំទ្រព្រោះវាបានប្រយោជន៍ពីយើង…!
    3-ដើរលើផ្លូវខុសទាំងស្រុង លើការបាញ់សំលាប់កម្មករ,ដេញរាស្រ្តចេញពីផ្ទះសំបែង,អំពើពុករលួយ….នៅមានរឿងច្រើនទៀត រាប់មិនទាន់អស់ទេ…!

  4. Sen-Gaddafi says:

    លើកនេះដូចជាអត់ឮបក្សប្រជាជនពិសេសហ៊ុនសែនយកទិន្នន័យ​របស់ IRI ទៅដើរអួតប្រាប់គេឯង ដូចមុនទៀត។ ល្អរដែរកាលពីដើរលើផ្លូវត្រូវមានអ្នកគាំទ្រ៤៣% តែឥឡូវកំពុងតែដើរលើផ្លូវខុស បានធ្លាក់កាគាំទ្ររហូតដល់៥៥% នេះហ៊ុនសែនមិនទាន់ខំប្រឹងប្រើរបបផ្តាច់ការពេញលេញផង ទំរាំ ប្រើរបបផ្តាច់ការពេញលេញទៀតនោះប្រហែលជាធ្លាក់ការគាំទ្ររហូតដល់៩០%ផងក៍មិនដឹង។

  5. Terminator III says:

    Cambodia is one of the poorest nation in the world, and is being rampaged by the former communist dictators can not be compared to a leader of the super power nation. Without financial support from the free world, this most repressive government will go bankruptcy soon after, for instance, anything like blockade or embargo that might occur due to the non-compliance of an intense pressure from the international communities.

  6. Terminator III says:

    A most ferocious and uneducated leader like Hun Xen is not even equivalent to a strain of pubic hair of our U.S. president in comparison ! . Go to hell, dumb head ! people are getting sick of your absolute power.

  7. Phoung Tran says:

    ចេះតែថា!!!