លទ្ធផលនៃការស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ហៅថា អាយ.អ.អាយ (IRI) បានរកឃើញថា ទស្សនៈពលរដ្ឋថារដ្ឋាភិបាលកម្ពុជា ដើរលើផ្លូវត្រូវនោះបានធ្លាក់ចុះ។ របាយការណ៍ស្ទង់មតិពលរដ្ឋពេញវ័យចំនួន ២ពាន់នាក់នៅទូទាំងប្រទេស ដែលធ្វើឡើងកាលពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០១៣ បានបង្ហាញថា មានការធ្លាក់ចុះយ៉ាងគំហុកនៃសុទិដ្ឋិនិយម ចំពោះការដឹកនាំប្រទេសក្នុងពេលបច្ចុប្បន្ន។
ដោយ យាង សុជាមេត្តា
2014-01-25
RFA

២៥-មករា-២០១៤៖ របាយការណ៍នៃការស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ហៅថា អាយ.អ.អាយ (IRI)។ IRI Report
មន្ត្រីរដ្ឋាភិបាលថា ពួកគេមិនមានប្រតិកម្មចំពោះការសិក្សានេះទេ ហើយថា លទ្ធផលនៃការសិក្សាជាព័ត៌មានមួយ ដែលរដ្ឋាភិបាលអាចយកមកពិចារណា ដើម្បីពង្រឹងការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព និងគុណភាពដល់ប្រជាពលរដ្ឋ។
ការស្ទង់មតិរបស់វិទ្យាស្ថាន អាយ.អ.អាយ កាលពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០១៣ បានផ្ដោតសំខាន់ទៅលើបញ្ហាមួយចំនួន មានដូចជា ការពេញចិត្តរបស់អ្នកបោះឆ្នោតលើគណបក្សនយោបាយ ការធ្វើយុទ្ធនាការបោះឆ្នោត ការចុះឈ្មោះ និងការចូលរួមបោះឆ្នោតជាដើម។
ប្រជាពលរដ្ឋពេញវ័យចំនួន ២ពាន់នាក់នៅទូទាំងប្រទេស ដែលត្រូវបានសាកសួរក្នុងការស្ទង់មតិនេះ មិនមានរាប់បញ្ចូលពលរដ្ឋដែលជាសមាជិក ឬដែលមានសមាជិកក្នុងគ្រួសារជាអ្នកយកព័ត៌មាន ជាសមាជិកគណបក្សនយោបាយ ជាសមាជិកនៃក្រុមប្រឹក្សាឃុំ ស្រុក ខេត្ត ជាសមាជិករដ្ឋសភា ជាបុគ្គលិកមន្ត្រីរាជការ ជាបុគ្គលិកនៃភ្នាក់ងារទីផ្សារ ឬស្ថាប័នទំនាក់ទំនងសាធារណៈ ឬជាបុគ្គលិកនៃវិទ្យាស្ថានស្រាវជ្រាវណាមួយឡើយ។
លទ្ធផលនៃការស្ទង់មតិបង្ហាញថា ទស្សនៈពលរដ្ឋដែលគិតថា រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន កំពុងដើរលើផ្លូវត្រូវនោះបានធ្លាក់ចុះ ពោល គឺបានធ្លាក់ពី ៧៩% ក្នុងការស្ទង់មតិនៅដើមឆ្នាំ២០១៣ មកនៅត្រឹម ៥៥%។ ហើយនេះ គឺជាការធ្លាក់យ៉ាងគំហុក បើប្រៀបធៀបទៅនឹងការស្ទង់មតិចាប់ពីឆ្នាំ២០០៦ មក។
ការស្ទង់មតិរបស់ អាយ.អ.អាយ កន្លងមក បានបង្ហាញថា ទស្សនៈពលរដ្ឋថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរលើផ្លូវត្រូវ បានកើនឡើងជាលំដាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ តែធ្លាក់ចុះបន្តិចវិញនៅឆ្នាំ២០០៩ និងឆ្នាំ២០១០ រួចកើនឡើងវិញនៅឆ្នាំ២០១១ និងដើមឆ្នាំ២០១៣។ តែសម្រាប់ការស្ទង់មតិនៅចុងឆ្នាំ២០១៣ បានធ្លាក់ចុះយ៉ាងគំហុកតែម្តង។
មូលហេតុមួយចំនួនដែលប្រជាពលរដ្ឋគិតថា រដ្ឋាភិបាលកំពុងដើរលើផ្លូវត្រូវនោះ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធ មានស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងប្រព័ន្ធធារាសាស្ត្រ។ ក្រៅពីនោះ នៅមានហេតុផលមួយចំនួនទៀត ដូចជា ប្រទេសមានសុខសន្តិភាព ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងកំណើនក្រុមហ៊ុនឯកជន និងរោងចក្រសហគ្រាសជាដើម។
ចំណែកពលរដ្ឋថា រដ្ឋាភិបាលដើរលើផ្លូវខុសវិញ មកពីពួកគេគិតថា រដ្ឋាភិបាលសព្វថ្ងៃពោរពេញដោយអំពើពុករលួយ ខ្សែរយៈ បក្ខពួកនិយម ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ និងការនេសាទត្រីខុសច្បាប់ តម្លៃកសិផលរបស់ប្រជាកសិករទាប ខណៈដែលទំនិញលើទីផ្សារខ្ពស់ និងបញ្ហាអន្តោប្រវេសន៍វៀតណាម ខុសច្បាប់។
ទោះជាយ៉ាងណា លទ្ធផលស្ទង់មតិសរុបបង្ហាញថា ប្រជាពលរដ្ឋភាគច្រើនគិតថា បញ្ហាសំខាន់បំផុតដែលសង្គមកម្ពុជា កំពុងជួបប្រទះនាពេលបច្ចុប្បន្ន គឺការកាប់បំផ្លាញព្រៃឈើ ការបំពុលបរិស្ថាន ទន្លេ ស្ទឹង បឹងបួ បញ្ហាអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ បញ្ហាអស្ថិរភាពនយោបាយ ឬជម្លោះនយោបាយរវាងគណបក្សធំៗទាំងពីរ អំពើពុករលួយ ជម្លោះព្រំដែន និងការកំណត់ព្រំដែន។
ប្រជាពលរដ្ឋដែលត្រូវបានសាកសួរភាគច្រើន ក៏បានគាំទ្រដែរថា ដើម្បីឲ្យកម្ពុជា ក្លាយជាប្រទេសមួយប្រកបដោយប្រជាធិបតេយ្យសេរី និងយុត្តិធម៌ ប្រព័ន្ធតុលាការក្នុងប្រទេសមួយនេះ ត្រូវតែយុត្តិធម៌ និងឯករាជ្យ ពលរដ្ឋត្រូវមានសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ គ្រប់គណបក្សនយោបាយទាំងអស់ត្រូវមានសិទ្ធិស្មើគ្នាក្នុងការផ្សាយសកម្មភាពរបស់ខ្លួនលើវិទ្យុ និងទូរទស្សន៍ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែឯករាជ្យ និងត្រូវធ្វើការកែលំអបញ្ជីឈ្មោះបោះឆ្នោត។
លើសពីនេះ ពលរដ្ឋថាកត្តាសំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ៗផ្សេងទៀត ដែលជំរុញឲ្យពួកគាត់សម្រេចចិត្តបោះឆ្នោតឲ្យគណបក្សនយោបាយមួយ កាលពីខែកក្កដា ឆ្នាំ២០១៣ នោះគឺប្រទេសកម្ពុជា ត្រូវការការផ្លាស់ប្ដូរ។ បន្ថែមពីលើនេះ ប្រជាពលរដ្ឋភាគច្រើនក៏ចង់ឲ្យមេភូមិត្រូវបានបោះឆ្នោតជ្រើសរើសផ្ទាល់ដោយប្រជាពលរដ្ឋផងដែរ។
ចំពោះបញ្ហាមួយចំនួនផ្សេងទៀត ដូចជា ការការពារកម្មករ និងកសិករ ការការពារសិទ្ធិមនុស្ស ការការពារកុំឲ្យទំនិញឡើងថ្លៃ ការការពារសេរីភាពបញ្ចេញមតិ និងការដោះស្រាយបញ្ហាព្រំដែន ប្រជាពលរដ្ឋគិតថាគណបក្សសង្គ្រោះជាតិ អាចធ្វើបានខណៈពលរដ្ឋភាគច្រើន គិតថា គណបក្សប្រជាជនកម្ពុជា មានសមត្ថភាពបង្កើតការងារ និងអាចធ្វើឲ្យសេដ្ឋកិច្ច និងវិស័យអប់រំរីកចម្រើនបាន។ ប៉ុន្តែ ពលរដ្ឋភាគច្រើនគិតថា គណបក្សនយោបាយដែលតម្កល់ប្រយោជន៍រាស្ត្រធំជាងប្រយោជន៍បក្សនោះ គឺគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍នៅថ្ងៃទី២៥ មករា ថា រដ្ឋាភិបាលកម្ពុជា មិនមានប្រតិកម្មអ្វីទៅនឹងលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ អាយ.អ.អាយ ឡើយ។ លោកថា ការសិក្សារបស់ អាយ.អ.អាយ គឺឆ្លើយតបទន្ទឹមគ្នាទៅនឹងអ្វីដែលរដ្ឋាភិបាលបានធ្វើ កំពុងធ្វើ នឹងបន្តធ្វើទៅថ្ងៃខាងមុខ។ តែទោះយ៉ាងណា លោកថារដ្ឋាភិបាលមិនទាន់ចាត់ទុកថា លទ្ធផលស្ទង់មតិនេះត្រឹមត្រូវឥតខ្ចោះនោះទេ។
លោក ផៃ ស៊ីផាន៖ «អ្វីដែលជារបាយការណ៍របស់ អាយ.អ.អាយ ហ្នឹង ជាព័ត៌មានមួយដែលយើងយកមកពិចារណា អ្វីដែលរដ្ឋាភិបាលបានធ្វើ យើងមានទិសដៅថា យើងបានធ្វើត្រឹមត្រូវរួចហើយ ប៉ុន្តែការលើកឡើងរបស់ អាយ.អ.អាយ គ្រាន់តែជាព័ត៌មានមួយទៀតដែលយើងយកចិត្តទុកដាក់ពង្រឹងការផ្តល់សេវា ឆ្លើយតបដល់មហាជនរបស់យើង ប្រជាជនរបស់យើងនោះ គឺសេវាកម្មមួយដែលមានប្រសិទ្ធភាព ហើយនិងគុណភាពដែលយើងត្រូវឆ្លើយ»។
ទាក់ទងនឹងលទ្ធផលស្ទង់មតិដែលថា កត្តាសំខាន់បំផុតមួយដែលជំរុញប្រជាពលរដ្ឋឲ្យបោះឆ្នោតជ្រើសរើសគណបក្សនយោបាយមួយ គឺកម្ពុជា ត្រូវការការផ្លាស់ប្ដូរនោះ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា តាមពិតកម្ពុជា បានផ្លាស់ប្ដូររួចហើយ។
លោក ផៃ ស៊ីផាន៖ «ការផ្លាស់ប្ដូររដ្ឋាភិបាលបច្ចុប្បន្ន យើងបានធ្វើហើយតាមរយៈការបោះឆ្នោត យើងធ្វើតាមរយៈអ្វីដែលជាឆន្ទៈរួមរបស់យើងកាលពីរដ្ឋធម្មនុញ្ញដែលជាសភានយោបាយ ដែលជាសភាធម្មនុញ្ញបង្កើតនៅឆ្នាំ១៩៩៣ ហើយការផ្លាស់ប្ដូរដែលយើងចង់បានហ្នឹង យើងចង់បានទៅតាមមតិអ្នកណា មតិភាគច្រើនដែលគេថាគេត្រូវការទទួលស្គាល់ថ្នាក់ដឹកនាំ គឺមគ្គទេសក៍របស់សម្ដេចតេជោ ហើយសម្ដេចតេជោឆ្លើយតបទៅវិញនៅក្នុងកំណែទម្រង់ ដើម្បីឲ្យមានបរិយាកាសហើយនិងការអភិវឌ្ឍរកវឌ្ឍនភាពរឹតតែធ្វើឲ្យបានប្រសើរឡើង»។
ការបញ្ចេញលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថាន អាយ.អ.អាយ នៅពេលនេះ ធ្លាក់ចំពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងរងការរិះគន់ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជុំវិញការរំលោភសិទ្ធិមនុស្ស ការបិទសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ ការវាយបង្ក្រាបការប្រព្រឹត្តអមនុស្សធម៌ដោយកម្លាំងអាជ្ញាធររដ្ឋាភិបាលលើពលរដ្ឋ ការយកតុលាការជាឧបករណ៍នយោបាយសម្រាប់ទប់ទល់នឹងក្រុមប្រឆាំង និងបញ្ហាសង្គមច្រើនផ្សេងទៀតរាប់មិនអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធររារាំងមិនឲ្យបក្សសង្គ្រោះជាតិជួបជុំគ្នានៅខេត្តព្រៃវែង
- បទវិភាគ៖ តើកម្ពុជាជានីតិរដ្ឋហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពមែនឬទេ?
- លទ្ធផលនៃការផ្ទេរអំណាចដោយសន្តិវិធី
- IRI៖ ចំនួនពលរដ្ឋថាកម្ពុជាដើរលើផ្លូវត្រូវបានធ្លាក់ចុះ
- សង្គមស៊ីវិលរិះគន់ការបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវការកែទម្រង់ការបោះឆ្នោត
- អ្នកវិនិយោគ៖ នយោបាយជាប់គាំងរំខានដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា
- ប្រធានបក្សសង្គ្រោះជាតិចេញទៅកៀរគរការគាំទ្រពីសហគមន៍អន្តរជាតិជាថ្មី
- បទវិភាគ៖ តើគណបក្សមួយណាដែលប្រើយុទ្ធសាស្ត្រហិង្សា?
- តុលាការក្រុងបដិសេធសំណើបក្សប្រឆាំងសុំជួបសួរសុខទុក្ខជនជាប់ចោទ២៣នាក់
សូមអង្គការ IRI រៀបសំនួរលើកក្រោយឲ្យបានត្រឹមត្រូវជាងគេនេះ ។ អ្នកណាក៏ឆ្លើយថាត្រូវដែរ នៅពេលដែលសួរថា តើការសាងសង់ផ្លូវស្ពាន ថ្នល់ មន្ទីរពេទ្យ ត្រូវឬខុសនោះ ? មានតែមនុស្សមិនដឹងអ្វីសោះទេដែលឆ្លើយថាខុសនោះ ។ សូមIRI សួរមើល ថា
១).តើរដ្ឋាភិបាលដែលតំណាងឲ្យប្រជាពលរដ្ឋខ្មែរ ហើយខ្ចីប្រាក់ពីបរទេស មកកសាងស្ពានផ្នល់ មន្ទីរពេទ្យនិងគំរោងនានាអស់១លានដុល្លារ តែចុះបញ្ញីថាអស់១០០លានដុល្លារ រួចយកប្រាក់ទាំងនោះទៅចែកគ្នាចាយទិញឡានវិឡា តែពេលសងគេវិញបែជាដាក់ពន្ធលើប្រាក់ខែមន្រ្តីបុគ្គលិកទៅវិញ សួរប្រជាជនទៅមើលថាត្រូវឬខុស?
២). សួរមើលប៉ូលីស និងកងកំលាំងប្រដាប់អាវុធដែលបានទទួលប្រាក់ខែពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ ដែលមានតួនាទីការពារបូរណភាពទឹកដីនិងសណ្តាប់ធ្នាប់សង្គម បែជាមកបាច់សំឡាប់ប្រជាពលរដ្ធទៅវិញ សួរប្រជាជនទៅមើលថាត្រូវឬខុស?
៣). រដ្ឋាភិបាលខ្ចីប្រាក់ពីបរទេសដូចជាវៀតណាម ចិនជាដើមដែលមានការប្រាក់ទាប ហើយគ្មានលក្ខខណ្ឌអ្វីសោះ ជាធ្នូរទៅវិញឲ្យដីសម្បទានទៅប្រទេសទាំងនោះវិញ គេយករ៉ែមាស អលុយមីញូម បុកស៊ីត មានតម្លៃលើសប្រាក់កំចីទាំងនោះជាច្រើនពាន់ដង ហើយគ្មានអ្នកត្រួតពិនិត្យ សួរប្រជាជនទៅមើលថាត្រូវឬខុស?
៤). សាសនាព្រះពុទ្ធជាសាសនារបស់ប្រជាពលរដ្ឋតាំងពីរាប់ពាន់ឆ្នាំមកហើយ តែឲ្យពួកពាលដែលបង្កើតដោយក្រុមទំនឹងទៅបាញ់សំឡាប់គ្មានត្រាប្រណី សួរប្រជាជនទៅមើលថាត្រូវឬខុស?
៥). តាមក្រួសួងនានា ឨពុកជារដ្ឋមន្រ្តី កុនចៅរបស់ខ្លួនដែលទើបតែចេញពីសាលាមិនទាន់ដឹងអីផង ក្មេងទាំងបទពិសោធន៍ ក្មេងទាំងអាយុ ក្មេងទាំងចាត់ការងារក្នុងក្រសួង តែបែត្រូវបានតែងតាំងចាប់ប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការសួរប្រជាជនទៅមើលថាត្រូវឬខុស?
៦). មន្រ្តីជិតស្និទ្ធនឹងរដ្ឋមន្រី្តរបស់ក្រសួងខ្លាញ់ៗមានលុយច្រើនកប់ពពក ចាយមិនអស់ តែំមន្រ្តីធម្មតាបានប្រាក់ចាយមិនគ្រប់ សួរប្រជាជនទៅមើលថាត្រូវឬខុស?
៧)រដ្ឋឲ្យដីសម្បទានទៅក្រុមហ៊ុនបរទេស គេកាប់ឈើមានតម្លៃអស់ នៅសល់ប៉ុនៗមួយអោប ប្រជាពលរដ្ឋសុំមកកែច្ណៃធ្វើសង្ហារឹម ឬផ្ទះសំបែង បែជាមិនឲ្យ តែបែជាចាក់ប្រេងហើយដុតចោល សួរប្រជាជនទៅមើលថាត្រូវឬខុស?
៨) ប្រជាពលរដ្ឋបង្កបង្កើនផលកសិកម្មហើយ គ្មានទីផ្សារ មិនរកទីផ្សារឲ្យធ្វើឲ្យប្រជាពលខាតបង់ រត់ចោលផ្ទះសំបែងទៅធ្វើការនៅប្រទេសគេ ឲ្យជាតិគេមកនៅពេញស្រុកខ្មែរ សួរប្រជាជនទៅមើលថាត្រូវឬខុស?
៩). នៅមានច្រើនទៀត សូមអង្ការនេះបន្ថែមសំនួរខាងលើនេះទៅក្នុងតារាងសំនួរបស់ខ្លួនពេលសួរលើកក្រោយ ។
55% still good for CPP. People still support CPP.
* មន្រ្តីជិតស្និទ្ធនឹងរដ្ឋមន្រី្តរបស់ក្រសួងខ្លាញ់ៗមានលុយច្រើនកប់ពពក ចាយមិនអស់ តែំមន្រ្តីធម្មតាបានប្រាក់ចាយមិនគ្រប់ សួរប្រជាជនទៅមើលថាត្រូវឬខុស?
*តាមក្រួសួងនានា ឨពុកជារដ្ឋមន្រ្តី កុនចៅរបស់ខ្លួនដែលទើបតែចេញពីសាលាមិនទាន់ដឹងអីផង ក្មេងទាំងបទពិសោធន៍ ក្មេងទាំងអាយុ ក្មេងទាំងចាត់ការងារក្នុងក្រសួង តែបែត្រូវបានតែងតាំងចាប់ប្រធាននាយកដ្ឋាន។
———————————————————————————————————–
សួរថា៖ដើរលើផ្លូវត្រូវឬក៍ខុស………?
Long Live the CPP!!! Long Live the Vietnamese-Cambodian Friendship Forever!!!Long Live H.E. Phay Siphan, the Great Leader!!!
Long Live the CPP!!! Long Live the Vietnamese-Cambodian Friendship Forever!!!Long Live H.E. Phay Siphan, the Great Leader!!!Long Live the January 7 Day!!!
Long Live the CPP!!! Long Live the Vietnamese-Cambodian Friendship Forever!!!Long Live H.E. Phay Siphan, the Great Leader!!!Long Live H.E. Cheam Yeap, the Great PhD!!!
Do good get good do bad get bad .god will destroy bad people soon.that why iri know .they work for international .
The result of the assessment is perfect. Unfortunatelyt, the government never want to listen the real song. It is like IRI is trying to sing a song for cow. The animals never understand and recoginze it. They think that they will be able to rob the results of the election and declare that they are the winner easily.
. 26 មករា 2014 .et 9 : 39 am
,, លោក Trem Truv . និយាយ គឺ ជាការពិត សូម សរសើរ ឧត្តមគតិ ល្អ ! !
លោក ផៃ ស៊ីផាន បើ គេលើកជើងបានគាត់ ពេញចិត្ត ! យ៉ាប់មែន មនុស្ស ហៃ អើៗៗៗៗៗៗ !