អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ស្នើ​ជា​ថ្មី​ឲ្យ​ថ្នាក់ដឹកនាំ​សហជីព បញ្ឈប់​បាតុកម្ម​ជា​បណ្តោះអាសន្ន​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014​
http://vodhotnews.com

ការប៉ះទង្គិចគ្នា​នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី​២៦ខែ​មករា (រូបថត តាត ឧត្តម)

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អំពាវនាវ​ឲ្យ​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩ ដែល​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម មេត្តា​យោគយល់​បឈ្ឈប់​​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ រង់ចាំ​ស្ថានភាព​ស្ងប់ស្ងាត់​ឡើងវិញ​។​

​ការអំពាវនាវ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​មួយ​បាន​កើតឡើង នៅ​ព្រឹក​នៅ​ថ្ងៃ​អាទិត្យ​នេះ រវាង​សន្តិសុខ​មួយក្រុម ដែល​ត្រូវបាន​រាយការណ៍​មក​ថា ជា​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​នាក់ ដែល​ឈរ​ប្រមូលផ្តុំ​នៅ​មុខ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ បណ្តាលឲ្យ​មនុស្ស​៨​នាក់ រង​របួសធ្ងន់​និង​ស្រាល ក្នុងនោះ​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ម្នាក់ ក៏​ត្រូវ​បាន​ពលរដ្ឋ​វាយ​ឲ្យ​រងរបួស​ធ្ងន់​ផងដែរ ហើយ​ត្រូវបាន​គេ​បញ្ជូន​ទៅ​ព្យាបាល​មន្ទីរពេទ្យ​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD ថា អាជ្ញាធរ​បាន​ជូនដំណឹង​រួចហើយ ពី​ការ​មិន​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​​នេះ តែ​ទោះជា​យ៉ាងណា ​លោក​អំពាវនាវ​​ដល់​ថ្នាក់ដឹកនាំ​​សហព័ន្ធ​សហជីព និង​​សមាគម​ទាំងនោះ មេត្តា​យោគយល់ និង​បញ្ឈប់​នូវ​ការធ្វើ​បាតុកម្ម​​នេះ រងចាំ​ដល់​ស្ថានភាព​ស្ងប់ស្ងាត់​ឡើង​វិញ​សិន​។ លោក​ថា ប្រសិន​បើ​ថ្នាក់​ដឹកនាំ​សហជីព និង​កម្មករ នៅតែ​រឹងទទឹង​ធ្វើបាតុកម្ម សមត្ថកិច្ច នឹង​​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

​កាលពី​ថ្ងៃ​ម្សិលមិញ សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ផ្ញើលិខិត​មួយ​ទៅ​ប្រធាន​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩​នោះ មិន​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​នេះ​ទេ ហើយ​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាក់ដឹកនាំ​សហជីព​ទាំងនោះ ប្រសិនបើ​បាតុកម្ម និង​ការ​ដង្ហែ​ក្បួន​ណាមួយ ធ្វើ​ប៉ះពាល់​ដល់​សណ្តាប់ ធ្នាប់​សង្គម និង​មាន​ការប៉ះទង្គិច​។​

​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សហជីព​ទាំងអស់​នៅ​តែ​ប្រកាន់​ជំហរ​តស៊ូ​មតិ ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស ដីធ្លី និង​កម្មករ​២៣​នាក់ និង​ទាមទារ​ដំ​ទ្បើង​ប្រាក់​ឈ្នួល​កម្មករ​គ្រប់​វិស័យ យ៉ាងតិច ១៦០​ដុល្លារ​អាមេរិក​។ លោក​ចាត់​ទុក​ទង្វើ​បង្ក្រាប​របស់​អាជ្ញាធ​រខណ្ឌ​ដូនពេញ​នៅ​ព្រឹក​នេះ ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស និង​ឈាន​ទៅ​រក​របប​ផ្តាច់ការ​។

កាលពី​ថ្ងៃ​ទី​២០​ខែ​មករា សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​៩ ដែល​ធ្វើការ​ជាមួយ​កម្មករ​ជា​ច្រើន​វិស័យ បាន​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ ទៅ​សាលា​រាជធានី​ភ្នំពេញ ពី​គម្រោង​ធ្វើបាតុកម្ម នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មករា​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ​២៣​នាក់ និង​ដំ​ទ្បើង​ប្រាក់​ឈ្នួល​កម្មករ​គ្រប់​វិស័យ​យ៉ាងតិច​១៦០​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ត្រូវបាន​ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​នេះ​ទេ ហើយ​និង​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ប្រធាន​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩​នោះ បើ​នៅ​តែ​ប្រកាន់​ជំហរ​ប្រមូលផ្តុំ​គ្នា​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​មាន​ការប៉ះទង្គិច​ណាមួយ​នោះ​៕

សរសេរមកកាន់​លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

5 Responses to "អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ស្នើ​ជា​ថ្មី​ឲ្យ​ថ្នាក់ដឹកនាំ​សហជីព បញ្ឈប់​បាតុកម្ម​ជា​បណ្តោះអាសន្ន​​"

  1. NEW YEAR2014 says:

    thanks to security forces to keep the city in organizes ,,
    and to protect innocense peoples, from the outlaw.,

  2. អ្នកធ្វើស្រែ says:

    រំលឹកឲ្យបានញឹកញាប់គឺជាការល្អណាស់។ពេលនេះយើងវែកមុខឲ្យច្បាស់ទាញកំប៉ោយសក់អូសក្បាល អាជនទំនើងពើងទ្រូងគ្មានដឹងច្បាប់ទម្លាប់ឬក៍សំពងក្បាលវាឲ្យពកប៉ុនផ្លែភ្នៅគ្រប់ក្បាលទាំងអស់។

  3. khmer deum says:

    Why Yim Sovann was there.

  4. កងឃាតកឆ្កែអាវុធហត្ថរក្សាអំណាចអាសែនផ្ដាច់ការ says:

    អាចុយម៉ាយ ហ៊ុន សែន កំពុងតែដាំក្បាលចុះចូលក្នុងរណ្ដៅផ្ដាច់ការឱ្យបរទេសបានឃើញច្បាស់
    មែនទែនហើយ នាំគ្នាក្រោកឈរធ្វើបាតុកម្មឱ្យបានច្រើនថែមទៀតបងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ។

  5. bol says:

    មានសិទ្ធិដូចគ្នា! ល្មមដល់ពេល បក្សប្រជាជនប្រើសិទ្ធិ ហើយ។
    អ្នកណា បក្សណា ក៏មានសិទ្ធិប្រមូលកម្លាំងបាន ដូចគ្នា។
    ត្រូវបង្រៀនពួកនេះ ឲ្យវាដឹងថា កុំឃើញគេនៅស្ងៀម ថា គេនេះវាអន់។
    ប្រទេសត្រូវការភាពស្ងប់ស្ងាត់ ដើម្បីប្រជាពលរដ្ឋ គេរកស៊ី។
    យ៉ាងម៉េច ចង់រៀនតាមពួក ស៊ូថេប ឬអី? សាកល៎មើល? ចង់បិទផ្លូវ ឬក៏បិទក្រសួង ឬចង់បិទព្រលានយន្តហោះ? កម្ពុជាណា !! ចាំ ពួកឯងកាន់អំណាច សឹម ធ្វើអីក៏ធ្វើទៅ! ដល់ពេលនោះ បើមានបាតុកម្ម នាំគ្នា បណ្តោយឲ្យបាតុករធើម៉ាឆ្អែត ធើម៉ាស្រឡាញ់តាមពាក្យអួតរបស់ពួកឯងចុះ!