CNRP ធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​ការរំខាន​វេទិកា​បក្ស​ខេត្ត​កំពង់ចាម នៅ​ម៉ោង​៤​រសៀល​នេះ​​

ដោយ៖​ តាំង វីដា​​
ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
http://vodhotnews.com

ប្រជាពលរដ្ឋគាំទ្រ​គណបក្សប្រជាជន​ដែលមក​ប្រមូលផ្ដុំ​នៅមុខ​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ​ក្រុងកំពង់ចាម​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤​ (រូបភាពដោយ ញឹម សុខន)

​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ម៉ោង​៤​នេះ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ពាក់ព័ន្ធ​នឹង​ការរំ​ខាន​​វេទិកាសាធារណៈ​របស់​គណបក្ស​នេះ នៅ​ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព​ប្រធានស្តីទី លោក កឹម សុខា​។​

​សន្និសីទ​សារព័ត៌មាន​នេះ ត្រូវបាន​ប្រកាស​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​វេទិកា​សំណេះសំណាល​ជាមួយ អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ត្រូវបាន​ប្រកាស​រំសាយ ខណៈ​ដែល​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ចល័ត​កងកម្លាំងប្រដាប់អាវុធ និង​កៀងគរ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​កំពង់ចាម ដើម្បី​​បង្កចលាចល និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​ចង់​ចូលរួម​វេទិកា​សំណេះសំណាល​ក្រោម​អធិបតីភាព លោក កឹម សុខា​។​

​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​មាន​ការរំខាន​ទៅ​លើ​វេទិកា​សំណេះសំណាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ កាល​ថ្ងៃទី​២១ ខែ​មករា​នេះ  គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ប្រកាស​លុប​ចោល​​ភ្លាមៗ​ផងដែរ ចំពោះ​គម្រោង​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ ស្ថិតនៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ខណៈ​សមត្ថកិច្ច​រាប់រ​យ​នាក់ ត្រៀម​ដាក់​រារាំង ការជួប​សំណេះសំណាល​នោះ​។​

​ក្រោយ​ការប្រកាស​លុបចោល​វេទិកា​នៅ​ព្រឹក​នេះ លោក ញ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យ​ដឹង​តាម​ព័ត៌មា​ន​ដែល​លោក​ទទួល គឺ​មាន​រថយន្ត​របស់​កងទ័ព​នៅ​ខេត្ត​កំពង់ចាម​នោះ បាន​បរ​យ៉ាង​លឿន ដេញ​ពីក្រោយ​រថយន្ត​របស់ លោក កឹម សុខា ដែល​លោក​សង្ស័យថា មានការ​ប៉ុនប៉ង​ក្នុង​រូបភាព​អាក្រក់​ណាមួយ ទៅលើ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ដែល​អាច​ធ្វើឲ្យមាន​បញ្ហា​គ្រោះថ្នាក់ ប្រសិនបើ​មិន​មាន​វិធានការ​ទប់ស្កាត់​ជា​មុន​នោះ​៕

អត្ថបទទាក់ទង៖

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​​រំសាយ​ការជួបជុំ​​ជាមួយ​អ្នកគាំទ្រ​​នៅ​ខេត្ត​កំពង់ចាម​​

លោក កឹម សុខា រក្សា​គម្រោង​វេទិកា​ជួបជុំ​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម បើ​ទោះ​រង​ការរំខាន​(មានវីដេអូ)​

សូមសរសេរមកកាន់ លោក ​តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

14 Responses to "CNRP ធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​ការរំខាន​វេទិកា​បក្ស​ខេត្ត​កំពង់ចាម នៅ​ម៉ោង​៤​រសៀល​នេះ​​"

  1. កូនឪ says:

    គេត្រូវតែតស៊ូ មិនត្រូវរួញរាទេ សេចក្តីល្អគង់តែឈ្នះសេចក្តីអាក្រក់
    ត្រូវតែក្រោកឡើង ដើម្បីឲ្យបីសាចកញ្ជ្រោងបង្ហាញក្រចក បង្ហាញខ្លួន​ ចេញពីស្រោមចៀម ដើម្បីពិភពលោកបានស្គាល់ច្បាស់មុខមាត់ដ៏សាហាវពិសពុលរបសវា ។

  2. កូនឪ says:

    នេះមិនមែនជាលើកទី១ឯណា កាលបោះឆ្នោតកន្លងទៅក៏ពួកគេធ្លាប់ធ្វើបែបនេះដែរ ដាក់តន្រ្តី ច្រៀងជេរពីក្រោយវេទិកាគណបក្សសង្គ្រោះជាតិ យ៉ាងអាវាសែ ទីបំផុត គណបក្សប្រជាជនទទួលបរាជ័យយ៉ាងអាមាស់ ។
    ឃើញទេ សេចក្តីល្អ សេចក្តីយុត្តិធម៌តែងតែឈ្នះជានិច្ច ។

  3. o says:

    cnrp kor trov kann dam borng 1 mneark der pros kapir khlorn ort mearn tos te kom rot rohot ort la or te kamsark nas ak heng sar te trov kapir khlorn der chhop roth teat tov nhom som BAY SACH VEA LONG YEUNG PEL YEUNG KLACH PEL YEUNG CHHOP KLACH VEA VEA KOR CHHOP DER ….MOY CHIVIT KHMER ROT ROHOT CHHOP ROTH TEAT TOV TOS JEA SLAB KOR DOY

  4. ពេលណាប៉ូលេអុង ជាប់គុកនៅអង់គ្លេស គាត់សារភាពថា ” មានតែអំណាចនៃក្តីស្រឡាញ់ ទើបនៅជាប់លាប់អស់កល្បជានិច្ច ” កុំស្រវ៉ាអំណាចជាងក្តីស្រឡាញ់ ។

  5. Sen-Gaddafi says:

    លោកគឹមសុខាសូមកុំភ័យខ្លាចពួកអាកុំម្មុយនីស្ត៍អស់នេះអីពួកវាបានតែគំរាមគំហែងតាអញ្ចឹង ពួកវាមិនហ៊ានសំលាប់លោកទេព្រោះអន្តរជាតិគេកំពុងតែសំឡឹងចក្ខុមកស្រុកខ្មែរដោយប្រុង ប្រយត្ន័ហើយសូមលោកគឹមសុខាបន្តរការប្រើបញ្ញារដ៍ឈ្លាសវ៉ៃរបស់លោកជួបសំណេះសំណាល ជាមួប្រជាពលរដ្ឋដែលកំពុងតែគាំទ្របក្សសង្គ្រោះជាតិឥតងាករេនោះទេ។ ពួកផ្តាច់ការវាកំពុងតែ ភ័យស្លន់ស្លោរហើយ ហើយវាក៍កំពុងតែប្រើយុទ្ធសាស្ត្រចុងក្រោយរបស់ពួកវាដែលកំពង់តែនៅ សេសសល់បន្តិចបន្តួចនេះមិនយូរប៉ុន្មាននោះទេគឺវានិងដួលរលំនៅពេលឆាប់ៗខាងមុខនេះហើយ ខ្ញុំទទឹងរង់ចាំចូលរួមមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិនៅភ្នំពេញក្នុងពេលដ៍ឆាប់ខាងមុខនេះ ដើម្បីរួមកំលាំងរុញពួកផ្តាច់ការឲ្យរលាយពីស្រុកខ្មែរឆាប់ៗ។ ពន្លឺនៃការទទួលជ័យជំនះបានមក ដល់ហើយ អន្តរជាតិគេមិនលើកលែងឲ្យហ៊ុនសែនទេនៅពេលនេះនោះ ហើយប្រសិនបើហ៊ុនសែន វាកាន់តែកោងកាងព្រៃផ្សៃនោះ អន្តរជាតិគេនិងងាយស្រួលកំចាត់ហ៊ុនសែនកាន់តែឆាប់សូមបង បងប្អូនអ្នកស្នេរហាជាតិមេតាខំប្រឹងបន្តរជាតិដើម្បីជ័យជំនះពិតប្រាកដ។ ជូនពរលោកប្រធានទាំង ពីបំពេញកិច្ចការដ៍ក្លាហានរបស់លោកប្រកបដោយសុវត្ថិភាព ខ្ញុំកំពុងតែស្រេកឃ្លានលទ្ធិប្រជាធិ បតេយ្យណាស់សង្ឃឹមថាលោកទាំងពីនិងជួយពួកយើងខ្ញុំដែលកំពុងតែរងនៅកាជិះជាន់ដោអយុ ត្តិធម៌ពីក្រុមហ៊ុនសែននិងកំពុងតែឈឺចាប់បំផុតជាមួយរបបហ៊ុនសែន។

  6. Kon khmer says:

    Dear……………………,

    All the people love you because of your money and your power, but if one day your money that all all of them will hate you so much. Don’t you love cambodian? CNRP no money like you but I love them becaues all of them love cambodian.

  7. កម្មករ កសិករ says:

    បក្សប្រជាជន កាន់តែបង្ហាញ​ អំពើអាក្រក់ ថោកទាប ល្បី ពេញពិភពលោក ហើយ !

    បើ បក្សប្រជាជន ចង់ បញ្ចេញមតិ ទៅធ្វើ កន្លែងផ្សេងទៅ ! ម៉ិច ចាំបាច់ទៅ ឆាឆៅ ស្រែក

    អាលេ អាលោ ដល់ផ្ទះ គេ ( បក្សសង្គ្រោះជាតិ ) ! ។

  8. Chakrey says:

    ក្នុងនាមសមាជិក CPP ម្នាក់ដែរ ខ្ញុំមានសេចក្តីសោកស្តាយណាស់ដោយឃើញថ្នាក់ដឹកនាំ ពេលខ្លះហាក់ដូចជាសម្រេចចិត្តខុសម្តងហើយម្តងទៀត៊។ជាក់ស្តែងដូចជាប្រើ កម្លាំងប្រដាប់អាវុធ ចូលកាន់កាប់ទីលានប្រជាធិបតេយ្យ និងការកេណ្ឌ កម្លាំងទៅឆាឆៅមុខស្នាក់ការគណៈបក្សសង្គ្រោះជាតិខេត្តកំពង់ចាមជាដើម រួមទាំងសកម្មភាពផ្សេងៗមួយចំនួនទៀត ដែលនាំមកនូវការបាត់បង់ តម្លៃរបស់បក្ស CPP ហើយបែជាដើរជូលអន្ទាក់នយោបាយរបស់បក្សប្រឆាំងទៅវិញដែលធ្វើអោយបក្សប្រឆាំង កាន់តែឡើងក្រេឌីត មួយថ្ងៃច្រើនជាងមួយថ្ងៃ, តើការធ្វើបែបនេះយើងកំពុងតែដើរទៅណា? ដើម្បីអ្វី?

  9. 7 makara says:

    A sen a thok teb , a kmean leak dak …

  10. អ្នកមែន! says:

    ម៉េចហើយលោកប្រធានគង់ហ៊ានកង្វែប!ពេលចុះជួបសកម្មជននៅមូលដ្ឋាន លោកប្រធានតែនិយាយ
    ថាហ៊ុន សែនប្លន់ឆន្ទៈរាស្ត្រ ប្លន់សន្លឹកឆ្នោតរាស្ត្រ សន្ទុះនៃការគាំទ្របក្សសាងគ្រោះជាតិ មើលទៅឃើញឈ្នះភ្លូកទឹក ភ្លូកដី?ដល់ឥឡូវគណបក្សប្រជាជនបញ្ចេញសមាជិកគេខ្លះៗដើម្បី
    ឆ្លើយតបចំពោះបញ្ហានេះ ស្រាប់តែធ្វើឲ្យល្បងឯងភ័យភ្នែកនៅកញ្ចឹងក ដល់ថ្នាក់មិនហ៊ានចេញពីរន្ធ
    ផង។តើក្រុមល្បងគង់ហ៊ានកង្វែបឯងចេះខ្មាស់ខ្លួនឯងឬអត៊?ហើយតើអ្នកដែលគាំទ្រទាំងឡាយ
    មើលឃើញថាសម្ដីរបស់ល្បងគង់ហ៊ានកង្វែបកន្លងមកជាការបោកប្រាស់ឬទេ?នៅពេលគណបក្ស
    ប្រជាជនបញ្ចេញអ្នកគាំទ្រគេប៉ុណ្ណេះ តើភ្លឺភ្នែកខ្លះៗហើយនៅ?តើព្រមទទួលហើយនៅថាគណ
    បក្សប្រជាជនគ្រាន់តែមានការថយសម្លេងឆ្នោត តែមិនទាន់ចាញ់នៅឡើយទេ?

  11. I,Khmer says:

    To all the dumb fuck CPP ass kisser,
    …l…all of your brainless borned after 1979 fucking monkey are stupid!!!(all you fuck were borned at the wrong time cause your fucking mom doesn’t vitamins to take that why all of you are dumb!)……all of you fuck have no social security, no retirement money, no 401K, …….no shit……all of you going to end up sleeping in front of those rich corrupted home when you 65…
    It’s too bad ….once you born ignorant…..you will be dumb for the rest of your life……fuck you to all the dumb monkey CPP lover with long pinky nail!!!

  12. NEW YEAR2014 says:

    KHMER PEOPLES TIRED OF CNRP, SO THEY FIGHT BACK

  13. bol says:

    ទាំងអស់គ្នា មានសិទ្ធិដូចគ្នា!

  14. ប្រជាពលរដ្ឋ says:

    ពួក ជនពាល បក្សប្រជាជន កាន់ដំបង ធំៗ ! ធ្វើ អោយបក្សប្រជាជន អាប់មុខ លើឆាកអន្តរជាតិ !