ថ្ងៃ អាទិត្យ 26 មករា 2014
ដោយ លាង ដឺលុច
RFI
នៅថ្ងៃអាទិត្យនេះ ភាពតានតឹងបានកើតមាននៅក្បែរទីលានប្រជាធិបតេយ្យផង និងនៅក្នុងទីក្រុងកំពង់ចាមផង។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានអះអាងថា ករណីនៅភ្នំពេញ សមត្ថកិច្ចគ្រាន់តែអនុវត្តតាមច្បាប់ និងនៅក្រុងកំពង់ចាម សមត្ថកិច្ចបង្ហាញខ្លួនដើម្បីអន្តរគមន៍មិនឱ្យមានហិង្សារវាងអ្នកគាំទ្រគណបក្សទាំងពីរ។ មន្ត្រីស៊ើបអង្កេតរបស់អង្គការលីកាដូបានវាយតម្លៃថា ទិដ្ឋភាពនយោបាយ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាកំពុងអាប់អួរ។
ទិដ្ឋភាពនយោបាយ និងទិដ្ឋភាពនៃការគោរពសិទ្ធិមនុស្សកាន់តែអាប់អួរទៅ គួរអោយព្រួយបារម្ភ នេះបើតាមការវាយតម្លៃរបស់លោកអំ សំអាត ប្រធានក្រុមបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូនៅថ្ងៃអាទិត្យនេះ។ ការអត្ថាធិប្បាយរបស់មន្ត្រីលីកាដូត្រូវបានធ្វើឡើង ក្នុងពេលដែលស្ថានភាពតានតឹងបានកើតឡើងស្របពេលជាមួយគ្នា ទាក់នឹងហាមឃាត់ ការជួបជុំរបស់ក្រុមសហជីពនៅលើទីលានប្រជាធិបតេយ្យនៅភ្នំពេញ និងការរំខានជួបជុំរបស់លោកកឹម សុខានៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងក្រុងកំពង់ចាម។
មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ លោកអំ សំអាតបានបញ្ជាក់ថា ទិដ្ឋភាពនៅថ្ងៃនេះបានបង្ហាញអំពីដំណើរដើរបញ្ច្រាសក្តីសង្ឃឹមរបស់ពលរដ្ឋដែលថា ទំនាស់នយោបាយទំនងជានឹងអាចដោះស្រាយបានឆាប់ៗ ហើយថាករណីនៅលើទីលានប្រជាធិបតេយ្យ អាជ្ញាធរបានភ្ជាប់បញ្ហាកម្មករទៅនឹងបញ្ហានយោបាយ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយឯកគៀត ច័ន្ទថារិទ្ធក៏បានអត្ថាធិប្បាយផ្តល់មូលហេតុនៃវត្តមានរបស់កំលាំងសមត្ថកិច្ចក្នុងករណីទាំងពីរនេះដែរ។ ចំពោះអ្នកនាំពាក្យនគរបាលជាតិ សមត្ថកិច្ចអនុវត្តតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញដែលមិនបានអនុញ្ញាតអោយមានការជួបជុំនៅលើទីលានប្រជាធិបតេយ្យនោះ។ ចំណែកឯករណីក្រុងកំពង់ចាមវិញ ដោយសារតែការចេញមុខជួបជុំរបស់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានោះ អ្នកនាំពាក្យនគរបាលជាតិអះអាងថា កំលាំងសមត្ថកិច្ចត្រូវចេញមុខអន្តរគមន៍ ដោយបារម្ភខ្លាចមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រគណបក្សទាំងពីរ។
ប៉ុន្តែគណបក្សសង្គ្រោះជាតិបានចាត់ទុកវត្តមានរបស់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាជាការគំរាមកំហែងទៅលើគណបក្សសង្គ្រោះជាតិ៕



នែ ! កូនមីសំផឹងកន្ដួហើមប៉ុនត្រឡោកពួកប៉េអឹមអាក្ចាស់ ហ៊ុន សែន
កូនមីសំផឹងពួកអ្ហែងមានមុខមាត់ណាស់ដើរវាប្រជាជនយ៉ាងអនាធិបតេយ្យចឹងឬ?
រក្សាសន្ដាប់ធ្នាប់ចុយម៉ែពួកអាប៉េអឹមអ្ហែងដើរវាយប្រជាជនបែបណឹងឬ?
នែ ! កូនមីសំផឹងកន្ដួហើមប៉ុនត្រឡោកពួកប៉េអឹមអាក្ចាស់ ហ៊ុន សែន
កូនមីសំផឹងពួកអ្ហែងមានមុខមាត់ណាស់ដើរវាយប្រជាជនយ៉ាងអនាធិបតេយ្យចឹងឬ?
រក្សាសន្ដាប់ធ្នាប់ចុយម៉ែពួកអាប៉េអឹមអ្ហែងដើរវាយប្រជាជនបែបណឹងឬ?
អាចុយម៉ាយ ហ៊ុន សែន កំពុងតែដាំក្បាលចុះចូលក្នុងរណ្ដៅផ្ដាច់ការឱ្យបរទេសបានឃើញច្បាស់
មែនទែនហើយ នាំគ្នាក្រោកឈរធ្វើបាតុកម្មឱ្យបានច្រើនថែមទៀតបងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ។
មានសិទ្ធិដូចគ្នា! ល្មមដល់ពេល បក្សប្រជាជនប្រើសិទ្ធិ ហើយ។
អ្នកណា បក្សណា ក៏មានសិទ្ធិប្រមូលកម្លាំងបាន ដូចគ្នា។
ត្រូវបង្រៀនពួកនេះ ឲ្យវាដឹងថា កុំឃើញគេនៅស្ងៀម ថា គេនេះវាអន់។
ប្រទេសត្រូវការភាពស្ងប់ស្ងាត់ ដើម្បីប្រជាពលរដ្ឋ គេរកស៊ី។
យ៉ាងម៉េច ចង់រៀនតាមពួក ស៊ូថេប ឬអី? សាកល៎មើល? ចង់បិទផ្លូវ ឬក៏បិទក្រសួង ឬចង់បិទព្រលានយន្តហោះ? កម្ពុជាណា !! ចាំ ពួកឯងកាន់អំណាច សឹម ធ្វើអីក៏ធ្វើទៅ! ដល់ពេលនោះ បើមានបាតុកម្ម នាំគ្នា បណ្តោយឲ្យបាតុករធើម៉ាឆ្អែត ធើម៉ាស្រឡាញ់តាមពាក្យអួតរបស់ពួកឯងចុះ!