មនុស្ស​ពីរ​ដែល​ត្រូវបាន​សង្ស័យថា ​ប្រើ​ហិង្សា​ទៅ​លើ​បាតុករ​ត្រូវបាន​ចាប់ខ្លួន​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
http://vodhotnews.com

​ក្រុម​សហជីព​កម្មករ និង​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ចាប់​ខ្លូន​មនុស្យ​ពីរ​នាក់ ដែល​កាន់​ជំ​ពាម​កៅស៊ូ​គ្រាប់​ដែក និង​ស្នាប់ដៃ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​បាតុករ និង​កម្លាំង​សមត្ថកិច្ច នៅ​ទីលាន​ប្រជាធិបតេយ្យ​។​

​គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​សមាគម​ការពា​រ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) ឲ្យដឹងថា​ ​លោក ផេង ផា និង​លោក ហាំ ហ៊ុត ដែល​ត្រូវបាន​ចាប់ខ្លួន បាន​ព្យាយាម​បង្ក​ហិង្សា​ទៅលើ​ក្រុម​បាតុករ​។ អ្នក​ទាំង​ពីរ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​VOD ថា សមត្ថកិច្ច​កំពុង​សាកសួរ និង​ធ្វើ​របាយការណ៍​ពី​ករណី​នេះ ប៉ុន្តែ​លោក​មិនទាន់​ដឹង​ថា អ្នក​ទាំង​ពីរ​នាក់​នេះ​មក​ពី​ក្រុម​ណា​ទេ​។​

​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូ​រ៉ា ឲ្យ​ថា សមាជិក​សហជីព​លោក និង​បាតុករ សុទ្ធតែ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​អហិង្សា មិន​មាន​អ្នក​ប្រដាប់អាវុធ​អ្វី​ឡើយ​។ លោក​គិតថា ជន​ទាំង​ពីរ​នាក់ គឺជា​ក្រុម​បាតដៃ​ទី​៣ ដែល​ត្រូវ​បាន​ចាត់តាំងឡើង ដើម្បី​បង្កចលាចល​ក្នុង​ហេតុការណ៍​នោះ​។​

CHRAC បន្តថា ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​សន្តិសុខ​របស់​សាលាខណ្ឌ​ដូនពេញ និង​បាតុករ ដែល​ឈរ​ប្រមូលផ្តុំ​នៅ​មុខ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ បណ្តាលឲ្យ​មនុស្ស​របួសធ្ងន់ និង​ស្រាល​ប្រមាណ​ជា ១០ នាក់ ដោយ​រួមទាំង​បុគ្គលិក​អង្គការ​ Comfrel ម្នាក់ បុគ្គលិក​សារព័ត៌មាន The Cambodia Daily ម្នាក់ អ្នកកាសែត​ក្មេង​វត្ត​ស្ថាបនា​ម្នាក់ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោក យឹម សុវណ្ណ និង​សន្តិសុខ​របស់​សាលាខណ្ឌ​ដូនពេញ​ចំនួន​ម្នាក់​ផង​ដែរ​។ CHRAC បញ្ជាក់ថា សន្តិសុខ​សាលាខណ្ឌ​ដូនពេញ បាន​ប្រើ​ដំបងឆក់ និង​ហក់​ទៅ​វាយដំ​ធាក់ ទៅលើ​ស្ត្រី​ម្នាក់ ទើប​បណ្តាលឲ្យ​មាន​ហិង្សា​កើតឡើង​។ អំពើ​ហិង្សា​មាន​ដូចជា ការ​វាយតប់ ការ​គប់​មួក​ការពារ​សុវត្ថិភាព ស្បែកជើង ដប​ទឹក​សុទ្ធ បោះ​រនាំង​ដែក​ការពារ និង​បាញ់​ជំ​ពាម​គ្រាប់​ដែក និង​ដំ​ថ្ម​ផងដែរ​៕

​ការប៉ះទង្គិច​គ្នា​នេះ បាន​កើតឡើង​នៅ​ពេល​ដែល​ក្រុម​សហជីព​កម្មករ និង​ប្រជាពលរដ្ឋ គ្រោង​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុ​ស្ស ដីធ្លី និង​កម្មករ ចំនួន ២៣ នាក់ និង​ដំ​ទ្បើង​ប្រាក់​ឈ្នួល​គោល​កម្មករ​គ្រប់​វិស័យ ១៦០ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​រារាំង ដោយ​ដាក់​កម្លាំង​ប្រមាណ​ជា ៣០០​នាក់ បិទផ្លូវ និង​មិនឲ្យ​ចូលទៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​បាន​។ បាតុករ​មាន​ប្រមាណ​ជា ៨០០​នាក់​៕

សូមសរសេរមកកាន់ លោក ​ទ្បាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

5 Responses to "មនុស្ស​ពីរ​ដែល​ត្រូវបាន​សង្ស័យថា ​ប្រើ​ហិង្សា​ទៅ​លើ​បាតុករ​ត្រូវបាន​ចាប់ខ្លួន​​"

  1. 12345 says:

    ចាប់បានបាញ់ចោលទៅ….ទុកនាំតែបំបង់បាយ…ពួកអាសាងគ្រោះជាតិ..

  2. កម្មករ កសិករ says:

    ………………………… មតិ យោបល់ , 12345 ​ ជាមនុស្ស អាក្រក់ ជួរ ជាតិ . !!!!!!!!!!!!!!!!!

  3. កម្មកររោងចក្រ says:

    អាបិសាចលើកជើង

  4. Sva watpnom says:

    សូទ្ធតែពួកអាក្របីខ្វាក់ ហារឡើងសូទ្ធតែបាញ់,បាញ់ កើតពីពោះម៉ែវាមកស្ពាយកាំភ្លើងមកជាមួយ ចំជាតិរិច្ឆានមែនពូជវាសុទ្ធតែខ្វាក់។

  5. bol says:

    រដ្ឋាភិបាល ត្រូវតែធ្វើយ៉ាងណា ដើម្បីធានាសណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខរបស់ប្រជាជនរាប់លាននាក់ក្នុងរាជធានី និងប្រទេសទាំងមូល។ រដ្ឋាភិបាលមិនត្រូវបណ្តោយឲ្យពួកនេះក្រឡុកបានតាមចិត្តទេ។

    រដ្ឋាភិបាលត្រូវតែដឹងថា គ្មានពេលណាដែលរដ្ឋាភិបាលទទួលបានឈ្មោះល្អពីពួកដែលចាំតែវាប្រហារយើង នោះទេ។
    ដូចនេះ ត្រូវតែសុខចិត្តឲ្យមានឈ្មោះអាក្រក់សំរាប់ពួកមួយក្តាប់តូច តែរដ្ឋាភិបាលនឹងទទួលបានការសរសើរ និងអរគុណពីមនុស្សរាប់លាននាក់។