ថ្ងៃ អាទិត្យ 26 មករា 2014
ដោយ ឯម មាឃ
RFI
បាតុកម្មរបស់សម្ព័ន្ធសហជីព និងសមាគមកម្មករនិយោជិត នៅភ្នំពេញ នាព្រឹកថ្ងៃអាទិត្យនេះ បានប្រព្រឹត្តទៅ ក្នុងស្ថានភាពតានតឹង ដោយសារកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលជិត១ពាន់នាក់មិនអនុញ្ញាតឱ្យបាតុករប្រហែល៣ពាន់នាក់ចូលទៅលើទីលានប្រជាធិបតេយ្យ។ ការប៉ះទង្គិចគ្នាដោយហិង្សាបានកើតឡើង មួយស្របក់ ដោយបណ្តាលឱ្យរបួសមនុស្សជាង១០នាក់ ហើយមនុស្ស២នាក់ត្រូវបានចាប់ខ្លួន ដោយសារបានបង្កអំពើហិង្សា។ ក្នុងឱកាសនេះដែរ សមាជិកសមាគមអ្នកប្រជាធិបតេយ្យ សមាជិកនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក៏មានវត្តមាននៅក្នុងបាតុកម្ម ព្រឹកមិញដែរ។
ដូចការគ្រោងទុកមែន អាជ្ញាធរពិតជាបានពង្រាយកម្លាំងប្រដាប់អាវុធចាំទប់បាតុកម្មរបស់សម្ព័ន្ធសហជីព និងសមាគមកម្មករនិយោជិត ដែលត្រូវបានធ្វើនៅព្រឹកថ្ងៃអាទិត្យនេះ។ កម្លាំងមានសមត្ថកិច្ចជិត១ពាន់នាក់ ស្ថិតនៅលើនិងនៅជុំវិញទីលានប្រជាធិបតេយ្យរួចជាស្រេច មុនការមកដល់របស់បាតុករ ដែលមានគ្នាប្រហែល៣ពាន់នាក់។ ដូច្នេះ អ្នកធ្វើបាតុកម្មមិនអាចឈានទៅដល់គោលដៅរបស់ខ្លួនឡើយ នៅព្រឹកមិញ។
ការប្រឈមមុខដាក់គ្នាបានចាប់ផ្តើមតាំងពីម៉ោងជាង។ ម្ខាងគឺកម្លាំងចម្រុះ ក្នុងនោះមាននគរបាល អាវុធហត្ថ កងសន្តិសុខ និងតម្រួតចរាចរណ៍ ស្ថិតនៅលើទីលានប្រជាធិបតេយ្យ និងនៅលើវិថីនានា ជុំវិញទីលាននោះ។ ម្ខាងទៀត ស្ថិតនៅឯស្ពាននាគខាងត្បូងវត្តភ្នំ គឺបាតុករ ដែលជាសមាជិក និងអ្នកគាំទ្រ សម្ព័ន្ធសហជីពកម្មករ និងសមាគមនិយោជិត ទាំង។ ក្នុងចំណោមបាតុករ និងអ្នកគាំទ្របាតុកម្ម គេឃើញមានសមាជិក និងអ្នកគាំទ្រគណបក្សប្រឆាំង និងសមាគមអ្នកប្រជាធិបតេយ្យផងដែរ។
ការដណ្តើមកាន់កាប់ទីលានប្រជាធិបតេយ្យបានបង្កអំពើហិង្សាឡើង។ នៅម៉ោង៩និង២០នាទី កម្លាំងសន្តិសុខបានដេញវាយមនុស្សនៅខាងបាតុករ ដោយសារពួកគេបានស្រែកជេរ និងគប់ដបទឹកសុទ្ធ មួកសុវត្ថិភាព និងដុំថ្ម ទៅលើកម្លាំងមានសម្ថកិច្ច។ កងសន្តិសុខបានវាយអ្នកទាំងនោះរហូតដល់បាក់ដំបងជ័រ រីឯបាតុករបានរុះរើរបាំងដែករបស់សមត្ថកិច្ច ដែលស្ថិតនៅក្បាលស្ពាននាគ រប៉ាត់រប៉ាយអស់។ ក្នុងរយៈពេលប្រហែល៥នាទីនៃការប៉ះទង្គិចនោះ មនុស្សជាង១០នាក់បានរបួស ក្នុងនោះមានលោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផង។ ទន្ទឹមនឹងនេះដែរ មនុស្ស២នាក់ ដែលមានជំពាម និងគ្រាប់ឃ្លីដែក និងដែលបានចោលរបស់រឹងទៅលើសមត្ថកិច្ច ត្រូវបានចាប់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច។ អ្នកទាំងពីរ ម្នាក់មានអាយុប្រហែល១៧ឆ្នាំ និងម្នាក់ទៀតប្រហែល២០ទៅ៣០ឆ្នាំ ត្រូវបានបាតុករចោទថា ជាជនទីបី។
រហូតមកដល់ពេលនេះ ទីលានប្រជាធិបតេយ្យនៅតែស្ថិតក្រោមការកាន់កាប់របស់កម្លាំងរដ្ឋាភិបាល ដែលបានហាមបាតុករមិនឱ្យប្រមូលផ្តុំគ្នាមួយរយៈ រហូតទាល់តែសភាពការណ៍មានប្រក្រតីភាពឡើងវិញ។ ប៉ុន្តែ មេដឹកនាំសហជីពកម្មករ និងសមាគមនិយោជិតទាំងអស់ សុទ្ធតែបានប្រកាសអំពីការធ្វើបាតុកម្មបន្តទៀត រហូតទាល់តែពួកគេទទួលបានដំណោះស្រាយតាមការទាមទារ។ ការទាមទាររបស់ពួកគេគឺការដោះលែងមនុស្ស២៣នាក់ ដែលត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារត្រពាំងផ្លុង ការដំឡើងប្រាក់ខែអប្បបរមាសម្រាប់កម្មករនិយោជិតឱ្យដល់១៦០ដុល្លារ និងវែកមុខអ្នកបញ្ជា និងជនដៃដល់ ដែលបានបាញ់បាតុករឱ្យស្លាប់ និងរបួសនៅលើមហាវិថីវេងស្រេង កាលពីដើមខែ។
គួរបញ្ជាក់ថា នៅព្រឹកមិញ គេឃើញតំណាងរាស្ត្ររបស់គណបក្សប្រឆាំងខ្លះទៀត ដូចជាជំទាវ មួរ សុខហួរ និងលោក ហូរ វ៉ាន់ ជាដើម នៅជាមួយលោក ម៉ម សូណង់ដូរ ប្រធានវិទ្យុសំបុកឃ្មុំ និងសមាគមអ្នកប្រជាធិបតេយ្យដែរ។ លោក ម៉ម សូណង់ដូរ បានប្រកាស នៅពេលបាតុកម្មនោះថា ថ្ងៃស្អែកជាវេនរបស់គាត់ដឹកនាំបាតុកម្មដើម្បីទាមទារដំឡើងកម្លាំងផ្សាយវិទ្យុសំបុកឃ្មុំ និងសុំដំឡើងទូរទស្សន៍ វិញម្តង៕


The most respected and beloved demonstrators worked hard to get freedom and prosperty for Cambodia when the fucking policemen and PM agree to work as the BULL DOGS and bite their cambodian fellows. They are the real FUCKING BULL DOGS. Not forget to act as BULL DOGS and guard your houses when come back home.
The situation is in the state of alert and will not going back to normal any times soon, unless people have reached the real solution. The treacherous government is coming under fire both from internal political turmoil and international pressure.
The barbaric acts and atrocity against peaceful demonstrators is clearly showing that a vicious dictator has no alternative route to resolve the issues, but using deadly forces to protect his absolute power which came from the electoral fraudulent. This unconstitutional government will soon be toppled by the people’s power with greater supports from the free western world.
នែ ! កូនមីសំផឹងកន្ដួហើមប៉ុនត្រឡោកពួកប៉េអឹមអាក្ចាស់ ហ៊ុន សែន
កូនមីសំផឹងពួកអ្ហែងមានមុខមាត់ណាស់ដើរវាយប្រជាជនយ៉ាងអនាធិបតេយ្យចឹងឬ?
រក្សាសន្ដាប់ធ្នាប់ចុយម៉ែពួកអាប៉េអឹមអ្ហែងដើរវាយប្រជាជនបែបណឹងឬ?
អាចុយម៉ាយ ហ៊ុន សែន កំពុងតែដាំក្បាលចុះចូលក្នុងរណ្ដៅផ្ដាច់ការឱ្យបរទេសបានឃើញច្បាស់
មែនទែនហើយ នាំគ្នាក្រោកឈរធ្វើបាតុកម្មឱ្យបានច្រើនថែមទៀតបងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ។
រដ្ឋាភិបាល ត្រូវតែធ្វើយ៉ាងណា ដើម្បីធានាសណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខរបស់ប្រជាជនរាប់លាននាក់ក្នុងរាជធានី និងប្រទេសទាំងមូល។ រដ្ឋាភិបាលមិនត្រូវបណ្តោយឲ្យពួកនេះក្រឡុកបានតាមចិត្តទេ។
រដ្ឋាភិបាលត្រូវតែដឹងថា គ្មានពេលណាដែលរដ្ឋាភិបាលទទួលបានឈ្មោះល្អពីពួកដែលចាំតែវាប្រហារយើង នោះទេ។
ដូចនេះ ត្រូវតែសុខចិត្តឲ្យមានឈ្មោះអាក្រក់សំរាប់ពួកមួយក្តាប់តូច តែរដ្ឋាភិបាលនឹងទទួលបានការសរសើរ និងអរគុណពីមនុស្សរាប់លាននាក់។