ដោយ៖ ឡាយ សាមាន
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com
លោក Hon Hugo Swire អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស (រូបថតពី flickr)
សង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ នឹងផ្តល់អនុសសាសន៍ពីបញ្ហាមួយចំនួននៅកម្ពុជា ទៅលោក Hon Hugo Swire អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ខណៈពេលលោកបំពេញទស្សនៈកិច្ចនៅជាកម្ពុជា ស្របពេលវិបត្តិនយោបាយមិនទាន់មានដំណោះស្រាយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD ថា លោកនឹងផ្តល់អនុសាសន៍ទៅ លោក Hon Hugo Swire ពីមូលហេតុនៃការជាប់គាំងនយោបាយ និងដំណោះស្រាយ ដែលគណបក្សសង្គ្រោះជាតិប្រកាន់យក។ លោកបន្ថែមថា លោកនឹងលើកពីបញ្ហារំលោភសិទ្ធិមនុ្សនៅកម្ពុជា ដែលកំពុងតែកើនឡើងផងដែរ។
កន្លងទៅគណបក្សសង្គ្រោះជាតិ បានប្រកាន់ជំហរថា ឲ្យមានការបោះឆ្នោតឡើងវិញ និងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។
នាយកប្រតិបត្តិអង្គការនិចហ្វិច និងជាអ្នកតាមដានបញ្ហាសង្គម លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា លោក នឹងផ្តល់ជាអនុសាសន៍ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស បញ្ហាដីធ្លី ឯករាជ្យភាពរបស់តុលាការ និងបញ្ហាបោះឆ្នោត។ លោកបន្តថា បញ្ហាបោះឆ្នោតជាដើមចម នៃការជាប់គាំងនយោបាយ និងបញ្ហាផ្សេងៗនៅកម្ពុជា។
តាមរយៈកាសែត ខេមបូឌា ដេលី ឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយស្ថានទូតអង់គ្លេស លោក Hon Hugo Swire បានលើកឡើងថា គាត់មកទីនេះដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីទិដ្ឋភាព និងឧបសគ្គនយោបាយនាពេលបច្ចុប្បន្ន ដើម្បីឲ្យបាននូវអនាគតប្រកបដោយសន្តិភាព សុវត្ថិភាព និងលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជា។ សេចក្តីថ្លែងការណ៍បន្តថា ប្រទេសអង់គ្លេសមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រើកម្លាំងបង្រា្កបហួសហេតុពីសំណាក់សន្តិសុខ។
តាមគម្រោងក្នុងដំណើរទស្សនៈកិច្ចនេះ លោក Hon Hugo Swire នឹងជួបជាមួយមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ រួមមាន លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាជុំវិញស្ថានការណ៍នយោបាយ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ បន្ទាប់ពីការបោះឆ្នោត ដែលជាប់គាំងនយោបាយនៅកម្ពុជា ហើយការគោរពសិទ្ធិមនុស្ស ត្រូវបានក្រុមសិទ្ធិមនុស្សកត់សម្គាល់ថា កាន់តែធ្លាក់ចុះដុនដាប ដោយសារមានការបាញ់សម្លាប់បាតុករកន្លងមក៕
អត្ថបទទាក់ទង ៖
– អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងមកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពនយោបាយ
– រដ្ឋាភិបាលនិងបក្សជំទាស់យល់ខុសគ្នាចំពោះទស្សនៈកិច្ចនៃអនុរដ្ឋមន្ត្រីអង់គ្លេសមកកម្ពុជា
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ក្រុមអាចោលម្សៀតអស់នេះធ្វើឫកកាច់រាងដូចជាខ្លួនអស្ចារ្យណាស់អញ្ចឹង!ហាស្ដីមួយម៉ាត់ៗណាមកគឺ ផ្ដល់អនុសាសន៍,ដាក់សម្ពាធ,ផ្ដល់អនុសាសន៍,ដាក់សម្ពាធ???«អនុសួយកណ្ដាស» «សំប៉ាច់អ៊ាត»!!
ក្រុមអាចោលម្សៀតអស់នេះធ្វើឫកកាច់រាងដូចជាខ្លួនអស្ចារ្យណាស់អញ្ចឹង!ហាស្ដីមួយម៉ាត់ៗណាមកគឺ ផ្ដល់អនុសាសន៍,ដាក់សម្ពាធ,ផ្ដល់អនុសាសន៍,ដាក់សម្ពាធ???«អនុសួយកណ្ដាស» «សំប៉ាច់អ៊ាត»! គួរឲ្យចង់សើចមែន!!(អ្នកមានឈ្មោះក្នុងបញ្ជីជាប់ឆ្នោតជាតំណាងរាស្ត្រ កាត់សំពត់ក្បិននិងអាវកត្រង់ បានរួចរាល់គ្រប់គ្នាហើយឬនៅ???)។
ពពួកឡប់ឡប់សំ ែរង Cambodian National Retarded Party (CNRP) យល់ថាសំ េបឹម ហា៊ន ថា េអាយ
ម ហា អំណាច ទទួល េយាបល់របស់ខួន. Who do they think they are?