លោក ហោ ណាំហុង ស្នើសុំ​ឲ្យ​អង់គ្លេស​បន្ត​ជួយ​ឧបត្ថម្ភ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម

អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចក្រភព​អង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire) ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មករា។

ដោយ វិទ្យុ​អាស៊ីសេរី
2014-01-31

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire) (Photo courtesy of GOV.UK)

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire) (Photo courtesy of GOV.UK)

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស លោក កុយ គួង មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​នោះ លោក ហោ ណាំហុង បាន​អរគុណ​ប្រទេស​ចក្រភព​អង់គ្លេស ដែល​បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា កន្លង​មក ដែល​មាន​ប្រមាណ​ជាង ៦៤​លាន​ដុល្លារ​អាមេរិក ដោយ​ផ្ដោត​ទៅ​លើ​វិស័យ​ចំនួន​៣ ដែល​ទាក់ទង​នឹង​កម្មវិធី​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​អភិបាល​កិច្ច​ល្អ និង​ពង្រឹង​លើ​វិស័យ​សុខាភិបាល។ លោក​បន្ត​ថា លើស​ពី​នេះ​ទៀត ចាប់​តាំង​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៣ ចក្រភព​អង់គ្លេស បាន​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម​ប្រមាណ​ជិត ៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ទន្ទឹម​គ្នា​នោះ​ដែរ លោក ហោ ណាំហុង បាន​សុំ​ឲ្យ​ប្រទេស​អង់គ្លេស បន្ត​ជួយ​ឧបត្ថម្ភ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម​នោះ​បន្ថែម​ទៀត ហើយ​ជា​ការ​ឆ្លើយ​តប លោក ហ៊ូហ្គូ ស្វៃវអ៍ សម្ដែង​ក្តី​រីករាយ​ចំពោះ​ការ​ស្នើសុំ​នេះ ដើម្បី​ឲ្យ​សាលា​ក្តី​នេះ​បាន​ដំណើរ​ការ​ដោយ​ជោគជ័យ។

បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហ៊ូហ្គូ ស្វៃវអ៍  បាន​បន្ត​ជួប​ពិភាក្សា​ការងារ​មួយ​ចំនួន​ជាមួយ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ម៉ោង​ប្រមាណ ១២​ថ្ងៃ​ត្រង់​បន្ត​ទៀត។

លោក គុយ គួង បាន​ឲ្យ​ដឹង​ថា អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចក្រភព​អង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម៉ោង​ប្រមាណ ៤​រសៀល នៅ​វិមាន​សន្តិភាព។

នៅ​ថ្ងៃ​សុក្រ ទី​៣១ មករា នេះ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា រយៈពេល ២​ថ្ងៃ។ ដំណើរ​ទស្សនកិច្ច​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចក្រភព​អង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​កម្ពុជា កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "លោក ហោ ណាំហុង ស្នើសុំ​ឲ្យ​អង់គ្លេស​បន្ត​ជួយ​ឧបត្ថម្ភ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម"

  1. Former Hia lola says:

    ភាពចលាចល នៅក្នុង​សង្គម មិន​ព្រម​ចូលប្រជុំ​សភា ស្រាយបញ្ហា​

    (ចេញផ្សាយថ្ងៃទី 31-01-2014, 12:53 pm) | យុវជនខ្មែរ

    រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ​ ណាំហុង បានឱ្យដឹងថា បក្សប្រឆាំង​បានធ្វើ​បាតុកម្ម កន្លងមក និង​បង្ក​ភាពចលាចល នៅក្នុង​សង្គម ដោយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ចូលប្រជុំ​សភា ដើម្បី​ដោះស្រាយ បញ្ហា​ដែល​ខ្លួន​ទាមទារ​។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បើកទ្វារ​ចំហ ក្នុងការ​ចរចារ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ អំពី​ការទាមទារ ក្នុងការ​កែទម្រង់​ផ្សេងៗ​។​

    លោក ហោ​ ណាំហុង ថ្លែងបែបនេះ បានធ្វើឡើងក្នុងជំនួបមួយ រវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកអនុរដ្ឋមន្រ្តី ការបរទេសអង់គ្លេស Hugo Swire ដែលរូបលោកកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាវេលាម៉ោង ៩ព្រឹកថ្ងៃសុក្រទី ៣១ ខែមករា ឆ្នាំ២០១៤ នាទីស្តីការក្រសួងការបរទេសលោកឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថា ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​មានការ​កែទម្រង់​ផ្សេងៗ គឺ​គណបក្ស​ប្រជាជន​កម្ពុជា យល់ស្រប ប៉ុន្តែ​ឲ្យ​មានការ​កែទម្រង់ នៅក្នុង​សភា ធ្វើការ​ពិភាក្សាគ្នា នៅក្នុង​សភា មិនមែន​ស្រែក​តវ៉ា​ទាមទារ នៅតាម​ចិញ្ចើមថ្នល់​នោះទេ​ ។

    លោកឧបនាយករដ្ឋមន្ត្រី បាន​ជំរាប​ជូន​លោក​ Hugo Swire ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​មុន​ពេល​បោះ​ឆ្នោត​ ថា ចូល​រួម​ការ​បោះ​ឆ្នោត​ តែ​​​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ គឺ​នេះ​បង្ហាញ​ថា គេ​ចង់​ឈ្នះ​តែមួយ​​ប៉ុណ្ណោះ ចំពោះ​លទ្ធ​ផល​ដែល​បាន​ចាញ់​ឆ្នោត​គេ​មិន​ទទួល​ស្គាល់​នោះ​ទេ។ នេះ​បាន​ន័យ​ថា អ្វី​ៗ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹង​ជាមុន​ហើយ​ថា នឹង​ចាញ់​ឆ្នោត​ជា​មិន​ខាន។​

    លោកបញ្ជាក់​ថា នៅ​អំឡុង​ពេល​នៃ​ការ​ឃោសនា​រក​សម្លេង​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​យុទ្ធ​នាការ​យ៉ាង​ស្វាហាប់ និង​ខ្លាំងក្លា ដោយ​មិន​មាន​ការ​រារាំង​រំខាន​ដល់​​សិទ្ធិ​នយោបាយ​នោះ​ទេ ហើយ​លទ្ធ​ផល​ទទួល​បាន​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើន​អាសនៈ​ជា​ច្រើន ឯ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថយ​អាសនៈ ដែល​លទ្ធផល​ទាំង​អស់​នេះ​ចេញ​ជាផ្លូវ​ការ​ហើយ​នៅតែ​គណបក្ស​ប្រឆាំង​មិន​ព្រម​ទទួល​ស្គាល់​ទៀត គឺ​បាន​ធ្វើ​បាតុកម្ម​ជាច្រើន​លើក​ច្រើន​សារ។

    លោក ហោ​ ណាំហុបញ្ជាក់​ទៀត​ថា ការ​ធ្វើ​បាតុកម្ម​ក្រោយ​ការ​បោះ​ឆ្នោត​រាប់​ខែ​របស់​គណបក្ស​ប្រឆាំង​គឺ​មិនមាន​ការ​បំបិទ​សិទ្ធិ​នោះ​ទេ​ទោះ​ជា​មាន​ច្បាប់ ឬ​អត់​ច្បាប់​អនុញ្ញាតិ​ក៏ដោយ ប៉ុន្តែ​អ្វី​ដែល​រាជ​រដ្ឋាភិបាល​ធ្វើ​ការ​ទប់​ស្កាត់​នោះ គឺ​ដោយ​សារ​នៅ​ថ្ងៃទី​២-៣ ខែ​មករា គណបក្ស​ប្រឆាំង​​បាន​កៀងគរ​ក្រុម​កម្មករ​ឲ្យ​បង្ក​អំពើហិង្សា​ ញុះញង់ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ឯកជន​រហូត​ដល់​មាន​ការ​ស្លាប់​បាត់​បង់​ជីវិត និង​រងរបួស​មនុស្ស​ទៀត​ផង ដែល​ទង្វើ​ទាំង​នោះ​រាជ​រដ្ឋាភិបាល​មាន​វិធាន​ការ​ទប់​ស្កាត់​​រហូត​ដល់​ស្ថាន​ការណ៍​វិវត្តន៍​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ៕

  2. PNH says:

    no need to support ho namhong and hun sen are khmer rouge the same

  3. lyseanteur says:

    ថ្នាក់ដឹកនាំរដ្ឋាភិបាលខ្មែរពិតជាមិនចេះខ្មាស់គេមែន សុំសរសើរ។ អោយតែឃើញគេមកលេងផ្ទះរបស់ខ្លួន សុំគេអត់មានរើសមុខ តែបីថាអោយយ៉ាងណាក៏ដោយ។ សុំខ្លាចហ្មង។

  4. ម៉ែនសូក says:

    ពូជរដ្ឋាភិបាល ហ៊ុន សែន សុំទានវារស់ដោសាកាកទានតែប៉ុណ្ណឹងឯង
    ប៉ុន្តែវាវាយឫកឈ្លើយក្អេងក្អាង ខ្លាំងជាងរដ្ឋាភិបាលប្រទេសមហាសេដ្ឋីទៅទៀត ។

  5. ✫♥* says:

    បើចង់ឱ្យប្រទេសខ្មែរមានបាន ងើបមុខបំបាត់ភាពក្រីក្ររបស់ប្រជាជន
    រដ្ឋាភិបាលមិនត្រូវជំទាស់កម្មករកម្មការិនីធ្វើបាតុកម្មទាឡើងប្រាក់ខែទេ !
    បើគ្រាន់តែកម្មករ កម្មការិនីបាតុកម្មទាឡើងខែ ១៦០ ដុល្លា ដេញបាញ់
    ដេញវាយគ្នាស្លាប់និងរបួសច្រើនយ៉ាងនេះ ធ្វើម៉េចអាចកាត់បន្ថយភាពក្រីក្រ
    របស់ប្រជាជនខ្មែរបាន ?
    ប្រទេសអ្នកមានប្រាក់ ១៦០ដុល្លា វាគ្រាន់តែជាប្រាក់ធ្វើការក្នុង១ថ្ងៃរបស់
    កម្មករ កម្មការិនីកំរិតមធ្យមនៃសាសន៍គេតែប៉ុណ្ណោះ ។

  6. Anonymous says:

    (cnrp) party ឈប់ដើញុះញុងទៀតទៅអត់មាននណាជឿទៀតទេចាញ់គេហើយដើយុំឲគេជួយយុំឡាំបា៉រហូតដល់(Un) ហើយនិង(us) អោយគេជួយតែគេមិនជួយគេអោយទៅចរចាជាមួយ(cpp)partyទៅតែគាត់អត់យល់ភាសារគេនិយាយ.លោក(Sam Ransey )គាត់បានមកដល់(Khmer )វិញគាត់បែជាទៅធើ(demonstration )ទៅវិញគាត់ធើជារៀងរាល់ងៃអត់មាននណាមួយរារាំងពួកគាត់ទេដល់តែគាត់ធើយូងៃយូខែទៅពួកនាក់ជុំនួយរបស់គាត់ចាប់ចុះអន់ថយទៅៗហើយ(Sam Ransey cnrp party)ក៏មានគុំនិតដើញុះុញុងពួក សហ ជីបដោយមាន រុង ឈុន និង វន់ ពៅ ជា (cnrp party)ដើអុចអាលពួកនាក់ធើការរោងចកអោយចេញមកធើបា៉តុកមពីរឿងឡើងលុយ($160ដុលា)ទៅវិញគាត់យល់ថាធើម៉េចអោយឆេះរដថាភិបាលចង់អោយឆេះជាការងាយសោះចាំ ៥ឆាំទៀតទៅហើយទៅបារាំងវិញរៀន នយោបាយថែមទៀតទៅហើយមកត តាំងនិង(cpp party ទៅអត់មាន នណាហាមខាត់ លោកទេលោក(Sam Ransey អើយ!)ពី Khmer រស់នូវ long beach U.S.A