ប្អូន​ប្រុស​របស់​មេ​បក្ស​ប្រឆាំង​ត្រូវ​បាន​រដ្ឋាភិបាល​ដំឡើង​ឋានៈ

Friday, 31 January 2014
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ ឧត្តមសេនីយ៍​ផ្កាយ​ពីរ​នៃ​ក្រសួង មហាផ្ទៃ លោក កឹម សុខុន ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ដំឡើង​ឋានៈ ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង ពាណិជ្ជកម្ម ខណៈ​ពេល​ដែល​គាត់​ត្រូវ​បាន​តែង​តាំង​ផង​ដែរ ជា​ទីប្រឹក្សា​រដ្ឋាភិបាល របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​មាន​ឋានៈ​ស្មើ​រដ្ឋ​មន្រ្តី។

អ្នក​នាំ​ពាក្យ​ក្រសួង ពាណិជ្ជកម្ម​លោក កែន រដ្ឋា បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា លោក កឹម សុខុន ប្អូន​ប្រុស​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង ពាណិជ្ជកម្ម។ ទោះ​យ៉ាង​ណា​ក្តី លោក រដ្ឋា បាន​ថ្លែង​ថា លោក សុខុន បាន​មក​ធ្វើ​ការ​នៅ​ក្រសួង ពាណិជ្ជកម្ម រយៈ​ពេល​ប្រហែល​មួយ​ខែ​ហើយ។

នៅ​ពេល​ទាក់ទង​កាល​ពី​ម្សិលមិញ លោក កឹម សុខុន បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន​តែងតាំង​ជា​អនុ​រដ្ឋ​លេខាធិការ​នៃ​ក្រសួង ពាណិជ្ជកម្ម​កាល​ពី​ខែ​មុន ហើយ​តំណែង​របស់​លោក​ជា​ឧត្តម​សេនីយ៍ទោ អនុ​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួង មហាផ្ទៃ ត្រូវ​បាន​ព្យួរ។ លោក សុខុន មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ការ​តែង​តាំង​លោក​នោះ​ទេ។ លោក​គ្រាន់​តែ​និយាយ​ថា ការ​តែង​តាំង​នេះ​មិន​ធ្វើ​ឲ្យ​លោក​ភ្ញាក់​ផ្អើល​ទេ ហើយ​លោក​មាន​អារម្មណ៍​ធម្មតា​ចំពោះ​ការ​ឡើង​កាន់​តំណែង​ជា​អនុ​រដ្ឋ​លេខាធិការ ដែល​ជា​តួនាទី​នយោបាយ។ លោក កឹម សុខុន ថ្លែង​បន្ត​ថា៖ «ការ​ផ្លាស់​ប្តូរ​ការងារ​គឺ​ធម្មតា។ យើង​គ្រាន់​តែ​ចូល​រួម​ជួយ​ប្រទេស​ជាតិ។ ខ្ញុំ​ត្រូវ​តែ​ព្យាយាម​ជួយ​ប្រទេស​ជាតិ​ឲ្យ​ប្រសើរ​ជាង​មុន»។ លោក​បន្ថែម​ថា តំណែង​របស់​លោក​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​មិន​ប៉ះពាល់​ជាមួយ​តំណែង​ថ្មី​នេះ​ទេ ហើយ​លោក​អាច​កាន់​តួនាទី​ទាំង​ពីរ​សម្រាប់​រដ្ឋាភិបាល។

លោក កឹម សុខុន បាន​ចាក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី និង​បង​ប្រុស​របស់​លោក គឺ​លោក កឹម សុខា ចាប់​តាំង​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​មុន​ដើម្បី​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន របស់​លោក ហ៊ុន សែន។ នៅ​ពេល​លោក​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន លោក​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ហើយ​បន្ទាប់​មក លោក​តែង​តែ​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​និង​បង​ប្រុស​របស់​លោក ដោយ​ថា កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​សន្យា​ដំឡើង​ប្រាក់​ខែ ១៥០ ដុល្លារ​សម្រាប់​កម្មករ និង ២៥០ ដុល្លារ​សម្រាប់​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​និង​ផ្តល់​ប្រាក់​ចំនួន ៤០ ០០០ រៀល​ក្នុង​មួយ​ខែ សម្រាប់​មនុស្ស​ចាស់​ដែល​មាន​អាយុ​ពី ៦៥ ឆ្នាំ​ឡើង​ទៅ​គឺជា​កម្មវិធី​នយោបាយ​ដែល​បោកប្រាស់។

លោក កឹម សុខុន បាន​ថ្លែង​ថា៖ «ខ្ញុំ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ខ្ញុំ​អាច​ជា​តំណាង​រាស្រ្ត។ តំណែង​ទី​មួយ​របស់​ខ្ញុំ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​គឺ​អគ្គ​លេខាធិការ​រង ហើយ​ខ្ញុំ​ជា​ប្អូន​ប្រុស​របស់​មេ​បក្ស ហេតុ​អ្វី​ខ្ញុំ​មិន​អាច​ជ្រើសរើស​ខេត្ត​ល្អ។ កណ្តាល តាកែវ ព្រៃវែង ខ្ញុំ​អាច​ឈរ​លេខ ១ ខ្ញុំ​អាច​ជាប់​ឆ្នោត ខ្ញុំ​អាច​មាន​ប្រាក់​ខែ ២០០០ ដុល្លារ»។ «ប៉ុន្តែ​យើង​ត្រូវ​គិត​អំពី​អត្ថ​ប្រយោជន៍​ជាតិ។ បើ​ខ្ញុំ​ជា​តំណាង​រាស្រ្ត ខ្ញុំ​មាន​ប្រាក់​ខែ ២០០០ ដុល្លារ ប៉ុន្តែ​ខ្ញុំ​មក​កុហក​លោក​យាយ លោក​តា នោះ​គ្មាន​ន័យ​ទេ»។

ពាក់ព័ន្ធ​នឹង​ការ​តែង​តាំង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ហៅ​ការ​តែង​តាំង​នេះ​ថា ជា​ទិកនិច​នយោបាយ​របស់​គណបក្ស​ប្រជាជន​ដើម្បី​ទាក់​ទាញ​សមាជិក របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​រួម​ជាមួយ​ពួក​គេ​ដែល​ទិចនិក​នេះ បាន​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​តាំង​ពី​ឆ្នាំ ១៩៩៣ រហូត​មក​បច្ចុប្បន្ន។

លោក យ៉ែម បុញ្ញឫទ្ធិ បន្ត​ថា៖ «ប៉ុន្តែ​យើង​ជឿ​ជាក់​ថា មន្រ្តី និង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ក្បត់​ឧត្តម​គតិ​ទេ។ ខ្ញុំ​គ្រាន់​តែ​សោក​ស្តាយ​ថា រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់ កាត់​បន្ថយ​សមាជិក​រដ្ឋាភិបាល ប៉ុន្តែ​មិន​កាត់​បន្ថយ​បែរ​ជា​ចំនួន​សមាជិក​គឺ​នៅ​តែ​ច្រើន​ដដែល»៕ PS


What Next?

Recent Articles

15 Responses to "ប្អូន​ប្រុស​របស់​មេ​បក្ស​ប្រឆាំង​ត្រូវ​បាន​រដ្ឋាភិបាល​ដំឡើង​ឋានៈ"

  1. pingpong says:

    ១. តំណែងនេះជា តំណែងបញ្ឍរជើង!!! និងបញ្ជាក់ថា៖ ហ៊ុនសែនមិនទុកចិត្តកឹម សុខុននៅក្នុងជួរបូលីសទេ!! បើនៅក្នុងជួរបូលីស មានកូនបូលីសតិចឬច្រើនគោរព ចំណែកតំណែងអនុរដ្ឋលេខាធិការ បើមានសំណាងបានបន្ទប់មួយអង្គុយហ្នឹងគេ បើគ្មានសំណាងបន្ទប់មួយអង្គុយពីរបីនាក់។ ទោះយ៉ាងណា តួនាទីនេះ គឺជាតួនាទីអង្គុយបករុយតែម្នាក់ឯង!!
    ២. ក្នុងពេលបោះឆ្នោតកន្លងមក ខូចវិទូបានប្រើប្រាស់វិធីសាស្រ្តខុសច្រើនណាស់!!!ដែលនាំអោយចេញឆ្នោតស្ទើរទាំងស្រុង គ្រាន់កែច្នៃតួលេខទាន់ពេលប៉ុណ្ណោះ!! កំហុសមួយធ្ងន់ធ្ងរគឺប្រើប្រាស់កឹមសុខុននេះឯង ធ្វើអោយក្រុមការងារជួយមូលដ្ឋាន និងបក្សឃុំស្រងាកចិត្ត!!! ពួកគេគ្រវីក្បាល ពីព្រោះប្រជារាស្រ្តមូលដ្ឋានស្តាប់មួយសន្ទុះស្មានតែកឹមសុខា នាំគ្នាភ្ញាក់ថា៖ យីម៉េចបានជាកឹមសុខាអាចនិយាយស្តីក្នុងក្បួនហែគណៈបក្សប្រជាជន??? ទំរាំដឹង គឺបះសក់គ្រប់គ្នា!!
    ៣. និយាយអោយត្រង់ទៅហ៊ុនសែននេះជាមនុស្សល្ងង់ខ្លៅពីកំណើត ធ្វើផ្តេសផ្តាស និងជាមូលហេតុនៃការចាញ់ឆ្នោតកន្លងមក!! បើដាក់លោកស ខេងឬ ហេងសំរិន នោះប្រជារាស្រ្តនៅតែបោះឆ្នោតអោយគណៈបក្សប្រជាជនដដែល ពីព្រោះប្រជារាស្រ្តយល់ថា៖ គណៈបក្សប្រជាជនត្រឹមត្រូវ!! ចំណែកហ៊ុនសែនជាមនុស្សខូចពាល ប្រើប្រាស់សុទ្ធវិធីពាល ដែលធ្វើអោយប្រជារាស្រ្តស្អប់ខ្ពើមនៅពេលឃោសនាបោះឆ្នោត!!

  2. Cam Apple says:

    ការបកស្រាយខាងលើនេះ គឺមិនសរបញ្ជាក់អំពីអ្នកចេះដឹងខាងនយោបាយសោះ
    ដូចម្តេចដែលហៅថា នយោបាយ?

  3. អ្នកធ្វើស្រែ says:

    ដូងមួយធ្លាយតែងមានតក់មាននាឡិវាជារឿងធម្មតា។នៅស្រុកខ្មែរសេរីភាពបែបសេះដាច់បង្ហៀរកើតមាន ឡើងយ៉ាងសំបូរបែប មានគ្រួសារខ្លះបងប្អូនបង្កើតប្រាំនាក់ឪពុកតែមួយ គេបង្កើតបក្សឬចូលរួមក្នុងបក្ស ផ្សេងៗគ្នារៀងៗខ្លួន។កឹមសុខានិងកឹមសុខុនខុសបក្សគ្នា តើមានរឿងអ្វីត្រូវភ្ញាក់ផ្អើល???សំខាន់ស្ថិតនៅ លើបុគ្គលម្នាក់ៗដែលមានអម្បែងក្បាលកើតជាមនុស្ស តើបានធ្វើអ្វីខ្លះដែលជាគុណប្រយោជន៍ដល់ ប្រទេស ជាតិមាតុភូមិដែលមតិភាគច្រើនទទួលស្គាល់ហើយចារិកទុកក្នុងទំព័រប្រវត្តិសាស្ត្រជាតិខ្មែរ។

  4. lyseanteur says:

    ល្បិចចាស់ដដែលៗសម្រាប់រំលាយបក្សប្រឆាំង។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរនៅពេលនេះ ស្គាល់ក្រយៅជនខិលខូចអស់ទៅហើយ។
    ប្រជារាស្រ្តខ្មែរប្រហែល៩៦% បានចាត់ទុកប្រាក់ សុខុន ក៏ដូចជាអ្នកចុះចូលមុនៗ និង អ្នកដែលប្រុងនឹងចុះចូលទាំងនោះថា​ ពួកគេ គឺគ្រាន់តែជាក្រុមកាកសំណល់សង្គមតែប៉ុណ្ណោះ មិនមានតម្លៃសម្រាប់ខ្មែរយកមកធ្វើជាគតិបានឡើយ។

  5. Banh Bev says:

    អូ ផ្កាយរះច្រើនណាស់! នៅអាមេរិក កងទ៏ំព ជើងគោក ទឹក អាកាស រួមគ្នាមានចំនួនជាង ១ លានកន្លះ តែឧត្ដមសេនិយ មានតែជឹត ៥០០ តែប៉ុណ្ណោះ! គួរខ្មាស់គេហើយ!!!

  6. Banh Bev says:

    មិនមែន ប្រាក់សុខុនទេ!!!គឺកឹម សុខុន!!!

  7. kon kher says:

    Shame on him who will trust on person like him even own brother he not get along with. He will toss in trash when they no longer need.

  8. Zoom says:

    គ្មានអ្វីមហាអាក្រក់ជាងដង្កូវចេញពីសាច់ ទេ។ ដើម្បីលាភសក្ការ: បុណ្យសក្តិ កិត្តិយសផ្ទាល់ខ្លួន មនុស្សអក្តញ្ញូ តែងតែភ្លេចគ្រាកំសត់ រួមសុខរួមទុក្ខក្នុងនាមជាសាច់សារលោហិត បំបាក់កិត្តិយស និងភាពថ្លៃថ្នូររបស់គ្រួសារដូនតារបស់ខ្លួន ។ មនុស្សធន់នេះមិនដែលមានលទ្ឋផលល្អទេ។

  9. លឹង្គនាគរាជ says:

    គេប្រើអស់ចឹត្តក៍គេរុញទៅកៀនជញ្ជាំង ព្រោះគេយកមកធ្វើជានុយមួយរយះ។

  10. ប្រវត្តិសាស្ត្រ says:

    ,, លោក គឹម សុខុន គាត់ ជាទ្រូ មុខ ២ ! ឡើង ក៏ ត្រូវ ចុះ ក៏ ត្រូវ !

  11. rayuth says:

    why everyone spends time to think about this man?- let him be! that is a prize for him that he made untiredless effort to attack his elder brother and the opposition during the 2013 election campaign. that is not NEW in the kingdom of wonder. please, my beloved cambodians! do not spend time to talk about that man. it is of no value to talk about him. let talk about the current political crisis!

  12. ម៉ែនសូក says:

    គ្រាន់តែជានុយចង់ស្ទូចត្រីធំរបស់ហ៊ុនសែន ធ្វើដើម្បីបង្អួតតំណាងរាស្រ្ត បក្សសង្រ្គោះជាតិតែប៉ុណ្ណោះ
    ហើយក៍ជាគោលបំណងធំចង់រំលាយបក្សសង្រ្គោះជាតិដែរ មើលតែតំណាងរាស្រ្តបក្ស ហ្វុនស៊ុនប៉ិច ទៅ
    នៅពេល ហ៊ុន សែនរំលាយបាន តើសព្វថ្ងៃមានឈ្មោះប៉ុន្មាននាក់ជាប់ជាតំណាងរាស្រ្ត ?
    បោះឆ្នោតលើកមុនបែប ០ ០ ទេ . ហាស់ ហាស់ ហាស់ ហាស់ ហាស់ ហាស់ ហាស់

  13. Anonymous says:

    និយាយត្រូវទាំងអស់ តែកុំស្មានថាលោក ហ៊ុន សែនល្ងង់ គាត់មានប្រពន្ធកាត់យួន សេ្តចគឹតិប្រឌឺត ដែលអានអក្សរខែ្មស្ទើមិនរួច ជាជំនួយលោភលន់ ពេជ្រ មាស ដុល្លារ ជាប្រមុខ​និងខ្សែស្រឡាយកូនកាត់ច្រើនទៀត។ ប្រយ័ត្នរលាយពូជខែ្មរ

  14. porn thav says:

    when all of us had said like this, what is benefit of citizens of Cambidia? most of us never thinks about own the nation. Everythings had just only by the power, money, and yourself. So in our country no develop more and will be countinue for the next generation. Remember commitment to exellent to anybody and everythings will return for u and me. join together no money, no power, no yourself but for our nation.

  15. Banh Bev says:

    ជយោ!ជយោ!ជយោ! ដល់ចាស់ទៅជរា ហើយចេតរ៉ូយដូចមនុស្សដ៏ទែទៀតដែរ!!!