ដោយ៖ សុទ្ធ គឹមសឿន
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com
រូបភាពនៃខ្សែភាពយន្តរឿង ការបាត់បង់រូបភាព ដែលជាស្នាដៃរបស់លោក ប៉ាន់ រិទ្ធី (រូបថត courtesy of the BFI London Film Festival)
ផលិតករខ្សែភាពយន្តខ្មែរ ឈ្មោះ ប៉ាន់ រិទ្ធី បានជាប់ឈ្មោះជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជន ៥នាក់ ដែលនឹងត្រូវចូលរួមប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់អូស្កា (OSCARS) ជា «អ្នកផលិតភាពយន្តល្អ» នៅសហរដ្ឋអាមេរិក។
លោក សុន ដារ៉ា បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលភាពយន្តកម្ពុជា មានប្រសាសន៍ថា ខណៈនេះ លោក ប៉ាន់ រិទ្ធី ហើយផលិតករខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញរូបនេះ កំពុងឋិតនៅសហរដ្ឋអាមេរិក ហើយលោកនឹងធ្វើដំណើរកាន់ទីក្រុងឡូអេនជឺលេស(LA) សហរដ្ឋអាមេរិក នៅថ្ងៃទី០២ខែកុម្ភៈ ខាងមុខនេះ ដើម្បីចូលរួមនៅក្នុងការប្រកួតប្រជែង និងរងចាំស្តាប់លទ្ធផលនៃការជ្រើសរើស សម្រាប់ទទួលពានរង្វាន់អូស្កា «អ្នកផលិតភាពយន្តល្អ» ។ លោក សុន ដារ៉ា ឲ្យដឹងថា ពិធីចែកពានរង្វាន់អូស្កា ដល់អ្នកផលិតភាពយន្តល្អ នឹងធ្វើឡើងនៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០១៤។

លោក ប៉ាន់ រិទ្ធី នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសមួយ
(រូបថត Yuan-Kwan Chan / Meniscus Magazine)
លោកប៉ាន់ រិទ្ធី បានប្រាប់កាសែតញូវយ៉កថាមថា លោកបានជ្រើសរើសខ្សែភាពយន្តមួយ ដែលលោកបានផលិតនាពេលចុងក្រោយនេះ មានចំណងជើងថា«ការបាត់បង់រូបភាព» ដែលភាសាអង់គ្លេសហៅថា «the missing picture» សម្រាប់ប្រកួតប្រជែងយកពានរង្វាន់អូស្កានេះ។ ខ្សែភាពយន្តនេះ ចង់រម្លឹកឡើងវិញ ពីការឈឺចាប់នៃការបាត់បង់សាច់ញាត្តិរបស់ប្រជាពលរដ្ឋក្នុងរបបខ្មែរក្រហម និងបង្ហាញពីរូបភាពនៃការសម្លាប់រង្គៀល និងការរំលោភសិទ្ធិមនុស្សនៅសម័យនោះផងដែរ។ លោកប៉ាន់ រិទ្ធី បានចូលរួមប្រកួតប្រជែងចំនួនបីវគ្គកន្លងមកហើយ។
វគ្គចុងក្រោយសម្រាប់ទទួលពានរង្វាន់អូស្កានេះ មានខ្សែភាពយន្តចំនួន៥ ក្នុងនោះមានស្នាដៃលោក ប៉ាន់ រិទ្ធី មួយរឿងដែរនោះ នឹងត្រូវដាក់ប្រកួតប្រជែង ដើម្បីជម្រុះយកខ្សែភាពយន្តមួយ សម្រាប់ទទួលពានរង្វាន់នេះ។
លោក ប៉ាន់ រិទ្ធី ជាជនជាតិខ្មែរ សញ្ជាតិបារាំង ហើយស្នាដៃផលិតភាពយន្ដរបស់លោកភាគច្រើនត្រូវបានចាក់បញ្ចាំងនៅរោងកុនអន្តរជាតិ៕
សរសេរមកកាន់លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com
អត់បាយស៊ី មិនគិត ទៅគិតអារឿងកុនមិនបានការអី!!!!ចំជាឡប់មែន!!!!
អក្សរសិល្ប៍ គឺជាកញ្ចក់ឆ្លុះបញ្ចាំង នូវតថៈភាពសង្គម។ បេី លោកមិន យល់សូមមេត្តា កំុអធិប្បាយ ដូចពាក្យថា មិន ជួយ ចូក ចែវ កំុយកជេីងរាទឹក
That’s Right, At least he’s better of than Pon Puong Vophorm (Me Yem), a 7th grade producer in Phnom Penh! I’ve never watched her movie because she wrote a junk movies.
នេះជារឿងត្រឹមត្រូវ ដែលយើងត្រូវតែឲ្យតម្លៃទៅលើស្នាដៃរបស់អ្នកដែលមានសមត្ថភាព ដូចជា លោក ប៉ាន់ រិទ្ធី នេះ, ព្រោះគាត់ត្រូវបានមហោស្រពភាពយន្តទទួលស្គាល់គាត់ យ៉ាងនេះ។
យើងក៏ទទួលស្គាល់ និងក៏លើកទឹកចិត្តផងដែរ ដល់ការខិតខំរបស់អ្នកនិពន្ធ អ្នកដឹកនាំរឿងខ្មែរ ដោយការខិតខំចំណាយលុយកាក់ថវិកា ធនធាន ដើម្បីផលិតបានជាខ្សែភាពយន្ត ដាក់បញ្ចាំងតាមទូរទស្សន៍ និងបញ្ចាំងយកលុយតាមរោងកុននានា ក្នុងប្រទេស ។ ក៏ប៉ុន្តែអ្វីដែលយើងកត់សំគាល់ឃើញ គឺខ្សែភាពយន្តទាំងនោះ វាគ្រាន់តែជាផលិតផលរបស់មនុស្សដែលគ្មានមូលដ្ឋានសិល្បៈបន្តិចសោះ ហើយចេះតែធ្វើៗ ឲ្យបានដើម្បីការរកស៊ីតែប៉ុណ្ណោះ។
យើងក៏ឃើញថា អ្នកទាំងនោះ ដូចជាពុំមានចិត្តខ្មាស់អៀនខ្លួនឯង លើអ្វីដែលជាផលិតផលរបស់ខ្លួន នោះឡើយ។
ដូចជាខ្សែភាពយន្តរបស់លោកស្រី ពាន់ ភួងបុប្ផា ឬហ្វៃសំអាង ជាដើម។ អ្នកទាំងអស់នេះ ពុំមានអៀនខ្មាស់នឹងអំនួត ដែលគាត់តាំងខ្លួនជាអ្នកនិពន្ធ « ប៉ាកាមាស » ឲ្យមហាជន គេទទួលស្គាល់។
យើងទទួលស្គាល់ថា ប្រទេសកម្ពុជាពិតជានៅក្មេងខ្ចីណាស់ក្នុងវិស័យសិល្បៈភាពយន្ត មែន ។ ដូចនេះហើយ យើងគ្រាន់សុំថា ឲ្យគាត់ប្រឹងទៅទៀតទៅ តែកុំឲ្យគាត់ចង់តាំងខ្លួនជាគ្រូ ឬជាព្រឹទ្ធាចារ្យ ជាអ្នកអស្ចារ្យ ឲ្យសោះ ព្រោះកុនរបស់គាត់ គ្មាននរណាគេទស្សនាទេ គឺមានតែក្មេង ៗ។
ព្រោះ វាអន់ពេក, អន់នោះ គឺអន់ណាស់!! តើយើងដឹងទេថា តួសម្តែង ជា « ឆាវឆាវ» ក្នុងរឿងសាមកុក មានសមត្ថភាពប៉ុណ្ណាទេ? តួនោះ គឺលោក Chen Jianbin បច្ចុប្បន្ន មានវ័យ ៤៣ឆ្នាំ ជាតួសម្ដែង អ្នកដឹកនាំរឿង និងជាសាស្ត្រាចារ្យផ្នែកភាពយន្ត។ លោកបានសិក្សាផ្នែកភាពយន្តពីសាលាបណ្ឌិតសភាភាពយន្តមជ្ឈិម ចិន (Central Academy of Drama) ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញនេះនៅឆ្នាំ១៩៩៤ និងថ្នាក់អនុបណ្ឌិតពីសាលាដដែលនៅឆ្នាំ១៩៩៨។ លោកបានបំពេញតួនាទីជាតារាសម្ដែងផង ជាសាស្ត្រាផ្នែកភាពយន្តផង និងជាអ្នកដឹកនាំរឿងផង។
ត្រង់នេះហើយ ដែលយើងថា បើធ្វើ ចេះតែធ្វើទៅ តែកុំតាំងខ្លួន!
ពួកគាត់តែងតែអួតខ្លួនឯងថា គាត់មានឧបនិស្ស័យពីកមណើត ចេះដោយគ្មានគ្រូ។ រឿងទាំងអស់នេះហើយ ទើបវិស័យសិល្បៈខ្មែរទាំងចម្រៀង ភ្លេង របស់ប្អូនសម័យឥឡូវ គ្មានតម្លៃ ព្រោះតែគាត់ថា គាត់ចេះដោយគ្មានគ្រូ។ យូរទៅវាចាញ់ទាំងភាពយន្តកំប្លែងរបស់នាយក្រឹម ឬភាពយន្តអប់រំរបស់មជ្ឈមណ្ឌលពត៌មានស្ត្រី ផង។
តើយើងមានបានសំគាល់ឃើញទេថា អ្នករបាំ អ្នកភ្លេងខ្មែរ ឬតួសម្តែងដែលបានសិក្សានៅមហាវិទ្យាល័យ តូរ្យតន្រ្តី និងវិចិត្រសិល្បៈគេមានទេព្យកោសល្យខ្ពស់ជាងអ្នកសម្តែងឥតសាលា ដែរឬទេ? ស្តាយណាស់ ពីការអួតអាងខ្លះរបស់ក្រុមតារាខ្មែរ ដែលអួតថា របាំនេះ (ដូចជារបាំមហោរី ឬព្រះរាជទ្រព្យ ក៏ដូចជាយីកេ ល្ខោនបាសាក់) គាត់ហាត់ហ្វឹកហ្វឺនតែ ៣ថ្ងៃទេ គឺគាត់អាចសម្តែងបាន។ ផ្តូយទៅវិញ នៅមហាវិទ្យាល័យវិចិត្រសិល្បៈគេត្រូវចំណាយពេល ពី៤ ឆ្នាំ ទៅ១០ ឆ្នាំ ឯណោះ។ នេះជាការមាក់ងាយវប្បធម៌ខ្មែរតែម្តង។
ស្តាយណាស់ សព្វថ្ងៃនេះ ដែលយើងឃើញថា តាមកញ្ចក់ទូរទស្សន៍ គេបានបង្ហាញពីតារាមួយចំនួន ដោយចាត់ទុកថាជាគ្រូ ទៅហើយ ដូចជា ស្អី ណុប បញ្ញារិទ្ធ ស្អី ស្រីៗប៉ុន្មាននាក់ទៀតនោះ។
យើងងាកទៅមើលស្នាដៃលោក ប៉ាន់ រិទ្ធី វិញ ដោយសួរថាហេតុអ្វីបានជាគាត់ទទួលបានពានរង្វាន់?
សំរាប់ខ្ញុំ ខ្ញុំសូមសរសើរមែន ដោយខ្ញុំបានទស្សនាភាពយន្តមួយរឿងរបស់គាត់តាមកញ្ចក់ទូរទស្សន៍ TV 5 បារាំង ឈ្មោះរឿង « សត្វប្រមាញ់ដែលគេចិញ្ចឹម » ។ នេះជារឿងខ្មែរមួយ ដែលដែលគេបង្ហាញពីអាកាសយានិកអាមេរិកម្នាក់បានធ្លាក់ពេលប្រយុទ្ធក្នុងតំបន់រំដោះខ្មែរក្រហម នៅមុនឆ្នាំ ១៩៧៥។ ល្អណាស់ មានន័យខ្លឹមសារ និងទស្សនីយភាពគួរឲ្យសរសើរមែន។
ខ្ញុំចាប់អារម្មណ៍ ថា ខ្សែភាពយន្តនេះល្អណាស់ គឺល្អទាំងអស់ វាខុសពីស្នាដៃលោកស្រីពាន់ ភួងបុប្ផា និង ហ្វៃ សំអាងជាដើម។
យើងបានមើលឈុតខ្លះនៃរឿង «តេជោយ៉ត» គឺគួរឲ្យអាម៉ាស ណាស់។ ឧទាហរណ៍ថា គ្រាន់ឈុតមួយដែលបង្ហាញពីការហ្វឹកហ្វឺនទ័ព ក៏អន់ណាស់ទៅហើយ។ ខ្ញុំមិនដឹងថា គេធ្វើយ៉ាងម៉េចខ្លះ ហើយម៉េចក៏មិនមើលរបៀបសម្តែងរបស់កុនចិន អាមេរិក ឬបើអន់ណាស់ ក៏មើលកុនថៃទៅ។
យើងសុំឲ្យអ្នកនិពន្ធ អ្នកដឹកនាំរឿង រួមទាំងតួសម្តែងផង សូមដាក់ខ្លួនបន្តិចទៅ និងត្រូវស្វែងរកគ្រូ រកអ្នកណែនាំ រកអ្នកកែតម្រូវ ដោយត្រូវធ្វើយ៉ាងណា ដើម្បីយើងអាចលើកកំពស់តម្លៃសិល្បៈភាពយន្តខ្មែរ ឲ្យបាន។
ដូចនេះ គួរតែអស់លោក លោកស្រីនាំគ្នាទៅសុំការណែនាំពីលោក ប៉ាន់ រិទ្ធី និងក៏ត្រូវសុំការជួយពីក្រសួងវប្បធម៌ ផង។
ម្យ៉ាង ដូចជាថា បើយើងសម្តែងពីឈុតប្រយុទ្ធ ឬក៏ការហ្វឹកហ្វឺនកងទ័ព គួរតែអស់លោកទៅរកខាងអ្នកជំនាញរបស់កងទ័ពឲ្យគាត់ជួយរៀបក្បួនប្រយុទ្ធ ឬ ក្បួនហ្វឹកហ្វឺនទ័ពទៅ។ សូមកុំធ្វើដូចរឿង « តេជោយ៉ត» ក្នុងក្បួនដំណើរកងទ័ពទៅប្រយុទ្ធ មើលទៅឃើញដូចក្រុមបងធំ អញ្ចឹង។ គេឃើញទាហានដើរកាន់តែដាវមួយ ច្រងេងច្រងាងគ្មានក្បួនខ្នាត គ្មានវិន័យះហើយ គ្មានសំលៀកបំពាក់បែបកងទ័ព គ្មានខែល គ្មានមួកការពារ គ្មានក្បួនដើរ សក្តិសមជាកងទ័ពរបស់រាជការសោះឡើយ។