ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មន្ត្រីអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មិនចាប់អារម្មណ៍នឹងការប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ទេ ដោយចាត់ទុកថា ជាបណ្តឹងដែលគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ។
ប្រតិកម្មតបនេះ បានធ្វើឡើងខណៈដែលប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានសរសេរ Status នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃសុក្រនេះថា មេធាវីជនជាតិអាមេរិកាំង តំណាងឲ្យក្រុមសម្ព័ន្ធនៃអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សសម្រាប់ពលរដ្ឋកម្ពុជា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក ម័រតុន សក្លា (Morton Sklar) នឹងដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃនេះ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោកមួយចំនួន ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងរារាំងការស្វែងរកយុត្តិធម៌ សម្រាប់ជនរងគ្រោះដោយរបបខ្មែរក្រហម។ ក្នុង Status របស់លោក សម រង្ស៊ី ដដែលលើកឡើងពីសំដីដែលលោក ម័រតុន សក្លា បញ្ជាក់ថា ក្រុមរបស់លោកបានប្រមូលភស្តុតាងជាយូរឆ្នាំមកហើយ ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនានានៅកម្ពុជា និងមិនអាចរងចាំបានតទៅទៀត ដោយខ្លាចក្រែងស្ថានភាពសិទ្ធិមនុស្ស កាន់តែអាក្រក់ជាងនេះ។
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា រដ្ឋាភិបាលមិនខ្វល់នឹងពាក្យបណ្តឹងនេះទេ ព្រោះថាកម្ពុជាមានច្បាប់ក្នុងប្រទេស ហើយរាល់ការចោទប្រកាន់ណាមួយ ត្រូវទាមទារឲ្យមានភស្តុតាងពិតប្រាកដ បើមិនដូច្នោះទេវាជារឿងខុសច្បាប់ «ការប្រកូកប្រកាសនេះ ហាក់ដូចជាមិនមានឥទ្ធិពលណាមួយសម្រាប់ឲ្យរាជរដ្ឋាភិបាលឬក៏សម្តេច ហ៊ុន សែន ខ្វល់ពីបញ្ហាហ្នឹងទេ ពីព្រោះនេះជាសិទ្ធិនៃអ្នកប្តឹង ក៏ប៉ុន្តែយើងគិតពីតម្លៃនៃការអនុវត្តច្បាប់នៅក្នុងប្រទេស គឺគេផ្តល់អាទិភាពទៅលើអំណាចតុលាការនៅក្នុងប្រទេស ដូច្នេះប្រសិនជារឿងណាមួយដែលមិនមានការចោទប្រកាន់ធ្ងន់ធ្ងរ ឬមួយទំហំនៃរឿងនេះមិនឆ្លងកាត់តុលាការនៅក្នុងប្រទេសទេ ហើយពង្រីកវិសាលភាពទៅអន្តរជាតិ ខ្ញុំយល់ថានីតិវិធីនេះ ខុសច្បាប់»។
មេធាវីរបស់រដ្ឋាភិបាល លោក គី តិច មានប្រសាសន៍ថាប្រាប់ VOD នៅរសៀលថ្ងៃសុក្រនេះថា លោកមិនទាន់អាចឆ្លើយតបនឹងព័ត៌មាននេះបានទេ ដោយលោកត្រូវសិក្សាឲ្យឃើញថា ពិតជាមានករណីដូចការលើកឡើងពិតមែន ឬយ៉ាងណា «ខ្ញុំអត់ទាន់ឆ្លើយកើត ព្រោះអត់ដឹងព័ត៌មានពិត តែបើតាមច្បាប់ចឹងវាមិនអាចនិយាយ ទាល់តែយើងសិក្សាឲ្យច្បាស់ថាមានមែន អីមែនចឹងទើបបានអាចនិយាយកើត»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ក្នុងករណីទាំងនេះ លោកមិនអាចបកស្រាយបានទេ មានតែតុលាការ ICC ទើបអាចវិនិច្ឆ័យបាន។ លោកបន្ថែមថា ប្រសិនបើករណីធ្ងន់ធ្ងរ ហើយតុលាការក្នុងប្រទេសមិនអាចដោះស្រាយបាន នោះតុលាការអន្តរជាតិអាចនឹងត្រូវមានវិធានការ ពេលដែលមានការប្រមូលផ្តុំភស្តុតាងគ្រប់គ្រាន់ «មានតែតុលាការ ICC ទេដែលគាត់ដឹង ក៏ប៉ុន្តែការជម្លៀសប្រជាជនដោយបង្ខំ ការសម្លាប់ប្រជាជនក្រៅច្បាប់ ការធ្វើទារុណកម្មទៅលើអ្នកណាម្នាក់ក្រៅច្បាប់ វាសុទ្ធតែជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិប្រសិនបើមានអ្នកបញ្ជា អញ្ចឹងបើកាលណាតុលាការក្នុងស្រុកមិនដែលចាត់វិធានការមិនមានប្រសិទ្ធភាព សំណុំរឿងទាំងអស់ដែលកើតឡើង អាចគេប្រមូលផ្តុំគ្នាដើម្បីយកទៅពិភាក្សានៅក្នុង ICC ដែរ»។
បើតាមគេហទំព័ររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបញ្ជាក់ថា នៅ ICC មានបទល្មើស៤ គឺបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងជនណាមួយ ឬក្រុមណាមួយ ដែលបានប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរ ទៅលើជនស៊ីវិលដែលគ្មានអាវុធឆ្លើយតប។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានអ្នកច្បាប់ក្នុងស្រុកណាម្នាក់អាចបកស្រាយបានថា សំណុំរឿងដែលនឹងដាក់ទៅ ICC ជាប្រភេទនៃបទល្មើសណាមួយនៅឡើយទេ៕
សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
មិនភ៌យទេ គ្រាន់តែព្រួយ…។
La compétence de la ICC n’est pas rétroactive : les crimes doivent avoir été commis après l’entrée en vigueur de son statut (1er juillet 2002). Sa compétence matérielle concerne :
1) les crimes de guerre : infractions graves aux Conventions de Genève de 1949 et aux Protocoles de 1977, commises en période de conflit armé (art. 8 du Statut).
2) les crimes contre l’humanité : actes graves commis contre une population civile dans le cadre d’une attaque généralisée ou systématique pour des motifs d’ordre politique, racial, national, ethnique ou religieux. (art. 7)
3) le crime de génocide : il est une forme particulière du crime contre l’humanité et s’en distingue par l’intention de détruire, en tout ou en partie, un groupe national, ethnique ou religieux, comme tel (art.6).
4) les crimes d’agression ont été définis lors de la Conférence de Kampala et ajoutés aux crimes relevant de la compétence de la Cour. Cependant, sa compétence en ce domaine prendra effet au plus tôt en 2017.
ត្រូវចាប់អាសមរង្ស៊ី,កឹមសុខានិងអ្នកចូលរួមសកម្មភាពធ្វើកុប្បកម្មប្រឆាំងជនជាតិវៀតណាមនិងជាតិ សាសន៍ខ្មែរគ្នាឯង ព្រោះក្រុមអានេះមានគំនិតពូជសាសន៍និយម។
Khmer governments, needs to sue cnrp back, they were handled incorrect cases
Sam Rainsy’s desperate attempt to bring Hun Sen to ICC is not gonna happen.
Sam Rainsy had organized mass demonstrations everyday hoping that the government would bloody crackdown on protesters and kill a lot of them so that he can make a strong case against Hun Sen!!!but only a few deads !disappointed Rainsy?you wish a lot of people to die so that you can win!!! You are doing a dirty job. This dirty job will bring you to self destruction.
Hun Sen did nothing wrong.
មិនចាប់អារម្មណ៏ តែវាខ្មាស់គេ !!! ឃិញតែប្រកាប់ប្រចាក់គ្នាដូចមនុស្សព្រៃ!!! ខ្មាស់គេណាស់លោកអើយ!!!ចេញទៅលេងបរទេសម៉្ដងៗ លាក់មុខដូចពង្រូ!!!
គ្មានមូលដ្ឋានច្បាប់រឺមាន វាមិនមែនស្រេចតែលើក្រុមប្រតិកម្មរហ័សដែលការពារមេខ្លួនឯងបកស្រាយ នោះទេ តែវាឋិតនៅលើICCឯណោះទេ។ មិនភ័យទេ តែយកអាស្គត់ចូលក្រុង?
ពួក អ្នកមានអំណាច សម្លាប់មនុស្ស មានភ័យ អី នៅស្រុកខ្មែរ ! ប៉ុន្តែនៅលើឆាកអន្តរជាតិ មេដឹកនាំ
ខ្មែរ មានឈ្មោះ ស្អុយគគ្រុក , តុលាការ អន្តរជាតិប្រមូល សំណុំរឿង ជាបន្តបន្ទាប់ ពីការ រំលោភ
សិទ្ធិមនុស្ស សម្លាប់មនុស្ស ដែល គ្មាន អាវុធ !
( បើ កុំតែពួកឃាតករ មានអំណាច គំរាម ដកមុខតំណែង និងសម្លាប់ តុលាការ ស្រុកខ្មែរ ,
ម្លេះ ត្រូវតុលាការកាត់ទោស ពួកឃាតករបាត់ទៅហើយ ! )
មិនភ័យទេ!!!តែដេកព្រួយរាល់ថ្ងៃ ថាជិតដល់ពេលហើយអញ……..ហាហា
ពពួកសារិកាថាតាម េមវាអាសមរងសឹុ ចាញ់េគ េធឹ អឹ េគមិន េកឹត យុំឡាបា៉ ពឹ UN ដល់ US េហឹយមកដល់ICC ទៀត
អារRainsy វាមានពុតជាងយួនទៅទៀត ពពួកអា េចារហារយឡប់ឡប់ Cambodian National Retarded Party (CNRP)
ចង់កំ េទច Cambodia. ពពួក អាមមាច ឯងតិច ទៀត េទា់ នរកជាមួយអារងសឹុ
េមយមរាជ