អន្តរជាតិ​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់

ដោយ វោហារ ជាតិ
2014-02-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប៉ូលិស វ៉េងស្រេង ៦១០
ប៉ូលិស​ប្រោះ​ទឹក​លើ​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Sek Bandith

​សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ បាន​ស្រង់​សម្ដី​អនុ​ប្រធាន យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថា សកម្មភាព​គាប​សង្កត់​​​របស់​រដ្ឋាភិបាល​កម្ពុជា លើ​សិទ្ធិ​សេរីភាព​​ប្រជាពលរដ្ឋ​ រួម​ទាំង​អ្នក​គាំទ្រ​​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម និង​ប្រមូល​ផ្ដុំ​​ជា​សាធារណៈ​កន្លង​មក ធ្វើ​ឲ្យ​មតិ​សាធារណជន​លើ​ពិភពលោក​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ថា ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​​នេះ មិន​ត្រឹម​​តែ​បំពាន​ច្បាប់​ក្នុង​ប្រទេស​ទេ តែ​ថែម​ទាំង​​បំពាន​លើ​ច្បាប់​អន្តរជាតិ​​ទៀត​ផង៖ «ការ​ឃុំ​ខ្លួន​សកម្មជន និង​ការ​ហាម​ធ្វើ​ការ​តវ៉ា​របស់​រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​បរិយាកាស​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង មិន​ត្រឹម​តែ​នៅ​កម្ពុជា​ទេ តែ​នៅ​លើ​សកលលោក​ទាំង​មូល។ រដ្ឋាភិបាល​នានា​ព្រួយបារម្ភ​អំពី​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ការ​ទាមទារ​សិទ្ធិ​របស់​ពួកគេ​គួរ​តែ​ត្រូវ​បាន​គេ​ដឹង​ឮ»

ការ​ទាមទារ​​នេះ​ធ្វើ​ឡើង​ចំ​ពេល​​​តុលាការ​កម្ពុជា គ្រោង​ជំនុំ​ជម្រះ​ក្ដី​អ្នក ២១​នាក់ ​នៅ​ថ្ងៃ​​ទី​១១ កុម្ភៈ នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ រួម​ទាំង​សហជីព​អន្តរជាតិ​ការពារ​សិទ្ធិ​កម្មករ​មាន​ចំនួន​ទាំង​អស់ ១២​អង្គភាព បាន​ផ្ញើ​លិខិត​ចំហ​​​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​មិនត្រឹម​តែ​សុំ​ឲ្យ​ដោះលែង​សកម្មជន និង​កម្មករ ២១​នាក់​ជា​បន្ទាន់ ដោយ​ឥត​លក្ខខណ្ឌ​នោះ​ទេ តែ​​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​បន្ទាន់​ចំពោះ​ការ​ហាមឃាត់ ការ​​ប្រមូល​ផ្ដុំ​គ្នា​ជា​សាធារណៈ​ដែល​រដ្ឋាភិបាល​​បាន​បិទ​មិន​ឲ្យ​កម្មករ និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម ឬ​ប្រមូល​ផ្ដុំ​​គ្នា​តាម​ទី​សាធារណៈ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៤ មក។

ទាក់ទង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​បញ្ចប់​ការ​រឹតត្បិត​លើ​សេរីភាព​​​បញ្ចេញ​មតិ និង​សិទ្ធិ​​ធ្វើ​បាតុកម្ម​នេះ​ដែរ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ នេះ អង្គការ​អន្តរជាតិ​ឃ្លាំមើល​សិទ្ធិ​ស្ត្រី​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា អ៊ីរ៉ាវ អេស៊ា ប៉ាស៊ីហ្វិក (IWRAW Asia Pacific) បាន​ចូល​រួម​សំឡេង​របស់​ខ្លួន​ជាមួយ​អង្គការ​នានា ដើម្បី​ថ្កោលទោស​ជា​អន្តរជាតិ​ ចំពោះ​ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​រដ្ឋាភិបាល​កម្ពុជា លើ​សិទ្ធិ​សេរីភាព និង​សិទ្ធិ​​ធ្វើ​បាតុកម្ម​​ ជា​ពិសេស​ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​​មិន​បន្ធូរ​ដៃ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទៅ​លើ​ក្រុម​​អ្នក​តវ៉ា​ជា​ស្ត្រី​ភេទ​ និង​កម្មការិនី​កន្លង​មក។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ប្រតិកម្ម​​ពី​​រដ្ឋាភិបាល​ភ្លាមៗ​​​ទេ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ នៅ​ថ្ងៃ​ទី​១០ កុម្ភៈ​នេះ។ ក៏​ប៉ុន្តែ​អគ្គ​ព្រះរាជអាជ្ញា​សាលឧទ្ធរណ៍ លោក អ៊ុក សាវុធ បាន​មាន​ប្រសាសន៍​ថា ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ គឺ​អាស្រ័យ​លើ​ការ​សម្រេច​របស់​​ចៅក្រម​​កាន់​ក្ដី​នេះ ​ដែល​ធ្វើ​ការ​ផ្អែក​ទៅ​លើ​​ច្បាប់​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ខ្លួន​កម្មករ សកម្មជន​ដី​ធ្លី និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ២៣​នាក់ ដាក់​គុក កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ ហើយ​តុលាការ​បាន​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ជាដើម។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ កន្លង​ទៅ​នេះ តុលាការ​បាន​ប្រកាស​ដោះលែង​កម្មករ​ពីរ​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "អន្តរជាតិ​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់"

  1. iphone5 says:

    Phil Robertson, can not make the city safe & organized from lawless peoples.,
    he can not protect Khmer citizen’s life also … for daily living .. from lawless peoples.,
    ——–
    only Khmer authority, do protect all Khmers life… making the city safe & organized
    ——–
    plz re-consider ur request,,, u will not let this situations occur in ur country as well.,

  2. 23 October says:

    This problem was that the Khmer authority did not respect human right and constitutional Khmer or International law. Does Khmer authority use armed forces to be balance with the protesters or not?

  3. KH says:

    This news is not right. There are just a few people, this news called them “អន្តរជាតិ​”.

  4. Bol says:

    ឲ្យតែចូលគុក គឺសុទ្ធមនុស្សល្អទាំងអស់របស់ពួកប្រតិកិរិយា។
    សួរថា កាលពួកនេះ ធ្វើសកម្មភាព ត្រូវគេចាប់ខ្លួន នោះ តើពួកអ្នកជួយស្រែកនេះនៅឯណា ម្តេចមិនទាញដៃកុំឲ្យល្មើសផង?
    តុលាកា ត្រូវតេដោះស្រាយសំណុំរឿងនេះឲ្យបានយុត្តិធម៌ជូនដល់ជាតិទាំងមូល។

  5. វាសនាខ្ញុំ អនាគតខ្ញុំ says:

    ​កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការ​​ខំប្រឹង​បម្រើ​និង​ការពារ​អំណាច​របស់ ហ៊ុន សែន ដោយ​ខ្វះ​ការពិចារណា ព្រោះ​តាមរយៈ​ជួយ​ការពារ​អំណាច​របស់ ហ៊ុន សែន ពួកគេ​មាន​ឱ​កាស​ប្រព្រឹត្ត​អំពើ​ពុករលួយ លួចជាតិ​បំផ្លាញ​ជាតិ​ស្រេច​តែ​អំពើ​ចិត្ត​ហើយ បាន​អនុវត្តន៍​ខុស​តួនាទី​របស់ខ្លួន​ទាំង​ស្រុង ដោយ​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ដើម្បី​ការពារ​អំណាច ហ៊ុន សែន​។​

  6. កម្មករ កសិករ says:

    អា Bol អ្ហែង កុំ ចេះតែ មូលបង្កាច់ កម្មករ . ប្រយ័ត្ន បាបកម្ម ធ្លាក់ដល់អ្ហែង ដោយមិនដឹងខ្លួន !

  7. ម្លប់ពោធិ៍ says:

    ខ្ញុំសូមសួរបង bolមួយ អ្នកដែលបំផ្លាញទ្រព្យសម្បត្តិសាធារណះ ត្រូទទួល
    ទោស និង វៃដំដោយសេរី គឺពួនេះប្រព្រិតខុសនឹងច្បាប់ ដោយហេតុ
    វៃបំផ្លាញមន្ទីពេទ្យមួយនៅស្ទឹងមានជយ័ ដែលច្បាប់ចោទថាបំផ្លាញ
    ទ្រព្យសម្បត្តិជាតិ នងិ សាធារណះ ចុះបើច្បាប់នៅក្នុងរដ្ធធម្មនុញ នងិ
    សភាជាតិចែងថា ដីសម្បទានមិនអោយលើសពី ១មុឺហិតា តែឥឡូវ
    ដីសម្បទានវាទៅលានហិតា សួរថានណាអ្នកទទួលខុសចំពោះកាផ្តល់
    ដីសម្បទានខុសច្បាប់នេះ ឬមួយដីរាប់លានហិតានេះមិនស្មើនឹង
    មន្ទីពេទ្យផង សុំទោខុំ្ញមិនសូវយលឮតែគេនិយាយ សូមបងBol
    ជួយប្រាប់ប្អូនផងណាព្រោះកុំអោយគេចេះតែនិយាយ ដើម្បី
    ទុកត្បកក្បាលអ្នកនិយាយវិញសូមអគុណផង