រដ្ឋាភិបាលបានប្រើទាហានបង្ក្រាបបាតុកម្មកម្មកររោងចក្រកាត់ដេរ តវ៉ាឡើងប្រាក់ខែគោលកាលពីថ្ងៃទី២ និងទី៣ មករា នៅតាមផ្លូវជាតិលេខ៤ និងផ្លូវវ៉េងស្រេង ធ្វើឲ្យការតវ៉ានានា បានបញ្ចប់ទៅដោយប្រសិទ្ធភាពនៅពេលនេះ។
ដោយ កែវ និមល
2014-02-10
RFA

៤-មករា-២០១៤៖ ទាហានយាមល្បាតនៅផ្លូវវ៉េងស្រេង បន្ទាប់ពីមានការប៉ះទង្គិចជាមួយក្រុមបាតុករបណ្ដាលឲ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់កាលពីថ្ងៃទី៣ មករា ឆ្នាំ២០១៤។ RFA/Mom Sophon
ការប្រើកម្លាំងទាហាន ឬជនស្លៀកពាក់ទាហានបង្ក្រាបការតវ៉ារបស់មហាជនស៊ីវិល អាចក្លាយទៅជាគំរូមួយសម្រាប់ការបង្ក្រាបក្រោយៗមកទៀតរបស់អាជ្ញាធរមានសមត្ថកិច្ចទៅលើការតវ៉ា ឬការជួបប្រជុំសម្ដែងមតិនានា។ តើការប្រើទាហាន ឬជនស្លៀកពាក់ទាហានដើម្បីបង្ក្រាបការតវ៉ានានារបស់ជនស៊ីវិលនោះ ជាការត្រឹមត្រូវឬទេ?
ទាហានជាកងកម្លាំងប្រដាប់អាវុធកើតចេញពីប្រជាពលរដ្ឋ និងសម្រាប់ការពារប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋរៀបចំសណ្ដាប់ធ្នាប់សង្គមក្នុងករណីចាំបាច់ និងសម្រាប់ការពារទឹកដីប្រឆាំងការឈ្លានពានរំលោភនានាពីបរទេស។ ប៉ុន្តែនៅប្រទេសកម្ពុជា ការប្រើកម្លាំងទាហានមានច្រើន មានសភាពប្លែកជាងនៅប្រទេសនានា ដោយមានការតវ៉ារបស់ប្រជាពលរដ្ឋដែលមានតែបាតដៃទទេ ក៏រដ្ឋាភិបាលប្រើកម្លាំងទាហានមានអាវុធមកបង្ក្រាបតវ៉ាដែរ។
ការដែលរដ្ឋាភិបាលប្រើកម្លាំងទាហានប្រដាប់អាវុធបង្ក្រាបបាតុកម្មតវ៉ារបស់កម្មករសុំឡើងប្រាក់ខែ សកម្មជនការពារសិទ្ធិមនុស្ស ប្រជាពលរដ្ឋគាំទ្រគណបក្សប្រឆាំង ហើយជាពិសេសទៅទៀតនោះ គឺប្រជាពលរដ្ឋដែលមានតែដៃទទេ ដុំថ្ម និងដបទឹកសុទ្ធជាដើមនោះ ទទួលរងការរិះគន់ជាខ្លាំងពីសាធារណៈមតិជាតិ និងអន្តរជាតិ ពីព្រោះជម្លោះនោះត្រូវអ្នកនយោបាយទាញចូលឲ្យពាក់ព័ន្ធ។
ការប្រើកម្លាំងទាហានមានអាវុធបង្ក្រាបបាតុកម្មតវ៉ានានានោះ វាមុខជាមានមនុស្សស្លាប់ របួស ដោយសារការបាញ់កាំភ្លើងជាមិនខាន។ ដូច្នេះហើយបានជាសាធារណៈមតិ និងមន្រ្តីសង្គមស៊ីវិលបានលើកឡើងថា ការប្រើកម្លាំងទាហានមានអាវុធធ្វើសកម្មភាពបង្ក្រាបការតវ៉ារបស់មហាជនស៊ីវិលនោះ អាចធ្វើទៅបានលុះត្រាណាតែស្ថានភាពជាក់ស្ដែងនៃការតវ៉ានោះបង្ហាញថា ការបង្ក្រាបនោះមានភាពចាំបាច់ទាក់ទងជាមួយអ្នកតវ៉ានោះមានអាវុធ ត្រូវមានសមតុល្យកម្លាំង និងប៉ះពាល់ជាមួយសន្តិសុខប្រទេសជាតិទាំងមូលតែម្ដង។
ដោយសារការប្រើកម្លាំងទាហានបង្ក្រាបបាតុកម្មតវ៉ាមានប្រសិទ្ធភាពនៅចំណុចផ្លូវជាតិលេខ៤ និងផ្លូវវ៉េងស្រេង និងធ្វើឲ្យអ្នកតវ៉ាមានការភ័យខ្លាចនោះ អ្នកសង្កេតការណ៍កត់សម្គាល់ឃើញថា ក្រោយៗមកទៀត រាល់ការតវ៉ានានា អាជ្ញាធរមានសមត្ថកិច្ចតែងតែប្រើរូបភាពទាហាន ឬជនស្លៀកពាក់ទាហាន ដើម្បីទៅបង្ហាញខ្លួននៅកន្លែងតវ៉ានានា ឬកន្លែងមានការប្រមូលផ្តុំមនុស្សដើម្បីគាំទ្រគណបក្សប្រឆាំង។
ជាឧទាហរណ៍បញ្ជាក់ចំពោះការលើកឡើងខាងលើនេះ ប្រជាពលរដ្ឋនៅចាំបានថា ក្រោយការប្រើកម្លាំងទាហានបង្ក្រាប និងចាប់កម្មករនៅផ្លូវជាតិលេខ៤ មក រដ្ឋាភិបាលបានប្រើទាហានប្រដាប់អាវុធបង្ក្រាបការតវ៉ារបស់កម្មករនៅផ្លូវវ៉េងស្រេង និងយាមល្បាតនៅតំបន់នោះ ដោយមានរថយន្តបំពាក់កាំភ្លើងយន្តបើកល្បាតទៅមកទៀតផង។
ក្រោយព្រឹត្តិការណ៍នៅផ្លូវវ៉េងស្រេង នោះបន្តិច ការបង្ក្រាបការជួបជុំរបស់ប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យដោយកម្លាំងចម្រុះស្លៀកពាក់ឯកសណ្ឋាន និងស្លៀកពាក់ស៊ីវិលនោះ ក៏មានការប្រើឧទ្ធម្ភាគចក្រយោធាត្រួតពិនិត្យសកម្មភាពបង្ក្រាបពីលើអាកាសផងដែរ។
បន្ទាប់ពីការបង្ក្រាបនៅទីលានប្រជាធិបតេយ្យនារាជធានីភ្នំពេញនោះ ការប្រើកម្លាំងទាហាន ឬជនស្លៀកពាក់ទាហានដោយមានអាវុធ និងប្រើរថយន្តកងទ័ព ក៏បានបង្ហាញរូបរាងឡើង ជាសញ្ញាគំរាមនៅពេលលោក កឹម សុខា ចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋគាំទ្រគណបក្សប្រឆាំង និងសមាជិកគណបក្សនៅខេត្តកំពង់ចាម និងកំពង់ធំដែរ។
ការនិយមប្រើកម្លាំងស្លៀកពាក់ទាហានមានអាវុធប្រុងបង្ក្រាបនេះ បានបន្តប្រើក្នុងទីសាធារណៈនានា ដើម្បីសម្លុតនិងបំភ័យ បង្ហាញប្រជាពលរដ្ឋក្នុងការបដិសេធមិនឲ្យសមាជិកគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល សាច់ញាតិបានជួបជាមួយសាច់ញាតិ មិត្តភ័ក្ដិរបស់គេនៅគុកត្រពាំងផ្លុង ម្តងទៀត។
នៅតំបន់គុកត្រពាំងផ្លុង នាខេត្តកំពង់ចាមនោះ អ្នកសង្កេតការណ៍ពីសង្គមស៊ីវិលបានរកឃើញថា អាជ្ញាធរភូមិដែលជាជនស៊ីវិលនោះ និងកម្លាំងប្រជាការពារ ពុំមែនជាកងឯកភាពប្រដាប់អាវុធនោះ ក៏ស្លៀកពាក់ស្រដៀងទាហានដែរ ហើយមនុស្សមួយចំនួនទៀតបានស្លៀកពាក់ទាហាន ដោយក្នុងដៃមានកាន់ព្រនង់ឫស្សី ត្រៀមវាយសំពងការប្រមូលផ្តុំតវ៉ាទាំងឡាយទៀតផង។
តើការបំពាក់ឲ្យកងសេនាជនប្រជាការពារស្លៀកពាក់ឯកសណ្ឋានទាហាននេះមានទោសឬទេ?
តាមច្បាប់ក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា បើសិនជាជនណាប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានសភាពប្រហាក់ប្រហែលគ្នានគរបាល ឬយោធា ដែលនាំឲ្យមានការភ័ន្តច្រឡំក្នុងស្មារតីនៃសាធារណជន គឺត្រូវប្រឈមមុខផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល (១០០.០០០) ទៅ ១លានរៀល (១.០០០.០០០)។
ប៉ុន្តែគេមិនបានឃើញថា ប្រជាការពារស្លៀកពាក់ឯកសណ្ឋានទាហាននៅខេត្តកំពង់ចាមនោះ មានទោសដូចច្បាប់ព្រហ្មទណ្ឌនៅប្រទេសកម្ពុជា បានចែងឡើយ។ ផ្ទុយទៅវិញ ពួកគេបានទទួលការឧបត្ថម្ភបាយទឹក និងលើកទឹកចិត្តឲ្យត្រៀមបង្ក្រាបសាច់ញាតិអ្នកជាប់ឃុំ សមាជិកគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មាន បើសិនជាហ៊ានរំលោភការហាមឃាត់របស់មន្ត្រីពន្ធនាគារទៀតផង។
ច្បាប់នៅក្នុងប្រទេសកម្ពុជា មិនមានមាត្រាណាមួយចែងថា សមាជិកគណបក្សនយោបាយកាន់អំណាចអាចស្លៀកពាក់ឯកសណ្ឋានទាហានដោយគ្មានទោសពៃរ៍នោះឡើយ។ ដូច្នេះមានន័យថា ការហាមប្រើប្រាស់ឯកសណ្ឋានទាហាននេះ មិនមានប្រកាន់គណបក្សណាមួយឡើយ គឺទោះប្រជាពលរដ្ឋរូបណា ជាសមាជិកគណបក្សប្រជាជនកម្ពុជា ឬសមាជិកគណបក្សសង្គ្រោះជាតិក៏ដោយ កាលណាអ្នកណាមួយស្លៀកពាក់ខោអាវទាហាន ឬខោអាវដែលមានសភាពប្រហាក់ប្រហែលអាចនាំឲ្យមានការភ័ន្តច្រឡំថា ទាហានដោយគ្មានច្បាប់អនុញ្ញាតគឺត្រូវមានទោសហើយ។
ទាក់ទងជាមួយរឿងទាហាននេះដែរ កាលពីថ្ងៃទី៣ មករា ក្រសួងការពារជាតិ ឬហៅថា ក្រសួងទាហាន បានចេញសេចក្ដីថ្លែងការណ៍មួយអះអាងអំពីការប្ដេជ្ញាចិត្តរបស់ទាហានក្នុងការការពារ រក្សាការពារសណ្ដាប់ធ្នាប់សន្តិសុខជាតិ ការពារជាតិសាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារលទ្ធផលបោះឆ្នោត និងជាពិសេស ការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៥នេះ បើទោះបីជាលទ្ធផលនៃការបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិ កំពុងទាមទារឲ្យធ្វើការផ្ទៀងផ្ទាត់ឡើងវិញក៏ដោយ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិនោះ បានសម្ដែងការសោកស្ដាយ និងសុំឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះការញុះញង់របស់គណបក្សនយោបាយ ក្រុមជនឱកាសនិយមមួយចំនួន រួមទាំងព្រះសង្ឃមួយចំនួន ប៉ះពាល់ដល់សេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ និងបានបំភ័ន្តមតិសាធារណៈ វាយប្រហារទៅលើទាហាន ហើយក្រសួងការពារជាតិ មិនអាចទទួលយកបានឡើយ។
ទោះជាយ៉ាងណា អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា មានជំនឿថា សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិនោះ ហាក់មានភាពលម្អៀង ពីព្រោះកងទ័ពត្រូវមានភាពអព្យាក្រឹត ឯករាជ្យ ពីគណបក្សនយោបាយនានា ហើយទាំងនាយទាហាន និងនាយប៉ូលិស ត្រូវតែប្រកាសថា មិនប្រើមុខងារ តួនាទី តំណែងរបស់ខ្លួន គាំទ្រគណបក្សនយោបាយណាមួយដែលខ្លួនជាសមាជិក ឬខ្លួនគាំទ្រនោះទេ។ ហើយបើសិនជាកងទ័ពមិនមានភាពឯករាជ្យពិតប្រាកដនោះ សេចក្ដីថ្លែងការណ៍របៀបគាំទ្រគណបក្សនយោបាយរបស់កងទ័ពអាចចេញម្ដងហើយម្ដងទៀតជាមិនខាន បើទោះបីជាគណបក្សដែលនាយទាហានគាំទ្រនោះចាញ់ឆ្នោតក៏ដោយ។
ប្រជាពលរដ្ឋជាសាច់ញាតិរបស់ទាហាន និងគ្រួសារដែលបានបញ្ជូនកូនចៅរបស់ខ្លួនទៅធ្វើទាហាន គឺចង់បានកិត្តិយស ហើយទាហានខ្លួនឯងក៏មិនចង់មានឈ្មោះថា ជាកងទ័ពដែលធ្វើបាបប្រជាពលរដ្ឋខ្លួនឯងដែរ។ ដូច្នេះការប្រើទាហាន និងជនស្លៀកពាក់ឯកសណ្ឋានទាហានទៅបង្ក្រាបកម្មករកាត់ដេរ ដែលភាគច្រើនជានារីភេទនោះ ឬមួយក្នុងចំណោមអ្នកតវ៉ាទាំងនោះជាសាច់ញាតិខ្លួនឯង អ្នកមានស្រុកកំណើតជាមួយគ្នានោះ អាចមិនមែនជាចំណង់របស់ទាហានមួយចំនួនដែរ។ ប៉ុន្តែទាហានគឺជាកងកម្លាំងប្រដាប់អាវុធដែលគោរពតាមបញ្ជាការមេរបស់ខ្លួន។
កាលពីថ្ងៃទី៣០ មករា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើដំឡើងឋានន្តរសក្ដិឲ្យនាយទាហានជាន់ខ្ពស់ចំនួន ២៩នាក់ ពីផ្កាយ ៣ ទៅផ្កាយ៤។ មួយថ្ងៃក្រោយការស្នើនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចារថា យល់ព្រមលើសំណើសុំឡើងសក្ដិនោះ រួចបញ្ជូនទៅថ្វាយព្រះមហាក្សត្រដើម្បីសម្រេច និងចេញព្រះរាជក្រឹត្យតែងតាំង។ ការស្នើសុំដំឡើងសក្ដិនេះ ធ្វើឲ្យមន្ត្រីសង្គមស៊ីវិលគិតថា នេះជាកាយវិការបង្ហាញជាសាធារណៈឲ្យឃើញថា រដ្ឋាភិបាលលើកទឹកចិត្តនាយទាហានដែលបានអនុវត្តតាមបញ្ជារបស់ប្រមុខរដ្ឋាភិបាលក្នុងការបង្ក្រាបសកម្មភាពប្រជាពលរដ្ឋទាមទារតវ៉ាទាំងឡាយ ដែលកើតមានក្រោយការបោះឆ្នោតថ្ងៃទី២៨ កក្កដា កន្លងទៅ។
តែទោះបីជាទាហានជាកងកម្លាំងប្រដាប់អាវុធដែលឋិតនៅក្រោមបញ្ជារបស់មេខ្លួនក៏ដោយ ក៏ទាហានមួយចំនួនគេអាចប្រកែកមិនអនុវត្តបញ្ជារបស់មេខ្លួនឡើយ កាលណាមេរបស់ខ្លួនបញ្ជាឲ្យទៅបាញ់សម្លាប់ ឬវាយធ្វើបាបប្រជាពលរដ្ឋដែលគ្រាន់តែមានទស្សនៈ និងការគាំទ្រគណបក្សនយោបាយខុសពីមេរបស់ខ្លួន ហើយមិនបានប្រព្រឹត្តកំហុសអ្វីប៉ះពាល់ធ្វើឲ្យក្រឡាប់ចាក់ស្ថានការណ៍សន្តិសុខនយោបាយនោះ។
ប្រវត្តិសាស្ត្រជាតិ និងអន្តរជាតិបានបង្ហាញថា បើទោះបីជាកងទ័ពមានចំនួនច្រើន មានអាវុធទំនើបៗក៏ដោយ បើសិនជាប្រជាពលរដ្ឋមិនគាំទ្រទេ កងទ័ពនោះមិនបានបំពេញការងារដែលប្រទេសជាតិរបស់គេចង់ឲ្យគេធ្វើឡើយ ហើយកងទ័ពនោះនឹងក្លាយទៅជាក្រុមប្រដាប់អាវុធមួយដែលប្រជាពលរដ្ឋខ្លួនឯងមិនចូលចិត្ត ឬអាចសម្លាប់ប្រជាពលរដ្ឋខ្លួនឯងទៀតផង ហើយកងទ័ពនោះនឹងមានកេរ្តិ៍ឈ្មោះអាក្រក់នៅក្នុងប្រវត្តិសាស្ត្រ ដូចជាកងទ័ពរបស់ខ្មែរក្រហមអ៊ីចឹងដែរ។
នៅប្រទេសកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ និងគោរពច្បាប់ នាយទាហាននិងមេបញ្ជាការដែលបានបញ្ជាឲ្យទាហាននៅក្រោមបង្គាប់របស់ខ្លួនទៅធ្វើសកម្មភាពរំលោភច្បាប់ជាតិ អន្តរជាតិ និងកតិកាសញ្ញាអន្តរជាតិនានា គឺមិនអាចគេចផុតពីការកាត់ទោសបានឡើយ បើទោះជាសកម្មភាពល្មើសច្បាប់នោះបានកន្លងផុតហើយក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បទវិភាគ៖ ហេតុអ្វីត្រូវថែរក្សាវប្បធម៌ជាតិ?
- បទវិភាគ៖ ហេតុអ្វីប្រៀបធៀបកម្ពុជាទៅនឹងលេខសូន្យ?
- បទវិភាគ៖ តើការប្រើហិង្សាបង្ក្រាបបាតុករជាការការពាររដ្ឋធម្មនុញ្ញឬយ៉ាងណា?
- បទវិភាគ៖ តើមន្ត្រីរាជការអនុវត្តតួនាទីបម្រើរាស្ត្រឬផ្គាប់ចិត្តលោក ហ៊ុន សែន?
- បទវិភាគ៖ តើកម្ពុជាជានីតិរដ្ឋហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពមែនឬទេ?
- បទវិភាគ៖ តើគណបក្សមួយណាដែលប្រើយុទ្ធសាស្ត្រហិង្សា?
- តើលោក ហ៊ុន សែន ជាបុរសខ្លាំងមែន ឬទេ?
- បទវិភាគ៖ ផលវិបាកផ្លូវច្បាប់ទាក់ទងនឹងដីកាកោះហៅមេដឹកនាំបក្សប្រឆាំង
- បទវិភាគ៖ តើក្រុមហ៊ុនផានអ៊ីមិចឬអ្នកបុរីកីឡាជាអ្នកបំពានច្បាប់?
every country they use military to protect their border . and also to help peoples when the country is in natural disaster. that applies to an even that happen suddenly. for example flooding, any disaster that causes intense suffering, but for HUN SEN government was very strange he use military for every thing ,like crack down the protesters , protecting millionaire that they ripe off peoples land, protect millionaire to do illegal logging, ext, as same as CHINA and VIETNAME investors .the main thing he take military to taking care for his powers. every thing in government sector are belong to CPP HUN SEN party. this group of evils still shucking peoples blood every day. peace to all CAMBODIAN
មិនដឹងថាអ្នកវិភាគនេះភ្លើមែនទែនឬធ្វើជាភ្លើ?បានជាខ្ញុំសួរដូច្នេះព្រោះ៖
ស្រុកខ្មែរអំណាចប្រមូលផ្ដុំមកលើបុគ្គលតែម្នាក់គាត់គឺជានាយករដ្ឋមន្ត្រី
នេះឯង។នាយករដ្ឋមន្ត្រីតែងតាំងប៉ូលីស ទាហាន អង្គរក្ស។តើមានប៉ូលីស
ទាហានណាដែលមិនហ៊ានស្ដាប់បញ្ជាគាត់?ក្នុងច្បាប់រដ្ឋធម្មនុញ្ញមានចែងថា
ស្ថាប័នទាំងនេះឯករាជ្យ តែស្ថានភាពជាក់ស្ដែងពួកនេះឯករាជ្យមិនកើតទេ។
បើមេទាហាន មេប៉ូលីស មេអង្គរក្ស សុទ្ធតែកូន ក្មួយ ដន្លង ក្រុមគ្រួសារសាច់ញាតិ
នាយករដ្ឋមន្ត្រីទាំងអស់ ហើយយកឈ្មោះនាយករដ្ឋមន្ត្រីទៅដើររកស៊ីយ៉ាងស្រួល
គ្រប់កន្លែងទាំងអស់ តើរឿងអីដែលនាយករដ្ឋមន្ត្រីប្រើពួកគាត់មិនបាន?ខ្ញុំថាបើប្រើ
មិនបានទើបជារឿងចម្លែក។ឯកូនចៅប៉ូលីស ទាហានទាំងនោះ តើនរណាអាចប្រកែក
នឹងបញ្ជាបាន?បើហ៊ានប្រឆាំង អាចបាត់តំណែង ឬមានគ្រោះថ្នាក់មួយរំពេច។នៅពេល
អ្នកវិភាគខាងលើមិនព្រមទទួលស្គាល់ពីស្ថានភាពជាក់ស្ដែងរបស់ប្រទេសយើងចេះតែវិភាគ
ឲ្យតែបានវិភាគ ចេះតែសរសេរឲ្យតែបានសរសេរ ហ្នឹងហើយហៅថាភ្លើសុទ្ធនោះ៕
គេចងធ្វេិដូចទានអានមែន។។ដូចនេាប្រទេសចិន
ប្រហែលជាអាមួយហ្នុងវាយល់ឃើញថាមានខ្មាំងឈ្លានពានទឹកដី
មកដល់ភ្នំពេញហើយទេដឹង បានជាវាប្រើពួកត្មាតទាំងនេះអោយមក
ធ្វើសកម្មភាព!
ខែ្មរសំលាប់ខែ្មរមានច្រើនលើកច្រើនសារណាស់ ដូចករណីក្រុុមប្រតិកិរិយានិយមប៉ុល ពត សម្លាប់ប្រជាជនស្លូតត្រង់អស់ជាង 3,000,000 លាននាក់ ហើយបើយកសាកសពមកដាក់គលើគ្នាគឺប្រៀបបាននឹងភ្នំដ៏ធំមួយ បើគិតជាឈាមម្នាក់តែ 20លីត ក៏ស្មើនឹង 60លានលីត្រជាឈាមខែ្មរ ដែលចំនួយននេះអាចក្លាយទន្លេឈាម បើគិតជាឆ្អឹងសាច់មានទំងន់មធ្យមម្នាក់40គីឡូក្រាម ក៏មានទំងន់សរុប 120,000,000 គីឡូក្រាមដែរ។ អ្វីដែលចង់ជំរាបនោះគឺថា ទាហ៊ានមានភារកិច្ជការពារខ្លាំងឈ្លានពានពីក្រៅ និងទប់ស្កាត់ព្រមទាំងកំទេច ខ្លាំងខាងក្នុងដែលមានមហ្ឆិតាបំផ្លាញ ជាតិ សាសនា និងព្រះមហាក្សត្យ ព្រមទាំងបំពានរដ្ឋធមនុញ្ញ ដូចនេះពេលសភាពការណ៍ចាំបាច់កំលាំងកងយោធពលខេមរភូមិន្ទដ៍ថៃ្លថ្លាត្រូវតែប្រើដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្យ និងរដ្ឋធមុញ្ញ ។ យើងបានដឹងនិងឃើញ ពួកប្រតិកិរិយា ជ្រុលនិយមបានជេរប្រមាត ព្រះមហាក្សត្យ សម្តេចសង្ឃគ្រប់ឋានានុក្រម និងមានមហិ្ឆតាបង្កសង្គ្រាមជាមួយប្រទេសជិតខាង ប្រកាន់ពូជសាសន៍ បង្កើនការស្អប់ខ្ពើមវណ្ណះក្នុងសង្គមរវាងអ្នកមាននិងអ្នកក្រ ដែលបញ្ហាទាំងនេះសុទ្ធតែជាប្រភពដើមដែលនាំមកនូវបទប្រល័យពូជសាសន៍កន្លងៗមក ។ ជាក់ស្តែងបាតុកម្ម កូដកម្មហង្សាកន្លងមកវាគ្រាន់តែវាកំទេចភ្លើងដ៍តូចបំផុតមួយប៉ុណ្ណោះ តែបើមិនពន្លត់ វាទាន់ពេលវេលាទេ វាអាចបណ្តាឱយឆេះរាលដាលទូទាំងប្រទេស ហើយអ្វីៗនឹងហួសពេលត្រូវពន្លត់ទាំងស្រុង ហើយនេះជាយុទ្ធសាស្ត្រចុងក្រោយរបស់ សម រង្សីុ និង កឹម សុខា ចង់បាន ដូចនេះការប្រើកំលាំងទព័ពិតជាត្រឹមត្រូវតាមកាលះទេសះ ក្នុងការរក្សាសន្តិសុខសង្គម ។
តាមពិតទៅកងទព័គ្នាអនុវត្តន៏ការងារតាមបទបញ្ជារបស់មេបញ្ចាការតែប៉ុណ្ណោះ។នៅក្នុង
កាលះទេសះណាមួយដែលគេយល់ឃើញថាបទបញ្ជារនោះមិនត្រឹមត្រូវដូចជាការបញ្ជាឲ្យសម្លាប់
ប្រជាជនខ្លួនឯងដែលមិនមានកំហុសអ្វីនោះៗកងទព័ក៏ចាប់ផ្តើមមានការរាររែកក្នុងចិត្តផង
ដែរហើយប្រសិនបើរឿងនេះវាចេះតែកើតមានជាបន្តរបន្តាប់នោះក្នុងជួរកងទព័នឹងមានការ
បែកបាក់គ្នាជាមិនខានគឺមានអ្នករត់ចូលជួយប្រជាជនស្លូតត្រង់និងអ្នកបន្តរនោះគាំទ្រ
រដ្ឋាភិបាលដល់ពេលនោះសង្រ្គាមផ្ទៃក្នុងប្រទេសនឹងកើតឡើង។នៅបណ្តាប្រទេសមួយចំនួន
ដោយសារតែអ្នកដឹកនាំប្រទេសលែងសូវទុកចិត្តទាហានខ្លួនឯងទៀតពួកគេក៏ចាប់ផ្តើមជួល
ពួកអ្នកស៊ីឈ្នួលច្បាំងពីប្រទេសក្រៅមកជួយដើម្បីបន្តរសម្លាប់ប្រជាពលរដ្ឋខ្លួនឯងឲ្យមានប្រ
សិទ្ធភាពខ្ពស់។
ពិតជាត្រឹមត្រូវសំរាប់រដ្ឋាភិបាលក្រោមការគ្រប់របស់លោកហ៊ុនសែន ។ ប៉ុន្តែសំរាប់ពិភពលោកពិសេស
ប្រទេសដែលស្រលាញ់លិទ្វិប្រជាធិបតេយ្យពិតប្រាកដមិនមានទាល់តែសោះការប្រើប្រាស់កំលាំង
បែបនេះ ។ និយាយអោយត្រង់ទៅមានតែប្រទេសដែលដឹកនាំដោយជំពូកមនុស្សផ្តាច់ការ
សំណល់ពីកុំម្មុយនីសទេដែលប្រព្រឹត្តិអំពើបែបនេះ ដើម្បីរក្សាអំណាច-ទ្រព្យសម្បត្តិដែល
ពួកគេប្រមូលបានក្នុងពេលគេកាន់អំណាចដោយការកិបគេង-បំផ្លិចបំផ្លាញធនធានធម្មជាតិ
គ្រប់យ៉ាងរបស់ដូនតា
មិនដឹងជាឣាចម៍ឣីទេឣាCHEAមេទ័ពមួយនេះ ខ្លាចគេមិនដឹងថាឯងចេះឣង់គ្លេសឬឣី?CHEAតែឈ្មោះតែឣន់ចរិតហ្មងឲ្យតែឈ្មោះCHEA ហើយម្យ៉ាងគឺឌឺចចេសចុយម្រ៉ាយហើយដូរឈ្មោះចេញ
ទៅក្រែងលោមានយីឣ៊ុនខ្លះ បង់ផ្ទះដាច់ហើយឬនៅ មានជាប់បំណុលក្រេឌិតឬឣត់។
មិនដឹងជាឣាចម៍ឣីទេឣាCHEAមេទ័ពមួយនេះ ខ្លាចគេមិនដឹងថាឯងចេះឣង់គ្លេសឬឣី?CHEAតែឈ្មោះតែឣន់ចរិតហ្មងឲ្យតែឈ្មោះCHEA ហើយម្យ៉ាងគឺឌឺចចេសចុយម្រ៉ាយហើយដូរឈ្មោះចេញ
ទៅក្រែងលោមានយីឣ៊ុនខ្លះ បង់ផ្ទះដាច់ហើយឬនៅ? មានជាប់បំណុលក្រេឌិតឬឣត់?។
កឹម សុខា សមរង្ស៊ីនេះហើយ ដែលកំពុងយកតម្រា ក្បួន គម្ពីររបស់ខ្មែរក្រហមមកអនុវត្ត។
លោក ហ៊ុន សែន កំពុងធ្វើអ្វីដើម្បីផលប្រយោជន៍ជាតិខ្មែរទាំងមូល គឺត្រឹមត្រូវហើយ។
សូមលោកហ៊ុនសែនបន្តទៀត។
សុំកុំបណ្តោយឲ្យពួកប្រតិកិរិយាមួយក្តាប់តូចនេះ នាំជាតិទៅរកមហន្តរាយដូចឆ្នាំ ១៩៧០។
កុំឆ្ងល់នឹងអារឿងសម្លៀកបំពាក់ស៊ីវីល។ នេះជា យុទ្ធវិធីរបស់អង្គភាពមានសមត្ថកិច្ចបង្ក្រាប គឺអញ្ចឹង។ ក្បួនកម្លាំងបង្ក្រាបទាំងនោះ គេមិនអាចចែងក្នុងច្បាប់អីទេ។ បើចង់ដឹងច្បាស់ សុំចូលធ្វើទ័ព ឬនគរបាលទៅ ចាំគេបង្រៀន។
អាអ្នកវិភាគនេះដូចអត់ដឹងខ្យល់អី បើមិនយកកំលាំងប្រដាប់អាវុធមកបង្រ្កាបពួកបះបោរ ពួកប្រព្រឹត្តិអំពើហឹង្សារ ដែលមានដុំថ្ម កាំបិត ដំបង ពូថៅ តើយកស្អីមកបង្រ្កាបវិញ អាឡប់ រឺទុកអោយគេកាប់ងាប់សិនចាំបង្រ្កាបឬ? ហែងម៉េចមិនសួរថៃ មជ្ឈឹមបូពារ ឬអឺរ៉ុបខាងកើតមើល៏
លោក (បរិមី ព្រ:វិហារ) ហៅប្រតិកិរិយា ប៉ុល ពត ធ្វើខ្ញុំចាំថាកាល១៩៨០ ដល់១៩៩០ សម្ដេចនាយកអោយខ្មែរ រៀននិងទន្ទិញចាំមាត់ ថា ប្រឆាំដាច់ខាត បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន និង បនប្រតិកិរិយា សីហនុ (បីតា ព្រះមហាក្សត្រ បច្ចុប្បន្ន ) នាំអោយ ព្រះមហាក្សត្រ ក៏ជាពួកប្រតិកិរិយាដែរ sic. ៕
កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការខំប្រឹងបម្រើនិងការពារអំណាចរបស់ ហ៊ុន សែន ដោយខ្វះការពិចារណា ព្រោះតាមរយៈជួយការពារអំណាចរបស់ ហ៊ុន សែន ពួកគេមានឱកាសប្រព្រឹត្តអំពើពុករលួយ លួចជាតិបំផ្លាញជាតិស្រេចតែអំពើចិត្តហើយ បានអនុវត្តន៍ខុសតួនាទីរបស់ខ្លួនទាំងស្រុង ដោយប្រើកាំភ្លើងបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់ដើម្បីការពារអំណាច ហ៊ុន សែន។
.
ការប្រើកម្លាំងទាហាន ឬជនស្លៀកពាក់ទាហានបង្ក្រាបការតវ៉ារបស់មហាជនស៊ីវិល
បានន័យថានម៉េចអា កែវ និមល
អាអ្នកវិភាគនេះដូចអត់ដឹងខ្យល់អី បើមិនយកកំលាំងប្រដាប់អាវុធមកបង្រ្កាបពួកបះបោរ ពួកប្រព្រឹត្តិអំពើហឹង្សារ ដែលមានដុំថ្ម កាំបិត ដំបង ពូថៅ តើយកស្អីមកបង្រ្កាបវិញ អាឡប់ រឺទុកអោយគេកាប់ងាប់សិនចាំបង្រ្កាបឬ? ហែងម៉េចមិនសួរថៃ មជ្ឈឹមបូពារ ឬអឺរ៉ុបខាងកើតមើល៏
មើលទៅដូចជាមិនមែនទាហ៊ាន បើថាពួកចោរទើបត្រូវ។
អ្នកចូលចិត្តប្រើពាក្យសម្តី បង្ក្រាប មានន័យ ជាអ្នកមិនព្រមអនុវត្តការដោះស្រាយឲ្យបានត្រឹមត្រូវ។
មិនមែនគេមិនដឹងទេតែវាទាល់ច្រក!
អើអាឡេវអើយ មុខពួកអញដូចចោរចឹងឯង។តែមុខពួកអញដូច
មុខឪអាអែងដែរ។
ខ្ញុំថាត្រឹមត្រូវ!!!មិនថាទាហាន ប៉ូលីសប៉េអឹម ឬជនសុីវិលទេ មានសិទ្ឋិ
កំទេចរាល់អ្វីៗដែលនាំមកនូវ អសន្តិសុខ ចលាចល អស្ថិរភាពសង្គម
ធ្វើអោយប្រទេសជាតិជួបគ្រោះមហន្តរាយ…តែក្នុងក្របខណ្ឌច្បាប់ នេះ
គេហៅថាកម្លាំងសរុប មធ្យោបាយសរុប…កាលជំនាន់វ៉ៃខ្មែរក្រហម គ្រូ
ពេទ្យ មន្រ្តីរាជការ ប្រជាជន គេកាន់អាវុធត្រៀមប្រយុទ្ឋតទល់ខ្មាំង ការ
ពារមាតុភូមិគ្រប់ពេលវេលា…នរណាកដោយ មិនត្រូវអោបដៃឈរមើល
គេបំផ្លិចបំផ្លាញសុខសន្តិភាពមាតុភូមិខ្លួននោះទេ…លើកលែងតែបក្ស
ពួកអាបំផ្លាញជាតិមួយក្រុមនោះចេញ វាប្រឆាំង វាជំទាស់ទាំងអស់នូវ
អ្វីៗដែលមិនត្រូវចិត្តពួកវា សូម្បីកោដដាក់បរមសរីរិកធាតុដែលទើបរក
ឃើញមកវិញ វានាំគ្នាថាអញ្ចេះអញ្ចុះមិនចេះចប់មិនចេះហើយ ទោះ
ទង្វើពួកវា ដែលវាយល់ថាមិនត្រូវកដោយ វានៅតែនាំគ្នាធ្វើ…..